Wednesday, February 23, 2011

កំណាព្យ ស្រូវខ្មែរ បទកាកតិ

1. ដីស្រែសោភា ដីខ្មែររម្យនា ឧត្តមភោគផល
ប្រជាបានសុខ សន្ដិបានផ្ដល់ សប្បាយលែងខ្វល់
ហូបចុកគ្រប់គ្រាន់។ យុន សុធា
2. សប្បាយព្រោះបាន ភោគផលថ្កើងថ្កាន ច្រូតស្រូវបានទាន់
រដូវរំហើយ ខំប្រឹងមិនឆ្អន់ ស្រូវស្រាលស្រូវធ្ងន់
ច្រូតស្រែក្បែរផ្ទះ។
3. កាលពីវស្សា ពុកម៉ែយាយតា សាបព្រោះរវាស
បាចទឹកបោចស្មៅ សន្ទូងល្អល្អះ ក្នុងស្រែពេញពាស
នាងនួនផ្កាខ្ញី។
4. មានស្រូវនាងម៉ិញ នាងខុនរសឆ្ងាញ់ ជាងស្រូវសាលី
មានសុម៉ាលី ស្រូវខ្មែរល្បាញល្បី ប្រជាប្រុសស្រី
ថែតដូនតា។
5. មានផ្ការំដួល ស្រូវដំណើបឈួល ស្រូវស្រាលស្រូវវារ
ស្រូវក្រសាំងទាប រៀងរាបសាវតា ផ្កាម្លិះខ្មែរចារ
ស្រូវខ្ពស់ក្នុងថ្នាក់។

6. មានសែនពិដោរ ក្លិនជះចេញមក៍ ចង់ចំណាយប្រាក់
រស់ឆ្ងាញ់អស្ចារ្យ ពេលបានឈ្លកឆ្លាក់ ដាំដួសក្នុងក្បាក់
ជាបាយពិសា។
ដូច្នេះខ្មែរអើយ ដល់វេលាហើយ ត្រូវស្គាល់សាវតា
ប្រភេទស្រូវខ្មែរ កប់ក្នុងចិន្តា ថែទាំមិនរា
ពូជស្រូវខ្មែរយើង។
ភ្នំពេញ ៤-មករា-២០១១សហអ្នកនិពន្ធ ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស និង យុន សុធា តើខ្មែរ មានប្រភេទស្រូវ សំខាន់ៗអ្វីខ្លះ? ចូររៀបរាប់

ស្រូវខ្មែរ បទកាកតិ

1. ដីស្រែសោភា ដីខ្មែររម្យនា ឧត្តមភោគផល
ប្រជាបានសុខ សន្ដិបានផ្ដល់ សប្បាយលែងខ្វល់
ហូបចុកគ្រប់គ្រាន់។ យុន សុធា
2. សប្បាយព្រោះបាន ភោគផលថ្កើងថ្កាន ច្រូតស្រូវបានទាន់
រដូវរំហើយ ខំប្រឹងមិនឆ្អន់ ស្រូវស្រាលស្រូវធ្ងន់
ច្រូតស្រែក្បែរផ្ទះ។
3. កាលពីវស្សា ពុកម៉ែយាយតា សាបព្រោះរវាស
បាចទឹកបោចស្មៅ សន្ទូងល្អល្អះ ក្នុងស្រែពេញពាស
នាងនួនផ្កាខ្ញី។
4. មានស្រូវនាងម៉ិញ នាងខុនរសឆ្ងាញ់ ជាងស្រូវសាលី
មានសុម៉ាលី ស្រូវខ្មែរល្បាញល្បី ប្រជាប្រុសស្រី
ថែតដូនតា។
5. មានផ្ការំដួល ស្រូវដំណើបឈួល ស្រូវស្រាលស្រូវវារ
ស្រូវក្រសាំងទាប រៀងរាបសាវតា ផ្កាម្លិះខ្មែរចារ
ស្រូវខ្ពស់ក្នុងថ្នាក់។

6. មានសែនពិដោរ ក្លិនជះចេញមក៍ ចង់ចំណាយប្រាក់
រស់ឆ្ងាញ់អស្ចារ្យ ពេលបានឈ្លកឆ្លាក់ ដាំដួសក្នុងក្បាក់
ជាបាយពិសា។
ដូច្នេះខ្មែរអើយ ដល់វេលាហើយ ត្រូវស្គាល់សាវតា
ប្រភេទស្រូវខ្មែរ កប់ក្នុងចិន្តា ថែទាំមិនរា
ពូជស្រូវខ្មែរយើង។
ភ្នំពេញ ៤-មករា-២០១១សហអ្នកនិពន្ធ ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស និង យុន សុធា តើខ្មែរ មានប្រភេទស្រូវ សំខាន់ៗអ្វីខ្លះ? ចូររៀបរាប់

ស្រូវខ្មែរ បទកាកតិ

1. ដីស្រែសោភា ដីខ្មែររម្យនា ឧត្តមភោគផល
ប្រជាបានសុខ សន្ដិបានផ្ដល់ សប្បាយលែងខ្វល់
ហូបចុកគ្រប់គ្រាន់។ យុន សុធា
2. សប្បាយព្រោះបាន ភោគផលថ្កើងថ្កាន ច្រូតស្រូវបានទាន់
រដូវរំហើយ ខំប្រឹងមិនឆ្អន់ ស្រូវស្រាលស្រូវធ្ងន់
ច្រូតស្រែក្បែរផ្ទះ។
3. កាលពីវស្សា ពុកម៉ែយាយតា សាបព្រោះរវាស
បាចទឹកបោចស្មៅ សន្ទូងល្អល្អះ ក្នុងស្រែពេញពាស
នាងនួនផ្កាខ្ញី។
4. មានស្រូវនាងម៉ិញ នាងខុនរសឆ្ងាញ់ ជាងស្រូវសាលី
មានសុម៉ាលី ស្រូវខ្មែរល្បាញល្បី ប្រជាប្រុសស្រី
ថែតដូនតា។
5. មានផ្ការំដួល ស្រូវដំណើបឈួល ស្រូវស្រាលស្រូវវារ
ស្រូវក្រសាំងទាប រៀងរាបសាវតា ផ្កាម្លិះខ្មែរចារ
ស្រូវខ្ពស់ក្នុងថ្នាក់។

6. មានសែនពិដោរ ក្លិនជះចេញមក៍ ចង់ចំណាយប្រាក់
រស់ឆ្ងាញ់អស្ចារ្យ ពេលបានឈ្លកឆ្លាក់ ដាំដួសក្នុងក្បាក់
ជាបាយពិសា។
ដូច្នេះខ្មែរអើយ ដល់វេលាហើយ ត្រូវស្គាល់សាវតា
ប្រភេទស្រូវខ្មែរ កប់ក្នុងចិន្តា ថែទាំមិនរា
ពូជស្រូវខ្មែរយើង។
ភ្នំពេញ ៤-មករា-២០១១សហអ្នកនិពន្ធ ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស និង យុន សុធា តើខ្មែរ មានប្រភេទស្រូវ សំខាន់ៗអ្វីខ្លះ? ចូររៀបរាប់

ប្រយោជន៍ត្នោតខ្មែរ បទពាក្យ ប្រាំពីរ

បទពាក្យ ប្រាំពីរ
1. ត្នោតខ្មែរដុះលើផ្ទៃក្រឡា វាលស្រែស្រស់ថ្លាភ្លឺខ្វែងខ្វាត់
សន្ទូងវស្សាខ្យល់បក់ផាត់ រេរាំរសាត់ដូចរលក។
2. ត្នោតមានប្រយោជន៍ច្រើនអនេក ដើមស្លឹកធាងមែកអាចលៃលក
តាមចិត្តត្រូវការច្នៃយកមក ជាទីជម្រកតាមចិន្តា។
3. ទឹកត្នោតឈ្ងុយឆ្ងាញ់ចំរាញ់ជាតិ ពុកម៉ែផៅញាតិតែងត្រូវការ
អាចធ្វើជាស្ករតាមប្រាថ្នា ផ្លែធ្វើអាហារខ្មែរនឹកភ្នក។
4. ស្រូវស្រែចម្រូតត្នោតខែប្រាំង ជួយជាកម្លាំងស្រស់ពន្លក
បំពង់ឫស្សីចិត្តគួចភ្នក ទឹកផ្កាស្រក់មកឈ្ងុយអស្ចារ្យ។
5. ទឹកត្នោតផ្អែមខ្មែរសែនប្រណិត ជូនញាតិឆ្ងាយជិតស្រូបអាហារ
បាយកកពេលព្រឹកនឹកខេមរា កេរ្តិ៍ពីដូនតាខ្មែរត្រូវចាំ។
6. ផ្លែខ្ចីទុកស្លទុំធ្វើនំ ត្នោតដុះជិតជុំ ត រយឆ្នាំ
ព្រៃចំការស្រែម៉ែសូមផ្តាំ កាប់កាយគាស់ដាំតូចរក្សា។
7. ដើមចាស់ងាប់ហើយច្នៃធ្វើទូក អ្នកភូមិគ្រប់រូបយកអាសា
ជិះឆ្លងក្នុងបឹងប្រាំងវស្សា សប្បាយពេកណាត្រីឆ្វែលឆ្វាត់។
8. កូនអើយកុំកាប់បំផ្លាញត្នោត ដកស្រង់ពិសោធន៍ឲ្យមធ្យ័ត
កុំឲ្យត្នោតខ្មែរត្រូវបង់បាត់ ថែដោយប្រយ័ត្នដើម្បីជាតិ។
9. កូនកាប់កូនបានផលមិនយូរ កូនថែត្នោតស៊ូត្នោតមិនឃ្លាត
ឲ្យផលក្រាស់ក្រៃមិនរវាទ កូនដាំផ្សំទៀតត្នោតមិនបាត់។
10. បើយើងមិននាំគ្នារក្សា ដំណែលដូនតានឹងរសាត់
ដីសុវណ្ណភូមិនឹងស្ងៀមស្ងាត់ ព្រោះតែបង់បាត់សម្បត្តិល្អ។
11. ដូច្នេះយើងត្រូវខិតខំថែ កេរ្តិ៍ពីឪម៉ែថ្លៃបវរ
កុំឲ្យបាត់បង់សង់បន្ត ខ្មែរផុតក្រីក្រតទៅអើយ។
ភ្នំពេញ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០ សហអ្នកនិពន្ធ៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្ស
និង ទេពសម្ជស្សរាត្រីសិស្សថ្នាក់ឆ្នាំទី 4E
ទស្សនៈ បើទោះជា យើងគ្រប់ៗគ្នាដឹងថាយើងពិបាកនឹងកែលំអរសង្គមយើងឲ្យទៅរកផ្លូវវិជ្ជមានទាំងឡាយក៏ដោយចុះយើងគ្រប់ៗគ្នាក៏គួរតែកុំបញ្ឈប់នូវបំណងដ៏ល្អនេះឲ្យសោះ។យើងគួរប្រើប្រាស់នូវវិធីផ្សេងៗគ្នាដើម្បីធ្វើការកែសង្គមយើងដែលកំពុងតែឈ្លក់វង្វេងនឹងភាពសៅហ្មងទាំងឡាយនោះឲ្យទៅកាន់សេចក្តីថ្លៃថ្នូរ ភាពចម្រុងចម្រើនទាំងអស់គ្នាឲ្យទាល់តែបាន។ ស្រមោច ឃ្មុំ កណ្តៀរ អង្រ្កង គឺជាសត្វដ៏គំរូបំផុតនៃភាពឧស្សាហ៍ ជាគំរូនៃក្តី សង្ឃឹម របស់មនុស្សគ្រប់ៗរូប។ យី ឆេងអ៊ួ ប៉េង
1. រាល់ការកំនត់គោលដៅ ការកំនត់ផែនការ មិនមានន័យថា សុទ្ធត្រូវបានអនុវត្ត ឬត្រូវបានសម្រេច ឫត្រូវតែធ្វើទៅតាមផែនការទាំងអស់នោះដែរ។ តែការដែលអាចមានភាពជោគជ័យមួយបាន គឺវាអាស្រ័យដោយការរៀបចំផែនការមួយបានច្បាស់លាស់សម្រាប់អនុវត្ត។ យី ឆេងអ៊ួ (ប៉េង)

គ្រូប្រពន្ធល្អ បទពាក្យប្រាំពីរ

1. គ្រូប្រពន្ធល្អក្រប្រពន្ធល្អូរ ក្រខ្មែរមិនយូរគ្រូវាងវៃ
គ្រូខ្មែរខិតខំប្រឌិតច្នៃ សន្សំលកលៃជម្នះក្រ។
2. គ្រូក្រតែទ្រព្យចិត្តទូលាយ ក្រគ្រូក្រងាយឆាប់បានល្អ
ក្រគ្រូចេះអប់រំបវរ ក្រគ្រូមិនក្រចិត្តសប្បុរស។
3. គ្រូប្រពន្ធល្អក្រប្រពន្ធល្អូរ ក្រគ្រូមិនយូរឆាប់ថ្កើងយស
ក្រគ្រូក្រប្រព្រឹត្តរឿងឈ្លោះ ក្រនេះខ្ពង់ខ្ពស់ញាតិរាប់រក។
4. ក្រល្អូរគ្រូល្អដូចជើងពាន គ្រូខំបង្រៀនដាំពន្លក
ក្រគ្រូមិនកាន់រឿងស្មោគគ្រោក ក្រគ្រូមិនយកលុយសូកប៉ាន់។
5. ក្រគ្រូសុខចិត្តយកគុណធម៌ ក្រគ្រូបវរក្រប្រកាន់
ក្រគ្រូចេះចាត់ចែងចង្ហាន់ ក្រគ្រូប្រកាន់សាងគំនិត។
6. គ្រូប្រពន្ធល្អក្រប្រពន្ធល្អូរ ក្រគ្រូមិនយូរព្រោះចេះគិត
ក្រគ្រូមិនកាន់ធម៌ទុចរិត គ្រូក្រប្រព្រឹត្តពាលឫស្យា។
7. ក្រគ្រូក្រចោលអស់សន្តាន ក្រគ្រូក្លាហានថែខេមរា
ក្រគ្រូខំបង្កើនវិជ្ជា ក្រគ្រូមិនរាក្នុងជីវិត។
8. គ្រូល្អក្រល្អូរមានឈប់ក្រ ក្រគ្រូបវរជាបណ្ឌិត
ក្រគ្រូថ្កើងយសព្រោះចេះគិត គ្រូក្រប្រព្រឹត្តល្បែងពាលា។
9. ក្រគ្រូក្រចោលអស់តម្រា ក្រគ្រូស្នេហាគ្រប់វិជ្ជា
ក្រគ្រូបង្កើតឋានរមនា ក្រគ្រូថែគ្នាក្រែងវិនាស។
10. ក្រគ្រូក្រប្រព្រឹត្តហិង្សា ក្រគ្រូឧស្សាហ៍ធ្វើការផ្ទះ
ក្រគ្រូសុខចិត្តប្រឹងជម្នះ ក្រគ្រូវាយឈ្នះអវិជ្ជា។
11. គ្រូល្អក្រល្អូរសិស្សត្រូវចាំ ក្រគ្រូសូមផ្តាំខំរៀនសូត្រ
ក្រគ្រូត្រូវធ្វើឲ្យស្លូតបូត ក្រមិនរបូតពីសីលធម៌។
12. ក្រគ្រូក្របំភ្លេចសិស្សគុន ក្រគ្រូក្រមុនក្រោយឈប់ក្រ
ក្រគ្រូមិនដែលក្រ.បី.ត ក្រគ្រូជួយទ្រជាតិឱ្យថ្កើង។
13. គ្រូល្អក្រល្អូរគ្រូសុភាព ក្រគ្រូមិនទាបដុះដាក់ផើង
ក្រគ្រូជួយជាតិញាតិផៅឡើង ក្រគ្រូដុះឡើងយសអំណាច។
14. ក្រគ្រូក្រលះបង់ចោលសិស្ស ក្រគ្រូប្រតិស្ឋក្នុងឋានប្រាជ្ញ
ក្រគ្រូបង្រៀនយ៉ាងអង់អាច ក្រគ្រូមិនខ្លាចសិស្សកាចខូច។
15. ក្រគ្រូមិនភ្លេចវប្បធម៌ខ្មែរ ក្រគ្រូមិនប្រែធំទៅតូច
ក្រគ្រូមិនខ្មៅដូចសំពោច ក្រគ្រូរុងរោចន៍អស់ចំបែង។
16. គ្រូល្អក្រល្អូរសូមញាតិចាំ គ្រប់អស់ខែឆ្នាំជួយជ្រោងជ្រែង
ជួយគ្រូឈប់ក្រឈប់ទើសទែង ក្រគ្រូមិនលែងអប់រំសិស្ស។
សំគាល់ ៖ ពាក្យ ល្អូរ = រអ៊ូរ
ភ្នំពេញ ព្រលឹមថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១១ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស

