បទពាក្យប្រាំពីរ
1. បានអានពត៌មានរឿងសង្គ្រាម ខ្មែរនឹងចោរសៀមខ្ញុំក្តុកក្តួល
សៀមចោរចង្រៃបង្កាច់មួល ខ្មែរឲ្យធ្លាក់ដួលចម្បាំងថ្មី។
2. ចោរសៀមលួចខ្មែរយូរមកហើយ រុកគួនមិនស្បើយខ្មែរស្ទើរក្ស័យ
ស្ទើរផុតពីភពលោកល្បាញល្បី ពូជចោរចង្រៃមិនចេះកែ។
3. ខ្ញុំសូមគោរពវីរភាព ទ័ពខ្មែរមិនទាបចិត្តមិនប្រែ
ក្លាហានតស៊ូការពារខ្មែរ ការពារដីកេរប្រាសាទយើង។
4. ប្រយុទ្ធតស៊ូនឹងចោរសៀម ទោះត្រូវដាបឈាមលិចត្បូងជើង
មិនព្រមចុះចាញ់សៀមជាឈ្លើង ចង់បានដីយើងគ្មានកេរ្តិ៍ខ្មាស់។
5. ខ្ញុំសូមវន្ទាគោរពគុណ ទ័ពខ្មែរក្រោយមុនមានតេជៈ
ឈ្នះខ្មាំងសត្រូវឲ្យរហ័ស ដេញវាឲ្យប្រាស់ពីដីខ្មែរ។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) រសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១១.
No comments:
Post a Comment