Tuesday, June 14, 2011

កំណាព្យ សម្រស់ស្រុកខ្ញុំ (បទពាក្យប្រាំបី)



1. ឳស្រុកព្រៃគ្រីទីដ៏ឧត្តម………………………..ទីដ៏មនោរម្យរស្មើនឹងសង្ខារ
ទីផ្ដល់កំណើតដល់ខ្ញុំនេះណា…………………ទីស្រែចំការទីមិនអាចភ្លេច ។
2. ទីដែលសំបូរទិដ្ឋភាពធម្មជាតិ………………….ទីដែលអស់ញាតិចងចាំជានិច្ច
ទីខ្ញុំស្រណោះរាល់ថ្ងៃរៀបលិច………………..ទីខ្ញុំមិនភ្លេចអនុស្សាវរីយ៍ទាំងឡាយ។
...3. គឺទីនេះហើយដែលខ្ញុំលូតលាស់………………ទីព្រៃរបោះទីធ្លាទាំងឡាយ
ទីធ្លាប់ឡើងភ្នំទីលំហែរកាយ……………………ទីខ្ញុំឃ្លាតឆ្ងាយជិតសាបសិបឆ្នាំ។
4. ទីខ្ញុំធ្លាប់រត់លេងកាលកុមារ …………………….ទីដែលដូនតាលោកធ្លាប់បានផ្ដាំ
ទីផ្ដល់ក្ដីសុខមិនធ្លាប់ប្រេះស្រាំ…………………ទីដែលខ្ញុំចាំខ្ញុំនឹករាល់ថ្ងៃ។
5. ពេលដែលខ្ញុំបានទៅលេងម្ដងៗ……………….មិនដែលរំលងឡើងភ្នំរុកព្រៃ
សំដៅកំពូលភ្នំខ្ពស់ស្កឹមស្កៃ …………………….ព្រោះចង់ឃើញព្រៃជ្រោះកំពូលភ្នំ។
6. កំពូលភ្នំធំមនោរម្យជាងគេ………………………..សម្រស់កើនទ្វេររុក្ខជាតិតូចធំ
ថែមខ្យល់ត្រជាក់ញញាក់អារម្មណ៍…………….ទាំងគេទាំងខ្ញុំមិនចង់ឃ្លាតឆ្ងាយ។
7. ឡើងដល់កំពូលហាក់បានទៅដល់……………..ឋានសួគ៌នឹងថ្កល់នាំចិត្តសប្បាយ
ទេសភាពជុំវិញវាលស្រែវែងឆ្ងាយ……………….បឹងបួរទាំងឡាយអមអែបសម្រស់។

ភ្នំពេញថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១១
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ចាប់ផ្តើមតែង យប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១១ វេលាម៉ោង ៦ល្ងាច
នៅមាន(ត)

Chheng Uor Yi
១-វាយោបក់ផាត់មកប៉ះកាយា.................សត្វយំខ្ញៀវខ្ញារលើកំពូលភ្នំ
ចិត្តខ្ញុំរសាយពីរឿងទុក្ខធំ.....................ហាក់បានជួបជុំដូចវ័យកុមារ។ ប៉េង
២-វាយោអ្នកមានគុណធំពេកក្រៃ.................លួងលោមហឫទ័យបានស្បើយមួយគ្រា ធម្មជាតិស្រុកខ្ញុំគួរគន់ទស្សនា.....................ជ្រលងបព្វតាបឹងបួរល្វឹងល្វើយ។
៣-ភ្នំតូចភ្នំធំភ្នំបកឫស្សី......................ភ្នំខ្មោចភ្នំជ័យភ្នំមាន់រមនា
ភ្នំដងភ្នំខ្លាគេស្គាល់គ្រប់គ្នា..............ភ្នំព្រះវិហារលើក្រោមជុំជិត។
៤. នៅជុំវិញភ្នំមានបឹងច្រើនណាស់................ទេសភាពល្អល្អះខ្ញុំតែងនឹកគិត
កាលនៅកុមារបឹងធ្លាប់ស្គាល់ចិត្ត................ផ្តល់សារៈពិតត្រីព្រៃពេញប្រៀប។See More

Sothea Yon សូមអរគុណច្រើនដែលបានរំលឹកទេសភាពនិងទិដ្ឋភាពនៃដែនដីកំណើត។ សូមលោកយកមកដាក់ក្នុងCreate doc. ព្រោះខ្ញុំពិបាកទាញយកមកណាស់។ សូមអភ័យទោសផង។

No comments:

Post a Comment