កំណាព្យ ខខ្មែរ បទពាក្យប្រាំពីរ

កំណាព្យ ខខ្មែរ
បទពាក្យប្រាំពីរ
1. ខ្ញុំសូមវន្ទាដល់អស់លោក ដែលមានជ័យជោគឫទ្ធិចេស្តារ
សណ្តាប់ខខ្ញុំខខេមរា ខនោះយ៉ាងណាសូមតាមដាន។
2. ខខ្ញុំខខ្មែរខត្រីខ ខស្រស់បវរដួសដាក់ចាន
ខត្រីសាច់គោជ្រូកសន្តាន ខស្រស់ផុំផានខខាតបាយ។
3. ខខិតខំរៀនគ្មានទំនេរ ខខំខុសគេខស្តាប់ម្តាយ
ខខំស្តាប់គ្រូខំបរិយាយ ខនាំខ្មែរក្លាយជាល្បាញល្បី។
4. ខខ្ញុំខេមរាខំគ្រប់ស្រុក ខខំសម្រុកទាំងប្រុសស្រី
ខខ្ញុំខិតខំត្រាជោគជ័យ ខខំប្រពៃក្រលែងជិត។
5. ខខំសន្សំគិតលកលៃ ខនាំសេរីដល់ញាតិមិត្ត
ខខ្ញុំខខ្លាចសុញគំនិត ខខ្ញុំខំគិតជួយពុកម៉ែ។
6. ខខំរកស៊ីគ្រប់កិច្ចការ ខខ្ញុំរក្សាពូជអ្នកស្រែ
ខខំចងក្រងជាហូរហែ ខខំរៀនដែរខំជំនះ។
7. ខខំរៀនអានរៀនសរសេរ ខគ្មានទំនេរធ្វើការផ្ទះ
ខខំប្រឹងប្រែងរើបំរះ ខខំយកឈ្មះអស់ឧបគ្គ។
8. ខខំកត់ត្រារាល់គំនិត ខខំយោងយិតមិត្តក្លើម្រក្ស
ខខំស្ទុះស្ទារឡើងគ្រប់ថ្នាក់ ខខំថ្នមថ្នាក់ជនក្រីក្រ។
9. ខខំធ្វើការទាំងយប់ថ្ងៃ ខំគ្មានសំចៃខំឲ្យល្អ
ខខំលើកស្ទួយឲ្យបវរ ខំឲ្យខ្មែរល្អពេញបូរី។
10. ខខំលើកស្ទួយស្នាដៃខ្មែរ ខខិតខំថែខ្មែរគ្រប់វ័យ
ខខិតខំជួយឲ្យខ្មែរល្បី ខខំរែងស្ទៃផលបវរ។
11. ខខំបង្កើតគំនិតថ្មី ខំទាំងប្រុសស្រីខំបន្ត
ខខំជាតិខ្មែរទាំងខ្មៅស ខខំឲ្យល្អគ្រប់វេលា។
12. ខខំសន្សំបទពិសោធ ខខំក្រែងឆោតអវិជ្ជា
ខយើងខខំទាំងអស់គ្នា ខំទាំងចំការស្រែនិងក្រុង។
13. ខខំផលិតអស់ញាតិមិត្ត ខខំពិនិត្យទាំងក្រៅក្នុង
ខខំត្បាញដេរហូលសារុង ខខំវេញធ្លុងស្ទួយកេរ្តិ៍ឈ្មោះ។
14. ខខំស្ម័គ្រចិត្តជួយកុមារ ខខំសិក្សាឲ្យបានខ្ពស់
ខខំនាំយកកិត្តិយស ខខំនាំឈ្មោះល្បីឲ្យខ្មែរ។
15. ខខំបង្រៀនកូនចៅក្រោយ ខខំកុំឲ្យឆាប់បែកបែរ
ខខំរំលឹកវប្បធម៌ខ្មែរ ខខិតខំថែពាក្យព្រេងនាយ។
16. ខខំជំរុះពាក្យមុសារ ខខំខែមរាដូចតាយាយ
ខខិតខំសាងឲ្យថ្លាថ្លៃ ខខំកែច្នៃគំនិតថ្លា។
17. ខខំស្តាប់ឱវាទព្រះពុទ្ធ ខខំម៉ត់ចត់ជៀសមុសា
ខខំប្រជែងឲ្យថ្លៃថ្លា ខខំរចនាក្រោមដល់លើ។
18. ខខំប្រព្រឹត្តិអំពើល្អ ខខំអង្វរឈប់កាប់ឈើ
ខខំលើកទ្រើងខំដាក់ធ្វើ ខខំមើលលើទីសុវត្ថិភាព។
19. ខខំជីកសួររកឫសគល់ ខខំពន្យល់ឲ្យសុភាព
ខខំបាចទឹកឲ្យពេញប្រៀប ខខំជ្រាវទៀតពាក្យបណ្តៅ។
20. ខខំរកស៊ីទាំងយប់ថ្ងៃ ខំគ្មានសំចៃគិតក្នុងក្រៅ
ខខំដឹកនាំឲ្យឆ្ពោះទៅ ខខំសំដៅកើនសេដ្ឋកិច្ច។
21. ខខំញញឹមទៅរកភ្ញៀវ ខខំស្រាវជ្រាវពីកើតលិច
ខខំបណ្តុះឲ្យកើតប៉ិច ខខំមិនភ្លេចពីគុណធម៌។
22. ខខំធ្វើការងារស្ម័គ្រចិត្ត ខខំរិះគិតជួយអ្នកក្រ
ខខំជ្រោងខ្មែរឲ្យខ្ពស់ល្អ ខខំបន្តវេនជូនជាតិ។
23. ខខំយល់ចិត្តអស់ផងគ្នា ខខំមិនរាជួយស្ទួយញាតិ
ខខំបណ្តុះផ្សាំមារយាទ ខខំមិនឃ្លាតពីកូនចៅ។
24. ខខិតខំសាងធម៌សុចរិត ខខំឆ្ងាយពិតពីសត្រូវ
ខខំការពារឲ្យសល់នៅ ខខំសំដៅធម៌សុខសាន្ត។
25. ខខំការពារក្រែងមានឈ្លោះ ខខំទាំងអស់ថែបរិស្ថាន
ខខំផ្សព្វផ្សាយគុនបុរាណ ខខំឲ្យបានល្បីគ្រប់ស្រុក។
26. ខខំដាំដុះឲ្យបានច្រើន ខខំបង្កើនផលគ្រប់មុខ
ខខំលកលៃល្អដូចពុក ខខំវាយលុកទុក្ខក្នុងប្រាណ។
27. ខខំយាត្រាឆាប់ដល់ទី ខខំរកស៊ីមានគ្រប់ប្រាណ
ខខំរៀនស្មូត្រសន្ទនាអាន ខខំឲ្យបានផលប្រទាក់។
28. ខខំអប់រំអស់ផងគ្នា ខខំមិនរារាល់ឧបសគ្គ
ខខំគូសវាសសរសេរឆ្លាក់ ខខំស្មោះស្ម័គ្រមគ្គប្រាំបី។
ភ្នំពេញ អាធាត្រ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១១ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្សខ្មែរ វាយតម្លៃអត្ថបទដោយ លោកព្រឹទ្ធាចារ្យ កវីឯក វ៉ែន សុន

Monday, February 21, 2011

សំនួរទាក់ទងនឹង ៖របាំឆៃយ៉ាំ

របាំម្យ៉ាងដែលគេច្រើនប្រគុំក្នុងពិធីបុណ្យកឋិនទានឈ្មោះអ្វី? វាមានទម្រង់ដូចម្តេច? របាំនេះអាចយកមកប្រគុំក្នុងពិធីបុណ្យណាខ្លះទៀត? តើប្អូនមានចំណាប់អារម្មណ៍បែបណាចំពោះរបាំប្រជាប្រិយមួយប្រភេទនេះ?
លក្ខខណ្ឌ ៖ សូមឆ្លើយសំនួរផ្ញើមកកាន់បណ្ណាល័យវិជ្ជាជីវៈនៅថ្ងៃនេះឲ្យបានមុនម៉ោង ៥ល្ងាច។សូមបញ្ជាក់ឲ្យបានច្បាស់នូវឯកសារយោង (ចំនងជើងសៀវភៅ អ្នកនិពន្ធ ឆ្នាំបោះពុមពុម្ព ទំព័រដកស្រង់)
សិស្សដែលបានឆ្លើយត្រូវជាងគេរួមមាន ៖
ក. សុខ រស្មី សិស្សថ្នាក់ឆ្នាំទី 4A ល្អណាស់ ក. ចេប ធីតា សិស្សថ្នាក់ឆ្នាំទី 4B ល្អ
ចម្លើយ ៖
ក. របាំម៉្យាងដែលគេច្រើនប្រគុំក្នុងពិធីបុណ្យកឋិនទានឈ្មោះ របាំឆៃយុំា។
ខ. វាមានទម្រង់ដូចជា÷
១.គ្រឿងភ្លេង ៖ ក្រាប់ឈើមួយគូ ឆាបធំធ្វើពីបន្ទះលោហៈមួយគូ រគាំងឬគងម៉ង់មួយ ស្គរឆៃយ៉ាំ៤(២ឬ៣)
ពេលខ្លះវាមានឈិងនិងទ្រថែមទៀតផង ។
២. គ្រឿងរណ្តាប់ ៖ មុននឹងលេងគ្រូឆៃយ៉ាំតែងអុជធូបបួងសួងសុំសេចក្តីសុខអមដោយរណ្តាប់មួយចំនួនដូចជា ទៀន៥ ធូបប្រាំ
ស្លាជម៤ និងទឹកអប់មួយគូ។
៣. គ្រឿងស្លៀកពាក់ ៖
អ្នកលេងទាំងអស់ស្លៀកពាក់ចងក្បិន ពាក់អាវដៃខ្លីវៀលបែបខ្មែរបុរាណនិងមានរូបត្លុក។
៤. របៀបនៃការលេងនិងចម្រៀងច្រៀង ៖
មានដូចជា អ្នកវៃស្គរ អ្នកគោះឈិងនិងឆាប មានអ្នកច្រៀង អ្នករាំពាក់ស្រោមមុខលោតចុះលោតឡើង
ធ្វើឬកពារក្រមិចក្រមើមគួរឪ្យចង់ទស្សនា។ ក្រុមក្រមិចក្រ មើមខ្លះមានពាក់មុខរូបក្លុករាំចាក់ក្បាច់បែបខ្មែរនិងបញ្ចេញស្នៀតគុនល្បុក្កតោយ៉ាងរហ័សរហួនបែបកំប្លែងគួរឲ្យសប្បាយរីករាយ។
គ. ការនិយមលេង ៖
របាំនេះអាចយកមកប្រគុំក្នុងពិធីបុណ្យ ដង្ហែរក្បួននានាដែលសប្បាយរីករាយ និងខាងផ្នែកសាសនា ឬ ពិធីបុណ្យធម្មតាដូចជា÷ដង្ហែរបុណ្យផ្កា ដង្ហែរអង្គកឋិន ពិធីបំបួសនាគ ឬ ពិធីសម្ពោធសមិទ្ឋិថ្មីផ្សេងៗ-ល-។
ឃ. អារម្មណ៍កូនខ្មែរ ៖ ចំពោះរបាំប្រជាប្របិយមួយប្រភេទនេះ ខ្ញុំមានអារម្មណ៏ថាសប្បាយរីករាយជាខ្លាំងដែលបានស្គាល់និងយល់ច្បាស់ពីរបាំនេះ វាក៏ជារបាំម្យ៉ាងដែលខ្ញុំចូលចិត្តទស្សនា។ ធ្វើឲ្យខ្ញុំនិងប្រជាពលរដ្ឋដទៃទៀតមានភាពសប្បាយរីករាយបន្ទាប់ពីបានទស្សនារបាំនេះ។ របាំឆៃយុំាំវាមានប្រវត្តិយូរមកហើយ ដែលប្រជាជននិយមលេង ដូចនេះទាំងខ្ញុំនិងកូនខ្មែរទាំងអស់ត្រូវតែចូលរួមថែរក្សាការពារ នឹងលើកតំកើង របាំឆៃយុំាដែលជា កេរមត៌កនិងវប្បធម៌ខ្មែរឲ្យមានគង់វង្ស។ ឯកសារយោង ក្នុងសៀវភៅ តន្រ្តី របាំ និងល្ខោនខ្មែរ ទំព័រ ទី៣១ គ.ស ២០១០។
និពន្ឋដោយ: ព្រឹទ្ឋាចារ្យ ពេជ្រ ទុំក្រវិល សៀវភៅរបាំប្រជាប្រិយខ្មែរ រៀបរៀងដោយ ចាប ពិន គ.ស ១៩៦៥ ទំព័រ ៨៧។
សំនួរ ប្រចាំថ្ងៃព្រហស្បត៍ ៩-ធ្នូ-២០១០

សំនួរទាក់ទងនឹង ៖ល្បែងកូនគោល

ដូចម្តេចដែលហៅថា ល្បែងកូនគោល ឬល្បែងប្រដំ? ល្បែងនេះមានប្រភពមកពីណា? គេលេងវាយ៉ាងដូចម្តេច? ហើយល្បែងនេះមានប្រយោជន៍អ្វីខ្លះសម្រាប់ជនជាតិខ្មែរ?
ចម្លើយ៖
ល្បែងកូនគោលអ្នកស្រុកខ្លះគេហៅថា: “ល្បែងប្រដំ” ជាល្បែងរបស់មនុស្សកម្លោះក្រមុំ រឺក្មេងជំទង់ តែងលេងនៅ ពេលទំនេរនារដូវប្រាំងរឺរដូវចូលឆ្នាំ។
ប្រដាប់លេង មានពីរមុខ គឺដំបង ឬទំពក់សំរាប់វាយ ឬប្រដំមួយមុខ កូនគោល ឬកូនប្រដំមួយមុខ។ ដំបង ឬ ទំពក់គេ ធ្វើពីគល់ ឬស្សីព្រេច ឬ គល់ពីងពង់ទំហំប៉ុនកដៃក្មេង មានដងស្រលួតគល់ក្រងក់។ កូនគោល កូនប្រដំ គេ ធ្វើពីឈើ សាច់ស្ពោតៗ ស្រាលៗមានឈើរលួសរឺគរជាដើម។
កូនគោលឬកូនប្រដំមានពីរបែប៖ មួយបែបសំរាប់លេង ក្នុងវេលាថ្ងៃ មួយបែបទៀតសំរាប់លេងក្នុង វេលាយប់។ បើលេងវេលាថ្ងៃគេយកឈើរលួសរឺគរមកកាត់ជាកង់ៗ ហើយលុបជ្រុងធ្វើឲ្យមូល ហាលថ្ងៃឲ្យស្ងួត ហើយយក ទៅវាយលេង។បើលេងវេលាយប់ គេយក ឈើ រលួស ឬ គរ ដែលកាត់ជាកង់ៗ នោះដុតភ្លើងឲ្យឆេះ ចេញ រងើក ហើយយកទៅវាយ អោយមើលទៅឃើញភ្លើងក្រហមឆ្អៅធ្លោចុះ ធ្លោឡើងតាមរយៈ ដែលវាយទៅមក។ កូនគោលភ្លើងស្រុកខ្លះ គេលេងជាការកំសាន្ត ស្រុកខ្លះគេលេងជាការបណ្ដេញខ្មោចបិសាច ក្នុងពេលស្រុកកើតជម្ងឺ។
ទីកន្លែងលេង គេច្រើនយកទីដីវាលស្រែឬចំការដែលមានទំហំធំទូលាយស្អាតល្អ ឬ បើមានផ្លូវថ្នល់ ធំវែងទូលាយ ជាទីស្ងាត់ ជួនកាលគេក៏យកជាទីលេងខ្លះដែរ។
ល្បែងនេះគេចែកមនុស្សអ្នកលេងជាពីរពួកមានចំនួនស្មើគ្នាយ៉ាងតិចពីរឬបួននាក់ឡើងទៅ បើអ្នកលេងមានប្រុសផងស្រីផងប្រុសលេងជាមួយប្រុសក៏បាន ស្រីលេងជាមួយស្រីក៏បានស្រីម្ខាងប្រុសម្ខាង លេងជាមួយគ្នាក៏បាន។ពេលលេងគេគូសដីចំពាក់កណ្ដាលជាទីស្មាមហើយគេយកភ្លឺស្រែឬចំការ ឬក៏ដំរុយ ម្ខាងៗខាងឆ្វេងដៃរបស់គេ ធ្វើជាគ្រឿងចំណាំបើអ្នកលេងសុទ្ធ តែប្រុសគេឲ្យប្រុសពីរនាក់ ឈរចំស្នាម នោះ បើអ្នកលេងសុទ្ធតែស្រីគេឲ្យស្រីពីរ នាក់ឈចំស្នាមនោះបើអ្នកលេងស្រីម្ខាងប្រុសម្ខាង គេឲ្យប្រុសម្នាក់ ស្រីម្នាក់ឈរចំស្នាមនោះបែរមុខរកគ្នាហើយ បណ្ដា អ្នកទាំងពីរ នោះម្នាក់កាន់កូនគោលឬកូនប្រដំ មកដាក់ ត្រង់កណ្ដាលស្នាមគូសនោះទើបអ្នកទាំងពីរនោះ គេកាន់ចុងដំបងឬទំពក់មួយម្នាក់លើកគល់ឡើងប្រទាក់គ្នាហៅថា “កៃ” គឺវាយលៗ ផ្លាសប្ដូរគ្នាពីស្ដាំទៅឆ្វេងពី ឆ្វេងទៅស្ដាំចំនួនបីរដង ហើយអ្នកកែ ទាំងពីរអ្នកនោះ សុទ្ធ តែលួចល្បក់គ្នាវាយកូនគោលឬកូនប្រដំនោះ ពីស្ដាំទៅ ឆ្វេងរបស់ខ្លួនដើម្បី ឲ្យកូនគោលឬកូនប្រដំ នោះរត់ទៅ កាន់ទីខាងឆ្វេងជានិច្ចដែលគេទុកជាទីរបស់គេរៀងខ្លួន។
ល្បែងនេះមានត្រណមតឹងណាស់ គឺពេលកំពុងប្រយុទ្ធដណ្តើម កូន គោល រឺកូនប្រដំគា្ន គេតមមិន អោយអ្នកវាយទាំងសងខាងយកដៃចាប់កូនគោលរឺកូនប្រដំនោះទៅទីរបស់ខ្លួនទេ គ្រាន់តែទាត់នឹង ជើងបានបើ ខាងណាម្នាក់យកដៃចាប់កូនគោល រឺកូនប្រដំ គេទុកការនោះជាអសារបង់ ត្រូវយក កូនគោល រឺកូនប្រដំ ទៅកែ សាជាថ្មី។ មួយទៀតគេតមមិនអោយអ្នកវាយទាំងសងខាងឈរ ឬរត់ទៅដណ្តើមយក កូនដល់ទីទេ ត្រណម ខាងក្រោមនេះ អ្នកលេងគេប្រយត្ន័ណាស់ ព្រោះដើរខុសត្រណមនេះរមែងមានគ្រោះថ្នាក់។
ល្បែងនេះគេយកចាញ់ឈ្មះគ្នា ត្រង់ការដែលគូរប្រយុទ្ធដណ្តើមវាយកូនគោលឬកូន ប្រដំអោយចូល ទៅដល់ចុង របស់ខ្លួនបាន។ បើខាងណាគេវាយកូនគោល ឬកូនប្រដំអោយចូលទីខាងគេបាន ឈ្មោះថា គេមាន ជ័យជំនះ ហើយគេលេងសារជាថ្មី លុះត្រាតែដល់ពេល ឈប់លេងទើបគេយកចំនួនលើក ដែលឈ្នះចាញ់នោះ មកគិត មើលអោយដឹងថាខាងណាឈ្នះប៉ុន្មានលើក ខាងណាចាញ់ប៉ុន្មានលើកគឺឈ្នះ ប៉ុន្មានទល់នឹងចាញ់ ប៉ុន្មានតែគ្រាន់ តែជាកិត្តិយស ឥតមានស៊ីសងជាវត្ថុអ្វីទេ។ តាមសេចក្តីអោយការណ៏ខ្លះថា ល្បែងនេះនៅស្រុកខ្លះ គេយកស្រកី ដូង មកធ្នូលចងអោយមូលធ្វើជាកូនគោល ហើយគេទាត់ ដោយជើង។ របៀបយកចាញ់យកឈ្មះ ប្រហែលគ្នា នឹងកូនឈើ ដែលវាយដោយដំបងនោះដែរ។
ល្បែងនេះ ជាល្បែងរបស់ខ្មែរសម័យបុរាណ ដែលរាប់ចូលក្នុងពួកកីឡាបាល់ទាត់បាល់បោះ បាល់ទះ កូនឃ្លី ក្នុងសម័យបច្ចុប្បន្ននេះបាន។
ដកស្រង់ចេញពីសៀវភៅ ល្បែងប្រជាប្រិយ ខ្មែរ
រៀបរៀងដោយ លោក ចាប ពិន
បោះពុម្ភនៅឆ្នាំ គ ស ១៩៦៥ ព ស ២៥០៧

