Tuesday, March 29, 2011

ចង្វាក់រាំប្រជាប្រិយខ្មែរសំខាន់ៗ៖

១- ចង្វាក់ដើមរបស់ខ្មែរ៖ រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ រាំតាលុង រាំចូលកំពឹស រាំកន្ទ្រឹម រាំប្រឺន។
២-ចង្វាក់ក្លាយពីប្រទេសជិតខាង៖ រាំ(ឡាំ)លាវ រាំ(ឡាំ)ថូន។
៣-ចង្វាក់ក្លាយមកពីប្រទេសអឺរ៉ុប៖ រាំបូលេរ៉ូ រាំម៉ាឌីហ្សន រាំឆាច់ៗឆា រាំទ្វីស រាំយែក រាំតុងហ្គោ ប៉ាសូដូប។
តើលោកអ្នកចូលចិត្តការរាំរែកទេ? តើខ្មែរមានចង្វាក់រាំប្រជាប្រិយសំខាន់ៗអ្វីខ្លះ? តើក្នុងនាមយើងជាកូនខ្មែរ គួរធ្វើអ្វីខ្លះដើម្បីការពារកេរមត៌កដ៏ថ្លៃថ្លានេះឲ្យបានគង់វង់តទៅទៀតបាន?
LEARN KHMER POPULAR DANCE
រាំវង់ – RAM VONG
រាំក្បាច់ – RAM KBACH
សារ៉ាវ៉ាន់ – SARAVAN
ចូកកំពឹស – CHOK KAM PEUS
ឡាំលាវ – LAM LEARV
ប្រឺន – BREUN
តាលុង – TA LUNG
ម៉ាឌីសុន – MADISON
តង់ហ្គោ – TANGO
ទ្វីស – TWIST
បូឡេរ៉ូ – BOLERO
ឆា ឆា ឆា – CHA CHA CHA
ប៉ាសូដូប្ល – PASODOBLE

ចំរៀង ខ្យល់ទន្លេ

I. ខ្យល់អើយខ្យល់ធ្លាក់ ត្រជាក់កាយា ខ្យល់ជលសារ ខ្យល់វាសនាខ្ញុំ
ពេលណាដួងចិត្ត កើតវិបត្តិធំ ខ្យល់បានជួយខ្ញុំឲ្យស្បើយ ។

II. ខ្យល់អើយខ្យល់ផាត់ កំចាត់ទុក្ខា អង្អែលឱរា ឲ្យបានល្ហែល្ហើយ ជាតិនេះបើស្លាប់
ក៍មិនភ្លេចឡើយ ខ្យល់អើយ ចូរចាំសម្តី ។
...

R. ខ្យល់អើយខ្យល់ទន្លេ ច័ន្ទទេរទាបទៅ ខ្ញុំនៅមិនដាច់អាល័យ នៅថ្ងូរក្រោមខ្យល់
កណ្តាលរាត្រី នឹកស្រីជាគូ បណ្តូលស្នេហ៍ ។

III. ខ្យល់អើយខ្យល់ខ្ញុំ កុំឡើយលែងបក់ នាំឲ្យមានល្អក់ ខ្នក់ចិត្តឥតល្ហែ ឱ! ខ្យល់ទន្លេ!
ខ្ញុំមិនរេស្នេហ៍ ខ្ញុំសូមថ្នមថែ លុះក្ស័យ ៕

ច្រៀងដោយៈ ស៊ីន ស៊ីសាមុត

ត្រីអណ្ដែង

ត្រីអណ្ដែង ឈ្មោះត្រីរំអិល ក្បាលសំប៉ែត មានពុកមាត់ មានធ្មុងពីរ មានពិសកាលណាមុតសាច់មនុស្ស ឈឺចាប់ពើត ត្រីអណ្ដែងមាន២ប្រភេទគឺ៖
១) ត្រីអណ្ដែងងាំង មាឌតូចជាងអណ្ដែងទន់ក្បាលទំច្រងាងសាច់ហាប់។
២)ត្រីអណ្ដែងទន់ មានមាឌធំជាងអណ្ដែងងាំង សាច់ទន់ជ្រាយ។
ប្រយោជន៍៖ ស្លរកកូរ ស្លរម្ជូរ ស្លប្រហើរឆាគ្រឿង អាំង ចៀន សៀងជី ឆ្អឹង (វចនានុក្រមសម្ដេចសង្ឃ)

ដំណាំម្រេច

ម្រេច(ន)ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទដើមស្លឹកស្រដៀងនឹងម្លូតែស្លឹកតូចៗក្រាស់រឹងជាម្លូ ផ្លែចេញជាស្នែងគ្រាប់មូលៗ ល្អិតៗមានក្លិនហឹរ ប្រហើរឆួល ប្រើជាគ្រឿងផ្សាំម្ហូប ឬ ជាថ្នាំក្ដៅជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទក្នុងប្រទេសកម្ពុជរដ្ឋ មានដាំក្នុងខែត្រកំពតច្រើនជាងទីដទៃទៀត។ម្រេចគោរឬម្រេចស ម្រេចដែលគេបេះផ្លែទុំហើយត្រាំឲ្យរលួយសំបកនៅតែគ្រាប់មានសម្បុរសដូចគ្នា នឹងម្រេចអាចម៍សត្វដែរ(ម្រេចលះបែបដែលសម្រាំងមានតំលៃជាងម្រេចមានដាំនៅតំបន់ដីក្រហម កំពត កំពង់ចាម ក្រចេះមណ្ឌលគីរីរតនៈគីរី
អត្ថប្រយោជន៍អំបិលម្រេច ឆា/ស្ងោរស៊ុប រោយដាក់បបរ ធម្មតា ញាំម្រេចខ្ចី ថ្នាំព្យាបាលជម្ងឺចុកពោះ ដែលហៅថា ម្រេចខ្មៅ។
ប្រភេទម្រេចនិង ចំនាត់ថ្នាក់គុណភាពរបស់វា
១)ម្រេច គោរ ឬម្រេចស
២)ម្រេច អាចម៍សត្វ(សតូចៗ)
៣) ម្រេចខ្មៅ ឬ ម្រេចធម្មតា

ចម្រៀងបទ៖ ដើមត្នោតកេរដូនតា

ស ៖ ដើមត្នោត....រាងរៀវខ្ពស់សន្លឹម........អូនឈរសម្លឹង......ស្រៀវញ័រហត្ថ(២ដង)
បងតោងបងឡើង.......ហួចច្រៀងហានក្លា....បំពង់យោលយារ....ជាចង្វាក់ភ្លេង
រួម៖ ឱណាជាចង្វាក់ភ្លេង។
ប៖ សម្បត្តិ....ធម្មជាតិកេរដូនតា...គឺត្នោតនេះណា......តម្លៃធំធេង(២ដង)
ខំដាំខំដុះ.....ស្រីប្រុសចាស់ក្មេង…..ផ្ទៃស្រែធំធេង.......ដីស្រែភូមិយើង
រួម៖ ឱណាសម្បត្តិដូនតា
ប៖ រសៀល...បងឡើងគាបរឹត....ហូតកាំបិតចិត...........ចាប់ចងត្រងផ្ករ(២ដង)
ស្អែកឡើងព្រឹកព្រៀង......ទឹកស្រក់ពេញហៀរ......ជូនពៅរម្ងាស់.....ជាស្ករផ្អែមឆ្ងាញ់
រួម៖ ឱណាស្ករក្លិនផ្អែមឈ្ងុយ
ស៖ ដើមអាច...ប្រើបានតាមត្រូវការ....ជាស្ពានទូកក្ដារ...តាមចិត្តស្រលាញ់(២ដង)
ផ្លែស្លរធ្វើនំ...ត្នោតអាចបំពេញ...ជាស្ករផ្អែមឆ្ងាញ់....ចិត្តសែនរីករាយ
រួម ឱណាខំដាំបន្តទៀត។
ចម្រៀងបទ៖ ដើមត្នោតកេរដូនតា ចម្រៀង សម័យសាធារណៈប្រជាមានិតកម្ពុជា ក្រោយឆ្នាំ ១៩៧៩
ស ៖ ដើមត្នោត....រាងរៀវខ្ពស់សន្លឹម........អូនឈរសម្លឹង......ស្រៀវញ័រហត្ថ(២ដង)
បងតោងបងឡើង.......ហួចច្រៀងហានក្លា....បំពង់យោលយារ....ជាចង្វាក់ភ្លេង
រួម៖ ឱណាជាចង្វាក់ភ្លេង។
ប៖ សម្បត្តិ....ធម្មជាតិកេរដូនតា...គឺត្នោតនេះណា......តម្លៃធំធេង(២ដង)
ខំដាំខំដុះ.....ស្រីប្រុសចាស់ក្មេង…..ផ្ទៃស្រែធំធេង.......ដីស្រែភូមិយើង
រួម៖ ឱណាសម្បត្តិដូនតា
ប៖ រសៀល...បងឡើងគាបរឹត....ហូតកាំបិតចិត...........ចាប់ចងត្រងផ្ករ(២ដង)
ស្អែកឡើងព្រឹកព្រៀង......ទឹកស្រក់ពេញហៀរ......ជូនពៅរម្ងាស់.....ជាស្ករផ្អែមឆ្ងាញ់
រួម៖ ឱណាស្ករក្លិនផ្អែមឈ្ងុយ

ស៖ ដើមអាច...ប្រើបានតាមត្រូវការ....ជាស្ពានទូកក្ដារ...តាមចិត្តស្រលាញ់(២ដង)
ផ្លែស្លរធ្វើនំ...ត្នោតអាចបំពេញ...ជាស្ករផ្អែមឆ្ងាញ់....ចិត្តសែនរីករាយ
រួម ឱណាខំដាំបន្តទៀត។

ចំរៀងប្រជាប្រិយខ្មែរ បទ ទូកត្នោត ចង្វាក់សារ៉ាវ៉ាន់

I. ទូកត្នោតតូចមួយ ឳឲ្យដាក់មង ដាក់រួចអុំឆ្លង ទៅកោះជ័យទត្ថ(២ដង) អូនអុំគេចបង បងអុំស្កាត់ ដល់ត្រែងស្ងាត់អូនពួន ក្នុងស្មៅ ឡា ឡាឡា......ឡាឡាឡា......។
II. ម្លប់ដើមច្រកែង បងតែងកំណាព្យ បងឈ្មោះជាចាប អូនឈ្មោះស្រីខ្មៅ(២ដង)ចាបបងអូនដេញទុំដើមក្របៅ ចាបជាស្រីហៅចាបនៅរៀងអាយ ឡាឡាឡា.......ឡាឡាឡា.......។
III. អូនជាបុប្ផា នៅកោះជ័យទត្ត ជាចាបកំសត់ នៅកោះគ្របបាយ(២ដង) រូបបងកំលោះ អូននៅមេម៉ាយ ខ្មៅអើយកុំស្ដាយឆ្លងព្រែកពីរនាក់ ឡាឡាឡា.......ឡាឡាឡា.......។
ឱ! ព្រែកជើងគោ បងពរស្រីខ្មៅ ហែលឆ្លងទឹកជ្រៅរហូតទឹករាក់(២ដង) សារាយរុំជើង បងខំប្រឹងទ្រធាក់ បើអូនខ្លាចធ្លាក់ អូនអោបករបងឡាឡាឡា......ឡាឡាឡា.........។
ច្រៀងដោយ លោកស៊ិនស៊ីសាមុត

ល្បែងប្រជាប្រិយខ្មែរដែលខ្មុំស្គាល់

ល្បែងគ្របមាន់ ល្បែងគោះត្រឡាច ល្បែងឡើងទ្រើងននោង ល្បែងចាប់កូនខ្លែង ល្បែងឡើងទ្រើងត្រឡាច ល្បែងអ៊ូចាប់ ល្បែងអ៊ូចិន(ល្បែងចាំទី) ល្បែងលាក់ធ្យូង ល្បែងលាក់កូនកាក់ ល្បែងបាញ់ធុយ ល្បែងបោះឡូ ល្បែងបាញ់ឃ្លី ល្បែងឈូសស្បែកជើង ល្បែងលាក់កន្សែង ល្បែងរុញអង្រែ ល្បែងបោកចំបាប់ ល្បែងឡើអសរសរខ្លាញ់ ល្បែងដណ្តើមស្លឹកឈើ ល្បែងស្តេចចង់ ល្បែងខ្លាឃ្លោក ល្បែងលោតម៉ឹក ល្បែងលោតកំពស់ ល្បែងរត់ចំងាយ ល្បែងឡើងខ្សែរពួរ ល្បែងវាយក្អម ល្បែងបិទពួន ល្បែងវាយកូនគោល ល្បែងគង់ហ៊ឹង ល្បែងចាក់ទឹកដូង ល្បែងសូកូឡាបុងៗ ល្បែងប៉ាវចាក់កៅស៊ូ ល្បែងគប់វង់ ល្បែងបាញ់កៅស៊ូវង់ ល្បែងលោតអន្ទាក់ ល្បែងទាយផ្លែឈើ ល្បែងទាយកាយវិការ ល្បែងត្រាប់តាមកាយវិការ ល្បែងរៀបពាក្យ ល្បែងទាយបទចំរៀង ល្បែងច្រៀងចំរៀងឆ្លើយឆ្លងគ្នា ល្បែងដោះប្រាស្នានិងពាក្យបណ្ដៅ ល្បែងរាវបង្កង ល្បែងបីដកមួយ ល្បែងតាពង្រត់យាយ ល្បែងលោតបាវ ល្បែងពាក់អាវប្រណាំងគ្នា ល្បែងពាំពងមាន់ ល្បែងពាក់ស្បែកជើងសាមគ្គី ល្បែងជញ្ជូនប៉េងប៉ោង ល្បែងបំបែកប៉េងប៉ោងក្បាលទល់ក្បាលនិងស្មាទល់ស្មា ល្បែងស្លៀកខោអាវប្រណាំងគ្នា ល្បែងផ្លុំម្សៅរកកាក់ ល្បែងហផ្លុំកូនបាល់ឆ្លងកែវ ល្បែងត្រាប់កាយវិកាផ្ទុយ ល្បែងបោះកង ល្បែងភ្លក់អំបិល/ម្ជូរញញឹមរកស្នេហ៍ ល្បែងញ៉ាំប៉ិគក់ប្រណាំងគ្នា ល្បែងញ៉ាំពងមាន់ប្រណាំងគ្នា ល្បែងចាប់ឆ្នោតលេងល្បែងប្រជាប្រិយខ្មែរ ល្បែងរាំដណ្ដើមកៅអី-ល្បែងដោតម្ជុលប្រណាំងគ្នា ល្បែងចាក់សោរស្វែងរកកំនប់ ល្បែងប្រណាំង(ក្របី គោ រទេះគោ រទេះក្របី )ល្បែងប្រណាំងកង់យឺត ល្បែងប្រណាំងកង់លឿន ល្បែងលូនឆ្លងបំណងឧបគ្គស ល្បែងប្រណាំងទូក-ល្បែងដោលក្បូនប្រណាំងគ្នា-ល្បែងបូមទឹកដាក់ដប-ល្បែងទឹកក្រូចប្រណាំងគ្នា-ល្បែងហូមម្ជូរប្រណាំងគ្នា-ល្បែងប្រណាំងរាំ-ល្បែងឆ្លើយសំនួរ-ល្បែងហិតក្លិនទាយគ្រឿងទេស-ល្បែងភក់បិទភ្នែកពន្យល់គ្រឿងទេស-ម្ជូរ-ផ្លែឈើ-មើមឈើ-បន្លែ-ល្បែងបកពាក្យខុស-ល្បែងរកសទិសូរ-ល្បែងរកសទិសរនី-ល្បែងស្វែងរកថ្នាក់ពាក្យខ្មែរ-ល្បែងវិធីបង្កើតពាក្យខ្មែរ-ល្បែងផាត់ពណ៌ប្រណាំងគ្នា-ល្បែងកាត់រូបប្រណាំងគ្នា-ល្បែងទាយមុខម្ហូបតាមរយៈសង្កេតគ្រឿងទេស-ល្បែងទាក់កន្សែងប្រណាំងគ្នា-ល្បែងរាវរកកំនប់ក្នុងមហាសមុទ្រទឹកកក-ល្បែងបំពេញឃ្លាកំណាព្យ-ល្បែងបង្អាទ់លក់-ល្បែងនិយាយរឿងកម្លែងមិនឲ្យសើច-ល្បែងគប់ប៉េងប៉ោង-ល្បែងអុក(ចក្រត្រង្គ)-ល្បែងរែក-ល្បែងខ្លាផ្លោះគោ-ល្បែងខ្លាធ្លាក់អណ្តូង/ផ្លោះអណ្តូង-ល្បែងទាយចំណងជើង/ចង្វាក់/ឈ្មោះអ្នកចំរៀង។ រកពាក្យផ្តើមបទចំរៀង-ល្បែងបាយខុំ-ល្បែងលេងក្រឡាខ្វែង-ការប្រលងរាំ-ការប្រលងច្រៀង-ការប្រលងស្មូត្រកំណាព្យ-ការប្រលងតែងកំណាព្យ-ការប្រលងសំដែងក្បាច់គុន-ការប្រលងសំដែងនិទានរឿង-ការប្រលងសំដែងសិល្បៈ/កម្លែង-ការប្រលងប្រគុំតន្ត្រី(បុរាណ-សម័យ)-ការប្រលងកាយវិកា-ការប្រលងសមត្ថភាពពិសេសរបស់បុគ្គល-ល្បែងបង្ហោះខ្លែង-ល្បែងជិះសេះធាងចេក-ល្បែងជិះធាងត្នោត-ល្បែងស្មូនរូបនឹងដីឥដ្ឋ-ល្បែងបាញ់កំហ្វួស-ល្បែងបាញ់ស្តេចចង់-ល្បែងទាត់សី-ល្បែងទាត់សីពែន-ល្បែងត្រែះ-អ៊ូត្រែះ-ល្បែងត្រពាំងឬស្សី-របាំប្រជាប្រិយខ្មែរ។
• របាំប្រជាប្រិយខ្មែរ
1. របាំរាំវង់(រាំវង់.កន្ទ្រឹម.ចាក់ក្បាច់.សារ៉ាវ៉ាន់……)
2. របាំត្រុដិ
3. របាំក្ងោកប៉ៃលិន
4. របាំក្ងោកពោធិសាត់
5. របាំគែន
6. របាំច្រូតស្រូវ
7. របាំគោះអង្រែ
8. របាំគោះអង្រែង
9. របាំនេសាទ
10. របាំទេពបច្ឆា
11. របាំបេះក្រវ៉ាញ់
12. របាំលាងអារក្ស
13. របាំកន្សែងស្នេហ៍
14. របាំគោះត្រឡោក
15. របាំជូនពរ
16. របាំរបរឡើតត្នោត
• ម្ហូបប្រជាប្រិយខ្មែរ

