Tuesday, June 7, 2011

កំណាព្យ ផឹកម្តេចទើបល្អ? (បទពាក្យប្រាំពីរ)





1. ផឹកស្រាដូចម្តេចទើបបានល្អ?....................ផឹកទើបស្មោះសជាជាតិខ្មែរ
ផឹកម្តេចទើបហៅផឹកពូកែ? ....................ផឹកម្តេចទើបថែសុខភាពទៅ?

2. មុនផឹកសូមនឹកទៅដល់គ្រោះ....................ពេលផឹកកុំឈ្លោះនាំហ្មងសៅ
បានផឹកកុំផឹកច្រើននាំខ្លៅ .................... បានផឹកកុំដៅចូលផ្ទះបន។

3. ក្រោយផឹកសូមកុំធ្វើដំណើរ ....................ផឹករួចកុំដើរនាំគូកន
ចរចេញទៅឆ្ងាយចាយបំប៉ន....................ស្រីល្បែងបារបននាំខូចឈ្មោះ។

4. មុនផឹកសូមនឹកផឹកបាយឆ្ងាញ់....................ផឹកល្អស្រលាញ់ផឹកផុតគ្រោះ
ផឹកតិចផឹកឆ្លាតឆ្ងាយពាក្យឈ្លោះ....................ផឹកនេះកិត្តិយសមិនបាត់បង់។

5. ផឹកតិចមិនភេ្លចធ្វើការងារ....................ផឹកតិចការពារច្រើនទម្រង់
ការពាររោគស្ពឹកផឹកមិនបង់ ....................វង់ភក្តិផូរផង់ព្រោះចេះផឹក។

6. ផឹកតិចចំណាយក៏តិចដែរ....................ផឹកតិចមិនក្អែររាល់ល្ងាចព្រឹក
ផឹកតិចងាយដាស់ងាយរលឹក....................ផឹកក្រោកបានព្រឹកទៅធ្វើការ។

7. កូនអើយបើផឹកចង់សប្បាយ....................ពុកសូមត្រួសត្រាយបុត្រខេមរា
ផឹកតាមរដូវតាមតម្រា....................ផឹកតិចឈ្មោះថាកូនចេះផឹក។

8. កូនអើយបើកូននៅក្មេងខ្ចី....................កូនកុំផឹកអីព្រោះនាំស្ពឹក
ខួរក្បាលកូនល្អកូនកុំផឹក....................សូមកូនប្រញឹកការរៀនសូត្រ។

9. អាយុក្រោមដប់ប្រាំបីឆ្នាំ....................ចូរកូនចងចាំសូមស្លូតបូត
ច្បាប់លោកហាមឃាត់កូនរហូត....................អាយុកូនលូតពីលើនេះ។

ស្រាមិនសំខាន់ទេណាកូន....................សូមនាំបងប្អូនញាតិគេចវេស
ផឹកស្រានាំកូនខូចចំណេះ....................កូនអើយត្រូវចេះឈប់ខកខាន។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញព្រលឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១១

Sophie Chen Excellent writing!!!
Vireak Hoeung ‎:-) :-) :-)
Vireaksetha Kong កំណាព្យនេះមានអត្ថន័យល្អមែន!
Seng Han សូមសសើដល់លោកកំណាព្យនេះល្អណាស់
Chheng Uor Yi ខ្ញុំសូមអរគុណចំពោះលោកដែលបានគាំទ្រស្នាដៃរបស់ខ្ញុំ។ សូមជូនពរលោកបានជួបប្រទះតែសំណាងល្អគ្រប់ប្រការ។
San Lim
1. ផឹកស៊ីស៊ីផឹកអោយគេសែង …………………………………ផឹកដើរខ្លួនឯងផឹកធ្វើអី ពាក្យប្រាជ្ញនេះពិតមិនប្រពៃ………………………….. ប្រាប់អោយយើងក្ស័យ ចូរកុំប្រព្រឹត្តិ !


No comments:

Post a Comment