Wednesday, April 20, 2011

យល់ដឹងពីម្រេចខ្មែរ

សំនួរស្រាវជ្រាវ៖ តើម្រេចខ្មែរមានប៉ុន្មានប្រភេទ? អ្វីខ្លះ? គេច្រើនដាំវានៅតំបន់ណាខ្លះ? វាមានសារៈប្រយោជន៍អ្វីខ្លះសម្រាប់មនុស្ស?
Chea Chan Boribo ម្រេចមាន៣ប្រភេទ ម្រេច ស ម្រេចខ្មៅ និងម្រេចក្រហម ។នៅខេត្តកំពតទីដែលម្រេចមានគុណភាពល្អជាងគេ៕
តាមសៀវភៅសម្តេចព្រះសង្ឃរាជជួនណាត ម្រេចខ្មែរមាន៤ប្រភេទសំខាន់ៗគឺ៖
1. ម្រេចកោរ ឬម្រេចស
2. ម្រេចខ្មៅ (មានគុណភាព និង ថ្លៃជាងគេ)
3. ម្រេចអាចម៍សត្វ
4. ម្រេចកង្កែប
ម្រេចអាចដាំនៅតំបន់ដីក្រហមនៃប្រទេសកម្ពុជាដូចជា៖ កំពត កំពង់ចាម រតនៈគីរី មណ្ឌលគីរី ក្រចះ ស្ទឹងត្រែង និង កំពង់ធំ។ តែសព្វថ្ងៃមានដាំតែក្នុងបីខេត្តប៉ុណ្ណោះ គឺ នៅ កំពត កំពង់ចាមនិងរតនៈគីរី។
ម្រេចមានប្រយោជន៍សម្រាប់មនុស្សដូចជា៖
1. ជាគ្រឿងផ្សំម្ហូប។
2. ជាថ្នាំក្តៅ។
3. សម្រាប់បំរើឲ្យវិស័យឧស្សាហកម្មគីមី (ជារំសេវ)។

សំនួរស្រាវជ្រាវ៖ តើម្រេចមានដុះនៅក្នុងប្រទេសណាខ្លះនៃពិភពលោក? ម្រេចប្រទេសណាដែល្បីល្បាញជាងគេ? ដីប្រភេទណាខ្លះដែលអាចដាំម្រេចបាន? តើប្រទេសខ្មែរអាចធ្វើការអភិវឌ្ឍចម្ការម្រេចបានកម្រិតណា?

No comments:

Post a Comment