ល្បែងប្រជាប្រិយខ្មែរមានចំនួន២២ល្បែង

ល្បែងប្រជាប្រិយខ្មែរមានចំនួន២២ល្បែង
1. ល្បែងស្ដេចចង់ ឬល្បែងអៀវជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗ គ្រប់ភូមិ-ស្រុក ទូទាំងកម្ពុជារដ្ឋ តែងតែលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។
2. ល្បែងឈូង ជាល្បែងមួយយ៉ាងរបស់មនុស្សកម្លោះក្រមុំ ឬមនុស្សចំណាស់ៗប្រុស-ស្រី ទូទាំងកម្ពុជរដ្ឋគេតែងលេងនៅពេល វេលាយប់ខែភ្លឺក្នុងរដូវចូលឆ្នាំថ្មី(ខែចែត្រ-ពិសាខ)។
3. ល្បែងចាប់កូនខ្លែងជាល្បែងរបស់កុមារា កុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺនៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ។ ពេលគេលេងគេចាប់កូនខ្មែរប្រឡែងកូនអកពពេចញ៉ែកញ៉កកូនអញតែមួយជីកអន្លុងដាំត្រកួនទនៀនរត់ពួនត្រកួនឡើង លាស់ ទៀន១គូតាំងយូបាំងព្រះលើកដៃសំពះដូនៗសុំភ្លើង។
4. ល្បែងលោតអន្ទាក់ ជាល្បែងសំរាប់កុមារា កុមារីជំទង់ៗ លេងក្នុងវេលាយប់នារដូវចូលឆ្នាំ ឬនៅពេលទំនេរខ្លះតាមដែលគេ ស្ម័គ្រ។ បានជាគេហៅថាល្បែងលោតអន្ទាក់ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយច្រហោងដំកង់ចាប់ចុងដៃគ្នាជាអន្ទាក់ ដៃចាំស្ទាក់អ្នកលោតកុំអោយលោតបាន មួយពួកទៀតឈរជុំវិញចាំលោតរំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ របៀបលេងល្បែងនេះគេចងពួកអ្នកលេងជា២ចំនួនស្មើរគ្នាគឺចាប់តាំងពី៥ ឬ៦នាក់ម្ខាងឡើងទៅ។
5. ល្បែងលាក់កន្សែង ជាល្បែងម្យ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាលតែងសម្រាប់ជាទីកំសាន្ដសប្បាយនៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំឬនៅពេលជាចន្លោះការហត់នឿយម្ដងៗ។
6. ល្បែងឱបត្រលាចឬបេះឪឡឹក ល្បែងខ្មែរមានច្រើនបែប ល្បែងខ្លះគេលេងតែពេលថ្ងៃល្បែងខ្លះគេលេងតែពេលយប់ ខែភ្លឺល្បែងខ្លះគេលេងតែពេលបុណ្យមានបុណ្យចូលឆ្នាំខ្មែរជាដើម ល្បែងខ្លះគេលេងមិនកំណត់ពេល។
7. ល្បែងប្រជល់មាន់ ជាល្បែងមួយយ៉ាងរបស់ពួកកុមារា កុមារីជំទង់ៗទូទៅ ក្នុងកម្ពុជរដ្ឋ គេតែងលេងកំសាន្ដនៅក្នុងពេលយប់។
8. ល្បែងគ្របមាន់ ជាល្បែងកំសាន្ដមួយយ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ។ គ្រប់ភូមិ-ស្រុកទូទៅទាំងប្រទេសកម្ពុជា ដែលតែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។
9. ល្បែងបិទពួន ជាល្បែងមួយយ៉ាងដែលពួកកុមារា កុមារីជំទង់ៗតែងលេងកំសាន្ដសប្បាយនៅពេលរាត្រីខែភ្លឺ។ល្បែងនេះគេលេងគ្មានកំណត់រដូវណាខែណាទេគេលេងនៅខែណារដូវណាក៏បានឲ្យតែមានពេលទំនេរលំហែហើយគ្មានកំណត់ ចំនួនមនុស្សឡើយ។
10. ល្បែងបោះអង្គញ់ គេអោយឈ្មោះតាមវត្ថុដែលគេយកមកលេងគឺផ្លែអង្គញ់ដែលគ្រៀមស្ងួត។
11. ល្បែងគោះពព្លាក់ ឬទះពព្លាក់ ជាល្បែងមួយយ៉ាងរបស់មនុស្សជំទង់ៗ ឬប្រុសចំណាស់ៗ ដែលត្រូវការលេងក្នុងវេលាថ្ងៃ នៅពេលមានបុណ្យទានពេលមង្គលការ ពេលចូលឆ្នាំថ្មី ឬក៏ពេលទំនេរ។
12. ល្បែងគោះត្រឡោក ជាល្បែងមួយយ៉ាងរបស់មនុស្សប្រុសជំទង់ៗ កំលោះៗ ឬប្រុសចំណាស់ ដែលគេលេងក្នុងពេលណាក៏ បានតែគេច្រើនតែត្រូវការលេងក្នុងពេលលើកជំនូន ឬទៅចូលរោងនៅផ្ទះខាងស្រីក្នុងពេលនោះគេតែងរកអ្នកចេះគោះ ត្រឡោកមកលេងជាកំសាន្ដ។
13. ល្បែងសី ជាល្បែងមួយយ៉ាងសំរាប់មនុស្ស ប្រុសឬកំលោះចំណាស់ៗ គេលេងនៅទីវាលនាពេលថ្ងៃត្រជាក់នៅរដូវរំហើយ ឬនៅពេលបុណ្យទានផ្សេងៗ នាទីវត្ដអារាម។
14. ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងប្រុសទាំងស្រី កម្លោះ ក្រមុំ ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូលហេតុហើយគេលេងតែនៅរដូវចូលឆ្នាំខ្មែរគឺខែចែត្រ-ពិសាខប៉ុន្នោះ។
15. ល្បែងកូនគោល អ្នកស្រុកខ្លះគេហៅថា ល្បែងប្រជុំ ជាល្បែងរបស់មនុស្សកម្លោះក្រមុំឬក្មេងជំទង់ តែងលេងនៅពេលទំនេរនារដូវប្រាំងឬរដូវចូលឆ្នាំ។
16. ល្បែងរាវបង្គង ជាល្បែងមួយយ៉ាងសម្រាប់លេងកំសាន្ដសប្បាយនៃពួកកុមារាកុមារីតូចៗឬជំទង់ៗ។ គេលេងនៅពេលរាត្រីខែភ្លឺក៏បានពេលថ្ងៃក៏បានចំនួនអ្នកលេងមិនកំណត់។
17. ល្បែងចោះប្រមាត់ ជាល្បែងដែលមានតែនៅភូមិកំពង់ភ្លុកភូមិកំពង់ឃ្លាំង ស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាបជាភូមិនៅមាត់ទន្លេសាប។
18. ល្បែងបាយខុំ ជាល្បែងមួយយ៉ាងដែលអ្នកស្រុកគ្រប់ជនបទក្នុងប្រទេសកម្ពុជាទាំងមូលគេតែងលេងកំសាន្តនៅពេល ទំនេរម្ដងម្កាល។
19. ល្បែងលាក់កូនកាល ជាល្បែងមួយយ៉ាងសម្រាប់ក្មេងជំទង់ៗលេងកំសាន្ដសប្បាយ។ ល្បែងនេះគេលេងបានតែនៅក្នុងទឹកអូរ ឬទឹកទន្លេដែលមានជម្រៅត្រឹមចង្កេះ ឬត្រឹមដើមទ្រូងក្មេងៗ អ្នកត្រូវការលេងនោះ។
20. ល្បែងលាក់ធ្យូង ជាល្បែងសម្រាប់ក្មេងប្រុស ឬស្រីជំទង់ៗ តែប្រុសសុទ្ធតែប្រុស ស្រីសុទ្ធតែស្រី លេងកំសាន្ដនៅពេលទំនេរ គេលេងតែពេលថ្ងៃនៅក្រោមម្លប់ឈើ ឬទីវាលពេលមេឃត្រជាក់ក៏បាន។
21. ល្បែងបក់ចាន ជាល្បែងខ្មែរមួយយ៉ាងលេងដោយកុមារា កុមារីជំទង់ៗ ឬកម្លោះក្រមុំក៏អាចលេងបានតែគេច្រើនលេងដោយពួកៗគឺប្រុសសុទ្ធតែប្រុស ស្រីសុទ្ធតែស្រី ហើយគេលេងនៅពេលណាក៏បាន តែច្រើនតែពួកក្មេងៗ គង្វាលគោក្របី ដែលដេញហ្វូងគោក្របីរបស់ខ្លួនទៅអោយស៊ីស្មៅនៅវាលស្រែពេលព្រឹក ឬល្ងាច ហើយលេងកំសាន្ដសប្បាយនៅក្រោមម្លប់ឈើ ក្នុងពេលដែលគោ ក្របីរបស់ខ្លួនកំពុងស៊ីស្មៅយ៉ាងស្ងៀមស្ងាត់។
22. ល្បែងចត្រង្គ នាមនៃចត្រង្គកើតមានមកតាំងពីបុរាណកាល ជាល្បែងសម្រាប់កងទ័ពលេងអោយមានប្រាជ្ញាវាងវៃក្នុងការប្រើកលឧបបាយក្នុងចម្បាំង។ ល្បែងនេះមានឈ្មោះហៅបីយ៉ាងគឺល្បែងអុក ល្បែងឈើត្រង់ និងល្បែងចត្រង្គ៕

ល្បែងប្រជាប្រិយខ្មែរដែលខ្មុំស្គាល់
ល្បែងគ្របមាន់ ល្បែងគោះត្រឡាច ល្បែងឡើងទ្រើងននោង ល្បែងចាប់កូនខ្លែង ល្បែងឡើងទ្រើងត្រឡាច ល្បែងអ៊ូចាប់ ល្បែងអ៊ូចិន(ល្បែងចាំទី) ល្បែងលាក់ធ្យូង ល្បែងលាក់កូនកាក់ ល្បែងបាញ់ធុយ ល្បែងបោះឡូ ល្បែងបាញ់ឃ្លី ល្បែងឈូសស្បែកជើង ល្បែងលាក់កន្សែង ល្បែងរុញអង្រែ ល្បែងបោកចំបាប់ ល្បែងឡើអសរសរខ្លាញ់ ល្បែងដណ្តើមស្លឹកឈើ ល្បែងស្តេចចង់ ល្បែងខ្លាឃ្លោក ល្បែងលោតម៉ឹក ល្បែងលោតកំពស់ ល្បែងរត់ចំងាយ ល្បែងឡើងខ្សែរពួរ ល្បែងវាយក្អម ល្បែងបិទពួន ល្បែងវាយកូនគោល ល្បែងគង់ហ៊ឹង ល្បែងចាក់ទឹកដូង ល្បែងសូកូឡាបុងៗ ល្បែងប៉ាវចាក់កៅស៊ូ ល្បែងគប់វង់ ល្បែងបាញ់កៅស៊ូវង់ ល្បែងលោតអន្ទាក់ ល្បែងទាយផ្លែឈើ ល្បែងទាយកាយវិការ ល្បែងត្រាប់តាមកាយវិការ ល្បែងរៀបពាក្យ ល្បែងទាយបទចំរៀង ល្បែងច្រៀងចំរៀងឆ្លើយឆ្លងគ្នា ល្បែងដោះប្រាស្នានិងពាក្យបណ្ដៅ ល្បែងរាវបង្កង ល្បែងបីដកមួយ ល្បែងតាពង្រត់យាយ ល្បែងលោតបាវ ល្បែងពាក់អាវប្រណាំងគ្នា ល្បែងពាំពងមាន់ ល្បែងពាក់ស្បែកជើងសាមគ្គី ល្បែងជញ្ជូនប៉េងប៉ោង ល្បែងបំបែកប៉េងប៉ោងក្បាលទល់ក្បាលនិងស្មាទល់ស្មា ល្បែងស្លៀកខោអាវប្រណាំងគ្នា ល្បែងផ្លុំម្សៅរកកាក់ ល្បែងហផ្លុំកូនបាល់ឆ្លងកែវ ល្បែងត្រាប់កាយវិកាផ្ទុយ ល្បែងបោះកង ល្បែងភ្លក់អំបិល/ម្ជូរញញឹមរកស្នេហ៍ ល្បែងញ៉ាំប៉ិគក់ប្រណាំងគ្នា ល្បែងញ៉ាំពងមាន់ប្រណាំងគ្នា ល្បែងចាប់ឆ្នោតលេងល្បែងប្រជាប្រិយខ្មែរ ល្បែងរាំដណ្ដើមកៅអី-ល្បែងដោតម្ជុលប្រណាំងគ្នា ល្បែងចាក់សោរស្វែងរកកំនប់ ល្បែងប្រណាំង(ក្របី គោ រទេះគោ រទេះក្របី )ល្បែងប្រណាំងកង់យឺត ល្បែងប្រណាំងកង់លឿន ល្បែងលូនឆ្លងបំណងឧបគ្គស ល្បែងប្រណាំងទូក-ល្បែងដោលក្បូនប្រណាំងគ្នា-ល្បែងបូមទឹកដាក់ដប-ល្បែងទឹកក្រូចប្រណាំងគ្នា-ល្បែងហូមម្ជូរប្រណាំងគ្នា-ល្បែងប្រណាំងរាំ-ល្បែងឆ្លើយសំនួរ-ល្បែងហិតក្លិនទាយគ្រឿងទេស-ល្បែងភក់បិទភ្នែកពន្យល់គ្រឿងទេស-ម្ជូរ-ផ្លែឈើ-មើមឈើ-បន្លែ-ល្បែងបកពាក្យខុស-ល្បែងរកសទិសូរ-ល្បែងរកសទិសរនី-ល្បែងស្វែងរកថ្នាក់ពាក្យខ្មែរ-ល្បែងវិធីបង្កើតពាក្យខ្មែរ-ល្បែងផាត់ពណ៌ប្រណាំងគ្នា-ល្បែងកាត់រូបប្រណាំងគ្នា-ល្បែងទាយមុខម្ហូបតាមរយៈសង្កេតគ្រឿងទេស-ល្បែងទាក់កន្សែងប្រណាំងគ្នា-ល្បែងរាវរកកំនប់ក្នុងមហាសមុទ្រទឹកកក-ល្បែងបំពេញឃ្លាកំណាព្យ-ល្បែងបង្អាទ់លក់-ល្បែងនិយាយរឿងកម្លែងមិនឲ្យសើច-ល្បែងគប់ប៉េងប៉ោង-ល្បែងអុក(ចក្រត្រង្គ)-ល្បែងរែក-ល្បែងខ្លាផ្លោះគោ-ល្បែងខ្លាធ្លាក់អណ្តូង/ផ្លោះអណ្តូង-ល្បែងទាយចំណងជើង/ចង្វាក់/ឈ្មោះអ្នកចំរៀង។ រកពាក្យផ្តើមបទចំរៀង-ល្បែងបាយខុំ-ល្បែងលេងក្រឡាខ្វែង-ការប្រលងរាំ-ការប្រលងច្រៀង-ការប្រលងស្មូត្រកំណាព្យ-ការប្រលងតែងកំណាព្យ-ការប្រលងសំដែងក្បាច់គុន-ការប្រលងសំដែងនិទានរឿង-ការប្រលងសំដែងសិល្បៈ/កម្លែង-ការប្រលងប្រគុំតន្ត្រី(បុរាណ-សម័យ)-ការប្រលងកាយវិកា-ការប្រលងសមត្ថភាពពិសេសរបស់បុគ្គល-ល្បែងបង្ហោះខ្លែង-ល្បែងជិះសេះធាងចេក-ល្បែងជិះធាងត្នោត-ល្បែងស្មូនរូបនឹងដីឥដ្ឋ-ល្បែងបាញ់កំហ្វួស-ល្បែងបាញ់ស្តេចចង់-ល្បែងទាត់សី-ល្បែងទាត់សីពែន-ល្បែងត្រែះ-អ៊ូត្រែះ-ល្បែងត្រពាំងឬស្សី-របាំប្រជាប្រិយខ្មែរ។