របៀបបង្កើតអង្គការ ឬក្រុមហ៊ុនថ្មី How to Open a new Organization or Business

របៀបបង្កើតអង្គការ ឬក្រុមហ៊ុនថ្មី
How to Open a new Organization or Business
1. ប្រវត្តិអង្គការ History
- ឈ្មោះអង្គការ ឬក្រុមហ៊ុន Name of Organization or Company
- រូបសញ្ញា -រូបយីហោ Logo of Organization or Company
- Date of Opening
- Founder
- Objectives
2. ទស្សនៈ Vision
3. បេសកកម្ម Mission Statement
4. គុណតម្លៃ Value
5. គោលបំណង Goal
6. អាសយដ្ឋានទំនាក់ទំនងៈ Address & contact
- Office address
- Email address
- Telephone Number
- Website
7. លក្ខខណ្ឌគតិយុត្តិ ( Legal Law / Business Law)
- កម្មសិទ្ធិ អ្នករួមទុក ឬអ្នកចូលរួមទុន ( Owner, Partnership, and Sponsors)
- លិខិតអនុញ្ញាតឲ្យ ធ្វើសកម្មភាព ឬ បើកអាជីវកម្ម (ប្រកាសនីយប័ត្រតក្កកម្ម) Patent
- របៀបរបបនៃការគ្រប់គ្រងការងារ ( Management system)
- កំរិតនៃការទទួលខុសត្រូវ (Limitation of Responsibilities)
- គោលការណ៍ គោលនយោបាយ (Policies, Discipline)
- កតិកាសញ្ញា ( Commitment)
- ក្រមសីលធម៌ ( Virtue)

How to create a new organization or Company

You have to think of

1) what is your Vision, Mission Statement, Value, Discipline and Goal?

2) When you start it?

3) How you are going to change and improve of such accomplishment mission?

4) Why do you want to change your customers' minds?

មជ្ឈមណ្ឌលទ្រទ្រង់បញ្ញាញាណ

មជ្ឈមណ្ឌលទ្រទ្រង់បញ្ញាញាណ
Wisdom Support Center
អភិរក្ស អភិវឌ្ឍន៍ ផ្សព្វផ្សាយ
វិជ្ជា គុណធម៌ សប្បុរសធម៌
អប់រំ វប្បធម៌ ពត៌មាន
ឆន្ទៈ ចំណេះដឹង ជំនាញ
សេចក្តីក្លាហាន ទំនុកចិត្ត ចែករំលែក
1. ជំរុញឲ្យមានវប្បធម៌ចែករំលែក ចំណេះដឹង បទពិសោធន៍ និង ក្តីស្រលាញ់ តាមរយៈការងារស្ម័គ្រចិត្ត។
ទស្សនកិច្ចសិក្សា
បោះជំរំ
សិក្ខាសាលា
បណ្តុះបណ្តាល
បង្រៀន និងរៀន
ពិគ្រោះយោបល់
2. លើកម្ពស់វិស័យការអាន ការសិក្សាស្រាវជ្រាវ ដោយបង្កើតឲ្យមានបណ្ណាល័យសាធារណៈ ឬបណ្ណាល័យ
សហគមន៍ និង បណ្ណាល័យគ្រួសារ។
3. លើកកម្ពស់វិស័យ វប្បធម៌ ទេសចរណ៍ (បែបវប្បធម៌ និង ធម្មជាតិ)
បណ្តុះស្មារតីស្រឡាញ់វប្បធម៌ខ្មែរ(មានរបាំ កីឡាល្បុកតោ សិប្បកម្មបែបប្រពៃណី ជិះកង់ ហែលទឹក
ទស្សនាកំសាន្តតាមរមនីយដ្ឋាន លេងល្បែងកំសាន្តប្រជាប្រៃ ភាពយន្តបុរាណ )
4. លើកកម្ពស់ការថែរក្សាបរិស្ថាន អនាម័យ និង កសិកកម្ម
បង្កើតក្រុមដាំស្រូវ
បង្កើតក្រុមដាំបន្លែ មើមឈើ ឈើហូបផ្លែ
ក្រុមដាំដើមឈើ
ក្រុមសំអាតអនាម័យសគមន៍
ក្រុមអប់រំ អនាម័យសហគមន៍
ក្រុមកែឆ្នៃកាកសំណល់ធ្វើពីសំរាម
ក្រុមសន្សំថាមពលកំរ
5. លើកកំពស់វិស័យអប់រំ
បង្រៀន និងរៀនជាប្រចាំ
ផ្តល់អាហារូបករណ៍ (សិស្សក្រីក្រ សិស្សពូកែ)
ផ្តល់ការងារដល់សិស្ស(សើវិស័យបង្រៀន លើការធ្វើកិច្ចការងារក្រៅម៉ោង ការងារស្ម័គ្រចិត្ត)
ចលនារៀននិងបង្រៀន
ផ្តល់សៀវភៅអានដល់សិស្ស និងប្រជាជនទូទៅ
បង្កើតបណ្ណាល័យសាធារណៈ
លើកទឹកចិត្តឪពុកម្តាយ គ្រូបង្រៀន មនុស្សចាស់ កុមារ និងយុវជនអោយស្រលាញ់ការសិក្សាស្រាវជ្រាវ
6. លើកកម្ពស់វិស័យមនុស្សធម៌
ចែករំលែក ភាពសប្បាយរីករាយ និងសេចក្តីស្រលាញ់
រក្សាអោយបាននូវព្រហ្មវិហាធម៌ ជាប់ជានិច្ច
បញ្ជៀសនូវអគតិទាំងបួន
ចង្អុលបង្ហាញមគ្គទាំងប្រាំបី
ចែកអំណោយដល់ជនរងគ្រោះ
លើកកំពស់វិស័យបរិច្ចាគ
ព្យាបាលជំងឺ
ផ្តល់កន្លែងស្នាក់នៅ
7. លើកកំពស់វិស័យអាជីវកម្មខ្នាតតូច
8. លើកកំពស់គំនិតជឿនលឿនបង្កើតថ្មី
សិប្បកម្ម
តែងនិពន្ធ(កំណាព្យ រឿងប្រលោម រឿងព្រេង រឿងកំប្លែង ឯកសារបកប្រែ ឯកសារស្រាវជ្រាវ)
អាជីវកម្មខ្នាតតូច
គំនូរ
ភោជនីយដ្ឋាន បណ្ណាល័យ បណ្ណាគារ។

គោលដៅសំរាប់ក្លឹបសិក្សាឆ្នាំ២០១១

1) ជំរុញឲ្យកុមារអានសៀវភៅឲ្យបានកាន់តែច្រើន
2) ជំរុញឲ្យស្រ្តីមានផ្ទៃពោះព្យាយាមអានសៀវភៅ
3) ធ្វើចលនាសិប្បកម្មក្នុចំណោមសិស្ស និង និស្សិត
4) បណ្តុះក្រុមរបស់យើងឲ្យក្លាយជាអ្នកគ្រប់គ្រងគំរោងណិងជាអ្នកយល់ច្បាស់នូវទឹកចិត្ត
សប្បុរសធម៏ហើយនិងយល់ឲ្យច្បាស់ពិតំលៃនៃការធ្វើការងារស្ម័គ្រចិត្ត។
5) ប្រមូលសៀវភៅចាស់ ឬ ថ្មី ពីនិស្សិតនៅមហាវិទ្យាល័យផ្សេងៗដើម្បីចែកជូនឲ្យបណ្ណាល័យនានានៅតាមខេត្ត និង ទីជនបទនានា។

បង្កើតចំនេះដឹងតាមរយៈការសិក្សាជាក្រុម មានផ្សាយក្នុងកាសែតសំបុកផ្សារ

មិត្តភាពជាក្រុម
ដោយធ្លាប់មានបទពិសោធជាសមាជិកសហគមន៍សិក្សាកាលពីជំនាន់ដែលលោកសិក្សានៅវិទ្យាល័យពងទឹក ខេត្តកណ្ដាល លោកគ្រូ យី ឆេងអ៊ួ ហៅប៉េង បានផ្ដួចផ្ដើមបង្កើតឡើងនូវក្លឹបសិក្សាដ៏ ពិសេសមួយសំរាប់សិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ នៅក្នុងខែ ធ្នួ ឆ្នាំ២០០៧។ ចាប់ផ្ដើមពីដំណាក់កាលដំបូង ដែលមានសមាជិកត្រឹមតែម្នាក់ បច្ចុប្បន្ននេះ ក្រុមសិក្សារបស់លោកគ្រូ កំពុងទទួលបានជោគជ័យគួរជាទីមោទន ដោយក្នុងមួយថ្ងៃៗមានសិស្សានុសិស្សមិនតិចជាង១០០ នាក់ទេ ដែលបបានមកប្រមូលផ្ដុំគ្នាសិក្សាក្នុងក្រុម។
ថ្លែងមកកាន់កាសែតសំបុកផ្សារ ក្នុងឱកាសជួបសំណេះសំណាលដោយផ្ទាល់ នៅផ្នែកបណ្ណា ល័យ FP កន្លែងជួបជុំរបស់សមាជិកក្រុមទាំងអស់ លោកគ្រូ ប៉េង បានពន្យល់អោយដឹងថា៖ គោលបំណងសំខាន់បំផុតរបស់ខ្ញុំ ក្នុងការបង្កើតកុ្រមសិក្សានេះគឺដើម្បីជំរុញអោយមានវប្បធម៌នៃចែក រំលែកចំនេះដឹង បទពិសោធលើកកំពស់អោយមានគំនិតនៃការបង្កើតថ្មីៗ លើកកំពស់វិស័យអប់រំ មនុស្ស ធម៌ និងបរិស្ថាន ក៏ដូចជាលើកកំពស់គុណភាព និងតម្លៃនៃការងារស្ម័គ្រចិត្ត។ ដូចដែលយើងដឹងស្រាប់ មកហើយការសិក្សានៅក្នុងថ្នាក់តែម៉្យាងមិនគ្រប់គ្រាន់នោះទេ។ ការបង្កើតជាក្រុម សិក្សាដូចច្នេះអាចជួយឲ្យសិស្សានុសិស្សមានឱកាសបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកបញ្ហាសិក្សា ដោយអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកតិចបង្រៀនអ្នកមិនចេះសោះ។
បន្ដក្នុងឱកាសនោះ លោកគ្រូបានបន្ថែមទៀតថា៖ ដោយមានកាលវិភាគត្រឹមត្រូវនៅរៀងរាល់ ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ យើងចាប់ផ្ដើមបង្រៀនក្នុងចន្លោះម៉ោង ១២ថ្ងៃត្រង់ ដល់២រសៀល ដែលជាម៉ោង សំរាករបស់សិស្សានុសិស្ស។ ចំពោះមុខវិជ្ជាដែលយើងលើកយកមកបង្រៀន គឺមានប្រហែលជា ៣០មុខ វិជ្ជា រួមមាន ភាសាបរទេស កុំព្យូទ័រ តន្ដ្រីបុរាណ និងសម័យ ការតែងនិពន្ធ ការស្រាវជ្រាវពត៌មានតាម អ៊ិនធ័រណែត គន្លឹះដើម្បីទទួលបានការងារធ្វើ និងមុខវិជ្ជាដែលពាក់ព័ន្ធ និងពាណិជ្ជកម្ម ដូចជា ការគ្រប់គ្រងទីផ្សារ និងការបង្កើតគំរោងជាដើម។
ជាមួយគ្នានេះ ក៏មានជាការបង្ហាត់បន្ថែមនូវកីឡាការពារខ្លួន ដូចជា ល្បុក្កតោ អៃគីដូ និងតៃក្វាន់ដួ ផងដែរ។
បញ្ជាក់បន្ថែមដោយស្នាមញញឹមរាក់ទាក់ លោកគ្រូបានបន្តទៀតថា៖សមាជិកប្រចាំរបស់យើង ច្រើនមានអាយុ ១៣ ឆ្នាំដល់២៥ ឆ្នាំហើយជាសិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ។ លើកលែងតែថ្ងៃ សៅរ៍ និងថ្ងៃ អាទិត្យ ដែលមាននិស្សិតមកពីសកលវិទ្យាល័យមួយចំនួនបានមកចូលរួម ដែរ។ ភាគច្រើន ពួកគាត់មករៀនយកជំនាញអ្វីមួយ ហើយបង្រៀនត្រលប់ទៅវិញនូវជំនាញមួយទៀត ដែលអាចហៅបានថា ជាការចែករំលែកចំនេះដឹងដល់គ្នាទៅវិញទៅមក។
ឈរលើគោលជំហរច្បាស់លាស់ លោកគ្រូប៉េង ក៏មានបំណងចង់ពង្រីកក្រុមនេះអោយក្លាយជា សហគមផ្លូវការមួយក្នុងពេលឆាប់ៗ ខាងមុខនេះដើម្បីបន្តជួបកាន់តែទូលំទូលាយដល់ប្រជាជនក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មានគំរោងបង្កើតជាក្រុមចលនាយុវជនអាស៊ី ផងដែរ។
មានចេញផ្សាយក្នុងកាសែតសំបុកផ្សារកាលពីខែមករាឆ្នាំ ២០១១

