Monday, April 18, 2011

ចំរៀង សួស្តីឆ្នាំថ្មី

ចង្វាក់កន្ទ្រឹម លំនាំបទ សែនដូនតា
1. សួស្តីឆ្នាំថ្មី….បងប្អូនប្រុសស្រីទាំងឡាយៗ
សូមជួបសុខសប្បាយ រីករាយ គ្រប់ក្រុមគ្រួសារៗ។
2. សួស្តីឆ្នាំថ្មី សូមជួបសិរីគ្រប់ប្រការៗ
សូមថែដូនថែតាថែញាតិកូនប្តីប្រពន្ធៗ។
3. សួស្តីឆ្នាំថ្មី សូមផុតគ្រៅភ័យស៊យស៊ុនៗ
សូមជួបសុខជាទុន គ្រប់ៗគ្នារស់ក្នុងបុរីៗ។
4. ចូលឆ្នាំយើងច្រៀង យើងរាំលេងល្បែងប្រជាប្រិយៗ
យើងសើចលេងក្អាកក្អាយ សប្បាយគ្រប់ញាតិសន្តានៗ
5. សប្បាយរួចហើយ មិត្តអើយយើងរៀបចំខ្លួនប្រាណៗ
រៀបចំម្ហូបដាក់ចាន ប្រគេនព្រះសង្ឃគង់នៅវត្តៗ។
ព្រែកតាមាក់ រសៀវលថ្ងៃទី ១៥-មេសា-២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ

No comments:

Post a Comment