យីកេរឿង ចូលឆ្នាំជួបស្នេហ៍ និពន្ធដោយ បាក់ សំបុល

១\សមាសភាពតួអង្គ៖
ក/ ផ្នែកនារី៖
មីងវណ្ណេត ប្រពន្ធពូភក្ដី សំដែងដោយ កញ្ញាសាំង សុវណ្ណេត
ស្រីលាភ កូនស្រីពូភក្ដី សំដែងដោយ កញ្ញា ស្រីលាភ
ម៉ារី មិត្តស្រីលាភ សំដែងដោយ កញ្ញា ត្រឹងម៉ារី
នារី មិត្តស្រីលាភ សំដែងដោយ កញ្ញា
វ៉ាន់ដា មិត្តស្រីលាភ សំដែងដោយ កញ្ញា ឆានវ៉ាន់ដា
ស្រីមុំ មិត្តស្រីលាភ សំដែងដោយ កញ្ញាអ៊ូ ស្រីមុំ
និងមិត្តនារីច្រើនទៀត។
ខ/ផ្នែក បុរស៖-
ពូភក្ដី ប្ដីមីងវណ្ណេត សំដែងដោយ ភក្ដី (១១ប្រយោគ)
ស៊ីថៃ- មិត្តរួមថ្នាក់ កញ្ញា ស្រីលាភ សំដែងដោយ ស៊ីថៃ (៧ប្រយោគ)
តារា មិត្តរួមថ្នាក់ កញ្ញា ស្រីលាភ សំដែងដោយ តារា (១០ប្រយោគ)
ចក់ គូដណ្ដឹងចាស់ កញ្ញា ស្រីលាភ សំដែងដោយ ហុកចក់ (៨ប្រយោគ)
ហយ មិត្តរួមថ្នាក់ កញ្ញា ស្រីលាភ សំដែងដោយ នាយហយ (៥ប្រយោគ)
រដ្ឋា ប៉ូលីស សំដែងដោយយុវសិស្ស រដ្ឋា (១ប្រយោគ)
រឺទ្ធី ប៉ូលីស សំដែងដោយយុវសិស្ស រឺទ្ធី (១ប្រយោគ)
អ្នកប្រុសម៉េង កូនឧកញ៉ា គូដណ្ដឹងថ្មី កញ្ញា ស្រីលាភ ដោយ អ៊ិន វិបុល (៥ប្រយោគ)
ឧត្តម អ្នកសមគំនិត អ្នកប្រុស ម៉េង សំដែងដោយ មួង ឧត្តម (៦ប្រយោគ)
អាន ដៃជើងអ្នកប្រុស ម៉េង សំដែងដោយ អ៊ុកសំអាន (៧ប្រយោគ)
២ទីកន្លែងទំនាស់៖ នៅគេហដ្ឋាន ពូភក្ដី មីងផល្លា
៣\សកម្មភាព៖ រដូវចូលឆ្នាំ ក្មេងៗស្រីប្រុសជួបជុំគ្នាលេងល្បែងប្រជាប្រិយ តែត្រូវរំខានដោយក្មេងទំនើង
មួយក្រុម។
វាំងននបើកឆាកឡើង! ហោមរោងយីកេ
១-ឆាឱរណាៗណោងអឺយ ...អឺអឺងអឺយ ឆាឱរណាៗណោងអឺយ ណោងរ៉ាក់ ណោងរ៉ៃសៃជំពូ មីឡេនចៅស៊ូយូរាជសាប៉ៃ
ណោងកូរ៉ាក់ ណោងកូរ៉ៃ ម៉ៃមីអឺយម៉ៃអឺយ រ៉េវៗកុមាររ៉េវៗ ឆាឱរណាៗណោងអឺយ ...អឺអឺងអឺយ ឆាឱរណាៗណោងអឺយ។
២-ឃើញព្រៃណោងអើយកុំឈប់ ឃើញម្លប់ណោងអើយកុំឈរ សូមអញ្ជើញខ្មៅមក ឆាអេ មៈមៈ ឆាឱរណាៗណោងអឺយ ..
អឺអឺងអឺយ ឆាឱរណាៗណោងអឺយ។
៣- ខ្ញុំស្រែកថ្លៃលោកអើយខ្ញុំហៅ ខ្ញុំសូមអំពាវនាវដល់កន្ទោងខៀវស្រី (បន្ទរ៖ឆា)(ពីរដង) ឆាឱ!ខៀវអើយ...ចាំអី សូមអញ្ជើញ
ខៀវស្រីមកសោយរាជ្យសោយផ្កា។
៤-សាធុអើយ ក្រាបថ្វាយបង្គំ ហៃយើព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះពិស្នុកា(ពីរដង) ខ្ញុំសូមបួងសួងអើយអស់ទេវតា
ទាំងឆកាមាទិសទាំងប្រាំបី។
៥(ពោល)៖ អេអឺយ នាងនាថពិសី ស្រស់ស្រីចេញលើកដៃ ឡើងរាំ អេអឺយ...។
៦-ទេសាបុងអើយតែងខ្លួនទេសាបុង ទេសាបុងតែងខ្លួនទេសាអា ហៃយោវារលា អឺយសាំងសួរណព្រះចៅត្រៃភពអឺយព្រះសួរនា
ហាអឺអឺអឺអឺអឺអឺងអឺយ ហាអឺអឺអឺអឺអឺអឺងអឺយ។
៧- អឺងអឺយគ្រានោះ ហៃយើពួកក្រុមអឺយរបាំ ហៃនែយើងនាំគ្នារាំ តាមក្បាច់ខេមរា (ពីរដង) ពត់ពេនទន្ទ្រាំអឺយសមអស្ចារ្យ
ក្បាច់ពីដូនតាអឺយថែអោយគង់ ហាអឺអឺអឺអឺអឺអឺងអឺយ ហាអឺអឺអឺអឺអឺអឺងអឺយ។
៨- ហៃ សាមសេ សូណា ឡេវកា (ពីរដង) ចាប់យាយអោយតា ៗអោយប្រាំកាក់ (ម្ដងទៀត)
៩ - ( បន្ទរ) ហីណិប ហីបរិផា សៃយ៉ា កូជីបុរស ភាសាភាហុសៃយ៉ា កាំប្រម៉ា សៃយ៉ុង អឺងអឺយ
កនយើងពីរនាក់ អៃយ៉ះ ឡើងឡកត្រសង អឺងអឺយ (២ដង) សុំផ្លូវទៅផង លោកអឺយទៅឡកយីកេ (២ដង)។
ខ្ញុំមកពីនាយលោកអឺយគ្មានអ្វីទទួលទេ អឺងអឺយ (២ដង) មានតែយីកេ លោកអឺយជូនកែកំសាន្ត (២ដង)
( បន្ទរ ) . ហីណិប ហីបរិផា សៃយ៉ាកូជីបុរស ភានាភាហុសៃយ៉ា កាំប្រម៉ាសៃយ៉ុង អឺងអឺយ។
នាយអាន ៖ យី! និយាយអីចឹង យីកេយើង លេងអំពីរឿងអ្វីទៅហ្ន៎?
តារា៖ រឿងចូលឆ្នាំជួបម៉ែ!
នាយ អាន ៖ កុំឆ្កួត! អាចំកួត! យីកេយើងលេង រឿងចូលឆ្នាំជូបស្នេហ៍ ទេ!
តារា អើ!បើដឹងហើយ សួរអញធ្វើអ្វី? ទៅចូលក្នុងវិញ!
ពោល៖ អេអើយ...រដូវចូលឆ្នាំមកដល់ហើយ ឱបងប្អូនអើយនៅចាំអី លេងល្បែងកំសាន្តប្រជាប្រិយ ល្បែងប្រពៃណីខ្មែរបុរាណ។
ស្រីលាភ - -ម៉ែ! កូន គិត ថាច្បាប់ស្រី មកដល់ពេលនេះ វាហួសសម័យហើយ។ព្រោះថាគ្រាន់តែ
សើចលឺផងក៏មិនបាន ច្បាប់នេះ រឹត បន្តឹងសិទ្ធិសេរី-ភាពកូនស្រីខ្លាំងណាស់។ម៉ែ ជាមនុស្ស
ចាស់ តើម៉ែលំបាកអ្វីខ្លះពេលនោះ?
មីងវណ្ណេត -ហេតុអ្វី បានជាកូនលើកសំនួរនេះមកសួរម៉ែនៅថ្ងៃជិតចូលឆ្នាំអ៊ីចឹង?
ពូភក្ដី ម៉ែវា! កូនស្រីយើង លើកយកបញ្ហាទំនៀមទំលាប់ប្រពៃណីបុរាណ មកពិភាក្សា
បានសេចក្ដីថា វាចេះដឹងបានមួយកំរិតទៀតហើយ
(ច្រៀងបន្ទរ) ណៃកងណងឡេ អឺយម៉ាចេវ៉េ ណៃកងណងឡេ ហាអឺអឺអឺអឺអឺងអឺយ
ស្រីលាភ ៖- ១/ ម៉ែអឺយកូនគិតថាមានច្បាប់ស្រី ចាស់ហួសសម័យជាច្បាប់បុរាណ
គ្រាន់តែសើចលឺផងក៏មិនបាន ជាការរំខាន សិទ្ធិស្ត្រីខេមរា។
មីងវណ្ណេត ២/ច្បាប់ស្រីម៉ឺនម៉ៃកវីអ្នកតែង លោកគិតខ្លីវែងមានច្បាប់មាត្រា
ស្ត្រីខ្មែរទូទៅរៀនសូត្រគ្រប់គ្នា ទោះបីកាចជាមិន យកទោសពៃរ៍។
៣/ កូនអឺយស្រីខ្លះសើចលឺឡេះឡោះ ពួកប្រុសកំលោះហៅស្រីចិត្តងាយ
គេយកលេងសើចគ្រាន់តែសប្បាយ ចំនាយខ្លួនប្រាណហើយឥតបានការ។
(ច្រៀងបន្ទរ) ណៃកងណងឡេ អឺយម៉ាចេវ៉េ ណៃកងណងឡេ ហាអឺអឺអឺអឺអឺងអឺយ
ពូភក្ដី កូនអើយច្បាប់ស្រី បានលើកតំលៃស្ត្រីខ្មែរយើងមានលក្ខណៈពិសេសថ្លៃថ្នូរណាស់ ហើយក៏
សំគាល់អត្តសញ្ញាណស្ត្រីខ្មែរយើងផង ។ អើ... កន្លែងខ្លះ មានលក្ខណៈតឹងតែងដែរ ដូចជា
ហាម «ស្លាម្លូត្រូវស៊ីអោយច្រៀក កុំបីបៀកទាំងមូលមិញ មិនអោយសើចលឺឡេះឡោះ
និងប្រុសកំលោះ»ជាដើម ប៉ុន្តែ ...
មីងវណ្ណេត ប៉ុន្តែម៉ែក៏មិនដែលឃើញ គេយកស្ត្រីដែលធ្វើខុសនឹងច្បាប់នោះ ទៅដាក់គុក ដាក់ច្រវាក់ខ្នោះ
ឃ្នាងអ្វីដែរ។តាមតែ កូនគិតមើលចុះ កន្លែងណាគួរយក កូនប្រតិបត្តិ
.គឺធ្វើយ៉ាងណាអោយសមរម្យ សមនឹងភ្នែកអ្នកស្រុក ភូមិផងរបងជាមួយ។
ស្រីលាភ ៖ ចា៎ម៉ែ ពេលនេះ កូនយល់ច្បាស់ហើយ។
ពូភក្ដី អើ! មើលរៀបចំបោសសំអាតផ្ទះសំបែង ព្រោះកៀកថ្ងៃចូលឆ្នាំផង។
ស្រីលាភ ចេញទៅក្រោយវាំងននផុតទៅ
ពូភក្ដី ម៉ែវា ខ្ញុំព្រួយចិត្តណាស់ តាំងពីឯង ផ្ដាច់ពាក្យពីអន្ទិតចក់ ហើយលើកកូនយើងអោយ
អ្នកប្រុសម៉េងវិញ។
មីងវណ្ណេត អ្នកប្រុសម៉េង គេជាកូនលោកឧកញ៉ា ជាកូនអ្នកមានសម្បត្តិស្ដុកស្ដម្ភ។
ពូភក្ដី តែ វាអត់រៀនអីសោះ! វា ជាក្មេងទំនើង! វាឈ្លើយ !
មីងវណ្ណេត កូនអ្នកមាន គឺល្អ ! កូនអ្នកក្រ គឺអាក្រក់!
ពូភក្ដី មិនអ៊ីចឹងទាំងអស់ទេ ម៉ែវា ។គិតអោយមែនទែន។អ្នកប្រុសម៉េង បើវាមិនរៀន វាមិន
កាត់តាមលោកឧកញ៉ា និងលោកស្រីជំទាវទេ។វាបាញ់បោះសេរីកោកកាក ធ្វើអោយលោក
ឧកញ៉ាជ្រុះសក្ដិធ្លាក់ពីស្មា។ខ្លាចតែការរួចវាអុកឡុកយើងនិងកូនយើងទៀតណា៎ម៉ែវា។
មីងវណ្ណេត តែធ្វើម៉េច បើគេភ្ជាប់ពាក្យនឹងយើងហើយនោះ?
ពូភក្ដី ជូនពាក្យគេវិញទៅ រួចស្រេចទៅហើយ។
មីងវណ្ណេត ពិបាកចិត្តណាស់លោកអើយ ផ្ដាច់ពីអន្ទិតចក់ ដាក់អ្នកប្រុសម៉េង ។ឥឡូវគិតផ្ដាច់ពីអ្នកប្រុស
ម៉េងទៀតហើយ។ខ្ញុំ លែងដឹង លែងលឺស្អីទៀតហើយ។ធុញណាស់!
ពូភក្ដី ម៉ែវា កុំអាលធុញ !អញអាណិតកូនស្រីយើង !វាមិនស្រលាញ់អ្នកប្រុសឡឺកឺនោះទេ។
ឯងឃើញទេ ស្រីលាភឥលូវ វា ចុះស្គមច្រើនណាស់!
លេចលឺសំលេងក្មេងៗស្រីប្រុសជាច្រើន ជជែកគ្នានៅខាងក្រៅ
ស្រីមុំ(និយាយទៅកាន់នាយចក់) ចក់! ពេលនេះ រដូវចូលឆ្នាំ។លោកពូ អ្នកមីង គាត់មិនប្រកាន់
នឹងឯងទេ។ចូរឯង ចូលរួមកំសាន្ត ជាមួយពួកយើង ហើយធ្វើចិត្តអោយសប្បាយឡើង។
មកដល់គេហដ្ឋាន ពូភក្ដីនិងមីងវណ្ណេត ពួកក្មេងៗលើកដៃ ជំរាបសួរម្ចាស់ផ្ទះ។
ទាំងអស់គ្នា ជំរាបសួរលោកពូអ្នកមីង!
ម្ចាស់ផ្ទះ លើកដៃថ្វាយព្រះក្មួយៗ!
ស្រីមុំ៖ លោកពូអ្នកមីង! ជិត ចូលឆ្នាំហើយ ក្មួយៗសុំ ស្រីលាភ ចូលរួមលេងកំសាន្តសប្បាយ
ផង។កុំអោយស្ងាត់ស្រុកភូមិយើង។
តារា- -មែនហើយ! ពួកក្មួយក៏សុំទីលាន មុខផ្ទះលោកពូអ្នកមីង ធ្វើជាកន្លែងកំសាន្ត ផង
ដែរ។ព្រោះថាទីនេះធំទូលាយ ហើយមានម្លប់ឈើត្រឈឺងត្រឈៃ ទៀតផង។
មីងវណ្ណេត ស្រែកហៅ) ស្រីលាភ !...មកនេះកូន! នែ៎មិត្តភក្ដិឯងមកលេង !
ស្រីលាភ ចូលមកញញឹមញញែមរាក់ទាក់នឹងមិត្តភក្ដិ
ពូភក្ដី -តើក្មួយៗ បានការអនុញ្ញាតិពីឪពុកម្តាយស្រូលបួលហើយរឺនៅហ្នឹង?
ទាំងអស់គ្នា៖ - បាទ ! -ចាស ! បានអនុញ្ញាតហើយ!
មីងវណ្ណេត -ល្អណាស់!មីង មិនថាអ្វីទេ។លេងទីនេះក៏លេងចុះ។ កុំអោយមានទាស់ពាក្យសំដីគ្នា!
ចូលឆ្នាំគេមិនប្រកាន់ទេ។ ចាំំមីងនិងពូឯង ចាក់នំគ្រក់ ធ្វើបាញ់ឆែវអោយក្មួយៗញ៉ាំម្ដង។
ហយ - បាទ អរគុណណាស់!បើបាននំគ្រក់ ជ្រលក់ទឺកត្រី ក្ដៅៗ ឆ្ងាញ់ខ្លាំងណាស់។នែ៎ៗ
ផ្ទះខ្ញុំ មានមាន់ក្រៀវបួនដប់.។ ចាំដល់ពេលយប់ ក្មួយនឹងបបរ ហូបយកកំលាំងទុក
លេងដល់ថ្ងៃស្អែកទៀត។
លេចសំលេងអ៊ូអែ តារា -ហ្អាស! មានបបរមាន់ទៀត!?
ស៊ីថៃ- យកមកឥឡូវទៅ!ទុកអញអ្នកធ្វើ! ម៉ារី- ផ្ទះខ្ញុំ មានដូងទាំងធ្លាយៗ ! អត់តែអ្នកឡើង។
វ៉ាន់ដា -ប្រុសៗពូកែខាងឡើង!
នារី- មែនហើយប្រុសៗពូកែខាងឡើង!
តារា- គ្នាឡើងបានតែដូងកន្ទេ្រតទេវ៉ើយ!
ស្រីមុំ -នែ៎! អ្នកបាទហយ នេះ! ឆ្នាំទៅ កុហកស៊ីទេ។ ដណ្ដឹងកូនគេ អស់ ជ្រូកបាមួយហើយឥឡូវ លឺថានៅមានមាន់ក្រៀវបួនដប់ទៀត។បើពិតជាមានបបរមាន់យប់នេះមែន ខ្ញុំពិតជាពេញចិត្ត បងហយ អស់ទាស់។