កំពាព្យ ស្ទួយវប្បធម៌ខ្មែរ បទពាក្យប្រាំពីរ

កំពាព្យ ស្ទួយវប្បធម៌ខ្មែរ
បទពាក្យប្រាំពីរ
1) អរគុណសុធាដែលបានភ្ជាប់ សួនដ៏គួរគាប់កំណាព្យខ្មែរ
អស់កូនខេមរាខិតខំថែ កំណាព្យកេរ្តិ៍ម៉ែពុកយាយតា។
2) ខំគ្មានសំចៃថែឲ្យគង់ ក្រែងជួបល្ងិតល្ងង់ដល់ខេមរា ឈប់ឲ្យជួបទៀតរឿងទុក្ខា ពុកម៉ែយាយតាញញឹមជាក់។
3) ញញឹមព្រោះបានឃើញទំពាំង ចេះបិទចេះបាំងស្រស់វលក្ខណ៍ កំណាព្យច្រើនបែបខ្មែរបានឆ្លាក់ សន្សំថ្នមថ្នាក់ខ្មែរលែងភ្លេច។
4) ខ្មែរអើយជួយថែជួយលើកស្ទួយ ម្នាក់មួយៗកូនកុំគេច
ខំថែហើយច្នៃខំរំលេច យើងខំស្ពាយវេចក្រែងបាត់បង់។
5) ខំថែខំច្នៃខំផ្សព្វផ្សាយ ពន្យល់អធិប្បាយកាព្យផូរផង់
មានជាងហុកសិបសូមជួយស្រង់ ពូនជ្រុំតម្រង់ឲ្យល្បីសាយ។
6) កុលបុត្រខ្មែរអើយភ្ញាក់ខ្លួនឡើង ស្ទួយខ្មែរខ្ពស់ថ្កើងជូបសប្បាយ
ឈប់មើលរំលងខ្ពស់ហួសឆ្ងាយ ឈប់អធិប្បាយថាខ្មែរអន់។
7) កាព្យខ្មែរល្បីណាស់ក្នុងលោកា សូមជាតិខេមរាឈប់ជិនឆ្អន់
ជាតិគេស្ទុះស្ទារខំបន់ស្រន់ រៀនឲ្យបានមុនកំណាព្យខ្មែរ។
8) កំណាព្យខ្មែរយើងមានប្រយោជន៍ វែងឆ្ងាយច្រើនយោជន៍ឃើញហូរហែរ
អាចអានអាចស្មូត្រច្រើនបទដែរ អាចច្រៀងឲ្យខ្មែរដេកលក់បាន។
9) កំណាព្យមានចួនរណ្តំក្រៃ ជាកេរនិស្ស័យតសន្តាន
ដូនតាមានញាណខ្ពស់គ្រប់ប្រាណ ខំទុកកេរបានដល់សព្វថ្ងៃ។
10) ទឹកភ្នែកដូនតាស្រក់ផ្តាំថា អស់កូនខេមរាសូមលកលៃ
ខំប្រឹងបន្តច្នៃលកលៃ ជ្រកជ្រៀតកុំបីភ្លេចវប្បធម៌។
11) ហៃអស់កូនខ្មែរទាំងឡាយអើយ ឈប់ធ្វើព្រងើយត្រូវបន្ត
ស្រលាញ់ជីកឫសខឿនវប្បធម៌ ខ្មែរយើងឲ្យល្អដូចដូនតា។
12) កូនអើយសូមឈប់ចម្លងគេ មិនថ្លៃថ្នូរទេដល់ខេមរា
ខ្វះអ្វីជាតិយើងកេរដូនតា ភាពស្រស់ហ៊ឺហាត្រូវខ្នាតខ្មែរ។
13) បើកូនចម្លងគេទាំងដុល គេនឹងតាំងយល់ថាយើងប្រែ
ជាតិយើងអស់ឈ្មោះថាពូកែ ដែលធ្លាប់ល្បីដែរកាលអង្គរ។
14) ច្នេះចាប់ពីពេលនេះទៅមុខ កូនត្រូវវាយលុកផ្សាយបន្ត
ខំតែងខំរៀនកាព្យបវរ ជួយឲ្យខ្មែរល្អផុតអស់ភ័យ។
ភ្នំពេញរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) Chheng Uor Yi
បណ្ណារក្សខ្មែរ

តើបញ្ញាញាណពិសេសរបស់សម្តេចព្រះសង្ឃរាជជួនណាតមានអ្វីខ្លះ?ចូររៀបរាប់។

សំនួរ៖ តើបញ្ញាញាណពិសេសរបស់សម្តេចព្រះសង្ឃរាជជួនណាតមានអ្វីខ្លះ?ចូររៀបរាប់។
ចម្លើយ៖ បញ្ញាញាណរបស់សម្តេចព្រះសង្ឃរាជជួនណាតរួមមាន
1-វីរិយភាពក្នុងការសិក្សា លោកមានសេចក្តីព្យាយាមជាប់ជានិច្ចក្នុងការរៀនសូត្រតាំងពីក្មេងរហូតចាស់។
2-បដិភាណប្បញ្ញា លោកមាន ប្រាជ្ញាឈ្លាសវៃ ប្រាជ្ញាដែលកើតឡើងភ្លាម ហើយអាចឆ្លើយតបភ្លាមៗ។
3-វេសារជ្ជប្បញ្ញា លោកមាន បញ្ញាក្លៀវក្លាអង់អាច គ្មានភាពតក់ស្លុតចំពោះជុំនំចំណោមហ្វូងមនុស្សទាំងឡាយ។
4-ធម្មទេសនាកោសល្យ លោកមាន ភាពឈ្លាសវៃក្នុងធម្មទេសនា ប្រកបដោយប្រយោជន៍ទាំងផ្លូវលោកនិងផ្លូវធម៌។
5-បណិតសកម្មភាព លោកមាន សកម្មភាពដ៏ប្រសើរ ធ្វើតែកិច្ចការណាដែលមានប្រយោជន៍ចំពោះអ្នកទាំងអស់គ្នា។
6-ព្រះអង្គតែងធ្វើជាគំរូល្អដល់អ្នកទាំងឡាយ លោកតែងតែរំលឹក បង្ហាត់បង្រៀនដល់ជនរួមជាតិខ្មែរឲ្យចេះកសាងអំពើល្អអំពើជាកុសល រក្សាឲ្យបាននូវប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ សិល្បៈ សាសនា ស្រលាញ់ការចេះដឹង ស្រលាញ់ការស្រាវជ្រាវនិងឲ្យអ្នកទាំងអស់គ្នាចេះបន្សល់ទុកនូវស្នាដៃល្អៗដល់មនុស្សជំនាន់ក្រោយៗទៀត។
ដកស្រង់ចេញពីសៀវភៅ ព្រះរាជជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ គណៈមហា
និកាយនិងគណៈធម្មយុទ្ធកនិកាយ រៀបរៀងដោយ ភិក្ខុបញាវិមលោ លឹម វាសនា
បោះពុម្ព ឆ្នាំ ២០០៤

រឿង មនុស្ស និងខ្មោចជាសំលាញ់នឹងគ្នា

កាលពីយូរលង់ណាស់មកហើយ មានប្ដីប្រពន្ធពីរនាក់ រស់នៅឃ្លាតឆ្ងាយពីអ្នកស្រុកភូមិ មិនសូវមានគេរាប់រកឡើយ។ យប់មួយនាងជាប្រពន្ធ ឈឹពោះឆ្លងទន្លេ បានប្រើប្ដីអោយទៅហៅឆ្មបមក
បង្កើតកូន។
បុរសប្ដី ភ័យឡើងត្រជាក់ដៃជើង ព្រោះថាផ្លូវទៅភូមិនោះ មានដើមជ្រៃ មួយធំ ជាលំនៅ
នៃខ្មោចព្រាយបិសាច ដែលតែងតែលងបន្លាចមនុស្សម្នាឆ្លងកាត់ទីនោះ អោយលស់ព្រលឹងស្លាប់មិនដែល
ខានឡើយ ហើយគ្មានផ្លូវណា គេចវាងផ្សេងទៀតទេ។ បុរសប្ដី ទទួលពាក្យយល់ព្រម តែពីមុខប្រពន្ធ លុះ
ចុះពីលើផ្ទះមក ក៏សំងំពួនក្នុងទីងងឹត អស់ពេលមួយស្របក់ធំ ទើប ធ្វើជាត្រលប់មកវិញប្រាប់ប្រពន្ធថា៖
- អូនអើយ យាយម៉ប មិននៅផ្ទះទេ។
ប្រពន្ធមិនជឿប្ដី ក៏តបទាំងឈឺពោះពុងថាៈ
- កុំកុហក! បងឯង សំងំនៅខាងមុខផ្ទះ ។ តើហ៊ានស្បថទេ?
បុរសប្ដី មិនហ៊ានស្បថ ក៏នៅស្ងៀម ហើយត្រូវប្រពន្ធស្ដីបន្ថែមថា៖
-បើមិនចង់អោយខ្ញុំស្លាប់ទេ ចូរឆាប់ទៅតាមយាយម៉បមក!
ប្ដី មិនតប ក៏ចុះដី ធ្វើដូចជាអ្នកក្លាហាន ប៉ុន្តែដើរ មិនបានប៉ុន្មានជំហានផងក៏នឹកខ្លាចព្រឺ
សំបុរ ហើយពួនសំងំអង្គុយយំមិនអោយប្រពន្ធលឺ ។លុះយំអស់ចិត្ត ទើបដើរមកប្រាប់ប្រពន្ធទៀត៖
-អូនអើយ យាយម៉ប ត្រូវបានគេអញ្ជើញមុនយើងបាត់ទៅហើយ។
ប្រពន្ធមិនជឿ និងដោយឈឺពោះខ្លាំងពេក ក៏តាំងស្រែកជេរៈ
- អាប្ដីចង្រៃ! --តាមពិត អាឯងខ្លាចខ្មោចលង ជាងខ្លាចអញស្លាប់។ប្រសិនបើអញស្លាប់
ទៅមែន អញ និងខ្មោចកូនអញ នឹងតាមលង កាច់កអាឯងមិនអោយរស់ទេ។
ប្ដី លឺប្រពន្ធជេរចង្អុលមុខ នឹកខឹងឆួលក្ដៅក្រហាយខ្លាំង លែងខ្លាច ក៏ស្ទុះចុះដី ហើយដើរ
យ៉ាងលឿនសំដៅទៅភូមិ។លុះ ដើរជិត ដល់ដើម ជ្រៃធំកន្លែងខ្មោចលង បុរស ភ័យខ្លាំង ក៏បិទភ្នែកជិត ខំ
ស្ទុះ រត់ពេញទំហឹង អត់ដង្ហើម ឆ្លងកាត់ក្រោមដើមឈើនោះ ក៏បុកខ្មោចដែលចាំលងកណ្ដាលផ្លូវ ខ្ទាតអុកគូទ
ទាំងសងខាងចំងាយស្មើគ្នា។ ឈឺខ្លាំងពេកបុរស ក្រោកឡើង បើកភ្នែកចង្អុលខ្មោច៖
-ខ្មោចអាណា ប្រាប់ឯងអោយរារាំងផ្លូវអញ រកទៅមុខពុំបានដូចនេះ?
ខ្មោច ទំលាក់សក់វែង ភ្នែក ខួងជ្រៅ អណ្ដាតក្រហមងៅដូចភ្លើង តបវិញទាំងកំហឹងថា៖
-អើ! តើអាណាប្រើឯង អោយមករត់បុកអញទាំងកណ្ដាលយប់ ស្ងាត់ដូចនេះ?ឯងមិនខ្លាច
អញ ជា ខ្មោចទេរឺអ្វី?
បុរស ភ័យធ្វើជា ស្រដីថា៖
-ប្រពន្ធអញ ប្រើអញ។ ខ្មោចដូចអាឯងគ្មានអ្វី គួរអោយខ្លាចទេ ។អញ ធ្លាប់ឃើញខ្មោចក្នុង
រឿងកុន ល្ខោនមុខអាក្រក់ជាងឯងឆ្ងាយណាស់។ឯង លងអញរបៀបណាក៏អត់ប្រយោជន៍ដែរ។យកល្អ
បើកផ្លូវអោយអញទៅ ប្រសើរជាង។
ខ្មោចដើមជ្រៃ នឹកអៀនខ្មាស ក៏សើចហេសៗ ចោលចំហាយស្អុយ ឆ្អាបឆ្អេះដូចគំរង់ ដើរមក
កាន់ស្មាបុរសយើង ហើយនិយាយឡើងថា៖
-គ្រាន់បើមែនសំលាញ់!អញ ខំស្កាត់រកមនុស្សក្លាហានដូច ឯងធ្វើជាសំលាញ់ពុំបានទេ។
តើប្រពន្ធសំលាញ់ឯង មានការអ្វី បានជាឯងប្រញាប់ខ្លាំងម៉្លេះ?
បុរស លឺសំដីខ្មោចដូចនោះ បានធូរចិត្តខ្សាកៗក៏ត្អូញត្អែថា៖
-ឱ!អា សំលាញ់អើយ! គ្នាមានធុរៈខ្លាំងណាស់ ព្រោះត្រូវទៅ រកយាយម៉បនៅក្នុងភូមិ។
គ្នាក្រ ហើយទាល់ដៃជើងផង។បើឃើញគ្នាចេញចូលតាមផ្លូវនេះ ចូរកុំរំខានដល់ការងារគ្នារកស៊ីធ្វើអ្វី។
ខ្មោចដើមជ្រៃ យំហ៊ូ!អាណិតមាណព ជាសំលាញ់៖
-មិនអ្វីទេ ក្រប៉ុណ្ណឹងៗនោះ ចាំថ្ងៃក្រោយ គ្នានឹងជួយអោយឯងរកស៊ី មានបានឆាប់។ តែឥឡូវ ចូរយើងប្រញាប់ កុំអោយប្រពន្ធឯងចាំមើលផ្លូវយូរពេក!
មនុស្ស និងខ្មោចបណ្ដើរគ្នាចូលក្នុងភូមិ ឆ្កែលូតៗគ្នាគួរអោយខ្លាច។មកដល់ផ្ទះយាយម៉ប
ខ្មោច រង់ចាំនៅខាងក្រៅ។បុរស ចូលទៅដាស់យាយម៉ប៖
-យាយៗ ! មេត្តាយាយជួយ ប្រពន្ធខ្ញុំផង។នាង ឈឺពោះឆ្លងទន្លេ។
-មាណពអើយ ថាអញមិនទៅទេ ត្បិតផ្ទះឯងដាច់ឆ្ងាយពីគេ។អញខ្លាចខ្មោចលង។
មាណព តប៖
-មើលចុះ! ខ្ញុំ ដើរតាមផ្លូវ គ្មានអ្វីកើតឡើងទេ។ ខ្ញុំ ហ៊ានធានា ។អាណិត យាយជួយខ្ញុំ យក
តែបុណ្យចុះ។
យាយម៉ប រៀបចំប្រដាប់ប្រដាបង្កើតកូនរួចស្រេច ក៏អុជចន្លុះបំភ្លឺផ្លូវនិយាយទាំងទើសទាល់៖
-ក្រៅពីចៅឯង យាយមិនទៅទេ។
តាមផ្លូវ ក្រោមដើមជ្រៃ ស្ងាត់ច្រៀប។ខ្មោចតូចធំបើកផ្លូវអោយអ្នកទាំងពីរ ចេញចូលគ្មាន
ភិតភ័យ។យាយម៉ប ទៅដល់ផ្ទះចៅមាណព ហើយចូលទៅជួយនាងប្រពន្ធ ដោយបង្កើត បាន កូនប្រុសមួយ
យំង៉ាឡើង ។គាត់ ដៅកំបោរព័ទ្ធសីមា សញ្ញាជើងក្អែកលើក្បាលសសរគ្រប់ជ្រុង។ចំនែកមាណព ឈរឈប់
ចាំនៅខាងក្រៅ និយាយលេងនឹងខ្មោច៖
-កូនគ្នាកើតហើយ! អញ្ជើញសំលាញ់ចូលជជែកគ្នាលេងខាងលើផ្ទះ។
ខ្មោចប្រកែក៖
-ទេ! ផ្ទះឯង អញចូលពុំបានទេ មានគេព័ទ្ធសំនាញ់ញឹកណាស់។ណ្ហើយចុះ !គ្នា គិតលាឯង
ទៅវិញហើយ។បើឯងមានកិច្ចការអ្វីចង់អោយគ្នាជួយ រំលឹកដល់អញទៅ អញជួយឯងភ្លាម។
-គ្នា អរគុណឯងណាស់ ។កុំភ្លេចជួយគ្នាផងណាសំលាញ់!

