Tuesday, June 14, 2011

ពូជស្រូវសំខាន់ៗរបស់ខ្មែរ



ពូជស្រូវ១០ប្រភេទសម្រាប់ដាំនៅពេលអាកាសធាតុប្រែប្រួល
2011-05-30
ស្រូវមានតួនាទីសំខាន់ក្នុងការជំរុញឲ្យកម្ពុជា អាចនាំអង្ករចេញទៅបរទេស។
...កត្តាប្រែប្រួលអាកាសធាតុលើពិភពលោក ក្នុងនោះមានកម្ពុជាផង កំពុងតែចោទជាបញ្ហា ប៉ះពាល់ដល់វិស័យកសិកម្ម ដែលនាំឲ្យប្រទេសកម្ពុជា អាចប្រឈមនឹងគម្រោងនាំអង្ករចេញរបស់កម្ពុជា។
ដើម្បីបង្ការបញ្ហានេះ ក្រសួងកសិកម្មបានត្រៀមពូជស្រូវសំខាន់ចំនួន ១០ប្រភេទ សម្រាប់ដាំដុះបន្សាំទៅនឹងអាកាសធាតុកំពុងប្រែប្រួល។
ប្រភេទស្រូវខ្មែររួមមាន៖
ក. ស្រូវស្រាល មិនប្រកាន់រដូវ ប្រមូលផលចន្លោះ ២ខែកន្លះទៅ៣ខែ
1. អ៊ីអ៊ែ៦៦
2. សែនពិដោរ
3. ជលសារ
ខ. ប្រភេទស្រូវមធ្យម ប្រកាន់រដូវ ប្រមូលផលចន្លោះ៤ខែកន្លះដល់៦ខែ
1. ផ្ការំដួល
2. ផ្ការំដេង
3. ផ្ការមៀត
4. ផ្កាចាន់រាំងស (សែនស)
គ. ស្រូវធ្ងន់ ប្រកាន់រដូវ ប្រមូលផលចាប់ពី៧ខែកន្លះដល់៩ខែកន្លះ។
1. រាំងជ័យ
2. ខា៤
3. ខា៦

ឆ្មាព្រំ សុមាលី ផ្កាខ្ញី ផ្កាស្លា ដំណើបខ្មៅ ដំណើបស ស្រូវស ផ្កាម្លិះ
ប្រភពឯកសារ៖ វិទ្យុអាស៊ីសេរី ២០១១
សង្ខេបដោយ៖ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ

No comments:

Post a Comment