វ៉ាន់ដា -ហយ បើបានគេ ចំអន់លេងអ៊ីចឹងទៅមុខឡើងខ្មៅរលោងតែម្ដង! ឥឡូវកុំអោយយូរពេក គ្នា
យើងមកកាន់តែច្រើនឡើងៗណាស់ហើយ។ តើយើងគិតលេងអ្វីមុន?
ចក់ កាន់ឈូង ដើរវែកគេ វែកឯងចូលមក៖
ចក់ -នែ៎ឈួងនេះ ពួកយើងប្រុសៗធ្លាប់ ច្រៀងចាញ់ស្រីៗកាលពីឆ្នាំទៅ។ឆ្នាំថ្មីនេះពួកយើងនឺងសុំ
សងសឺក យកឈ្នះម្ដងវិញ។
សំលេងអ៊ូអ តារា -ឆ្នាំទៅ អញអ៊ាវស្រីៗឡើងស្រៀវឆ្អឹង ខ្នង។
ហយ -អញឡើងក្ដៅខ្លួនចង់គ្រុន!
ម៉ារី -ទាំងអស់គ្នាស្រីៗ !ឥឡូវប្រុសៗគេមិនអស់ចិត្តទេ !ពួកយើង ពួយអោយដល់ប៉ែតទៅ!
ស្រីលាភ -ឥឡូវប្រុសៗ ទៅខាងប្រុសៗ!
ស៊ីថៃ៖ -ស្រីៗ ទៅខាងស្រីៗទៅ!
សំលេងអ៊ូអែ តារា - ពួកយើង ប្រុស ៗមកខាងនេះ !
នារី -ស្រីៗមកខាងនេះ!
ហយ - សាមគ្គីជាកំលាំង!
ចក់ -ចាំជួយច្រៀងបន្ទរគ្នា!
វ៉ាន់ដា - ម្នាក់នោះមកពីស្រុកណាដូចមិនដែលឃើញ ? ស៊ីថៃ -កុំទៅភ័យធ្វើស្អី!
តារា -ដេកតែព្រួយទៅ។
ម៉ារី -គាត់ ជាចៅតាកក
ហយ -សំលេងអញដូចអាគក។
នារី -កុំមាត់លឺពេក ប្រយ័ត្នគាត់អៀនហា៎!ហាស
ស្រីមុំ -ស្រីៗ គេមិនអោយសើចលឺទេ!តែហ៊ោបាន ហាសៗ
ចក់ បើខាងប្រុស បោះឈូងទៅ...
វ៉ាន់ដា ស្រីៗចាប់ឈូងបាន ស្រីច្រៀង...
តារា ប្រុសៗបើកវង់ចូលរាំ។ ហ្អ៊េ!
ភ្លេង/ ចក់(ច្រៀង)៖ ១-បង បោះអឺងអឺយឈូងទៅ ពៅអើយឈូងបែកជាប្រាំ (បន្ទរ)ខែចែត្រចូលឆ្នាំ
( ហាអឺអឺអឺអឺងអឺយ) នាំគ្នាលេងឈូង។( បន្ទរ- ហាអឺអឺអឺអឺងអឺយនាំគ្នាលេងឈូង)។
២ -បង បោះអឺងអឺយឈូងទៅ ថ្លៃអើយឈូងទើរលើចុងដូង (បន្ទរ ) ក្រមុំឈរច្រូង
( ហាអឺអឺអឺអឺងអឺយ) ចាំចាប់ឈូងបង ។( បន្ទរ-ហាអឺអឺអឺអឺងអឺយ ចាំចាប់ឈូងបង) ។
-ឈូងអើយ...ឈូង!
ស្រីលាភ ៖ ហ្អេ...!ចាប់បានហើយ !ប្រុសៗរាំ!
ប្រុសៗ -ច្រៀងមក!
នារី ច្រៀងជាពួក។ (បុរសតំរៀបជួរចូលរាំ)
១- ពេលរលឹមស្រិចៗ ធ្វើម្ដេចនឹងបានគូរាំ អូនខំស្រលាញ់ ប្រុសបង ៗមានគេញ៉ែញ៉ង អូនសុំថយចេញ ៗ ៗ។
២- ពេលព្រលប់ធ្លាក់ខ្យល់ អូនខ្វល់នឹងប្រុសឆោមយង់ ហេតុម្ដេចមិនលេងរាំវង់ អូនខំរង់ចាំប្រុសបង មានគេ ញ៉ែញ៉ង អូនសូមថយចេញៗៗ។
៣ -ពេលបានជួបមុខហើយ ប្រុសបងអើយ មិនលឺវាចា ធ្វើរឹកកាច់ រាងសង្ហា គូខ្ញុំអ្នកនៅឯណា អោយអូន សោកា អូនសុំថយចេញៗៗ។
ច្រៀងចប់សាឡើងវិញ
ទាំងអស់គ្នាទះដៃ -សប្បាយមែន!ៗ! ហ្អេ!
ទាំងអស់គ្នាបែកមករកទីរៀងៗខ្លួន ។លេចបក្សពួកអ្នកប្រុសម៉េង ក្មេងទំនើង ចូលមកអុកឡុកកណ្ដាលទី។ ទាំងអស់គ្នា
ស្រលាំងកាំងមើលមុខ។ ស្រីលាភលបរត់ចូលក្នុង ។៖
វ៉ាន់ដា យីអ្នកប្រុសសំគម នេះមកពីណា?
ស្រីមុំ ម៉េចក៏មកឈរកណ្ដាលទីមិនអោយគេលេងអ៊ីចឹង?
ម៉ារី ហ្នឹងហើយអ្នកប្រុសម៉េង ។ គាត់ ជាគូដណ្ដឹងអ្នកនាងស្រីលាភ បុត្រីម្ចាស់ផ្ទះ។
នារី ងាប់ហើយ ម្ដេចក៏វាយឫកសំបើមម៉្លេះ!...
អ្នកប្រុសម៉េង ម៉េចបានជាមើលមុខមាំម៉្លេះ? មិនដែលឃើញ មិនដែលស្គាល់?មើលអ្នកណាមួយ ប្រាប់ពួក អ្នកទាំងនេះជំនួសខ្ញុំ ផងមើល !?ហ៊ិះ ហ៊ឺ!ៗ
ឧត្តម នែ៎! ទាំងអស់គ្នា សូមកុំប្រកាន់នឹងអ្នកប្រុស ។គាត់ ជាកូនលោកឧកញ៉ា។ ឫកពាគាត់
តែអ៊ីចឹងទេ តែចិត្តគាត់ល្អណាស់។
អាន បើពួកឯងស្រេកស្រា គាត់អោយស្រា។បើឃ្លានជក់បារី !គាត់អោយ បារី។បើពួកឯងសុំអ្វីលើស
ពីហ្នឹង គាត់ អោយបានទាំងអស់ ។ប៉ុន្តែសុំតែម្យ៉ាង គឺកុំប្រឆាំងនឹងគាត់ ។ជឿតែខ្ញុំទៅ!
ស្រីមុំ តែពួកខ្ញុំមិនចង់បានអ្វីពីគាត់ទេ។ពួកខ្ញុំ សុំតែម្យ៉ាងគឺសុំបន្តលេងតទៅទៀត។
ហយ ហើយបើអ្នកប្រុសចង់លេងដែរ ចូលមកខាងពួកខ្ញុំប្រុសៗមក! ពួកយើងសូមស្វាគមន៍!មែនទេ អ្នកទាំងអស់គ្នា?
ទាំងអស់គ្នា មែនហើយ!
អ្នកប្រុសម៉េង តែអញ ចង់ចូលទៅខាងស្រីៗ ! ចូលខាងស្រីវិញទើបអញសប្បាយ!
ស្រីមុំ អ្នកប្រុស នៅស្រុកណា បានជាលេងខុសគេអ៊ីចឹង!?
ចក់ តែល្បែងបោះឈូងនេះ គេចែកប្រុសៗនៅខាងប្រុសៗ ហើយស្រីៗនៅខាងស្រីៗ។
អ្នកប្រុសម៉េង -ស្អីហ្អាស! ល្បែងស្អីប្រកាន់ស្រីប្រុសអ៊ីចឹង? វាមិនអន្តរជាតិទេ! ឈប់លេងទៅ!សម័យ
ឥឡូវ គេរាំក្បាលចុះក្រោម ជើងឡើងលើអស់ហើយ។
ឧត្តម ដែលមើលទូរទស្សន៍ទេ? តារាចំរៀង តារាសំដែង គេតែងសក់ឡូយៗអស់ស្ទះ។អាខ្លះ
សក់មិន បាច់សិតក៏បានដែរ អោយតែ ច្រូងច្រាង មើលទៅរាងសម!
ស្រីមុំ សមហើយសំនុំប៉ុនៗកញ្ជើនោះ!
អាន អាខ្លះសក់ស្រួចរលែមសើមរលោង ល្អ! យោ!ៗ!
ម៉ារី ដូចគូទគោ ជុះអាចម៍ជីបកណ្ដាលស្រែ។
ឧត្តម ម្យ៉ាងទៅដែរ...មានសក់ ស៊េរីសិរមាន់ សិរប៉ាង ប្លែកៗ អ៊ីចឹង !?តារាខ្លះ កាត់សក់ក្រលាភ្នែក
ម្នាស់ ។
ស្រីមុំ ខ្លះជ្រុលអស់ដល់ទៅកណ្ដៀរស៊ី! ខ្លះកោរក្បាលរលីងតិលស្អាតដែរតើ។
អាន ណ្ហើយបើថា គ្មានទូរទស្សន៍មើលទេ យកគំរូពីពួកខ្ញុំទៅ។ មែនទេពួកយើង?
អ្នកប្រុសម៉េង មែនហើយ! រូបរាងប្រហែលពួកយើង ទៅលេងស្អី អាល្បែងបុរាណចាស់គំរិល អ៊ីចឹងៗនោះ !
ឧត្តម ដូចនេះ ទាំងអស់គ្នាបែរមក លេងអាប៉ោង ចាក់ខ្លាឃ្លោកវិញ ទើបសប្បាយជាង។
អាន មែនហើយ ទាំងអស់គ្នា! លេងអាប៉ោង ចាក់ខ្លាឃ្លោកវិញ សប្បាយជាង។
ឧត្តម ខ្លាឃ្លោកស្រួលក្រឡុក ឯអាប៉ោង ស្រណុកអ៊ុត ។
(បន្ទរ) អីយ៉ានីយ៉ានុំក្រពុំយ៉ាវឡ៉េ «ឆាក!»(ពីរដង) ម៉ៃយ៉ាំម៉ៃយេអីសារ៉ាវាន់ អីសារ៉ាវាន់ (ពីរដង)។
អានច្រៀង ១/ នែវ៉ើយគ្នាយើង លេងចាក់អាប៉ោង «-ឆាក!» (ពីរដង)លេងខ្លាឃ្លោកផង ទើបបានសប្បាយ ។
បន្ទរ៖ លេងខ្លាឃ្លោកផង ទើបបានសប្បាយ។
ឧត្តមច្រៀង ២/លេងល្បែងស៊ីសង មិននឿយហត់កាយ «-ឆាក!» (ពីរដង)ឈ្នះបានប្រាក់ចាយ សប្បាយ ឆ្នាំថ្មី ។
បន្ទរ៖ ឈ្នះបានប្រាក់ចាយ សប្បាយឆ្នាំថ្មី ។
ចក់ច្រៀង ៣/ លេងចាញ់កាលណាទាស់ប្រពន្ធប្ដី «-ឆាក!» (ពីរដង)លក់គោក្របី អស់ផ្ទះសំបែង ។
បន្ទរ៖ លក់គោក្របី អស់ផ្ទះសំបែង ។
ស៊ីថៃច្រៀង ៤/ ភូមិស្រុកកើតចោរ ពីព្រោះមានល្បែង«-ឆាក!» (ពីរដង)ជំលោះទាស់ទែង អំពើហឹង្សា ។ បន្ទរ៖ ជំលោះទាស់ទែង អំពើហឹង្សា ។
(បន្ទរ) អីយ៉ានីយ៉ានុំក្រពុំយ៉ាវឡ៉េ «ឆាក!»(ពីរដង) ម៉ៃយ៉ាំម៉ៃយេអីសារ៉ាវាន់ អីសារ៉ាវាន់ (ពីរដង)។
មីងវណ្ណេត និងពូភក្ដីចូលមក
មីងវណ្ណេត យី!មានរឿងអ្វី? ចុមម្ចាស់ថ្លៃអើយ មកដល់ពីអង្កាល់? ម៉្ដេចក៏ម៉ែមិនដឹង?មកលោកកូន!
អញ្ជើ្ញញឡើងលើផ្ទះមក ។ពុកវា ! ចុះមកមើល នរណានេះ!
អ្នកប្រុសម៉េង អ្នកម៉ែ ៗ ឯណាបាត់មិនឃើញ អូនលាភ?អ៊ូយ ខ្ញុំនឹកនាងណាស់! ហ៊ិះ ហ៊ឺ!
មីងវណ្ណេត ទេអំបាញ់មិញវានៅទីនេះទេតើ?
អ្នកប្រុសម៉េង - អ្នកម៉ែ! ពួកអាដែង មីដែងអស់នេះ វាចង់ដេញកូនចេញពីទីនេះ។
សំលេងអ៊ូអ ស៊ីថៃ -ដូចមិនគ្រប់ទឹក!
ម៉ារី - រឡឹករឡក់ដូចទឹកកន្ឡះក្អម។
តារា -អត់ចេះខ្មាសអៀនសោះហើយវ៉ើយ!
នារី -កុំ ថាអោយលឺ ប្រយ័ត្នមានរឿង!
ម៉ារី -គ្នាយើងមួយភូមិ មិនឈ្នះគេ ម្នាក់ទេ។
ស្រីមុំ -អាសំគមបាញ់លលក !
ពូភក្ដី វាល្មមហើយ អ្នកប្រុសម៉េង !អំពើអ្នកប្រុសនិងបក្សពួកអំបាញ់ម៉ិញ វាល្មមអាម៉ាសមុខ ហើយ។
សំលេងអ៊ូអ ស្រីៗ - ហ្ន៎! ប៉ូលីសមកហើយ ។ ប៉ូលីសមកហើយ!
ម៉ារី -នរណា ខលហៅប៉ូលីសទៅហ្ន៎?
ប្រុសៗ -នរណា មានរឿងអីហ្អែ?
វ៉ាន់ដា -មុខតែមានរឿងហើយ បានជាមានប៉ូលីសមក!
ប៉ូលីស ចូលមកចាប់អ្នកប្រុសម៉េងនិងបក្សពួក ។
ប៉ូលីស ក្មួយៗទាំងអស់គ្នា អ្នកប្រុសម៉េង ជាជនមុខសញ្ញាចាស់ជា ឧក្រិដ្ឋជន។ក្មួយៗមិនពាក់ព័ន្ធ កុំភ័យ!
អ្នកប្រុសម៉េង លោកប៉ូលីស !មិនមែនតែខ្ញុំទេ ! អាអាតដែរ...។
អាត ឧត្តម ក៏ដែរ!
ឧត្តម ទេ! ខ្ញុំអត់ទេ!
អាត អត់យ៉ាងម៉េចកើត អាឯងជាអ្នកដៃដល់។
ប៉ូលីស ទៅ!ៗ! ទៅប៉ុស្តិ៍ប៉ូលីស!
ប៉ូលិស ចូរបន្តការសប្បាយទៀតចុះ។ពូៗ នឹងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនក្មួយៗក្នុងពេលចូលឆ្នាំ
អោយបានមួយរយភាគរយ!
ចក់ បានលេងសប្បាយទៀតហើយពួកយើង!
មីងវណ្ណេត ក្មួយចក់ អភ័យទោសអោយមីងផង! មីងបានជាខុសឆ្គងទៅហើយ។
តារា -ជោគជ័យហើយចក់! ចូលឆ្នាំ ឯងបានជួបស្នេហ៍វិញ! ឯណាស្រីលាភ?
លេចស្រីលាភដើរចូលមក
ពូភក្ដី ស្រីលាភកូន! ពុក និងម៉ែឯង នឹងរៀបចំមង្គលការកូន ឯងនៅក្រោយចូលឆ្នាំថ្មីនេះហើយ។
ស្រីលាភ ពុក!ម៉ែ! អ្នកទាំងអស់គ្នា ខ្ញុំសុំ អរគុណជាអនេកប្បការ។
ទាំងអស់គ្នា -យើងទាំងអស់គ្នា រក្សាល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរយើងតទៅទៀត!
បទការ៉េម៉ាន់ដូ (បន្ទរ)-ការេម៉ាន់ដូង ៗៗសាវឡេ អីសារិយ៉ាំង(ពីរដង)ប៉ៃយ៉ាំប៉ៃយេ ឡេៗសួយបោះ អឺយសាវៗឡេ
១ -សិល្បៈយើងខ្ញុំចប់តែប៉ុណ្ណេះ(២ដង) តអំពីនេះ យើងសូមជូនពរ អឺយសាវៗឡេ។
២ -សូមមានជោគជ័យសេរីបវរ(២ដង) កិច្ចកាងារល្អ គំនិតភ្លឺថ្លា អឺយសាវៗឡេ។
៣-ពួកយើងជាសិស្សត្រូវតែសិក្សា(២ដង)អោយបានខ្លាំងក្លាជាទីសង្ឃឹមអឺយសាវៗឡេ
៤-មណ្ឌលកុមាររីកស្រស់ញញឹម(២ដង) តាំងចិត្តមុតមាំ រៀនយកវិជ្ជាអឺយសាវៗឡេ។
បន្ទរ -ការេម៉ាន់ដូង ៗៗសាវឡេ អីសារិយ៉ាំង(ពីរដង)ប៉ៃយ៉ាំប៉ៃយេ ឡេៗសួយបោះ អឺយសាវៗឡេ

