Tuesday, June 14, 2011

កំណាព្យ បណ្តាំឪពុក (បទភុជង្គលីលា)



1. ឱកូនស្រីមាសឪពុក.................ម៉ែឪដាក់ទុក...................ឲ្យកូនមានប្តី។
2. កូនអឺយត្រូវប្រុងស្មារតី............យល់សព្វអ្វីៗ..................ការស្រីក្នុងក្រៅ។
3. កូនអឺយកុំដេកតែខ្លៅ...............ត្រូវដឹងរាក់ជ្រៅ...............ទើបគេសរសើរ។
4. ទោះនឹងអង្គុយដេកដើរ............កូនស្រីជំទើរ...................ឲ្យសមជាខ្មែរ។
5. កូនអឺយកុំភ្លេចអ្នកស្រែ...........ដែលលោកខំថែ.............ដំណាំធម្មជាតិ។
6. ការរួចត្រូវខំថែមទៀត..............ត្រូវប្រឹងឈ្លកឆ្លៀត.........បន្តវិជ្ជា។
7. ឆ្លៀតអានឆ្លៀតរៀនគ្រប់គ្រា.....កុំភ្លេចពាក្យបា...............កូនស្រីសម្លាញ់។
8. រស់នៅកុំចង់ឈ្នះបាញ់.............នាំគេខ្នក់ខ្នាញ់...............រលាយកេរ្តិ៍ឈ្មោះ។
9. កូនអឺយកុំនាំពាក្យឈ្លោះ..........ពាក្យអស់ទាំងនោះ.........នាំកូនអន្តរាយ។
10. គ្រួសារត្រូវការសប្បាយ............បានលុយចេះចាយ..........ចាត់ចែងសមគួរ។
11. កូនត្រូវចេះរាប់រកសួរ...............ពាក្យសមពាក្យគួរ............ញាតិទាំងសងខាង។
12. កូនកុំភ្លេចគុណអាងយ៉ាង..........ស្តីថាសំអាង.....................ត្រូវមានសីលធម៌។
13. នោះកូននឹងខ្ពស់បវរ..................ប្តីនឹងសាទរ.......................ស្រលាញ់កូនស្រី។
14. នៅផ្ទះត្រូវខំឃ្មាតខ្មី...................ចិត្តកុំពីរបី..........................ស្រលាញ់ការផ្ទះ។
15. ត្រូវចេះក្រាបឱនសំពះ...............ពេលជួបប្រទះ....................ចាស់ទុំប្អូនបង។
16. ត្រូវឆ្លៀតបង្រៀនកូនផង...........កូនខុសកូនឆ្គង...................ត្រូវកែតម្រង់។
17. ត្រូវពោលពាក្យល្អផូរផង់...........ដោយកាយផ្ចិតផ្ងង់..............សមជាមាតា។
18. ពេលកូនមកពីសាលា...............ត្រូវពិនិត្យការ.......................សិក្យាកូនផង។
19. កូនខ្វះមិនត្រូវរំលង ..................បង្រៀនសាកល្បង................បន្ថែមនៅផ្ទះ។
20. ក្នុងនាមម្តាយត្រូវជំនះ...............ចិត្តល្អដូចព្រះ.......................កុំប្រើហិង្សា។
21. កូននឹងបានខ្ពស់ថ្លៃថ្លា................វៃឆ្លាតប្រាថ្ញា.........................តទៅថ្ងៃមុខ។
22. នេះជាបណ្តាំឪពុក.....................សូមកូនចាំទុក.......................ណាកូនស្រីពុក។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១១
ចាប់ផ្តើមតែង៖ ម៉ោង ១០ និង ១០នាទី បញ្ចប់៖ ម៉ោង ១១និង១៥នាទី
Chakriya Soth ពិតជាមានន័យមែន
Chheng Uor Yi អរគុណប្អូនដែលបានគាំទ្រ។ ជូនពរប្អូនជួបតែសំណាងល្អគ្រប់ប្រការ។
Sophen Pho ជំរាបសូរលោកគ្រួ ញ៉ុមពិតជាពេញចិត្ដអត្តបទភាសារខ្មែរណាស់។បើសិនមានអត្តបទនិយាយពីវេយ្យសព្ទខ្មែរ ចែករំលែកញ៉ុមផង
Chheng Uor Yi អរគុណប្អូនដែលបានគាំទ្រ។ លោកគ្រូនឹងព្យាយាមចងក្រងអត្ថបទទាំងនោះផ្ញើទៅប្អូន។ សូមរងចាំអានដោយរីករាយចុះ។ ជូនពរប្អូនជួបតែសំណាងល្អគ្រប់ប្រការ។
កុសិ ណារា អានហើយ ជក់ចិត្ត គឺយល់ដល់តួនាទីដែលបុគ្គលម្នាក់ចាំបាច់ត្រូវតែបំពេញ៕
Channy Sok ពិតជាពិរោះហើយមានន័យល្អទៀតផង។សូមសរសើរដោយស្មោះ :)
Channy Sok តើខ្ញុំអាចកូពីកំណាព្យនេះទុកអានបានទេ?
Chheng Uor Yi បាទប្អូនអាចចំលងទុកបានប្អូន។ សូមអរគុណចំពោះការគាំទ្រ។ សូមសំណាងល្អគ្រប់ប្រការ។

Johnson Uch
Hi Samlanh,
I am doing fine. Sorry, I do not have to go over on your association project yet. Now, I am so busy to fix my house by myself about 80% completed. Can you tell me clearly about your association project proposal? I tried to find i...t, but I could not find it. What is mission statement? Purpose/milestone/vision? How big of your organization/size? Who is your key major role/board of directors? Who is the major sponsor (finance/budget/$$$) on this project? Where is located? How long this project will take to success?
I will share you some more ideas based on my work experiences and my best knowledge to make sure your dream come true

No comments:

Post a Comment