លុះខ្មោចដើមជ្រៃ ចេញទៅ ចៅមាណពឡើងមកលើផ្ទះ។យាយម៉ប សួរ៖
-ចៅឯង និយាយជាមួយអ្នកណានៅខាងក្រៅ?
-បាទ! ខ្ញុំ និយាយលេងជាមួយមិត្តភក្ដិ ។ឥលូវ វាទៅផ្ទះវាវិញហើយ។
យាយម៉ប ឆ្ងល់លែងចេញស្ដី។លុះភ្លឺឡើង បុរសជូនយាយត្រលប់ទៅផ្ទះគាត់វិញ។
នៅស្រុកជិតខាង នឹងកន្លែងចៅមាណពរស់នៅ មានកូនក្រមុំសេដ្ឋីម្នាក់ នាងស្លាក់ឆ្អឹងត្រី
បីបួនថ្ងៃហើយ។គ្រូពេទ្យ នៅស្រុកនោះទាល់ ចំនេះ យកអាសានាងពុំបាន។សេដ្ឋី ក៏ចាត់បាវបំរើអោយរក
គ្រូហ្មមកស្ដោះផ្លុំបន្ថែមទៀត តែគ្រប់គ្រូហ្មទាំងនោះគ្មានលទ្ធភាពនឹងជួយនាងបានទេ។ដំណឹងនេះបានលេច
លឺដល់បុរសជាមិត្តភក្ដិនឹងខ្មោច។លុះយប់ឡើង បុរសក៍ចូលទៅសួរខ្មោចជាសំលាញ់ក្រោមដើមជ្រៃ។ ខ្មោច
បានអោយបាលីទៅបុរសនោះ។បុរស ទន្ទេញបាលីចាំគ្រប់ម៉ាត់ ទើបលាប្រពន្ធទៅផ្ទះសេដ្ឋី។
សេដ្ឋីសួរ៖
-ចៅ ឯង ជាគ្រូហ្ម មែនទេ?
-បាទ! ខ្ញុំបាទមិនដែលរកស៊ីធ្វើគ្រូអ្វីទេ។ខ្ញុំបាទចេះចាំបាលីស្លាក់ឆ្អឹងបន្តិចបន្តួច។ប្រសិនជា
អាចទៅរួច ខ្ញុំសូមសាកល្បងគ្រាន់នឹងបានកេរ្តិ៍ឈ្មោះបោះសំលេងតទៅ។
សេដ្ឋីញញឹមៈ
-អើ!បើចៅឯងអាចជួយកូនស្រីយើងបាន យើងនឹងអោយរង្វាន់ជាទីគាប់ចិត្ត។
បុរស ត្រូវបានសេដ្ឋីអញ្ជើញអោយចូលទៅក្នុង អង្គុយលើកន្ទេលក្រហម។ នាយ បង្គាប់ អោយគេរៀបចំលំដាប់សែនព្រេនអោយខ្មោចស៊ីរួចស្រេច ទើបអោយយកទឹកមួយផ្តិល ដុតធូបបីសរសៃ រួច
សូត្របាលីខ្មោចបីចប់ខ្លាំងៗ កូរនឹងទឹក យកទៅអោយបុត្រីសេដ្ឋីផឹក។ពេលផឹកទឹកមន្តបានបន្តិច នាងក្រមុំ
នឹកដល់បាលីខ្មោចនោះចំអាសចំអូងពេក ក៏អស់សំណើចខឹក រលើងឆ្អឹងត្រីរលាយបាត់ពីបំពង់កទៅ។
សេដ្ឋី ត្រេកអរឥតឧបមាចង់លើកកូនក្រមុំអោយទៅចៅមាណព ប៉ុន្តែត្រូវមាណពប្រកែកថា
ខ្លួនមានប្រពន្ធហើយ ៗសុំលាសេដ្ឋីទៅផ្ទះវិញ។សេដ្ឋីនឹកមិនអស់ចិត្ត ក៏បង្គាប់អ្នកបំរើ អោយដឹកស្បៀងមួយ
រទេះមកដល់ផ្ទះមាណព។តាំងពីថ្ងៃនោះមក កេរ្តិ៍ឈ្មោះមាណព លេចលឺល្បី។
សម័យថ្ងៃមួយ ស្ដេចផែនដី ទ្រង់ប្រឈួនធ្ងន់ធ្ងរ ដោយជំងឺខាន់ស្លាក់ក្នុងបំពង់កសោយ
ក្រយាស្ងោយពុំបាន។ពេទ្យហ្លួងប្រចាំរាជវាំង អស់តំរិះព្យាបាល។ ស្ដេច ចេញរាជបញ្ជាអោយសេដ្ឋីនាំខ្លួនចៅ
មាណពទៅរាជធានី។ មាណព ភិតភ័យខ្លាំងណាស់ ចូលទៅក្រាបបង្គំគាល់ស្ដេចក្នុងវាំង ហើយបង្គាប់អោយ
មន្ត្រីពេទ្យ រៀបលំដាប់សែនព្រេនខ្មោចបុព្វបុរសរួចស្រេចទើបមើលថ្វាយ។ ស្ដេច សោយទឹកមន្តបាលីចៅ
មាណពបន្តិច ក៏ជាសះស្បើយព្រះរោគភ្លាម។ ស្ដេច មានព្រះទ័យដឹងគុណចៅមាណព ដោយតែងតាំង មាណពអោយធ្វើជានាយក្រុមពេទ្យហ្លួង តែមាណព ពុំអាចចាកចោលស្រុកស្រែចំការបានទើបសុំមករក្សា
រាស្ត្ររបស់ព្រះអង្គតាមជនបទវិញ។មាណព បានរង្វាន់ពីព្រះរាជាយ៉ាងច្រើន ហើយបង្គាប់អោយគេធ្វើបុណ្យ
យ៉ាងមហោឡារិកដល់វិញ្ញាណក្ខ័ន្ធខ្មោចនៅពោធិ៍ជ្រៃ ដើម្បីយោនយកកំណើតចាប់ជាតិជាថ្មី។ យប់នោះ
សំលាញ់ខ្មោច បានអោយក្បួនថ្នាំបុរាណមួយគម្ពីរ ទុកជាកេរដំណែលព្យាបាលប្រជាជនតូចតាចតរៀងទៅ។
«អំពើល្អ រមែងទទួលផលល្អ»
បាក់ សំបុល ០៩០៨១០៨៩៩

ចំរៀង យើងខ្មែរស្រលាញ់ការអាន

1. យើងខ្មែរស្រលាញ់ការអាន នាំជាតិថ្កើងថ្កានគ្រប់ស្រុកខណ្ឌខេត្ត អានរួចត្រូវចេះសង្កេត (២ដង) សួរកត់គ្រប់ហេតុទើបបានប្រពៃ(២ដង)។

2. យើងខ្មែរស្រលាញ់ការស្តាប់ តាមដានគ្រប់ម៉ាត់សំដីអ្នកប្រាជ្ញ កា្លហានពុះពារអង់អាច (២ដង) ដើម្បីសម្រេចបំណងជីវិត (២ដង) ។

3. យើងខ្មែរស្រលាញ់ការគិត រុញក្រឆ្ងាយពិតពីគ្រប់អង្គប្រាណ កុំឲ្យថ្លោះធ្លោយកល្យាណ (២ដង) ភាពក្រសាមាន្យចេញឲ្យឆ្ងាយផុត(២ដង)។

4. យើងខ្មែរស្រលាញ់ការសួរ យើងមិនរួញរួសួរអ្វីដែលឆ្ងល់ កុំទុកមិត្តអើយនាំខ្វល់ (២ដង) តម្កើងតម្កល់វប្បធម៌អប់រំ (២ដង)។

5. យើងខ្មែរស្រលាញ់អក្ខរា ខំសរសេរចារលើថ្មសៀវភៅ ឆ្លាក់ហើយកុំឲ្យអាស្រូវ(២ដង) បង្រៀនកូនចៅចេះគ្រប់ៗគ្នា (២ដង)។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) ២០១០ លំនាំបទ ស្មារតីខ្មែរ និពន្ធបទភ្លេងនិងទំនុកច្រៀងដោយ នព ហង្ស ផលា ឆ្នាំ ២០១០

តាងនាមយើងខ្ញុំជាកូនខ្មែរ ដែលស្រលាញ់ខ្មែរ

យើងប្តេជ្ញាចិត្តនឹងធ្វើឲ្យឈានទៅដល់ជាដាច់ខាតនូវ
១- ភូមិមួយ ផលិតផលមួយ។
២-ភូមិមួយ បណ្ណាល័យសធារណៈមួយ។
៣-គ្រួសារមួយ បណ្ណាល័យមួយ។
៤-មនុស្សម្នាក់ អានសៀវភៅចប់មួយក្បាលក្នុងមួយថ្ងៃ។
៥-ប្រទេសមួយ បណ្ណាល័យសាធារណៈដ៏ធំបំផុតមួយ។
៦-មនុស្សម្នាក់គំនិតអភិវឌ្ឍថ្មីមួយ។
៧-មនុស្សម្នាក់ បន្សល់ទុកស្នាដៃល្អមួយយ៉ាងតិចសម្រាប់អ្នកជំនាន់ក្រោយ។
៨-មនុស្សម្នាក់ បរិច្ចាគសៀវភៅមួយក្បាលយ៉ាងតិចក្នុងមួយឆ្នាំ។
៩.មនុស្សម្នាក់ សន្សំបានមួយរយរៀលយ៉ាងក្នុងមួយថ្ងៃ។
១០.មនុស្សម្នាក់ រកបានចំណេញមួយរយរៀលយ៉ាងតិចក្នុងមួយថ្ងៃ។
១១-មនុស្សម្នាក់ រកគំនិតថ្មីមួយក្នុងមួយថ្ងៃ។
១១- មនុស្សម្នាក់ សរសេរបានមួយឃ្លាក្នុងមួយថ្ងៃ។
១២-មនុស្សម្នាក់ ត្រូវមានមុខរបរសុចរិតមួយ។
១៣-ភូមិមួយ សាលារៀនមួយ។
១៤-មនុស្សម្នាក់ បង្រៀនមនុស្សម្នាក់ទៀត។
១៥-មនុស្សម្នាក់ ផ្សព្វផ្សាយពីវប្បធម៌ខ្មែរឲ្យបានមួយ។
១៦-មនុស្សម្នាក់ អភិរក្សតំណែលដូនតាខ្មែរឲ្យបានមួយ។
១៧-មនុស្សម្នាក់ ផ្សព្វផ្សាយពីអរិយធម៌ខ្មែរឲ្យបានមួយ។
១៨-មនុស្សម្នាក់ផ្សព្វពីអរិយធម៌របស់មនុស្សជាតិឲ្យបានមួយ។
១៩-មនុស្សម្នាក់ បង្រៀនភាសាខ្មែរឲ្យចេះបានម្នាក់យ៉ាងតិចក្នុងមួយជីវិត។
២០-មនុស្សម្នាក់ និពន្ធរឿង តែងកំណាព្យ ស្រាវជ្រាវរឿងរ៉ាវឲ្យបានមួយ
ក្បាលយ៉ាងតិចក្នុងមួយជីវិត។
២១-មនុសុ្សម្នាក់ ធ្វើអំពើល្អឲ្យបានមួយយ៉ាងតិចក្នុងមួយថ្ងៃ។
២២-មនុស្សម្នាក់ ជំរុះអំពើ ឬ គំនិតអាក្រក់ ឬភាពសៅហ្មង ឲ្យបានមួយក្នុង
មួយងថ្ងៃ។
យើងត្រូវធ្វើឲ្យបានផុសផុលនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីអភិវឌ្ឍប្រទេសយើងឲ្យរុងរឿងដូចឬជាងសម័យអង្គរដ៏បវរនៃយើង។
ដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ

បញ្ហាដែលគួរយកចិត្តទុកដាក់នៅប្រទេសកម្ពុជារួមមាន

1. គ្រោះថ្នាក់ចរាចរ
2. បញ្ហាជំងឺ(របេង ថ្លើម គ្រុនចាញ់ គ្រុនឈាម) បញ្ហាអនាម័យ សុវត្ថិភាពចំណីអាហារការព្យាបាលនិងថែរក្សាសុខភាពសាធារណៈ អនាម័យសាធារណៈ
3. បញ្ហាគ្រោះមិនចេះអក្សរ (អនក្ខរភាព) បញ្ហាគុណភាពនៃការអប់រំ (ថ្នាក់ជាតិ-ឯកជន-មូលដ្ឋាន)
4. បញ្ហាគ្រឿងញៀននិងគ្រឿងស្រវឹង ការជក់បារី បញ្ហាល្បែងស៊ីសង អំពើពាលាអាវាសែនានា
5. បញ្ហាពេស្យាកម្ម ការជួញដូរមនុស្សនិងការកេងកម្លាំងពលកម្ម។
6. បញ្ហាសុខទុក្ខរបស់កុមារនិងមនុស្សចាស់។
7. បញ្ហាសីលធម៌វិជ្ជាជីវៈ ការបណ្តុះបណ្តាលឲ្យដល់មនុស្សខ្មែរទូទៅ
8. បញ្ហាលើកស្ទួយ គំនិតបង្កើតថ្មី
9. បញ្ហាលើកស្ទួយអាជីវកម្មខ្នាតតូចរបស់ប្រជាពលរដ្ឋ
10. បញ្ហាលើកស្ទួយគុណភាពបណ្ណាល័យសាធារណៈ
11. បញ្ហាលើកស្ទួយសីលធម៌និងគុណធម៌របស់ប្រជាពលរដ្ឋ
12. បញ្ហាលើកស្ទួយមនុស្សធម៌
13. បញ្ហាលើកស្ទួយតម្លៃវប្បធម៌និងអក្សរសាស្ត្រជាតិខ្មែរ
14. បញ្ហាលើស្ទួយទេសចរបែបធម្មជាតិនិងវប្បធម៌
15. បញ្ហាស្រាវជ្រាវនិងការអភិវឌ្ឍឯកសារជាភាសាខ្មែរ
16. បញ្ហាលើកស្ទួយវស័យ បច្ចេកវិជ្ជា និង សិកម្ម
17. បញ្ហាលើកស្ទួយការផលិតផលិតផលសម្រេចមុនក្នុងស្រុកឲ្យបានច្រើន
18. បញ្ហាបរិស្ថាន ការដាំដើមឈើឡើងវិញ ការទប់ស្កាត់ការបំផ្លាញព្រៃឈើ ការកែច្នៃរបស់ពីកាកសំណល់សម្រាម ការច្នៃរបស់ឲ្យអស់លទ្ធភាព។ល។
19. ការសិក្សាពីកំហុសមនុស្សចាស់
20. ការយកចិត្តទុក្ខដាក់លើកុមារឲ្យបានល្អ
21. ការព្យាបាលផ្នែកចិត្តសាស្ត្រដល់សង្គមប្រជាពលរដ្ឋទូទៅ
22. ការដោះស្រាយជម្លោះនានាដោយសន្តិវិធីនិងប្រកបដោយភាពឈ្លាសវៃ យុត្តិ ធម៌និងទាន់ពេលវេលា
23. គំរូល្អនៃក្តីស្រលាញ់ នៃភាពទទួលខុសត្រូវ នៃសច្ចភាព នៃអដ្ឋមគ្គទាំង៨ របស់ព្រះពុទ្ធ។
24. បញ្ហាទំនិញឡើងថ្លៃ សាំងឡើងថ្លៃយ៉ាងគំហុក
25. បញ្ហាប្រាក់ចំណូលទាបបំផុតរបស់ប្រជាជនទូទៅ
ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០
ដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ

កំណាព្យ អង្គទាំងបួនរបស់អ្នកសិក្សា( សុ =ស្តាប់ ចិ=គិត បុ=សួរ លិ=កត់សំគាល់ )

បទភុជង្គលីលា
1. សិស្សល្អសង្វាតសិក្សា តាមក្បួនតម្រា ដូនតាចាទុក។
2. ខំរៀនវិជ្ជាគ្រប់មុខ តាមដោយទំនុក សុចិបុលិ។
3. សុ ស្តាប់គ្រូប្រាប់ពុទ្ធិ ចិ គិតសមាធិ រំពឹងហេតុផល។
4. បុ សួរសំនួរងឿងឆ្ងល់ លិ កត់សំគាល់ ទុកជាក្បួនច្បាប់។
5. អ្នកណាប្រាសចាកអង្គមួន ទោះខំផ្ទួនៗ ពុំបានផលឡើយ។
6. អ្នកណាត្រាប់អង្គបួនបានហើយ អាចឆ្លងដល់ត្រើយ ក្លាយជាអ្នកចេះ។

ចិត្តំ ទន្តំ សុខំបរំ)៖ចិត្តដែលបានអប់រំហើយរមែងទទួលបានសេចក្តីសុខ។
ចំលងតាមក្បួនតម្រាខ្មែរ រៀបរៀងដោយ យី ឆេងអ៊ួ ហៅ ប៉េង
បណ្ណារក្ស រក្សាទុកឯកសារដោយ ឌឿន វណ្ណដេត