Thursday, March 17, 2011

បកស្រាយសុភាសិតខ្មែរ«បើចង់ធំឲ្យខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីត្រូវចេះថ្លឹង កុំប្រឹងជុះតាមដំរី»

សេចក្តីអធិប្បាយ

បុព្វបុរសខ្មែរយើង ជាមនុស្សចាស់ទុំប្រកបដោយតម្រិះវិជ្ជាជ្រៅជ្រះ តាមរយៈការសិក្សាពីក្បួនខ្នាតគម្ពីរសាស្ត្រា ពីជីវភាពជាក់ស្តែងនៅក្នុងជីវិត ការសង្កេតពីជីវិតនៅជុំវិញខ្លួន និងបទពិសោធមនុស្សដទៃទៀត។ ដោយចង់បន្សល់ទុកនូវបទពិសោធជីវិតដល់នរជនជំនាន់ក្រោយ ទើបបុព្វបុរសខ្មែររៀបចំចងក្រងពាក្យពេចន៍អប់រំទូន្មានជាច្រើន ក្នុងនោះក៏មានសុភាសិតមួយឃ្លាបានលើកឡើងថា «បើចង់ធំឲ្យខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីត្រូវចេះថ្លឹង កុំប្រឹងជុះតាមដំរី»។

តើសុភាសិតនេះមានអត្ថន័យដូចម្តេចដែរ?

ដើម្បីឈានទៅដល់ការបកស្រាយឲ្យមានន័យទូលំទូលាយប្រកបដោយអត្ថន័យពិស្តារនោះ តោងយើងស្វែងយល់ពាក្យមួយចំនួនសិន។ ចំពោះពាក្យ «ចង់ធំ» មានសេចក្តីថា ចង់មានឋានៈបុណ្យសក្តិខ្ពស់ មានមុខមានមាត់ក្នុងសង្គម។ «ថ្លឹង» សំដៅដល់ ការប្រមាណ ថ្លឹងថ្លែង លៃលក ប្រៀបប្រមាណមើល។ «ឆាប់ខឹង» មានន័យថា ឆាប់ឆេវឆាវ ងាយនឹងបង្កជម្លោះ ប៉ះភ្លាមងរខ្ទើតដូចខ្ទួយ។ យោងតាមការពន្យល់ពាក្យមួយចំនួនខាងលើនេះ ប្រធានចង់មានន័យសេចក្តីថា បើចង់មានមុខមាត់ឋានៈធំត្រូវខំប្រឹងប្រែងពីតូចពីក្មេង បើខ្លាចខូតកុំឆាប់ឆេវឆាវបង្កជម្លោះ ចំពោះការធ្វើកិច្ចការអ្វីត្រូវចេះថ្លឹងថ្លែងប្រមាណមើលឲ្យបានច្បាស់លាស់ ។
ជាក់ស្តែងណាស់ក្នុងជីវិតក្តី ក្នុងកិច្ចការងារក្តី គឺត្រូវតែចាប់ផ្តើមពីចំណុចដំបូង។ មានចំណុចផ្តើមទើបមានចំណុចបញ្ចប់ ដូចយើងឡើងជណ្តើរដូច្នោះដែរ គឺត្រូវចាប់ផ្តើមឡើងពីកាំទីមួយឡើងទៅ។ នៅក្នុងប្រធានរបស់យើង ឃ្លាទីមួយបានបញ្ជាក់យ៉ាងច្បាស់ពីសេចក្តីនេះ។
«បើចង់ធំឲ្យខំពីតូច» ដៅសេចក្តីថា រាល់រូបបុគ្គលទាំងអស់ដែលបំណងប្រាថ្នាចង់ធ្វើធំ ចង់មានបុណ្យសក្តិកេរ្តិ៍ឈ្មោះកិត្តិយសក្នុងសង្គម គឺត្រូវតែខិតខំប្រឹងប្រែងពីក្មេងវ័យ តាំងពីការរៀនសូត្រ ប្រកបកិច្ចការមុខរបរ តស៊ូអំណត់អត់ធន់ជម្នះនូវរាល់ឧបសគ្គដែលប្រឈមមុខ។ នៅក្នុងស្នាដៃអក្សរសិល្ប៍ រឿងកុលាបប៉ៃលិន តួអង្គចៅចិត្រ ដែលខិតខំកសាងខ្លួនតាំងពីកម្មករជីកត្បួងរហូតដល់ជាអ្នកកាន់បញ្ជី និងឈានដល់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់លោកហ្លួងរតនសម្បត្តិទាំងមូល។
«បើខ្លាចខូចកុំឆាប់ខឹង» ឃ្លានេះមានន័យថា បើខ្លាចខូចខាតបាត់បង់បាក់បែកនូវទ្រព្យសម្បត្តិផ្សេងដោយសារតែការខឹងឆេវឆាវរបស់ខ្លួននោះ ជួនកាលក៏អាចឈានទៅដល់ការបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះព្រោះតែខឹងក្រោធ។ នៅក្នុងសង្គមជាក់ស្តែង មនុស្សមួយចំនួនដែលមានចរិតឆាប់ខឹងរឹងរួស គ្រាន់តែខឹងអីបន្តិចបន្តួចក៏បោករបស់របរ បោកចានឆ្នាំង ប៉ះដៃយកដៃប៉ះជើងយកជើង បង្កវិនាសទ្រព្យដោយឥតប្រយោជន៍។ ទង្វើនេះ នាំឲ្យអ្នកដទៃជិតខាងមើលងាយមើលថោកជាអនេក។ បើចង់ចៀសឲ្យផុតពីប្រការទាំងនេះ គួរតែកុំឆាប់ខឹងច្រលោតដោយឥតមូលហេតុ ត្រូវរៀនហាត់ពត់លត់ដំចិត្ត រក្សាភាពនឹងនរ ឈ្នះសេចក្តីក្រោធដោយការអត់ធ្មត់ សន្តោសមានមេត្តាកុរណាធម៌។
«ការអ្វីត្រូវចេះថ្លឹង» គឺ មុននឹងចាប់ផ្តើមធ្វើកិច្ចការអ្វីមួយ គប្បីត្រូវចេះថ្លឹងថ្លែងប្រមាណមើលឲ្យបានសមគួរសិន ព្រោះរាល់ការអ្វីក៏ដោយ បើយើងមិនចេះគិតគូរវាជាមុនទេ វាអាចមានផលវិបាកដល់យើងនៅពេលក្រោយ ហើយកិច្ចការនោះក៏ពុំបានសម្រេចតាមបំណងដែរ។ ក្រឡេកមើលទៅទំព័រប្រវត្តិសាស្រ្តខ្មែរយើងដ៏ជូរចត់នៅសម័យលង្វែក ប្រជាជនខ្មែរយើងមួយចំនួនដែលមានចិត្តលោភលន់ មិនបានគិតថ្លឹងថ្លែងឲ្យបានត្រឹមត្រូវ នាំគ្នាកាប់ឆ្ការព្រៃឫស្សីយកប្រាក់ដួងដែលសៀមដាក់បញ្ឆោត ធ្វើឲ្យកំពែងឫស្សីត្រូវបំផ្លិចបំផ្លាញ ជាហេតុនាំឲ្យទ័ពសៀមវាយយកក្រុងលង្វែកបានដោយងាយ។
ឃ្លាចុងក្រោយនៃប្រធានបទសុភាសិតខាងលើគឺ «កុំប្រឹងជុះតាមដំរី» បានន័យថា ឃើញគេធ្វើអ្វីៗបានល្អ ក៏ចេះតែចង់ធ្វើតាមគេ តែពុំបានពុំគិតពីសមត្ថភាព លទ្ធភាពរបស់ខ្លួន មិនបានមើលមុខមើលក្រោយពីទំហំដើមទុនដែលខ្លួនឯងមាន។ ប៉ុន្តែមិនមែនមានន័យថាមិនឲ្យយើងយកគំរូតាមអ្នកដទៃដែលធ្វើល្អនោះទេ គឺចង់ពញ្ញាក់អារម្មណ៍ឲ្យយើងគិតពិចារណាពីលទ្ធភាពសមត្ថភាពរបស់ខ្លួនជាមុន មុននឹងប្រកបកិច្ចការនោះ ក៏ដូចជាឲ្យយើងចេះរៀបចំខ្លួនទុកជាមុន ដើម្បីនឹងធ្វើឲ្យសម្រេចនូវភារកិច្ចដែលយើងបម្រុងនឹងធ្វើនោះ។
ជាសរុបមក មុននឹងកាន់កិច្ចការធំ មានមុខតំណែងធំខ្ពងខ្ពស់នៅក្នុងសង្គម ត្រូវតែខិតខំរៀបចំគោលដៅពីតូច ពេលធ្វើការងារអ្វីមិនត្រូវខឹងច្រលោតនាំឲ្យខាតប្រយោជន៍ ដើម្បីធ្វើឲ្យសម្រេចកិច្ចការគួរគប្បីថ្លឹងថ្លែងពិចារណា និងមិនត្រូវចេះតែធ្វើអ្វីតាមតែគំរូរបស់ជនដទៃ ដោយមិនបានមើលខ្លួនឯងគ្រប់ជ្រុងជ្រោយជាមុនឡើយ។

យោងតាមការបកស្រាយខាងលើនេះ គ្រប់ឃ្លានៃប្រធានសុភាសិត សុទ្ធតែមានការអប់រំទូន្មានយើងជាអ្នកសិក្សា។ ប្រធានមានតម្លៃជាវិជ្ជមាន។ ក្នុងនាមយើងជាអនុជនជំនាន់ក្រោយ ត្រូវតែសិក្សាស្វែងយល់បន្ថែមទៀតពីស្នាដៃបុព្វបុរសដែលបានបន្សល់ទុកឲ្យ និងខិតខំកសាងអភិវឌ្ឍខ្លួនជានិច្ច ព្រមទាំងព្យាយាមសិក្សាក្រេបជញ្ជក់យកចំណេះវិជ្ជា ដើម្បីចូលរួមចំណែកស្តារកិត្តិនាមមាតុប្រទេសឡើងវិញ៕

តែងដោយ យុវសិស្ស ឡយ សុវណ្ណ និង ហេង ឧត្តម ថ្នាក់ P3E
បណ្ណាល័យFP ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១១

របៀបកែប្រែអត្តចរិត អ្នកប្រាជ្ញប៊ូ ផុង

លោកប៊ូផុង ជាអ្នកប្រាជ្ញវិទ្យាសាស្រ្តជាតិបារាំងម្នាក់។ គាត់ជាអ្នកធ្វើការមួយ​យ៉ាងឯក តែគាត់មាន ទំលាប់សម្រាន្តទ្រមក់។ រាល់ព្រឹកគាត់​តែងរអ៊ូ​៖ “ខាតពេលសន្ធឹកថ្ងៃនេះ” ក៏ប៉ុន្តែគាត់មិនដែលភ្ញាក់ទាន់ ពេលវេលាសោះ។ សង្ឃឹមខ្លួនឯងមិនកើត គាត់ក៏ប្រាប់អ្នកបម្រើ​ឈ្មោះ ស៊ោ សិប ឱ្យ​ដាស់គាត់នៅ ម៉ោង ៦ព្រឹក។ ថ្ងៃបន្ទាប់មក អ្នកបម្រើ​ដាស់អង្រួនគាត់តាមពេលកំនត់ តែគាត់គ្រាន់តែថ្ងូរ​អ៊ិះអ៊ុះ មិនព្រម ក្រោកពី​ដំណេក​ឡើយ។ តាមទំនងនេះគាត់នៅតែភ្ញាក់ពីដំណេកយឺតដដែល។

បន្ទាប់មកគាត់បង្គាប់អ្នកបម្រើជាថ្មីទៀត៖ បើដល់ម៉ោង៦ព្រឹកហើយអញនៅតែដេក​ដំអក់ទៀត ឯងត្រូវប្រើ​មធ្យោបាយយ៉ាងណា ឱ្យ​អញ​ចាកចេញពី ដំណេក​កុំខាន។ មិនរវល់ច្រើន​ ស្អែកឡើងអ្នកបម្រើ​កាន់ទឹកមួយថូ ទៅ​ឈរ​នៅក្បែគ្រែ រង់ចាំដល់ម៉ោង៦ ព្រឹក។ គ្រាន់តែនាឡិកាវាយម៉ោងចប់ គាត់ផ្ទីងថូចាក់ទឹកចំមុខអ្នកប្រាជ្ញ ហើយឈរប្រុងច្រានចៅហ្វាយទម្លាក់ពីលើគ្រែ តែគាត់ត្រូវ ទឹកចូលច្រមុះ ខំក្រោកទាន់​។ នៅថ្ងៃនោះ លោកប៊ូ ផុងធ្វើការបានសន្ធឹក។

