Sunday, June 5, 2011

កំណាព្យ ចិត្តល្អ (បទពាក្យប្រាំពីរ)



1. ចិត្តល្អចិត្តសដូចក្រដាស..................មិត្តមកពេញពាសស្ម័គ្ររាប់អាន
ចិត្តល្អចេះជួយញតិសន្តាន................ចិត្តល្អថ្កើងថ្កានយូរអង្វែង។

2. ចិត្តល្អមិនក្រទេណាមិត្ត....................ចិត្តល្អចេះគិតចេះចាត់ចែង
ចិត្តល្អនាំសុខអស់គេឯង...................ចិត្តល្អជន្មវែងរយវស្សា។

3. ចិត្តល្អចែកចាយអស់វិជ្ជា...................ដល់អស់ផងគ្នាគ្រប់តម្រា
ចិត្តល្អបង្រៀនអស់សាស្ត្រា................ចិត្តល្អឆ្លាក់ចារទុកជាកេរ។

4. ចិត្តល្អនាំមនុស្សរកផ្លូវសុខ.................ចិត្តល្អនាំស្រុករីកកើនទ្វេរ
ចិត្តល្អសាងល្អគ្មានទំនេរ....................ចិត្តល្អសរសេរតែពាក្យល្អ។

5. ចិត្តល្អជួយគ្នាគ្រាមានទុក្ខ...................ចិត្តល្អលើកមុខខ្ពស់បវរ
ចិត្តល្អជួយអប់រំអ្នកក្រ........................ចិត្តល្អស្មោះសមិនក្លែងក្លាយ។

6. ចិត្តល្អប្រកបដោយធម៌ព្រហ្ម...............ចិត្តល្អដូចខ្ញុំទាំងចិត្តកាយ
ចិត្តល្អនាំលោកសុខសប្បាយ..............ចិត្តល្អចេះស្តាយភាពខុសឆ្គង។

7. ចិត្តល្អមិនរកស៊ីខុសច្បាប់...................ចិត្តល្អមិនត្រាប់ខុសទំនង
ចិត្តល្អចេះចែកធនធានផង.................ចិត្តល្អចេះគ្រងអំពើល្អ។

8. ចិត្តល្អនៅមានច្រើនណាស់មិត្ត............ចិត្តល្អគួរគិតរសព្រះធម៌
ចិត្តល្អអនុវត្តឲ្យបានល្អ.......................គោលធម៌អដ្ឋមគ្គទាំងប្រាំបី។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ខខ្មែរ
ភ្នំពេញ, ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១១

ចាប់ផ្តើមពីម៉ោង៣រសៀល និង បញ្ចប់នៅម៉ោង ៤រសៀល

មគ្គអរិយសច្ចៈ

អត្ថន័យៈ ផ្លូវកណ្តាល.ផ្លូវនាំឲ្យផុតទុក្ខ.ផ្លូវនិពា្វន
រដ្ឋមគ្គ
អត្ថន័យៈ
1. សម្មាទិដ្ឋ
អត្ថន័យៈ ការយល់ត្រូវ. (Comprehansion) យល់ឃើញពិត.ពេញចិត្ត និង យល់ព្រមប្រតិបត្តិ តាមផ្លូវត្រូវដើម្បីបំបាត់នូវអវិជ្ជា
ឥណ្ហា
អត្ថន័យៈ ជាតិទុក្ខ=ទុក្ខព្រោះមានកំណើត
ព្យាភិទុក្ខ=ទុក្ខព្រោះមានជម្ងឺផ្សេងៗមកបៀតបៀន
ជរាទុក្ខ=ទុក្ខព្រោះចាស់គ្រាំគ្រាទ្រុឌទ្រោម
មរណៈទុក្ខ=ទុក្ខព្រោះស្លាប់ (ការចុកចាប់រឺពិបាកខ្លាំងនៅពេលស្លាប់)
2. សម្មាសង្កប្ប=ការត្រិះរិះត្រូវ.(Right thinking)ត្រិះរិះក្នុងការមិនព្យាបាទមិនបៀតបៀន
ចំពោះមនុស្សសត្វទូទៅ។ការត្រិះរិះត្រូវនាំអោយជួបប្រទះផលល្អនិងសេចក្តីសុខចំរើន។
3. សម្មាវាចា=វាចាត្រឹមត្រូវ (Right Speak)វៀនចាកវគីទុច្ចរិត4៖
1. មុសាវាទ (ពាក្យមិនពិត)
2. បិសុនាវាទ (ពាក្យស៊កសៀតតិះដៀលដៀមដាម)
3. ជរុសវាទ (ពាក្យជេរប្រទេចតិះដៀលដៀមដាម)
4. សម្ចប្បលាវាទ (ពាក្យផ្តេសផ្តាស ឡេះឡោះកំប្លែងសើចលេងឥតប្រយោជន៏
4. សម្មាកម្មមន្ត=ការងារត្រឹមត្រូវ (Right Action)
ប្រព្រឹត្តល្អ=វៀរចាកកាយទុច្ចរិត
1. បាណា (ការសម្លាប់សត្វមានជីវិត)
2. អទិន្នា=(ការលួចទ្រព្យអ្នកដទៃ)
3. កាមេ=(ការប្រព្រឹត្តលួចប្រពន្ធ កូនគេខុសច្បាប់
5. សម្មាអាជីវ=ការចិញ្ចឹមជីវិតត្រូវ,ត្រឹមត្រូវ (Right life)
វៀរចាកការចិញ្ចឹមជីវិតខុសគន្លងធម៌ដូចជាលួចប្លន់បោកទ្រព្យសម្បត្តិ ធ្វើជំនួញទុច្ចរិត។

6. សម្មាវាយាម=ការព្យាយាមត្រូវ (Right effort)
ព្យាយាមខាងផ្លូវចិត្តគំនិត ការពារមិនអោយមានបាបអកុសល ឬនៅសៅហ្មងកើតឡើងក្នុងសន្តានចិត្ត។ព្យាយាមខាងផ្លូវកាយ ព្យាយាមធ្វើ និងរក្សាអំពើល្អគ្រប់បែបយ៉ាង។
7. សម្មាសតិ=សតិត្រឹមត្រូវ(Right attention)
ការនឹករលឹកឃើញ និង ដឹងខ្លួនជានិច្ច ឃ្លាំមើលភ្នែក ត្រចៀកអណ្តាត ច្រមុះ កាយ ទទួលអារម្មណ៌ អាក្រក់បាន។
8. សម្មាសមាធិ=ការធ្វើសម្មាធិត្រឹមត្រូវ(Right concatration)
ចំរើនឈាន ទាវដា តំកល់ចិត្តឲ្យដឹង មិនឲ្យដើរវាយអណ្តែតអណ្តូង តាំងចិត្តឲ្យស៊ប់ជានិច្ចក្នុងអារម្មណ៌តែឯង។
អដ្ឋមគ្គ
1. សីលទាន
- សម្មាវាចា
- សម្មាកម្មមន្ត
- សម្មាអាជីវ
2. សមាធិ
- សមាវាយាម
- សម្មាសតិ
- សម្មាសមាធិ
3. បញ្ញា
- សម្មាសង្កប្ប
- សម្មាទិដ្ឋិ
ដកស្រង់ចេញពី៖ សៀវភៅវប្បធម៌-អរិយធម៌ខ្មែរ ថ្នាក់បញ្ចប់របស់ អ្នកស្រី ត្រឹង ងា

No comments:

Post a Comment