កំណាព្យ អានមានច្រើនយ៉ាង បទកាកតិ

1. ខ្ញុំបាទពិសិដ្ឋ លំអោនកាយចិត្ត ក្រាបប្រណិប័តន៍
លើកហត្ថបង្គំ ប្រណម្យថ្វាយថ្វាត់ អង្គមហាក្សត្រ
និងប្រមុខរដ្ឋ ។
2. សូមលំឱនកាយ ញាតិញោមទាំងឡាយ ដែលស្គាល់ប្រាកដ
ជាខេមរជន អធនកំសត់ ក្នុងកម្ពុជរដ្ឋ
មហាក្សេមក្សាន្ត ។
3. មុននឹងតាក់តែង ខ្ញុំសូមថ្លាថ្លែង ស្តីពីការអាន
ចែងជាបទកាព្យ កំណាព្យថ្កើងថ្កាន ដែលខ្មែរធ្លាប់បាន
ចារក្នុងប្រវតិ្ត ។
4. អានមានច្រើនយ៉ាង ខ្ញុំមានភស្តុតាង បញ្ជាក់ប្រាកដ
អានមួយពេលបាយ អានស្តាយ(style)ហ្មត់ចត់ បង្អួតប្រាកដ
ដល់អស់ញាតិផង ។
5. អានពីរជិះឡាន ធ្វើឲ្យរំខាន ចិត្តគេមួហ្មង
ពុំហ៊ានចរចា វាចាឆ្លើយឆ្លង ចាប់រកញាតិផង
អ្នករួមដំណើរ ។
6. អានពីរជិះឡាន ធ្វើឲ្យរំខាន អានមិនប្រសើរ
ធ្វើឲ្យខូចភ្នែក រារែកស្ទាក់ស្ទើរ យល់ន័យសើៗ
ប្រឹងសម្លឹងខ្លាំង។
7. អានបីទីភ្លឺ ធ្វើឲ្យភ្នែកឈឺ ឆាប់ព្រិលស្រវាំង
អាននេះពុំល្អ វីវរទុក្ខខ្លាំង ព្រិលភ្នែកស្រវាំង
មើលអ្វីលែងយល់។
8. អានបីភ្លឺពេក ធ្វើទុក្ខដល់ភ្នែក នាំកើតកង្វល់
អានពុំប្រពៃ រីងរៃអំពល់ អានកើនក្តីខ្វល់
អានពុំត្រឹមត្រូវ។
9. អានទីងងឹត អានទីបួនពិត នាំទុក្ខឥឡូវ
ធ្វើឲ្យខូចភ្នែក យំយែកអាស្រូវ ស្រវាំងញ៉ាំញ៉ូវ
ទឹកមុខមិនស្រស់។
10. អានទីងងឹត ប្រឹងសម្លឹងគិត ប្រាជ្ញាប្រឹងអស់
ប្រឹងខុសធម្មតា នេត្រាខ្មៅស្រស់ ប្រែក្លាយក្រៀមក្រោះ
ស្រអាប់ល្អក់ស្លេក។
11. រីអានទីប្រាំ ចូរអ្នកចងចាំ គឺអ្នកអានដេក
ធ្វើឲ្យរោយក ពុំល្អដល់ភ្នែក ពិបាកក្រលេក
ក្រឡាប់មើលការ។
12. អានទីប្រាំមួយ អានផុតក្តីព្រួយ លំហែកាយា
ពេលទៅសមុទ្រ វិសុទ្ធចិន្តា រូបកាយស្រស់ថ្លា
អានចងចាំបាន។
13. អានទីប្រាំមួយ ចាកផុតក្តីព្រួយ អានកែកំសាន្ត
អានគ្រាន់តែដឹង ដំណឹងគ្រប់ដ្ឋាន អានកែកំសាន្ត
អានយកពត៌មាន។
14. អានទីប្រាំពីរ អានគ្រប់ទិសទី ពេលទំនេរមាន
អានដើម្បីចេះ តំរិះជាស្ពាន ផ្សំប្រាជ្ញាញាណ
ឲ្យល្អថ្លៃថ្លា។
15. អានទីប្រាំពីរ អានគ្រប់ទិសទី បង្កើនបញ្ញា
អានល្អវិសេស ព្រោះចេះយល់ការ អានដោយប្រាជ្ញា
រិះគិតសំភី។
16. អានមានច្រើនបែប ខ្ញុំសូមសង្ខេប យកត្រឹមតែពីរ
អានមួយអានខុស ប្រទុស្តយាយី អានក្រៅគម្ពីរ
នាំទុក្ខដល់ភ្នែក។
17. ដូចពេលហូបបាយ ជិះឡានសប្បាយ ភ្លឺងងឹតពេក
អាននាំកើតទុក្ខ វិលមុខឈឺភ្នែក អាននេះចម្លែក
គេហៅអានខុស។
18. ទីពីរអានត្រូវ តម្កល់ចិត្តត្រូវ មានចិត្តសន្តោស
តស៊ូអំណត់ ប្រាកដឈ្មុលឈ្មួស អានច្រើនចំរុះ
ប្រាជ្ញាទូលាយ។
19. នៅទីបញ្ចប់ សូមលើកម្រាមដប់ បង្គំថ្វាត់ថ្វាយ
គោរពជូនពរ បវរពីនាយ លំអុតឱនកាយ
ជូនពរអ្នកអាន។
20. សូមមានបញ្ញា ដោះស្រាយបញ្ហា បានក្តីសុខសាន្ត
ចូលចិត្តរៀនសូត្រ ឆាប់ស្រូតរៀនអាន ក្រេបយកឲ្យបាន
រសនៃវិជ្ជា។
21. វិជ្ជាមានច្រើន អានច្រើនចេះច្រើន ចូរកុំរុញរា
មានតែប្រាជ្ញា ភ្លឺថ្លាទើបជា អាវុធថ្លៃថ្លា
ការពារជីពជន្ម។
១៤-ធ្នូ-២០១០
និពន្ធដោយ ជួប ពិសិដ្ឋ
វាយអត្ថបទដោយ ស្វាយ ម៉េងឡាយ រៀនឆ្នាំទី ៤E និង រ៉ាត់ ចាន់សុភ័ក្រ្តណា ជំនាញមេកានិច ត្រួតពិនិត្យអក្ខរាវិរុទ្ធ ដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស

សមាគមសិក្សា (ក្លឹបសិក្សា)

សមាគមសិក្សា
(ក្លឹបសិក្សា)
ពត៌មានព្រឹត្តិបត្រ
គោលបំណង
ជំរុញឲ្យមានវប្បធម៌នៃការចែលរំលែក (ចំណេះដឹង បទពិសោធន៍ ទាន/មនុស្សធម៌ ក្តីស្រលាញ់)។
លើកកំពស់ឲ្យមានគំនិតនៃការបង្កើតថ្មី។
លើកកំពស់វិស័យអប់រំ មនុស្សធម៌ វប្បធម៌ និងបរិស្ថាន។
លើកកំពស់គុណភាព និង តម្លៃនៃការងារស្ម័គ្រចិត្ត។

វិជ្ជាជាស្ពានដ៏សំខាន់ សំរាប់ចំលងមនុស្សឲ្យរួចផុតពីគ្រោះអវិជ្ជា។ មនុស្ស
មានវិជ្ជាមានការពិចារណា មានជីវភាពប្រសើរជាងមុន និង មានភាពឧត្ដុង្គឧត្តម។ វិជ្ជាជាទ្រព្យជាប់នឹងប្រាណ ចោរលួចក៏មិនបាន ចាយច្រើនចំរើនឡើង។ ដូចនេះយើងត្រូវចេះស្វែងរកវិជ្ជា។
បើដូចនេះតើយើងធ្វើដូចម្ដេចដើម្បីឲ្យបានវិជ្ជា?
មានមធ្យោបាយជាច្រើនក្នុងការក្រេបយកចំនេះវិជ្ជា ដូចជាតាមរយៈការធ្វើត្រាប់តាម ការបង្ហាត់បង្រៀន ការស្រាវជ្រាវ និងតាមរយៈការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកដែលយើងអាចហៅបានថា សមាគមសិក្សា(ក្លឹបសិក្សា)។
តើសមាគមសិក្សា (ក្លឹបសិក្សា)ជាអ្វី?និងមានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?
សមាគមសិក្សា(ក្លឹបសិក្សា)គឺជាការសិក្សាជាក្រុមដើម្បីផ្ដល់ឲ្យ និង ទទួលយក
ចំណេះដឹងពីគ្នាទៅវិញទៅមក ដោយឆ្លងកាត់ការផ្លាស់ប្ដូរយោបល់គ្នា។ ជាក់ស្ដែងកាលពីថ្ងៃអង្គារ៍ទី ០១ ខែមេសា ឆ្នាំ២០០៨នេះលោកគ្រូយី ឆេងអ៊ួ ហៅប៉េង ដែលលោកជា បណ្ណារក្ស ប្រចាំនៅបណ្ណាល័យសាលាវិជ្ជាជីវៈនៃអង្គការដើម្បីភាពញញឹមនៃកុមារ(PSE)យើងនេះ បានរៀបរាប់ប្រាប់ព្រឹត្តបត្រយើងពី មូលហេតុ ព្រមទាំងសារៈសំខាន់នៃការបង្កើតក្លឹបសិក្សានេះឡើងថា៖ «ខ្ញុំខិតខំផ្តួចផ្តើមបង្កើតឲ្យមានកម្មវិធីសមាគមសិក្សា(ក្លឹបសិក្សា) នេះឡើងក្នុងគោលបំណងសំខាន់សម្រាប់ឲ្យសិស្សានុសិស្សនៃអង្គការដើម្បីភាញញញឹមនៃកុមារ (PSE)បានធ្វើការ សិក្សាបំប៉នបន្ថែមនៅចន្លោះម៉ោង ១២ថ្ងៃត្រង់ដល់ម៉ោង ២រសៀលជាមួយនឹងមិត្តភក្តិនិងគ្រូស្ម័គ្រចិត្តមួយចំនួនទៀត។ បន្ទាប់ពីហូបបាយថ្ងៃត្រង់នៅក្នុងសាលារួចខ្ញុំបានឃើញ សិស្សខ្លះពុំចង់សម្រាក ឬគេងនាពេលថ្ងៃត្រង់ទេ ។ ម៉្យាងសិស្សមួយចំនួនមានការបារម្ភខ្លាំងទៅលើសមត្ថភាពរៀន ភាសា មុខវិជ្ជានានា និងជំនាញដែលខ្លួនកំពុងសិក្សា ថាវានឹងមិនអាចគ្រប់គ្រាន់ក្នុងការប្រឡូកក្នុងទីផ្សារការងារដែលពោរពេញដោយភាពប្រកួតប្រជែងខ្ពស់ នាពេលបច្ចុប្បន្ននេះ។ ពីមួយថ្ងៃទៅមួយថ្ងៃមានសិស្សានុសិស្សជាច្រើនបានមកសួរមេរៀនពីខ្ញុំនៅក្នុងបណ្ណាល័យ និង បានសំណូមពរឲ្យខ្ញុំបង្កើតសមាគមនេះឡើងដើម្បីជួយបំពេញវិជ្ជាបន្ថែមដល់ពួកគេ»។ លោកគ្រូយល់ឃើញថា ការរៀនបន្ថែមទៀតជាមួយមិត្តភក្តិដែលមានអាយុស្របាលគ្នា គឺ អាចជួយដល់សិស្សដែលរៀនខ្សោយបាន។អ្នករៀនខ្សោយទាំងអស់នឹងមានឱកាសគ្រប់គ្រាន់ក្នុងការដេញដោលនិងបកស្រាយមេរៀនពីគ្នាទៅវិញទៅមកដោយ គ្មានការភ័យខ្លាច ដូចជារៀនជាមួយនឹងលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់ឡើយ។ ឯពេល
វេលាទៀតសោតក៏បានវែងជាងពេលវេលារៀនជាមួយលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់ផងដែរ។ ជាបទពិសោធន៍ផ្ទាល់ លោកគ្រូធ្លាប់បានទទួលចំណាត់ថ្នាក់ជាប់ជាសិស្សពូកែប្រចាំសាលា ទាំងនៅ បឋមសិក្សា មធ្យមសិក្សា និងទាំងនៅថ្នាក់ឧត្តមសិក្សា ក៏ព្រោះតែលោកគ្រូបានចូលរួមផ្តួចផ្តើមគំនិត និង ចូលរួមដឹកនាំសមាគមសិក្សាក្នុងជំនាន់របស់លោកគ្រូផងដែរ។ សមាគមសិក្សាដែលលោកគ្រូបានទទួលជោគជ័យជាងគេគឺ សមាគមសិក្សា នៅអនុវិទ្យាល័យពងទឹក រាជធានីភ្នំពេញ ក្នុងសម័យ រដ្ឋកម្ពុជា ក្នុងចន្លោះឆ្នាំ ១៩៩១ ដល់ ឆ្នាំ ១៩៩៤ ដែលមុននោះ សាលានេះស្ថិតនៅក្របខណ្ឌខេត្តកណ្តាលនៅឡើយ។ កាលនោះលោកត្រូវបានមិត្តភក្តិជ្រើសរើសជាប្រធានសមាគម និង ក្លាយជាគ្រូបង្គោលលើគ្រប់មុខវិជ្ជាសម្រាប់សមាគមរយៈពេល ៤ឆ្នាំជាប់ៗគ្នា។ សមាជិកដែលជាកូនអ្នកក្រ មធ្យម និង ជាអ្នកមានបានចូលរួមមានរហូតដល់ទៅជិតមួយពាន់នាក់ឯណោះ។ កាលនោះក៏មានការគាំទ្រផងដែរពីអាណាព្យាបាល លោកគ្រូអ្នកគ្រូ នាយកសាលានិងអាជ្ញាធរដែនដីថ្នាក់មូលដ្ឋានគ្រប់ស្រទាប់។ជាលទ្ធផលនៃការចូលរួមក្នុងសមាគមនាពេលនោះសិស្សភាគច្រើនដែលធ្លាប់មានប្រវត្តិជាសិស្សខ្សោយនៅក្នុងថ្នាក់ បានក្លាយជាសិស្សល្អនិងពូកែ ជាកូនល្អ និង មិត្តល្អគ្រប់ៗគ្នា។ បទពិសោធល្អនោះហើយដែលធ្វើឲ្យលោកគ្រូមានគំនិត ឆន្ទៈ និង សេចក្តីក្លាហានបង្កើតជាសមាគមសិក្សា(ក្លឹបសិក្សា)នាពេលនេះឡើង។ លោកគ្រូពន្យល់បន្តទៀតថា សមាគមសិក្សា(ក្លឹបសិក្សា)ជាការសិក្សាជាក្រុម ដែលសិស្សានុសិស្សបានប្រមូលផ្ដុំគ្នាជាក្រុមមួយនិងធ្វើការពីភាក្សាគ្នាដើម្បីផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកជុំវិញបញ្ហាផ្សេងៗដែលទាក់ទងនឹងការសិក្សារបស់ពួកគេ។ពួកគេប្រជុំគ្នាជាក្រុម ដើម្បីពិភាក្សា រៀន បង្រៀន និងផ្ទេរបទពិសោធពីគ្នាទៅវិញទៅមក លុះត្រាតែបានយល់ពីមេរៀន និងកិច្ចការសិក្សាស្រាវជ្រាវនានាបានគ្រប់ៗគ្នា។ អ្នកបង្រៀនទៅតាមមុខវិជ្ជានីមួយៗ ភាគច្រើនគឺសុទ្ធសឹងជាសិស្សដោយអ្នកខ្លះធ្លាប់មានបទពិសោធន៍តិចតួច ឯខ្លះទៀតក៏ពុំធ្លាប់មានបទពិសោធអ្វីដែរ ប៉ុន្តែការដែលសំខាន់នោះ គឺពួកគេមានចិត្តចង់ជួយដល់មិត្តភក្ដិនឹងចង់បង្កើនចំនេះដឹងឲ្យបានច្រើនតាមរយៈការផ្លាស់ប្ដូយោបល់និងបទពីសោធន៍រវាងគ្នានិងគ្នា។ ការសិក្សាបែបនេះវាបានផ្ដល់នូវគុណប្រយោជន៍ជាច្រើនដល់សិស្ស ដូចជាផ្ដល់នូវចំណេះដឹងបន្ថែមដល់សិស្សក្រៅអំពីក្នុងថ្នាក់រៀន ឲ្យសិស្សចេះពិភាក្សាទៅលើមេរៀនដែលគេបានរៀនរួចមកហើយ ឲ្យសិស្សចេះដឹកនាំ និង ផ្លាស់ប្ដូរយោបល់គ្នាពីបញ្ហាចោទផ្សេងៗក្នុងការសិក្សា ពោលគឺចេះធ្វើការជាក្រុម។ ម្យ៉ាងទៀតវាក៏ជាការផ្ដល់ឱកាសឲ្យសិស្ស សាកល្បងទទួលយកបទពិសោធល្អៗ ក្នុងពេលដែលពួកគេកំពុងសិក្សា។ បន្ថែមពីលើនេះទៅទៀតវាក៏ជួយឲ្យសិស្សមានស្មារតីចេះតស៊ូ អំនត់អត់ធន់ក្នុងការងារ មានទំនុកចិត្តលើខ្លួនឯងបានកាន់តែច្រើនជាងមុនអាចពង្រឹងសមត្ថភាពរៀនសូត្រ ភាពក្លាហាន ភាពឈ្លាសវៃ ភាពរហ័សរហួន គំនិតច្នៃប្រឌិត ការទទូលបាននូវបទពិសោធថ្មីៗ ការបង្កើននូវស្មារតីសាមគ្គីភាព ការចេះជួយអ្នកទន់ខ្សោយ ការចេះអភិវឌ្ឍខ្លួនឯង ការចេះកំនត់ទិសដៅនៃជីវិត ការចេះកាត់បន្ថយភាពតានតឹង ការចេះបញ្ជៀសការប្រើប្រាស់គ្រឿងញៀននិងអំពើអបាយមុខផ្សេងៗជាច្រើន។ ពិសេសកម្មវិធីនេះអាចផ្ដល់ឲ្យគេនូវបទពិសោធការងារថ្មីបន្ថែមទៀតសម្រាប់ជីវិតនាពេលអនាគត។ ជាងនេះទៅទៀតពួកគេក៏អាចស្គាល់មិត្តភ័ក្ដថ្មីៗបានកាន់តែ ច្រើន ព្រមទាំងបង្កើតអនុស្សាវរីយ៍ល្អៗរវាងគ្នានិងគ្នាជាច្រើនទៀត។ សិស្សានុសិស្សអាចបង្កើតអាជីពថ្មីៗផ្ទាល់ខ្លួនបន្ថែម អាចយល់ដឹងពីតំរូវការជាក់ស្ដែងរបស់សង្គមជាតិ អាចបង្កើនសមត្ថភាពទំនាក់ទំនងឲ្យបានកាន់តែប្រសើរឡើងនៅក្នុងសង្គមទាំងបីគឺ សង្គមសិក្សា សង្គមការងារ និងសង្គមជាតិ-អន្តរជាតិ។ លោកគ្រូប៉េងបានបញ្ជាក់ប្រាប់ឲ្យយើងដែលជាអ្នកយកពត៌មានបានដឹងបន្ថែមទៀតថា រហូតមកទល់ពេលនេះ កម្មវិធីរបស់សមាគមសិក្សា ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាច្រើនក្នុងអង្គការដើម្បីភាពញញឹមនៃកុមារដែលដែលចូលរួមមានចំនួនជាងមួយរយនាក់ក្នុងមួយថ្ងៃៗ និងមានសមាជិកប្រមាណជាងមួយពាន់នាក់ចូលរួមផងដែរ។ សមាគមសិក្សា(ក្លឹបសិក្សា)ត្រូវបានចាប់ផ្ដើមឡើង ដំបូងនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០០៧ និងទើបបានចាប់ផ្ដើមដំណើរការជាផ្លូវការដើមខែកុម្ភៈ ឆ្នាំ ២០០៨នេះឯង ។ ឥឡូវមុខវិជ្ជាដែលបានកំពុងសិក្សាមានច្រើនមុខវិជ្ចារួមមាន៖ ភាសាខ្មែរ អង់គ្លេស បារាំង ជប៉ុន ចិន ថៃ កូរ៉េ គំនូរ សិប្បកម្ម វៀតណាម អេស្បាញ ចិត្តសាស្ត្រ សង្គមវិជ្ជា កុំព្យូទ័រសម្រាប់ការិយាល័យ ការបកប្រែអត្ថបទភាសាអង់គ្លេស-បារាំង-វៀតណាម-ថៃមកជាភាសាខ្មែរ រដ្ឋបាល គ្រប់គ្រងទូទៅ ទីផ្សារ គណនេយ្យ គរុកោសល្យ ស្រាវជ្រាវ ប្រឹក្សាយោបល់លើ(ការសិក្សា-ការងារ-បញ្ហាទូទៅ) ជំនាញអាន ការតែងនិពន្ធ ខ្សែភាពយន្ត តន្ត្រី(បុរាណនិងសម័យ) ភាពជាអ្នកដឹកនាំ ជំនាញសិក្សា ជំនាញដាក់ពាក្យនិងស្វែងរកការងារធ្វើ ជំនាញវាយអត្ថបទជាភាសាខ្មែរ ជំនាញរចនា រូបភាព ជំនាញអភិវឌ្ឍគំនិត ជំនាញគ្រប់គ្រងអាជីវកម្មខ្នាតតូចដោយខ្លួនឯង ជំនាញសិក្សាទីផ្សារ ជំនាញលក់ដូរ ជំនាញគ្រប់គ្រងនិងបង្កើតគម្រោង ជំនាញបោះពុម្ព ជំនាញប្រមូល សរសេរ ចងក្រងនិងផ្សព្វផ្សាយពត៌មាន ជំនាញគ្រប់គ្រងបណ្ណាល័យ ជំនាញគ្រប់គ្រងការអប់រំ ជំនាញដោះស្រាយជំលោះ(ការងារ គ្រួសារ សង្គម) គណិតវិទ្យា រូប គីមី ជាងឈើ។ កម្មវិធីសមាគម (ក្លឹបសិក្សា) នេះប្រព្រឹត្តទៅជារៀងរាល់ថ្ងៃចន្ទរហូតដល់ថ្ងៃសៅរ៍ទៅតាមកាលវិភាគនៃមុខវិជ្ជានីមួយៗ វេលាម៉ោង១២រហូតដល់ម៉ោង១៤ នៅក្នុងបណ្ណាល័យផ្នែកFPផ្ទាល់តែម្ដង។ លោកគ្រូក៏បានបង្ហាញទៀតថាដោយឡែកក៏មានការបង្រៀនភាសាថៃ បារាំង កូរ៉េ ចិន ជប៉ុន ចិត្តសាស្ត្រ ទំនាក់ទំនងនាពេលរសៀលថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យផងដែរ។ លោកគ្រូមិនត្រឹមតែជាអ្នកគ្រប់គ្រងសមាគមសិក្សា (ក្លឹបសិក្សា)នេះទេគាត់ថែមទាំងបានបង្កើតសមាគមកីឡាយុទ្ធសិល្ប៍ដែលមាន៣ក្រុមផ្សេងគ្នាគឺ សាលាគុន ល្បុក្កតោខ្មែរ សាលាគុន អៃគីដូជប៉ុន និងសាលាគុនតេក្វាន់ដូកូរ៉េ ដែលកំពុងដំណើរការពីពេលល្ងាចថ្ងៃចន្ទដល់សុក្រនិងពេលព្រឹកថ្ងៃអាទិត្យគឺ កីឡាល្បុក្កតោ និងរៀងរាល់រសៀលថ្ងៃសៅរ៍ គឺ កីឡាអៃគីដូជប៉ុន និងព្រឹកថ្ងៃអាទិត្យ គឺ កីឡា តេក្វាន់ដូកូរ៉េ។ លោកគ្រូបានបន្ថែមទៀតថាក្លឹបសិក្សាយើងនិងរីករាយស្វាគមន៍ជានិច្ចចំពោះគ្រប់សិស្សានុសិស្សទាំងអស់ក្នុងមណ្ឌលដែលមានបំណងចង់ចូលរួមក្នុងក្លឹបសិក្សាយើងនេះ ព្រោះម្យ៉ាងក្លឹបសិក្សាយើងនេះពុំមានលក្ខខណ្ឌតឹងតែងក្នុងការជ្រើសរើសសមាជិកទេ តែប្អូនៗសិស្សានុសិស្សទាំងឡាយ គប្បីសុំការអនុញ្ញាតអំពីសំណាក់លោកនាយកដែលទទួលបន្ទុកផ្នែករបស់ប្អូនៗសិនដើម្បីឲ្យគាត់បានជ្រាបជាពត៌មាន។
នៅទីបញ្ចប់លោកគ្រូក៏សូមសំនូមពរក៏ដូចជាផ្ដាំផ្ញើទៅដល់សិស្សានុសិស្សទាំងអស់ត្រូវចេះបណ្ដុះគំនិតចង់ស្វែងយល់ឲ្យបានច្រើន ចេះសាមគ្គីនិងចែករំលែកព្រមទាំងជួយគ្នាបង្កើនធនធានមនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត ឲ្យកាន់តែច្រើនប្រកបទៅដោយសមត្ថភាព ខ្ពស់ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្គមជាតិយើងឲ្យស្ថិតនៅក្នុងសុខសន្តិភាពសេរីភាពឯករាជ្យពេញបរិបូរណ៍និងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែមានការរីកចំរើនយ៉ាងឆាប់រហ័ស។
ដូចនេះសមាគមសិក្សា (ក្លឹបសិក្សា) ជាកម្មវិធីមួយដ៏ល្អដែលវាអាចចូលរួមចំនែកពង្រឹងនិងពង្រីកចំណេះដឹងឈានទៅរកវិវឌ្ឍនៈមួយយ៉ាងពិតប្រាកដ៕
រៀបរៀងដោយ យុវសិស្ស ណាង វ៉ាន់ណេត ចេញផ្សាយក្នុង ពន្លកព្រឹត្តបត្រ អង្គការដើម្បីភាពញញឹមនៃកុមារ ឆ្នាំ ២០០៨ លេខចេញផ្សាយ ឆ្នាំទី១ លេខទី២
Chanbo Keo: If we can't maintain peace within ourselves, we can't maintain peace any place else.