ថ្ងៃក្រោយមក ស៊ោ សិប ដាស់ចៅហ្វាយគាត់តាមរបៀបដដែលដូចមុនៗ។ អ្នកប្រាជ្ញយើង​ទ្រាំមិន បាន ក៏កែខ្លួនរួចពីទម្លាប់ដេកទ្រមក់នេះទៅ។ ចាប់ពីពេលនោះមក គាត់បានភ្ញាក់ពីព្រហាម ហើយនិពន្ធពី សត្ត​វិទ្យា​បានច្រើន។

នៅដំនាច់ឆ្នាំគាត់មានប្រសាសន៍ថា “ស៊ោ សិប ត្រូវបានចំនែកសៀវភៅបីឬបួនក្បាលជារង្វាន់”។

(ដកស្រង់ចេញពីសៀវភៅរៀនអានថ្នាក់ទី៧ លោកហួហេង ឆ្នាំ១៩៧៤)
Posted on ខែ​មីនា 16, 2011 by wisdomsupportcenter|

វត្ថុបំណងនៃចំណេះវិជ្ជា

វត្ថុបំណងនៃចំណេះវិជ្ជា

យើងត្រូវប្រកាន់ជាគោលៗថា​​ ទី១ ការរកចំណេះវិជ្ជាក្នុងផ្លូវដែលយើងនឹងប្រកប​អា​ជីវកម្ម​នោះ​អោយបានល្អបំផុត។ ទី២ ត្រូវរកចំណេះវិជ្ជាដ៏ទៃៗក្រៅពីមុខរបស់យើង ទុកជាចំណេះវិជ្ជា​ សារណល្មមសមគួរ។ទាំងពីរយ៉ាងនេះត្រូវធ្វើជាមួយគ្នាធ្វើយ៉ាងណាម្យ៉ាងៗហើយនឹងយកល្អមិនបានទេ។

ចំនេះវិជ្ជានោះមានផ្លូវនឹងបានទទួលតែម្ខាងទេគឺការសិក្សា។

ប៉ុន្តែការសិក្សានោះយើងអាចធ្វើ បាន៥ផ្លូវគឺៈ

1. ការអាន
2. ការសរសេរ
3. ការសន្ទនា
4. ការសង្កេត
5. ការគិត

ទាំង៥ផ្លូវនេះ ផ្លូវទី៤​ និងទី៥ គឺជារបស់សំខាន់ជាង៣ផ្លូវខាងដើម។ខ្ញុំបានវែកញែកបទរៀប រាងទុកដោយឡែកតាមរបៀប អ្នកតែងក្បួនច្បាប់ខួរក្បាលទាំងឡាយ ធ្វើហើយនិងអធិប្បាយទុក នៅទីនេះត្រឹមតែ៣ប្រការ។

១ ការអាន

ក) គួរជ្រើសរើសសៀវភៅដែលអោយចំនេះវិជ្ជា។មិនគួរអានសៀវភៅដែនឹងប្រែក្លាយ ជាថ្នាំ,ញៀន,ស្រវឹង។សៀវភៅខ្លះយើងអស់ពេលអានជាច្រើនម៉ោង…កាលបើអានចប់ក៏រកប្រយោជ៏ មិនឃើញសោះឬបើនិយាយអោយខ្លីគ្មានបានគតិអ្វីឡើយ។សៀវភៅដែលមានប្រយោជន៍អាចជា សៀវភៅដែលទាក់ទងនឹងវិជ្ជាការផ្សេងៗឬសៀវភៅខ្លះមិនទាក់ទងវិជ្ជាការទេ ប៉ុន្តែភាសា បើកភ្នែក ក្រឡេកមើលអក្សរសាស្រ្ត។សៀវភៅប្រភេទនេះជាសៀវភៅកាព្យ,ឃ្លោង។ប៉ុន្តែត្រូវធ្វើការ ​ជៀសវាងសៀវភៅប្រភេទថ្នាំពិសដល់ខ្លួនឯង គឹជាអាទិសៀវភៅដែលមើលទៅហើយធ្វើអោយ ភ័យតក់ស្លុត,ញាប់ញ័រ ឬសោកស្តាយចេញទឹកភ្នែក ឬធ្វើអោយកើតតម្រេកស្នេហា នៅពេលអាន សៀវភៅប្រភេទនេះ។

ការពិតអាចមានប្រយោជន៍ខ្លះដែរ ប្រសិនបើអ្នកនិពន្ធមានគំនិតចង់អោយគតិដល់អ្នកអាន និងមានការចាប់អារម្មណ៍ទៅលើខ្លួន គឺឲមនុស្សយើងងាកមកពីផ្លូវអាក្រក់មកប្រព្រឹត្តសេចក្តីល្អ។ ប៉ុន្តែសៀវភៅខ្លះវាមិនដូច្នេះទេ គឺយើងចំណាយពេលមើលវាអស់ជាច្រើនម៉ោង…លុះដល់ចប់ ហើយ ក៏នៅតែចាប់យកប្រយោជន៍មិនបានថាតើលោកអ្នកនិពន្ធមានបំណងយ៉ាងដូចម្តេច?ប្រាថ្នា ចង់បង្រៀនមនុស្សយ៉ាងណាឬពិសោធន៍ការពិតណាក៏ទេទាំងអស់។សៀវភៅប្រភេទនេះក្រៅពីធ្វើអោយអ្នកអានខាតពេលវេលាដោយឥតប្រយោជន៍ហើយទៅធ្វើអោយសរសៃខួរក្បាលទៀតផង។

ខ)ខិតខំស៊កសៀតរកគំនិតអ្នកនិពន្ធ។

ការអានសៀវភៅក្តី,ស្តាប់បាថកថាក្តី ចូរកុំស្តាប់ត្រឹមពាក្យដែលនិយាយឬសរសេរ ត្រូវខិតខំចាក់ចុចស៊កសៀតរកគំនិតរបស់អ្នកនិពន្ធ,អ្នកនិយាយដែលមានអាថ៌កំបាំងនោះមក លាតត្រដាងផង។ ជាពិសេសនៅក្នុងសង្កថា ឬសន្ទរកថា ដែលថ្លែងដោយអ្នកមាន​តំរេះវិជ្ជា​ជាន់​ខ្ពស់ផងហើយ គប្បីជ្រាបចុះថា សេចក្តីដែលនិយាយចេញមក ចូលត្រចៀកលោកអ្នកស្តាប់នោះ គ្រាន់តែជាសំបកក្រៅ ពោលគឺន័យដ៏ពិតប្រាកដនៃបាថកថា ឬអ្នកថ្លែងសន្ទរកថានោះនៅមានទៀត គឺថាបើយើងខ្វេះកកាយបញ្ចញមកហើយ ក៏នឹងបានប្រយោជន៍ច្រើនព្រោះនឹងធ្វើអោយយើងយល់ សេចក្តីនៃន័យបាថកថានិងសុន្ទរកថា នោះឲបានល្អតាំងពីដើមរហូតដល់ចប់។

ង) ការអានសៀវភៅត្រូវខិតខំវិនិច្ឆ័យថាតើអ្នកនិពន្ធនោះមានវិធីនិពន្ធយ៉ាងម៉េច? ចូលចិត្តនិពន្ធរឿងអ្វីច្រើនជាងគេ? តើគួរនឹងបានឯកទត្តកម្មខាងផ្លូវណាឬទេ? ​ ហើយយើងគួរលើកយកគុណសម្បត្តិនៃការនិពន្ធសៀវភៅរបស់អ្នកនិពន្ធផ្សេងៗមកធ្វើការប្រៀប ផ្ទឹមថាតើនរណាល្អជាងនរណាយ៉ាងនេះជានិច្ច។

ច)កិច្ចសំខាន់បំផុត,កាលបើបានអានសៀវភៅចប់ហើយត្រូវខិតខំនឹកត្រូវឃើញថា យើងបានសេចក្តីអ្វីខ្លះ ហើយយើងបានប្រយោជន៍អ្វីខ្លះ ពីការអានសៀវភៅនោះ។

២ ការនិពន្ធ

ការអានសៀវភៅប្រភេទដែលហៅថាយកចំណេះវិជ្ជាគំនិតអ្នកដ៏ទៃយកមកដាក់ក្នុង ខួរក្បាលរបស់យើងប៉ុន្តែយកមកដាក់នោះ ពេលខ្លះយើងដាក់បែបស្រពាក់ស្រពិនហើយគំនិតរបស់ យើងទើបមិនសូវភ្លឺថ្លាឡើយទេ ប៉ុន្តែលុះចាប់ខ្មៅដៃមកសរសេររឿងខ្លះយើងត្រូវតែគិត តែគិតមិន លេចសោះ។ប៉ុន្តែលុះចាប់សរសេរហើយគោលគំនិតក៏កើតឡើង រហូតដល់អាចវាយសេចក្តីបញ្ហា​នោះបែកុ។ ដូច្នេះការនិពន្ធនេះមិនមែនគ្រាន់តែកត់ទុកដើម្បីការពារកុំអោយភ្លេចទេ ប៉ុន្តែគឺដើម្បីរក ផ្លូវអោយកើតគំនិតថ្មីៗកើតឡើងដោយយើងអានសៀវភៅមួយក្បាលហើយៗយើងបិទសៀវភៅនឹកឬ និយាយពីសៀវភៅ​ដែលយើងធ្លាប់អានមកហើយៗយើងមុខជានឹក ឬនិយាយពីសៀវភៅ​ដែល​យើង​​​អានមក,យើងមុខជានឹក ឬនិយាយមិនបានប៉ុន្មាន ប៉ុន្តែបើចាប់កត់ត្រាទុកសេចក្តីដែលយើង​អានមកហើយ នឹងសរសេរបានច្រើនជាងយើងដៅទុក។យើងគិតថានឹងសរសេរសំបុត្រ១ច្បាប់ត្រឹម ២ឬ៣បន្ទាត់ប៉ុន្តែលុះដល់ចាប់ក្រដាសសរសេរឡើងអាចនឹងវែងដល់ទៅ២ឬ៣ទំព័រ។

ដូច្នេះនឹងឃើញថាការតែង,ការសរសេរជាហេតុធ្វើអោយខួរក្បាលយើងបែងមែកធាងយ៉ាងឆាប់រហ័ស​ព្រោះនៅក្នុងសៀវភៅនេះខ្ញុំសូមណែនាំ៣ប្រការទៀតគឺៈ

១)ត្រូវវឹកហាត់រាល់ថ្ងៃដែលប្រាប់ អោយលោកអ្នកសរសេរនោះសុំអោយសរសេរអោយបាន ពិតប្រាកដបន្តិចគឺកុំគ្រាន់តែនឹករឺគិតនឹងបានប្រយោជន៍តិច​ ជាងការគួរ។កាលបើលោកអ្នកសរសេរ ទៅហើយនឹងឃើញថាគំនិតរត់មករកលោកអ្នកច្រើនជាងពេលដែលលោកអ្នកគិតរឺនិយាយនោះជា អនេក។

២)ប្រសិនបើមានគំនិតអ្វីកើតឡើងថ្មី ត្រូវសរសេរភ្លាម។

៣)ត្រូវហាត់កត់ត្រានូវកិច្ចការដែលលោកអ្នកនឹងត្រូវធ្វើនៅថ្ងៃស្អែក ហើយបើថ្ងៃស្អែក​ផុត​កំណត់​ទៅហើយត្រូវតែយកកំណត់នោះមកត្រួតមើលថា តើបានអ្វីខ្លះទៅហើយ?តើរបស់អ្វីមិនទាន់ បានធ្វើ? ប្រសិនបើលោកអ្នកបានធ្វើយ៉ាងនេះរាល់ថ្ងៃហើយ ក្នុងកំឡុងពេលតែមួយខែប៉ុណ្ណោះ នោះលោកអ្នកនឹងផ្លាស់រូបរាងជាមនុស្សផ្សេងទៀត។វិធីនេះ ជាវិធីដែលគ្រូបង្រៀនវិជ្ជាបណ្តុះ បណ្តាលខួរក្បាលប្រកាន់យកកិច្ចសំខាន់ យ៉ាងក្រៃលែង ព្រោះនឹងរៀបចំខួរក្បាលរបស់មនុស្សឲ ជាប់លាប់ដំណើរទៅកាន់ទីដៅក្នុងមួយថ្ងៃៗ ធ្វើឲមនុស្សមានសេចក្តីស្មោះត្រង់នឹងខ្លួនឯងហើយ​ ប្រតិបត្តិ កិច្ចការរបៀបរៀបរយ ។

ខ្ញុំបានដឹងថា លោកអគ្គមេបញ្ជាសេនាបតី អង់គ្លេស ប្រើវិធីនេះតាំងពីកម្លោះរហូតដល់សព្វ ​ថ្ងៃនេះក៏នៅតែមិនទាន់បោះបង់ចោលនៅឡើយទេ ព្រមទាំងពន្យល់ណែនាំឲមនុស្សក្រោមបញ្ជា​ ប្រតិបត្តិតាមជានិច្ច ប៉ុន្តែមនុស្សភាគច្រើនមិនសូវចូលចិត្តធ្វើពីព្រោះមានសេចក្តីខ្ជិលច្រអូសជា មូលដ្ឋាន។

៣ ការសន្ទនា

ការសន្ទនាជាមាគ៌ាដ៏ប្រសើរម្យ៉ាងដែលនឹងជួយអោយយើងទទួលចំនេះវិជ្ជា គំនិត​ច្រើនហើយមិនថាសន្ទនាជាមួយមនុស្សថ្នាក់ណា ជាន់ណាទេទោះបីជាមួយមនុស្សល្ងង់បំផុត​ក៏បានប្រយោជន៍ដែរ ប្រសិនបើយើងយល់ក្នុងការរកប្រយោជន៍ដូចដែលគេបានបង្រៀនយ៉ាងនេះ

១)យើងនឹងសន្ទនាជាមួយនរណាក៏ដោយគួរតែដឹកនាំអោយការសន្ទនាចូលមករករឿងដែល មនុស្សនោះស្ទាត់ជំនាញបំផុត គឺក្នុងកិច្ចការជាអាជីវកម្មរបស់មនុស្សនោះ។គឺជាផ្លូវដែលយើងបាន ទទួលចំនេះវិជ្ជាថ្មីឡើងជាថ្មី។

២)គួរតែនិយាយតែបន្តិចបន្តួច ហើយស្តាប់អោយច្រើនព្រោះមនុស្សដែលនិយាយតែម្នាក់ឯង មិនអោយអ្នកដ៏ទៃនិយាយខ្លះនោះបានជាទីធុញទ្រាន់របស់មនុស្សទាំងឡាយ។

៣)មនុស្សមានគំនិតរាក់ ឬមានលក្ខណៈអន់ខ្សោយច្រើនចូលចិត្តនិយាយតែពីរឿងខ្លួនឯង, និយាយតែពីរឿងរ៉ាវគ្រួសាររបស់ខ្លួន,ពីការងាររបស់ខ្លួនហើយនិយាយពីរឿងអ្វីៗវិញ ច្រើនតែលើកខ្លួនឯងជាឧទាហរណ៍ជានិច្ច។មនុស្សប្រភេទនេះរមែងជាទីធុញទ្រាន់របស់អ្នកដ៏ទៃ ដែលសន្ទនាជាមួយប៉ុន្តែប្រសិនបើយើងបានសន្ទនាជាមួយមនុស្សប្រភេទនេះហើយចូរកុំធុញទ្រាន់អីព្រោះជាលាភមួយដ៏ប្រសើរដែលយើងនឹងបានដឹងរឿងប្លែក។នៅពេលនោះចូរលោកអ្នកខិតខំ ​តាំងចិត្តស្ដាប់គេនិយាយ ហើយគេនឹងពង្រីកអោយយើងស្តាប់យ៉ាងពីរោះ យើងរង់ចាំតែរើសយក ប្រយោជន៍ដែរគួរនឹងបានប៉ុន្នោះ។

បែបហ្វិកហាត់ដែលតាំងនៅដូចតទៅនេះជាបែបដ៏សំខាន់មួយយ៉ាងល្អ ព្រោះនឹងធ្វើអោយ លោកអ្នកជួបប្រទះនឹងរបស់ដែលលោកអ្នកមិនធ្លាប់ដឹង មិនដែលធ្វើសម្រាប់ខ្លួនឯងមកមុន​ជាច្រើន។
Posted on ខែ​មីនា 16, 2011 by wisdomsupportcenter|

