Tuesday, June 14, 2011

កំណាព្យៈ អាន (បទពាក្យប្រាំពីរ)



1. អានពីសៀវភៅដែលគ្រូប្រាប់............................អានក្បួនអានច្បាប់ស្តាប់ពុកម៉ែ
អានច្បាប់មាត្រាជាហូរហែរ ............................អានសំបុត្រស្នេហ៍ដែលនែបនិត្យ។
2. អានពីដំណឹងញាតិសន្តាន .................................អានគ្រប់ទិសឋានទោះឆ្ងាយជិត
អានហើយសង្កេតមើលពិនិត្យ..............................អានច្រើនរិះគិតពិតបានយល់។
3. អានរឿងសំនេរអក្សរសាស្រ្ត..................................អានមើលជឿច្បាស់ប្រាកដឆ្ងល់
អានរួចដោះស្រាយចិត្តចម្ងល់................................អានហើយពន្យល់ន័យបវរ។
4. អានពីអក្សរលេខរាប់មុខ.........................................អានថ្ងៃមិនគ្រប់យប់បន្ត
អានពីប្រវត្តិសិល្ប៍ករ..............................................អានជាតំណតចចារ។
5. អានច្បាប់អប់រំចិត្តកំហឹង.........................................អានច្រើនចេះដឹងថ្លឹងវាសនា
អានក្បួនសាស័ព្ទច្បាប់មាត្រា..................................អានច្រើនឯកសារទើបថ្លាថ្លៃ។
6. អានពីសៀវភៅទាបទល់ខ្ពស់................................អានអោយពិរោះទើបមានន័យ
អានភូមិវិទ្យាប្រវិត្តក្តី..............................................អានកម្មវិធីថ្មីតាមទូវទស្សន៏។
7. អានលើចម្លាក់ឆ្លាក់ជញ្ជាំង....................................អានក្រដាសផ្ទាំងពណ៌សក្បុស
អានពីបរិស្ថានផ្សាយចំរុះ......................................អានជាប់ដានដុះជានិស្ស័យ។
8. អានពីសៀវភៅចរាចរណ៍.....................................អានផ្លាកពណ៌សត្រាយល់ន័យ
អានហើយអានទៀតឥតសំចៃ..............................អានប្រាប់ប្រុសស្រីឲ្យខំប្រឹង។
9. អានពីពាក្យពេជន៍កាព្យឃ្លោងឃ្លា........................អានហើយសន្ទនាទើបយើងដឹង
អានពាក្យរណ្តំផ្សំព្ជាង្គតឹង.....................................អានហើយថ្លែងថ្លឹងកើនប្រាជ្ញា។
10. អានសៀវភៅថ្មីក្រៅប្រទេស.................................អានមានតំរិះចេះភាសា
អានហើយអានទៀតក្បួនធម៌អារ..........................អានក្បួនសាសនាដូនតាមុន។
11. អានពីរឿងមួយរឿងពិសេស.................................អានរួចតំរិះទឹកភ្នែកជន
អានពីប្រវិត្តខ្មែរជាន់មុខ........................................អានពីអាសន្នជាតិបីឆ្នាំ។
12. អានពីសៀវភៅប្រវតិ្តសាស្រ្ត.................................អានមិនអៀនខ្មាសត្រូវចងចាំ
អានគ្រប់សន្លឹកកត់ចំណាំ.....................................អានរាប់បណ្តាំជាសក្ខី។
13. អានពីប្រវិត្តខ្មែរក្រហម.........................................អានពីច្បាប់ច្បមនៃសាក្សី
អានរាល់ពាក្យពេជន៍ជនប្រុសស្រី.........................អានរួចខ្មែរថ្មីត្រូវការពារ។
14. អាននូវឯកសារខ្មៅងងឹត.......................................អានជាប់ដានដឹតឥតគណនា
អានហើយផ្សព្វផ្សាយជននានា.............................អានរួចពណ៌នាជាដំណឹង។
15. អានច្រើនចេះច្រើនដឹងខ្លឹមសារ............................អានច្រើនប៉ុណ្ណាយល់ប៉ុណ្ណឹង
អានអាចសង្កេតមើលសម្លឹង................................អានអាចថ្លែងថ្លឹងច្បាប់មាត្រា។
16. អានច្រើនប្រាប់យើងយល់សម្តី............................អានប្រាប់អត្ថន័យដល់បុត្រា
អានពាក្យរីករាយចិត្តស្រស់ថ្លា..............................អានដល់ទីណាត្រាថ្កើនថ្កើង។
17. អានទៅៗតដរាប.................................................អានព្រួសអានសាបជួយខ្លូនយើង
អានជួយខ្លួនឯងអោយឡើងទ្រើង........................អានហើយជាតិយើងនឹងសុខសាន្ត។
និពន្ធដោយៈគ្រឿង-ស្រីនុច
ថ្នាក់ទី12B នៃអង្គការដើម្បីភាពញញឹមនៃកុមារ

No comments:

Post a Comment