កំណាព្យ ស្ទួយខ្មែរឲ្យបាន បទពាក្យប្រាំពីរ

១-ទិដ្ឋភាពស្រុកខ្មែរស្រែស្រូវយើង ខាងកើតត្បូងជើងនិងខាងលិច
ល្អស្រស់ត្រកាលខ្មែរមិនភ្លេច ទោះនៅអាមេរិចកាណាដា។
២-អ្នកមីងច័ន្ទបូរណ៍បានខិតខំ ជួយប្រមូលផ្តុំកូនខេមរា
ឲ្យបរិច្ចាគទានដោយជ្រះថ្លា រួមទាំងប្រាជ្ញាស្ទួយវប្បធម៌។
៣-ចំនែកឯបងផលាទៀត ឈ្លកឆ្លៀតស្ទួយដែរថែឲ្យល្អ
កំណាព្យចំរៀងនិងសីលធម៌ ឲ្យខ្ពស់បវរខ្មែរបានសុខ។
៤- ខ្មែរអើយខំឡើងទាំងអស់គ្នា តពង្សាវតាបានទៅមុខ
លើកស្ទួយខ្មែរយើងឈប់ជួបទុក្ខ ពីនេះទៅមុខសុខគ្រប់ឋាន។
ភ្នំពេញ ព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
Chanbo Keo : Seek to change the world for the better by changing ourselves first.

កំណាព្យ ប្រយោជន៍នៃការអាន បទពាក្យប្រាំពីរ

កំណាព្យ ប្រយោជន៍នៃការអាន
បទពាក្យប្រាំពីរ
1. អានច្រើនចេះច្រើនកើនវិជ្ជា អានរាល់ទិវាពិតប្រពៃ
វេលាចង្អៀតឆ្លៀតលកលៃ អានច្រើនប្រាជ្ញវៃមុតភ្លឺថ្លា។
2. អានច្រើនយល់ច្រើនកើនដំណឹង ទីដែលចង់ដឹងក្នុងចិន្តា
ទោះមិនដែលឃើញផ្ទាល់នេត្រា អានច្រើនកាលណាហាក់ទៅដល់។
3. អានច្រើនដឹងច្រើនកើនចំណេះ ជាយានពិសេសរត់លើថ្នល់
ស្រាយអាថ៌កំបាំងស្រាយចម្ងល់ ចំណោទកង្វល់អស់ព្រោះអាន។
4. អំណានជាផ្លូវនាំជីវិត រុងរឿងល្អពិតពុំប្រាសប្រាណ
ភោគផលពុំអាចកាត់ថ្លៃបាន បរវរក្សេមក្សាន្តប្រពៃពិត។
5. បណ្តាំដូនតាចាំណាពៅ ចូរយកសៀវភៅធ្វើជាមិត្ត
អានច្រើនចេះច្រើនកើនគំនិត វែងខ្លីឆ្ងាយជិតពិតស្មោះសរ។
6. ទោះក្រោមដំបូលរុក្ខជាតិ សំភីខ្មីឃ្មាតអានបន្ត
ស្តើងក្រាស់ចាស់ថ្មីនៅតែល្អ ភ័ក្រ្តស្រស់បវរចងចាំទុក។
ភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១០
និពន្ធដោយ ជីម វ៉ាតធីតា គ្រូភាសាខ្មែរ