ប្រមើលមើលឬកពារបស់អ្នកតាមចិត្តវិទ្យា

Posted on ខែ​មីនា 16, 2011 by wisdomsupportcenter|

ឫកពា

1) និយមន័យ៖ ឫកពាគឺជាលក្ខណៈចិត្តរបស់បុគ្គលដែលសម្តែង​ប្រាប់នូវលក្ខណៈដោយឡែក​ នៃអាកប្បកិរិយា និងសកម្មភាពរបស់បុគ្គលនោះ។ ឫកពាបញ្ជាក់នូវកម្លាំង ល្បឿន ចង្វាក់ ភាពរហ័សរហួននៃចលនា របស់បុគ្គល កាលណាគេប្រព្រឹត្តសកម្មភាពណាមួយ។

2) ការពន្យល់អំពីឫកពា៖ តាមទស្សនៈរបស់លោកអ៊ីប៉ូក្រាត៖ គេចែកឫកពារបស់មនុស្សជាបួនប្រភេទ​ទៅតាម​វត្ថុរាវទាំង​បួនយ៉ាងគឺ ឈាម អ៊ុយម័រ ឬ ធាតុទឹកនៅក្នុងខ្លួន ទឹកប្រមាត់លឿង និងទឹកប្រមាត់ខ្មៅ។

ប្រភេទទី១

ឫកពាចិត្តមុត ឬឈាមរាវ ចំពោះអ្នកដែលមានឈាមច្រើន។ គឺជាប្រភេទឫកពាសកម្មក្លៀវក្លា។

ប្រភេទទី២

ឫកពាចិត្តរឹងប៉ឹង ចំពោះអ្នកដែលមានអ៊ុយម័រច្រើន។ នេះជាប្រភេទនឹង មិនច្រលោត។

ប្រភេទទី៣

ឫកពាចិត្តស្រាល ចំពោះអ្នកដែលមានទឹកប្រមាត់លឿងច្រើននៅក្នុងថ្លើម។ គឺជាប្រភេទឫកពា ឆាប់ញោច ឆាប់ច្រលោត ឆាប់ឆេវឆាវ។

ប្រភេទទី៤

ឫកពាព្រួយច្រើន ចំពោះអ្នកដែលមានទឹកប្រមាត់ខ្មៅច្រើន។ គឺជាប្រភេទឫកពាកើតទុក្ខ ចូលចិត្ត នៅម្នាក់ឯងខ្វល់ច្រើន។

សំណួរ

1. តើអ្នកដែលស្វែងយល់ពីឫកពាខ្លួនអ្នកទេពីមុនមក?
2. តើអ្នកគិតថាអ្នកស្ថិតនៅក្នុងឫកពាប្រភេទណា?
3. តើអ្នកយល់ថាឪពុកម្តាយមានតួនាទីសំខាន់ក្នុងការអប់រំឫកពារបស់កូនទេ?
4. តើអ្នកគិតថាឪពុកម្ដាយមានឥទ្ធិពលទៅលើកូនរបស់ខ្លួនឬទេ?

(ឯកសារនេះដកស្រង់ចេញពីសៀវភៅ ចិត្តវិទ្យាទូទៅ ញ៉ុងសុភាណី ញ៉ុងហេមា ២០០៧រៀបរៀងដោយនិស្សិត ចិត្តវិទ្យា សែម សុខន)

Friday, March 11, 2011

រៀនចាំ និង រៀនយល់ តើមួយណាប្រសើរជាង? ធ្វើម៉េចទើបរៀនឆាប់ចាំបានល្អ?

Saksolyka Penh រៀនចាំ តែឆាបភ្លេចវិញណាស់ តើធ្វើម៉េចទៅ?
Chheng Uor Yi រៀនយល់ប្រសើរជាងរៀនចាំ ! បើយល់ហើយ ចាំក៏បានយូរដែរ។ ពេលណាយើងចង់ចាំឡើងវិញ សូមរំលឹក ឬអនុត្តតាមកិច្ចណែនាំនោះឲ្យញយៗទៅនឹងបានចាំយូរជាងមុនមិនខាន។
Chheng Uor Yi ជួនកាលការភ្លេចបណ្តាលមកពីរឿងនោះវែងៗពេក ឬពេលខ្លះមកពីការយល់របស់យើងមិនទាន់ដល់កម្រិតល្មម ឯអ្នកពន្យល់ទៀតសោតក៏ពន្យល់យើងមិនបានច្បាស់។ ការភ្លេចខ្លះបណ្តាលមកពីពេលយើងកំពុងរៀននោះមានអ្នកមករំខានយើងច្រើន ឬយើងមិនសូវយកចិត្តទុកដាក់រៀនដោយខ្លួនឯង ឬបណ្តាលមកពីសុខភាពរបស់យើងមិនសូវល្អ។ រឿងភ្លេចមួយទៀតមកពីយើងរៀនមិនបានកំនត់គោលដៅសិក្សាបានច្បាស់លាស់ ។ ពេលខ្លះភ្លេចបណ្តាលមកពីយើងមិនបានប្រើរបៀបរៀនមិនទាន់គ្រប់គ្រាន់។
Chheng Uor Yi រៀនគឺ ត្រូវធ្វើពេញមួយជីវិតរបស់យើង។ រៀន គឺត្រូវរៀនពីគ្រប់អ្វីៗទាំងអស់ដែលនៅជុំវិញយើង។ ដំណក់ទឹកតែបន្តិចៗ ស្រក់លើថ្ម យូរៗទៅ ក៏គង់នឹងអាចទំលុះថ្មបាន ឯអ្នករៀនដែលតែងតែខិតខំស្រវាស្រទេញរៀនសូត្រ គិត ស្រាវជ្រាវ សួរ ស្តាប់ បង្រៀន រៀន កត់ត្រា គ្រប់ពេលមិនដាច់ ក៏គង់នឹងធ្វើឲ្យលោកអ្នកបានចាំស្ទាត់មិនខាន។
Chheng Uor Yi ការអានក៏អាចជួយលោកអ្នកបានមួយផ្នែកធម៌ផងដែរក្នុងការជួយឲ្យចង់ចាំបានល្អផងដែរ។
សូមមេត្តាពិចារណានូវជម្រៅអត្ថបទមួយចំនួនដូចខាងក្រោម សង្ឃឹមថា នឹងអាចជួយជាពន្លឺបានខ្លះមិនខាន៖
កំណាព្យ
អង្គទាំងបួនរបស់អ្នកសិក្សា
( សុ ចិ បុ លិ )
បទភុជង្គលីលា
1. សិស្សល្អសង្វាតសិក្សា តាមក្បួនតម្រា ដូនតាចាទុក។
2. ខំរៀនវិជ្ជាគ្រប់មុខ តាមដោយទំនុក សុចិបុលិ។
3. សុ ស្តាប់គ្រូប្រាប់ពុទ្ធិ ចិ គិតសមាធិ រំពឹងហេតុផល។
4. បុ សួរសំនួរងឿងឆ្ងល់ លិ កត់សំគាល់ ទុកជាក្បួនច្បាប់។
5. អ្នកណាប្រាសចាកអង្គមួន ទោះខំផ្ទួនៗ ពុំបានផលឡើយ។
6. អ្នកណាត្រាប់អង្គបួនបានហើយ អាចឆ្លងដល់ត្រើយ ក្លាយជាអ្នកចេះ។

ចិត្តំ ទន្តំ សុខំបរំ)៖ចិត្តដែលបានអប់រំហើយរមែងទទួលបានសេចក្តីសុខ។
ចំលងតាមក្បួនតម្រាខ្មែរ រៀបរៀងដោយ យី ឆេងអ៊ួ ហៅ ប៉េង
បណ្ណារក្ស រក្សាទុកឯកសារដោយ ឌឿន វណ្ណដេត
Chheng Uor Yi ចំរៀង យើងខ្មែរស្រលាញ់ការអាន
1. យើងខ្មែរស្រលាញ់ការអាន នាំជាតិថ្កើងថ្កានគ្រប់ស្រុកខណ្ឌខេត្ត អានរួចត្រូវចេះសង្កេត (២ដង) សួរកត់គ្រប់ហេតុទើបបានប្រពៃ(២ដង)។

2. យើងខ្មែរស្រលាញ់ការស្តាប់ តាមដានគ្រប់ម៉ាត់សំដីអ្នកប្រាជ្ញ កា្លហានពុះពារអង់អាច (២ដង) ដើម្បីសម្រេចបំណងជីវិត (២ដង) ។

3. យើងខ្មែរស្រលាញ់ការគិត រុញក្រឆ្ងាយពិតពីគ្រប់អង្គប្រាណ កុំឲ្យថ្លោះធ្លោយកល្យាណ (២ដង) ភាពក្រសាមាន្យចេញឲ្យឆ្ងាយផុត(២ដង)។

4. យើងខ្មែរស្រលាញ់ការសួរ យើងមិនរួញរួសួរអ្វីដែលឆ្ងល់ កុំទុកមិត្តអើយនាំខ្វល់ (២ដង) តម្កើងតម្កល់វប្បធម៌អប់រំ (២ដង)។