កំណាព្យ ឆ បទពាក្យប្រាំពីរ

1. ឆឆាប់រិះគិតឆាប់ឆ្ពោះដល់ ឆមិនដែលខ្វល់ឆោតឆេវឆាវ
ឆឆាន់ក្នុងវត្តមិនគិតផៅ ឆនោះគេហៅឆៅតម្រា។
2. ឆឆាប់រៀនអានឆឆាប់យល់ ឆឆាប់ដឹងកលព្រោះឧស្សាហ៍
ឆឆាប់បានជួយជាតិខេមរា ឆឆាប់ឆ្លាក់ចារថ្លាគំនិត។
3. ឆឆាប់ធ្វើការពីព្រលឹម ឆឆាប់សង្ឃឹមទាញមកជិត
ឆឆាប់ត្រួសត្រាយជួយឲ្យស្និត ឆឆាប់ស្រាយពិតទុក្ខអាត្មា។
4. ឆឆាប់សរសេរតែងនិពន្ធ ឆឆាប់និមន្តលោកទេសនា
ឆឆាប់រៀនគិតស្រាយតម្រា ឆឆាប់ស្នេហាបណ្ឌិតប្រាជ្ញ។
5. ឆឆាប់និយាយតែពាក្យល្អ ឆឆាប់ជួយទ្រខ្មែរអង់អាច
ឆឆាប់គិតអ្វីឲ្យស្រេចបាច់ ឆឆាប់រត់គេចពីបារី។
6. ឆ រៀនរៀបឬកចរិយា ឆ នាំអាត្មាពណ្ណរង្សី
ឆកុំឆខ្លាំងនាំសេរី ឆកុំគប្បីឆអន្ធពាល។
7. ឆឆាប់ស្រាវជ្រាវឆឆាប់យល់ ឆឆាប់រុករុលឆាប់ដល់វាល
ឆឆាប់ច្រូតស្មៅឆាប់ពេញជាល ឆឆាប់ខ្វាលគោគោឆាប់ឆ្អែត។
8. ឆឆាប់អប់រំទាន់ថ្មីៗ ឆឆាប់ដាស់ដីចុងខែចែត្រ
ឆឆាប់សាបព្រោះគ្រប់ស្រុកខេត្ត ឆឆាប់បណ្តែតមងវស្សា។
9. ឆឆាប់បង្កើតគ្រឿងសិប្បកម្ម ឆឆាប់ផ្តែផ្តាំដល់ខេមរា
ឆឆាប់លើកស្ទួយកេរ្តិ៍ដូនតា ឆឆាប់រក្សាអស់ដែនដី។
10. ឆឆាប់ញញឹមរកញាតិមិត្ត ឆឆាប់រិះគិតជំនួញថ្មី
ឆឆាប់ឈ្មុសឈ្មុលកាប់គាស់ដី ឆឆាប់បុកដីដាំដំណាំ។
11. ឆឆាប់បង្រៀនខ្មែរឲ្យចេះ គ្រប់អស់តំរិះរុក្ខកម្ម
ផ្សព្វផ្សាយបន្តដល់ម៉ឺនឆ្នាំ ពូជកសិកម្មឲ្យវឌ្ឍនា។
12. ឆឆាប់រៀបចំគ្រោងជីវិត ឆឆាប់ឲ្យសិទ្ធមនុស្សផងគ្នា
ឆឆាប់ក្លាហានមិនរួញរា ឆឆាប់កាប់ឆ្ការដើម្បីខ្មែរ។
13. ឆឆាប់ភ្ញាក់ខ្លួនពីលោភៈ លះបង់ទោសៈមោហៈដែរ
តាមបណ្តាំព្រះពុកនិងម៉ែ ក្តីសុខមិនប្រែទេព្រះស្តែង។
14. ឆឆាប់ក្រោកឡើងពីដំណេក ឆឆាប់ពុនរែកទូលលីសែង
ឆឆាប់ពឹងពាក់លើខ្លួនឯង ឆនេះមិនវែងក្តីលំបាក។
15. ឆឆាប់ចាប់យកក្រមសីលធម៌ ឲ្យខ្ពស់បវរដូចហ៊ឹងស្កាក
ខ្ពស់ផុតលើក្បាលតំកល់ដាក់ ព្រះពុទ្ធរូបឆ្លាក់ក្នុងលំនៅ។
16. ឆឆាប់ចូលគេងពីព្រលប់ ឆឆាប់ត្រលប់ពីស្រុកក្រៅ
ឆឆាប់ជួយខ្មែរក្រែងខ្មែរខ្លៅ ឆឆាប់ជួយចៅដែលរងទុក្ខ។
17. ឆឆាប់រូតរះទាន់រដូវ ឆឆាប់នាំផ្លូវកូនអ្នកស្រុក
ឆឲ្យឆាប់ដើរក្នុងផ្លូវសុខ ឆឆាប់ខ្ពស់មុខព្រោះយល់ច្បាស់។
18. ឆឆាប់លក់ដូរទាន់នៅព្រឹក ឆឆាប់រំលឹកមេរៀនចាស់
ឆឆាប់ទទួលពាក្យល្អល្អះ ឆឆាប់ថែចាស់កុំឲ្យស៊ុន។
19. ឆឆាប់ដាំដុះឈើហូបផ្លែ ឆឆាប់ថ្នមថែកូនប្រពន្ធ
ឆឆាប់ធ្វើអ្វីល្អបានមុន ឆឆាប់រែកពុនថែគ្រួសារ។
20. ឆឆាប់លះបង់ខ្ជិលច្រអូស ឆឆាប់លះចុះពាក្យមុសារ
ឆឆាប់យកធម៌តាមអាត្មា ឆឆាប់ទៅរ៉ាចោលពាក្យឈ្លោះ។
21. ឆឆាប់កែប្រែភាពខុសឆ្គង ឆឆាប់រំលងពាក្យទ្រគោះ
ឆឆាប់ជៀសឆ្ងាយពីរឿងឈ្លោះ ឆនោះឈ្មោះថាឆបានសុខ។
22. ឆឆាប់យកពាក្យដូនតាខ្មែរ ឆឆាប់បែកបែរពាក្យនាំទុក្ខ
ឆឆាប់ចងចាំពាក្យម៉ែពុក ឆឆាប់នាំសុខឲ្យប្រពន្ធ។
23. ឆឆាប់ចចារនឹងឆោមឆាយ ឆនាំសប្បាយឲ្យដូចមុន
ឆអ្វីឲ្យល្អឆទន់ភ្លន់ ឆដេញទារុណឲ្យឆ្ងាយឆាប់។
24. ឆឆ្លាស់ពាក្យពេចន៍ឲ្យពិរោះ ឆលេងឲ្យស្មោះជាប្រញាប់
ឆឲ្យលីណាបានសាស័ព្ទ ប្អូនហេងសូមស្តាប់ឈប់ឆខុស។
25. ឆឆាប់ជួយគ្នាគ្រាមានទុក្ខ ឆឆាប់វាយលុកខ្មាំងសត្រូវ
ឆឆាប់រុញវាឲ្យឆ្ងាយទៅ ឆឆាប់ត្រាយផ្លូវកូនចៅយើង។
26. ឆឆាប់ពិនិត្យរកហេតុផល ឆឆាប់បានយល់ពាក្យផ្កុំថ្កើង
ឆឆាប់ដាំដុះស្រូវស្រែយើង ឆឆាប់កើតកើនយសទទួល។
27. ឆចេះលៃលកឆ្អែតក្រពះ ឆប្រឹងយកឈ្នះឆេះឆាបឈួល
ឆកុំឆេវឆាវនាំរមួល ឆពោះព្រួលៗឆឆាប់ខឹង។
28. ឆឆាប់ជំរុះភាពហ្មងសៅ ឆឆាប់ជួយពៅស្រស់ព្រលឹង
ឲ្យចេះរៀនរកខ្លាំងដូចសឹង្ហ ឆឆាប់ឡើងវឹងខ្ពស់ថ្កុំថ្កើង។
29. ឆខ្ញុំមិនកាចណាជីវ៉ា ឆឆ្លាតដូចតាខេមរាយើង
ឆឆាប់សាងសង់ខ្មែរត្បូងជើង ឆឆាប់ស្ទុះឡើងខ្មែរទាំងឡាយ។
30. ឆឆាប់គេចពីល្បែងស្រីស្រា ឆនោះគេថាមិនលីលា
ឆឆាប់យល់ចិត្តញាតិរាល់គ្នា ឆនោះគេថាឆមិនស្តាយ។
31. ឆនេះនៅស្ទើរមិនទាន់អស់ ឆស្អាតល្អក្បោះឆឆើតឆាយ
ឆវីឆវ័ន្តឆដូចម្តាយ ឆឆាប់និយាយពាក្យទន់ភ្លន់។
32. ឆឆាប់ទទួលយល់ខុសត្រូវ ឆនេះមិនសូវជាស៊យស៊ុន
ឆនេះដូចជាឆពីមុន ឆផុតអាសន្នគួរតំកល់។
33. ឆឆាប់សាងសង់ផ្ទះឲ្យខ្ពស់ ឆឆាប់ស្រាយអស់នូវចម្ងល់
ឆឆាប់កត់ត្រារាល់ពាក្យឆ្ងល់ ឆឆាប់ទៅដល់ព្រោះខំប្រឹង។
34. ឆឆាប់នៅមានន័យច្រើនទៀត ឆឈប់រាប់រៀបស្លេះត្រឹមហ្នឹង
ឆឆេងអ៊ួកាត់ចិនខ្មែរក្លឹង ឆដូចខ្ញុំហ្នឹងឆព្រោះខ្មែរ។
35. ឆនេះពិតជាឆបវរ ឆនាំអំណរដល់ពុកម៉ែ
ឆឆ្លាតឆឆ្លាក់ឆឆាប់កែ ឆនាំជាតិខ្មែរស្គាល់រុងរឿង។
ភ្នំពេញ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០
សហអ្នកនិពន្ធ៖ យី ឆេងអ៊ួ(ប៉េង) បណ្ណារក្ស PSE
និង សុខ គឹម ហេង បណ្ណារក្ស វិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា

Tuesday, February 15, 2011

កំណាព្យ ខ្មែរពូជអ្នកកសិកម្ម បទពាក្យប្រាំពីរ

1. រដូវដកស្ទូងមកដល់ហើយ បងប្អូនខ្មែរអើយខំរូតរះ
ដួសបាយដាក់ល្អីដាំនៅផ្ទះ ដងទឹកក្នុងស្រះជិតភូមិយើង។
2. បរគោថ្មើរជើងគ្មានបង្អង់ រំពៃផ្ចិតផ្ចង់ឆ្ពោះទៅជើង
ជួយដកសំណាបពុកម៉ែយើង សំណាបក្រាស់ស្តើងតាមប្រភេទ។
3. ដកពីព្រលឹមទល់ព្រលប់ ដកយូរនឿយឈប់ស្របតាមហេតុ
ទាញបាយកញ្ជើរហូបមួយឆ្អែត ពេលថ្ងៃក្រលែតរះត្រង់ក្បាល។
4. ឆ្លៀតពេលសម្រាកទាញសៀវភៅ អានពីរឿងរ៉ាវន័យធ្ងន់ស្រាល
អានមួយស្របក់ចប់មួយក្បាល ក្រោមស្នាយចារច្រាលម្លប់ត្រឈៃ។
5. ថ្ងៃជ្រេបន្តិចមិនបង្អង់ ពុកម៉ែស្រោចស្រង់មុខលកលៃ
ដាស់តឿនកូនៗឲ្យឆ្លាតវៃ ក្រោកពីម្លប់ព្រៃដកបន្ត។
6. ដកហើយដកទៀតចិត្តសង្ឃឹម ផលខ្ពស់ត្រដឹមចិត្តអំណរ
សន្ទូងស្រែយើងនឹងលាស់ល្អ ប្រជាកសិកមរខ្មែរខ្ពស់ថ្កើង។
7. ដកហើយដកទៀតចិត្តសង្ឃឹម ផលខ្ពស់ត្រដឹមសែនសារទរ
សន្ទូងស្រែយើងនឹងលាស់ល្អ ប្រជាកសិកមរខ្មែរខ្ពស់ថ្កើង។
8. ពូជខ្មែរអ្នកល្បីកសិកម្ម រីករាយម៉ឺនឆ្នាំពូជខ្ពស់ឡើង
ខ្មែរពូជឧស្សាហ៍ឆ្លាតមិនស្តើង ខំជ្រោងខ្ពស់ឡើងគ្រប់ៗគ្នា។
ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្សខ្មែរ
Leaders are more powerful role models when they learn than when they teach.~Rosabeth Moss Kantor

កំណាព្យ ទឹកគ្រឿង​ បទពាក្យប្រាំពីរ

កំណាព្យ
ទឹកគ្រឿង
បទពាកប្រាំពីរ
1. ទឹកគ្រឿងខ្មែរច្រើនឆ្ងាញ់ពិសា តពីដូនតាចំការក្រុង
ខ្មែរលើខ្មែរក្រោមមិនបោះបង់ សម្រាំងផ្ចិតផ្ចង់គ្រប់វេលា។
2. ទឹកគ្រឿងខ្មែរផ្សំពីប្រហុក សាច់ត្រីក្រឡុកបញ្ចូលគ្នា
សណ្តែកដីខ្ទឹមឈ្ងុយយោលយារ អមស្រេចជាគ្នាអន្លក់ខ្ចី។
3. ទឹកគ្រឿងខ្មែរឆ្ងាញ់អមម្ទេសខ្មាំង បាយក្តៅបាយក្តាំងដាំថ្មីៗ
ទាក់ចិត្តពុកម៉ែញាតិតាយាយ ញ៉ាំយប់ញ៉ាំថ្ងៃមង្គលល្អ។
4. បានឆ្ងាញ់ទឹកគ្រឿងមិនភ្លេចគុណ ស្រស់ឆោមល្វតល្វន់ចិត្តបវរ
ចេះតុបចេះតែងចេះដាំស្ល ជួបជ័យមិនក្រតរៀងទៅ។
ភ្នំពេញ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េង
បណ្ណារក្ស

កំណាព្យ នំបញ្ចុក បទពាក្យប្រាំពីរ

កំណាព្យ នំបញ្ចុក
បទពាកប្រាំពីរ
1. សូមជួយទិញនំបញ្ចុកខ្ញុំ ដែលមានគ្រឿងផ្សំខ្មែរគ្រប់មុខ
សម្លប្រហើរច្នៃគ្រប់ស្រុក បន្លែបន្លុកកៀនរបង។
2. សម្លប្រហើរបុកសាច់ត្រី រសឆ្ងាញ់តិចអីប្រហុកផង
ខ្ទឹមសស្លឹកគ្រៃបុកច្រើនដង ញាតិមិត្តប្អូនបងឆ្ងាញ់ពិសា។
3. មានបន្លែស្រស់ច្រើនមិនខ្វះ កន្ទំថេតប៉ះត្រួយស្វាយតា
ត្រួយព្រឹងព្រលិតឆ្ងាញ់ចិន្តា ត្រសក់ចំការព្រលិតស្ពៃ។
4. មានសន្តែកគួជីគ្រប់មុខ មានល្ហុងអ្នកស្រុកឈូសថ្មីៗ មានកំពីងពួយដុះលើដី គ្រលីងឈូកខ្ខីត្រយ៉ូងចេកខ្មែរ។
5. មានភ្លៅកង្កែបមានត្រួយរាំង ភ្លៅកង្កែបចាំងបៃតងដែរ
ងាយស្រួលរកបេះលើដីខ្មែរ ទោះចំការស្រែច្រើនភោគក្តា ។
6. ខ្ញុំរែកដើរលក់ពីព្រលឹម ក្នុងចិត្តសង្ឃឹមរៀលដុល្លារ
ចំណូលផ្គត់ផ្គង់ដល់គ្រួសារ ថែបុត្រធីតាឲ្យក្សេមក្សាន្ត។
7. នំបញ្ចុកខ្មែរគុណភាពល្អ អ្នកលក់ស្មោះសក្នុងសន្តាន
មិនប្រើគីមីនាំសុខសាន្ត ខ្មែរយើងរស់បានមង្គលអើយ។
ភ្នំពេញ ព្រលឹមថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០ និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស

កំណាព្យ អាន បទពាក្យប្រាំពីរ

កំណាព្យ អាន
បទពាក្យ ប្រាំពីរ
1. អានសៀវភៅឈ្នះអវិជ្ជា ឈ្នះគ្រប់វេលាគ្រប់ញាតិផៅ
បានអានស្រាយអស់ភាពហ្មងសៅ ដែលសល់ទុកនៅក្នុងចិន្តា។
2. បានអានសៀវភៅនាំសេរី ស្គាល់អស់ដែនដីក្នុងលោកា
កម្ពុជាអាមេរិកកាណាដា ខ្ពស់ស្មើវេហាឆាប់ទៅដល់។
3. បានអានសៀវភៅឆាប់ស្គាល់គ្នា ស្គាល់អស់ទេវតាគ្មានពិភាល់
មនុស្សសត្វក្នុងលោកស្រស់និមល ប្រេតទៀតគ្មានសល់ព្រោះសៀវភៅ។
4. បានអានសៀវភៅបាត់អផ្សុក អានច្រើនលះទុក្ខឲ្យអស់ទៅ
ចេះស្រាយបញ្ហាតាមសៀវភៅ ដឹងសុខទុក្ខចៅព្រោះបានអាន។
5. បានអានសៀវភៅដឹងប្រវត្តិ ពាក្យស្បែពាក្យស្បត់ពីបុរាណ
ដឹងកេរ្តិ៍មត៌កស្គាល់សន្តាន ដឹងភាពក្សេមក្សាន្តភាពអន្តរាយ។
6. បានអានលិខិតយល់សិល្ប៍សាស្ត្រ យល់វិជ្ជាច្បាស់ហ៊ានបរិយាយ
យល់ខាតចំណេញយល់ជិតឆ្ងាយ ចេះបញ្ចៀសឆ្ងាយពីពាលា។
7. បានអានសៀវភៅយល់ព្រះធម៌ យល់ដីសណ្តរយល់វិជ្ជា
យល់ធម៌សង្គ្រោះដល់ផងគ្នា យល់ច័ន្ទអង្គារ៍ពុធសុក្រសៅរ៍។
8. បានអានយល់ពីអក្សរសាស្ត្រ អានបានយល់ច្បាស់ឈប់ល្ងង់ខ្លៅ
បានអានយល់អស់ត្រជាក់ក្តៅ បានអានជួយចៅបានដេកលក់។
9. អានហើយអានទៀតអានកុំឈប់ អានរាល់ថ្ងៃយប់កុំទំនេរ
អានគ្រប់ទីក្រុងចំការស្រែ អានភាសាខ្មែរគំរួចៅ។
10. ខំអានអស់មាមីងពុកម៉ែ អាននៅក្រុងស្រែ ជៀសល្ងង់ខ្លៅ
អានច្រើនដើម្បីបានឆ្ពោះទៅ ប្រាជ្ញាឆ្អិនឆ្អៅខ្ពស់បវរ។
11. អានច្រើនដឹងច្រើនបាត់អផ្សុក អានច្រើនកើនសុខញាតិសាទរ
អានច្រើននាំមកការងារល្អ អាននាំអ៊ូអរគ្រប់ច្រកផ្លូវ។
12. អានច្រើនយល់ច្រើនសូមញាតិចាំ អានរាល់ខែឆ្នាំរាល់រដូវ
អានគ្រប់វេលាដែលសល់នៅ អានរហួតទៅថ្ងៃបរលោក។
ភ្នំពេញ ថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១០
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស

កំណាព្យ សម្រស់ភ្នំសំពៅ បទកាកតិ

1. នៅបាត់ដំបង ទេសភាពម៉ត់ហ្មង ស្រុកស្រែខ្មែរយើង គន់មើលពីកើត គន់មើលពីជើង ភ្នំខ្ពស់យសថ្កើង
ដូចអង្គរខ្មែរ។
2. បែរមុខទៅកើត ក្បាលខ្ពស់ច្រអើត កណ្តាលវាលស្រែ
មើលចំពីមុខ ហាក់មានមន្តស្នេហ៍ ល្អឆើតកើនទ្វេ
ភ្នំសំពៅខ្មែរ។
3. មានស្រែត្រពាំង មានបឹងជ្រៅខ្លាំង ប្របនឹងផ្ទះដែរ
មានចំការធំ ល្វឹងល្វើយហូរហែ ស្រណោះម្លេះទេ
រដូវរាយមង។
4. មងប្រាំងវស្សា តពីដូនតា ខ្មែរមិនរំលង
មានរាយសន្ទូច មានច្បូកអួនផង មានឈ្នាងព្រាំជង
ក្រឡាថែត្រី។
5. មានទាំងសំណាញ់ មានជុជវល្លិ៍វេញ មានទ្រូលាន់ស្បៃ ដាក់យកអន្ទង់ បង់អូសយកត្រី ចិត្តគិតរំពៃ
ទុកពូជក្រោយទៀត។
6. ទេសភាពត្រកាល វាលក្រហមច្រាល ទេសភាពមិនឃ្លាត នាំយកសម្រស់ មកឲ្យខ្មែរទៀត ចិត្តខ្មែរថែញាតិ
គ្រប់សម័យកាល។
ភ្នំពេញថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស

Monday, February 14, 2011

Hello everyone!

My name is Chheng Uor Yi but please call me Peng.
I'm a Khmer librarian.
It's my great honor to be here to share with you ideas & experiences.

I love reading, studying, teaching, helping poor people,
researching, making new business, and developing the
world with peace.

So please accept me as your friends & share me
your ideas & experiences forever.
Best regards,
Chheng Uor Yi (Peng)
Phnom Penh,
Cambodia.