5. យើងខ្មែរស្រលាញ់អក្ខរា ខំសរសេរចារលើថ្មសៀវភៅ ឆ្លាក់ហើយកុំឲ្យអាស្រូវ(២ដង) បង្រៀនកូនចៅចេះគ្រប់ៗគ្នា (២ដង)។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) ២០១០ លំនាំបទ ស្មារតីខ្មែរ និពន្ធបទភ្លេងនិងទំនុកច្រៀងដោយ នព ហង្ស ផលា ឆ្នាំ ២០១០
Chheng Uor Yi កំណាព្យ ប្រយោជន៍នៃការអាន
បទពាក្យប្រាំពីរ
1. អានច្រើនចេះច្រើនកើនវិជ្ជា អានរាល់ទិវាពិតប្រពៃ
វេលាចង្អៀតឆ្លៀតលកលៃ អានច្រើនប្រាជ្ញវៃមុតភ្លឺថ្លា។
2. អានច្រើនយល់ច្រើនកើនដំណឹង ទីដែលចង់ដឹងក្នុងចិន្តា
ទោះមិនដែលឃើញផ្ទាល់នេត្រា អានច្រើនកាលណាហាក់ទៅដល់។
3. អានច្រើនដឹងច្រើនកើនចំណេះ ជាយានពិសេសរត់លើថ្នល់
ស្រាយអាថ៌កំបាំងស្រាយចម្ងល់ ចំណោទកង្វល់អស់ព្រោះអាន។
4. អំណានជាផ្លូវនាំជីវិត រុងរឿងល្អពិតពុំប្រាសប្រាណ
ភោគផលពុំអាចកាត់ថ្លៃបាន បរវរក្សេមក្សាន្តប្រពៃពិត។
5. បណ្តាំដូនតាចាំណាពៅ ចូរយកសៀវភៅធ្វើជាមិត្ត
អានច្រើនចេះច្រើនកើនគំនិត វែងខ្លីឆ្ងាយជិតពិតស្មោះសរ។
6. ទោះក្រោមដំបូលរុក្ខជាតិ សំភីខ្មីឃ្មាតអានបន្ត
ស្តើងក្រាស់ចាស់ថ្មីនៅតែល្អ ភ័ក្រ្តស្រស់បវរចងចាំទុក។
ភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១០
និពន្ធដោយ ជីម វ៉ាតធីតា គ្រូភាសាខ្មែរ
Chheng Uor Yi កំណាព្យ អាន
បទពាក្យ ប្រាំពីរ
1. អានសៀវភៅឈ្នះអវិជ្ជា ឈ្នះគ្រប់វេលាគ្រប់ញាតិផៅ
បានអានស្រាយអស់ភាពហ្មងសៅ ដែលសល់ទុកនៅក្នុងចិន្តា។
2. បានអានសៀវភៅនាំសេរី ស្គាល់អស់ដែនដីក្នុងលោកា
កម្ពុជាអាមេរិកកាណាដា ខ្ពស់ស្មើវេហាឆាប់ទៅដល់។
3. បានអានសៀវភៅឆាប់ស្គាល់គ្នា ស្គាល់អស់ទេវតាគ្មានពិភាល់
មនុស្សសត្វក្នុងលោកស្រស់និមល ប្រេតទៀតគ្មានសល់ព្រោះសៀវភៅ។
4. បានអានសៀវភៅបាត់អផ្សុក អានច្រើនលះទុក្ខឲ្យអស់ទៅ
ចេះស្រាយបញ្ហាតាមសៀវភៅ ដឹងសុខទុក្ខចៅព្រោះបានអាន។
5. បានអានសៀវភៅដឹងប្រវត្តិ ពាក្យស្បែពាក្យស្បត់ពីបុរាណ
ដឹងកេរ្តិ៍មត៌កស្គាល់សន្តាន ដឹងភាពក្សេមក្សាន្តភាពអន្តរាយ។
6. បានអានលិខិតយល់សិល្ប៍សាស្ត្រ យល់វិជ្ជាច្បាស់ហ៊ានបរិយាយ
យល់ខាតចំណេញយល់ជិតឆ្ងាយ ចេះបញ្ចៀសឆ្ងាយពីពាលា។
7. បានអានសៀវភៅយល់ព្រះធម៌ យល់ដីសណ្តរយល់វិជ្ជា
យល់ធម៌សង្គ្រោះដល់ផងគ្នា យល់ច័ន្ទអង្គារ៍ពុធសុក្រសៅរ៍។
8. បានអានយល់ពីអក្សរសាស្ត្រ អានបានយល់ច្បាស់ឈប់ល្ងង់ខ្លៅ
បានអានយល់អស់ត្រជាក់ក្តៅ បានអានជួយចៅបានដេកលក់។
9. អានហើយអានទៀតអានកុំឈប់ អានរាល់ថ្ងៃយប់កុំទំនេរ
អានគ្រប់ទីក្រុងចំការស្រែ អានភាសាខ្មែរគំរួចៅ។
10. ខំអានអស់មាមីងពុកម៉ែ អាននៅក្រុងស្រែ ជៀសល្ងង់ខ្លៅ
អានច្រើនដើម្បីបានឆ្ពោះទៅ ប្រាជ្ញាឆ្អិនឆ្អៅខ្ពស់បវរ។
11. អានច្រើនដឹងច្រើនបាត់អផ្សុក អានច្រើនកើនសុខញាតិសាទរ
អានច្រើននាំមកការងារល្អ អាននាំអ៊ូអរគ្រប់ច្រកផ្លូវ។
12. អានច្រើនយល់ច្រើនសូមញាតិចាំ អានរាល់ខែឆ្នាំរាល់រដូវ
អានគ្រប់វេលាដែលសល់នៅ អានរហួតទៅថ្ងៃបរលោក។
ភ្នំពេញ ថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១០
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្ស
Sek Soam
1. អានច្រើនកើនពិតនូវចំណេះ ចំណង់ចង់ចេះមិនដែលចប់ គតិជាស្ពានឈានប្រសព្វ កើតកាលកើនទ្រព្យសព្វវិជ្ជា។
2. អានច្រើនកើនគិតរឹតបញ្ញា យល់សព្វទិសានាមអ្នកជា មានបញ្ញាជនធនធានា កកើតច្រើនគ្នាជាតិរុងរឿង។
Sothea Yon
1. បើអានបានច្រើន ចំណេះចម្រើ កើនឡើងជាទ្វេរ យល់ដឹងហេតុការណ៍ ស្រុកទេសយើងគេ រកវិធីកែ
ដើម្បីអភិវឌ្ឍ។
Chheng Uor Yi សារៈប្រយោសារៈប្រយោជន៍នៃការអាន ដោយ លោក នភ ហង្ស ផលា
=====================================================================
សៀវភៅជាឃ្លាំងប្រាជ្ញា ដែលអ្នកប្រាជ្ញនានា បានចងក្រងឡើង ដើម្បីណែនាំមនុស្ស អោយបណ្តុះសតិប្រាជ្ញា និងការចេះដឹងរបស់ខ្លួន អោយកាន់តែភ្លឺថ្លាពណ្ណរាយ ថ្កុំថ្កើងជាងមុនជានិច្ច។ ការអានច្រើន អាចធ្វើអោយមនុស្ស ទាំងឡាយក្នុងសង្គម មានឱកាសបានទទួលនូវ គំនិតល្អៗជាច្រើន សម្រាប់ស្រង់យកមក គិតពិចារណា ហើយយកមកប្រើប្រាស់ ជាប្រយោជន៍ ដល់ការរស់នៅ របស់យើងគ្រប់ៗគ្នា ឆ្ពោះរកសេចក្ដីចម្រើន ភាពដុះដាល ថ្កើងថ្កាន ភ្លឺស្វាងក្នុងជីវិត។ ដូច្នេះ យើងគប្បី ប្រឹងព្យាយាម ជ្រើសរើសសៀវភៅល្អៗ អោយបានច្រើន ដើម្បី បណ្ដុះប្រាជ្ញា របស់យើងម្នាក់ៗ ឆ្ពោះទៅរក កម្រិតឧត្ដម នៃសភាពជាមនុស្សដែលមានកត្តិនាម ថ្លៃថ្នូរក្រៃលែង នៅក្នុងសង្គម។
យើងនាំគ្នាអានដើម្បី៖
- កំសាន្តសប្បាយ ពេលទំនេរ
- លំហែអាម្មណ៍ បន្លប់ទុក្ខកង្វល់ ដែលកំពុងរំខាននៅក្នុងចិត្ត
- បង្កើនចំណេះដឹង ទូលំទូលាយ ក្នុងជីវិត ដើម្បីបណ្តុះវិជ្ជាជីវៈ មុខរបរ និងបង្កើនជីវភាពរស់នៅ អោយបាន កាន់តែប្រសើរឡើង ជាងមុន។
- ចម្រើនសតិ និង ប្រាជ្ញា អោយដឹងច្បាស់ អំពី អ្វីល្អ អ្វីអាក្រក់ ភាពទទួលខុសត្រូវ វិន័យ គុណធម៌ និង សីលធម៌
- បង្កើនចំណេះដឹង ផ្នែកអក្សរសាស្រ្ត ស្គាល់ពាក្យកាន់តែច្រើន ពាក្យចាស់ ពាក្យថ្មី ពាក្យពិរោះ ពាក្យប្រសើរៗ ដើម្បីយកមកប្រើប្រាស់ ក្នុងការនិយាយ និង ការសរសេរ អោយបានកាន់តែ ល្អពណ្ណរាយឡើង។
សៀវភៅល្អៗ សម្រាប់យើងជ្រើសរើស យកមកអាន មានដូចជា ៖
- សៀវភៅអត្ថបទសិក្សា ដែលមានចងក្រងជាកំណាព្យ ប្រលោមលោក រឿងព្រេង រឿងនិទានខ្លីៗ ច្បាប់ក្រម ច្បាប់អប់រំនានា សៀវភៅវប្បធម៌
- សៀវភៅបង្រៀនពីវិជ្ជាជីវៈ វិជ្ជាធ្វើម្ហូប របៀបតុបតែងលំនៅឋាន ប្រវត្តិសាស្រ្ដ ភូមិសាស្ត្រ វិទ្យាសាស្ត្រ
- សៀវភៅអំរប់សតិ ស្មារតី មានសៀវភៅធម៌ជំនួយសតិ សៀវភៅរៀនសមាធិ
- កាសែតពត៌មាន ដើម្បីស្តាប់ដំណឹងទូទៅ ប្រចាំថ្ងៃ នៅក្នុងសង្គម
ជំនួយគំនិតក្នុងការអាន ៖
- ម្ហូបអាហារជាចំណីបំប៉នរាងកាយ គំនិតប្រសើរទាំងឡាយ ជាចំណីបំប៉នសតិប្រាជ្ញារបស់មនុស្ស
- ការអានជាកូនសោរ បើកទ្វារ ឆ្ពោះទៅរកចំណេះដឹង ទូលំទូលាយទាំងឡាយ...
- សៀវភៅល្អ ជាគ្រូអាចារ្យ ដែលបង្រៀនយើង មួយនឹងមួយ យ៉ាងស្ងៀមស្ងាត់
- សៀវភៅល្អ គឺជាមិត្តល្អរបស់យើង នៅពេលយើងគ្មាននរណាទាំងអស់នៅក្នុងជីវិត
- សៀវភៅល្អ គឺជាអ្នកដឹកនាំ ឬជាចង្កៀងបំភ្លឺផ្លូវជីវិត ឆ្ពោះទៅរកជីវិតក្សេមក្សាន្ត រុងរឿង។
សំណូមពរ ៖
បើអ្នកអានប្រាថ្នាស្វែងរក ភាពរីករាយកំសាន្ដ ពីការអានសៀវភៅវិញនោះ យើងគួរគប្បីជ្រើសរើស រកសៀវភៅ ណាដែលមាន លក្ខណៈសមរម្យ ក្នុងន័យកំសាន្ត កុំអោយរំលងឃ្លាឃ្លាត ពីវិន័យ សីលធម៌ សុជីវធម៌ និងគុណធម៌។ ព្រោះថា ការអានសៀវភៅ បែបកំប្លុកកំប្លែង បែបអាសអាភាស ពាសវាលពាសកាល នឹងនាំអោយ ខ្លួនយើង ទទួលនូវ ឥទ្ធិពលជីវិត ដែលខ្វះភាពថ្លៃថ្នូរប្រពៃ ជាទីបំផុត ប្រៀបបានដូចជាយើង សេពគប់មិត្តទាំងឡាយ ដែលប្រព្រឹត្តមិនប្រពៃក្នុងជីវិត ដូចគ្នាដែរ។
ធម្មតា រសជាតិនៃការស្រង់គំនិត និងចំណេះវិជ្ជា ពីការអានសៀវភៅប្រសើរៗ គឺជាចំណីបំប៉នអារម្មណ៍ របស់ យើង អោយកាន់តែមាន សុខុមាលភាពល្អ បំប៉នសតិយើង អោយកាន់តែភ្លឺស្វាង ក្នុងផ្លូវប្រពៃ សុចរិត គុណធម៌ និងសុវត្ថិភាព និងអោយកាន់តែមានប្រាជ្ញា ចេះដឹងទូលំទូលាយ មិនខុសឡើយ ពីម្ហូបចំណីអាហារ ដែលយើង ទទួលទាន សម្រាប់ទ្រទ្រង់រាងកាយ របស់យើងដូច្នោះដែរ។ បើបានទទួលចំណីល្អ (មានន័យថា សៀវភៅ ដែលមានរសជាតិ បណ្តុះសុខភាពនិងសតិប្រាជ្ញាល្អ) សុខភាពយើង ក៏បានលូតលាស់ដុះដាល ល្អប្រសើរ គ្មានជំងឺ គ្មានការរំខាន ក្នុងជីវិតឡើយ។ តែបើយើង ទទួលឥទ្ធិពល ពីចំណីពិសពុល ប្រកបដោយមេរោគ រំខានជីវិត វិញនោះ យើងក៏នឹងត្រូវរងនូវវិបត្តិ ក្នុងជីវិតរបស់ខ្លួន មិនខានដែរ។ ដូច្នេះ ក្នុងឋានៈ ជាមនុស្ស ដែល ត្រេកការចេះដឹង ត្រេកការកំសាន្តសប្បាយ ត្រេកសុខុមាលភាព នៃចិត្តនិងសតិប្រាជ្ញា យើងគប្បី រៀនជ្រើសរើស សៀវភៅ សម្រាប់យកមកសេព ជាគ្នា នៅក្នុងជីវិត។
Chheng Uor Yi កម្រងជីវិត របស់ អ្នកប្រាជ្ញ ហ្រ្វង់ស្វ័រ អារ៉ាហ្គោ (ចំណូលចិត្តអានសៀវភៅ)(១៧៨៦-១៨៥៣)
ហ្រ្វង់ស្វ័រ អារ៉ាហ្គោ ជាអ្នកគណិតសាស្រ្ត និងជាអ្នករូបវិទ្យាដ៏ល្បីល្បាញរបស់ប្រទេសបារាំង។ កាលអាយុ ១៧ឆ្នាំ អារ៉ាហ្គោ បានទទួលបានលេខ១ក្នុងការប្រលង ចូលសកលវិទ្យាល័យជាន់ខ្ពស់ ដែលជាមហាវិទ្យាល័យបច្ចេកទេសមួយដ៏ល្បីឈ្មោះ ធ្លាប់បានបណ្តុះបណ្តាលអ្នកប្រាជ្ញដ៏ឆ្នើមជាច្រើនរូបមកហើយ សំរាប់ប្រទេសបារាំង។
ពេលប្រលងចេញពីមហាវិទ្យាល័យ លោកត្រូវបានតែងតាំងអោយធ្វើជាជំនួយការអោយលោក ប៊ីណេ ហើយត្រូវបានអោយចូលរួមក្នុងសកម្មភាពវាស់វែងខ្សែរវ័ណ្ឌផែនដី។បន្ទាប់មក លោកត្រូវបានបោះឆ្នោតជ្រើសចូលជាសមាជិកបណ្ឌិតសភាបារាំង ជាសាស្រ្តាចារ្យសកលវិទ្យាល័យជាន់ខ្ពស់ និងជានាយកស្ថានីយតារាសាស្រ្ត។
អារ៉ាហ្គោបង្កើតស្នាដៃជាច្រើន រួមវិភាគទានក្នុងវិទ្យាសាស្រ្តហើយលោកបានដាក់ចេញជាដំបូង បង្អស់នូវទ្រឹស្តីបទរលក និងទ្រឹស្តីបទចំណាំងប៊ែរ ទ្រឹស្តីបទស្តីពីចរន្តអាំងឌុចស្សុង Induction ។
មិនចាំបាច់ចាំដល់១០ឆ្នាំ ទេ!
តាំងពីនៅតូច កុមារអារ៉ាហ្គោ បានបង្ហាឲ្យឃើញនូវស្មារតីខ្លួនទីពឹងខ្លួននិងទឹកចិត្តប្តេជ្ញាពុះពារ គ្រប់ឧបសគ្គ។
អាយុ១២ឆ្នាំមានម្តងនោះអារ៉ាហ្គោបានរកឃើញសៀវភៅមួយក្នុងគំនរសៀវភៅចាស់ៗរបស់ខ្លួន។កុមារទាញយកមក មើលហើយជាការធម្មតាគឺមិនយល់អ្វីទាល់តែសោះ។កុមារក៏យកទៅសួរឪពុក។ឪពុកអារ៉ាហ្គោបើកពីរ-បីទំព័ររួចគ្រវីក្បាលៈ
ទេ! សៀវភៅនេះ កូនអានឥលូវមិនទាន់បានទេ។ចាំបួនដប់ឆ្នាំទៀតសិនណា៎។
រឿងនេះកន្លងផុតទៅ។ស្រាប់តែថ្ងៃមួយ ឪពុកឃើញកូនកាន់របស់មួយនៅនឹងដៃៈ
ស្អីហ្នឹង អារ៉ាហ្គោ?
បាទ...”បំពង់ឆ្លុះ” ដែលកូនធ្វើដោយខ្លួនឯង។
ទុកធ្វើអី?
ទុកគូរផែនទីទីក្រុង...
ការពិតសៀវភៅកាលពីថ្ងៃមុននោះ បានណែនាំបញ្ហាភូមិសាស្រ្តដ៏លំបាកស្មុគស្មាញ។អារ៉ាហ្គោល បានអានបណ្តាវិធីវាស់ដែលចែងក្នុងនោះ រួចខំធ្វើ ឧបករណ៍ដោយខ្លួនឯង ដើម្បីគូរផែនទីទីក្រុង។
ជំហានកំណត់សំរេច
កាលពីនៅតូច ថ្ងៃមួយនោះ នៅតាមផ្លូវ កុមារអារ៉ាហ្គោបានជួបនាយទាហានម្នាក់កំពុងដោះកាំភ្លើងត្បាល់ ដើម្បីជួសជុល។អារ៉ាហ្គោចាត់ទុកនេះជាការចំឡែកណាស់។
ពូអើយ ពូជាអ្នកណា?
ពូជានាយទាហានអង្គភាពទ័ពជាងណា៎ ក្មួយ!
ធ្វើយ៉ាងម៉េចទៅ ទើបខ្ញុំបានក្លាយទៅជានាយទាហានអង្គភាពទ័ព ដូចពូទៅន៎?
អូ៎ ត្រូវតែរៀនសូត្រចប់សកលវិទ្យាល័យ។
ចុះសកលវិទ្យាល័យគឺជាអ្វីទៅ?
នាយទាហានក៏ផ្ទុះសំណើចៈ
ឆ្លើយសំនួរមួយនេះ ចំពោះក្មួយឯងពិតជាពិបាកណាស់! ល្អបំផុតក្មួយឯងគួរតែទៅរកមើល នៅបណ្ណាល័យឃុំ នោះនឹងមានតារាងណែនាំអំពីសកលវិទ្យាល័យហើយ!...
មិនអោយខាតពេលសូម្បីមួយនាទី អារ៉ាហ្គោរត់យ៉ាងលឿនទៅកាន់បណ្ណាល័យរកមើល តារាងដែលណែនាំពីសកលវិទ្យាល័យ។
ពិតមែន នៅក្នុងតារាងនោះបាននិយាយច្បាស់លាស់ពីគោលបំណងបណ្តុះបណ្តាល ពីកម្មវិធី ពីររបៀបសុំប្រឡងចូលសកលវិទ្យាល័យ. . . កុមារយើងក៏ចូលចិត្តមួយរំពេច ហើយប្តេជ្ញាចិត្តត្រូវតែ ប្រលងចូលសកលវិទ្យាល័យនេះ។ កុមារអារ៉ាហ្គោបានជួបប្រទះសៀវភៅពិជគណិត រួចប្រឹងអាន ហើយស្វែងយល់ដោយខ្លួនឯង។កន្លែងខ្លះដែលមិនយល់ អារ៉ាហ្គោក៏ប្រឹងយកទៅសួរបងប្អូនម្នាក់ដែល នៅឆ្ងាយ។មួយឆ្នាំកន្លះបានកន្លងផុតទៅអាស្រ័យដោយការតស៊ូព្យាយាមរៀនដោយខ្លួនឯង ប្អូនយុវសិស្សវិទ្យាល័យ អារ៉ាហ្គោបានត្រៀមខ្លួនយ៉ាងគ្រប់គ្រាន់នូវចំនេះដឹងសំរាប់ប្រលងចូលសកលវិទ្យាល័យ។
គន្លឹះសំរាប់ប្រែក្លាយទៅជាឆ្លាតវាងវៃ
នៅពេលត្រៀមប្រឡងចូលសកលវិទ្យាល័យ អារ៉ាហ្គោ បានប្រឡូកតែម្នាក់ឯងជាមួយនឹងបណ្តា សៀវភៅពិជគណិត។ពីព្រោះនៅក្នុងភូមិដ៏ឆ្ងាយដាច់ស្រយាលនៃភូមិកំណើត គ្មាននរណាម្នាក់មាន សម្ថភាពគ្រប់គ្រាន់ ដើម្បីជួយណែនាំ ដល់កុមារដែលស្រឡាញ់ការសិក្សានេះឡើយ។
ថ្ងៃមួយនោះអារ៉ាហ្គោបានរកឃើញសៀវភៅរបស់ឡាក្រង់ ដែលជាអ្នកគណិតសាស្រ្តដ៏ល្បីល្បាញ របស់ប្រទេសបារាំងនាជំនាន់នោះ។
អារាហ្គោ ចាប់ផ្តើមអានភ្លាមពីទំព័រដំបូងរហូតដល់ចប់ ហើយមិនយល់អ្វីទាល់តែសោះ។កុមារក៏រត់ ទៅរកបងជីដូនមួយ រៃណង់ ដែលជាអ្នកចូលចិត្តពិជគណិតដែរនោះ ដោយត្អូញត្អែរថាៈ
ខួរក្បាលប្អូនឆោតល្ងង់ពេក!ធ្វើយ៉ាងណាទើបឆ្លាតវៀងវៃបាន?
បងជីដូនមួយញញឹមហើយតបថាៈ
ខ្ញុំមានបទពិសោធមួយ។បើសិនជាអានលើកដំបូងមិនយល់ត្រូវតែអានសារឡើងវិញអោយ បានម៉ត់ចត់។អានលើកទី២មិនយល់ត្រូវអានលើទី៣បន្តទៀត។
អារ៉ាហ្គោចាត់ទុកបទពិសោធន៍នេះជាការត្រឹមត្រូវ។ជាការពិតការអានលើកទី៣ អារ៉ាហ្គោកត់សំគាល់ឃើញថារាល់បញ្ហាចាក់ស្រេះត្រូវបានស្រាយចេញអស់។
ថ្ងៃក្រោយមក អ្នកគណិតសាស្រ្តយើងតែងរៀបរាប់ករណីរបស់ខ្លួនប្រាប់សិស្សទាំងឡាយហើយ ធ្វើការសន្និដ្ឋានថាៈ
• មនុស្សមិនមែនងាយបានទទួលបញ្ញាពីកំណើតមកទេ។តែគេអាចក្លាយជាមនុស្សឆ្លាតបាន ដោយការប្តេជ្ញាចិត្ត។
ទេព្យកោសល្យ ឬ ក៏ការប៉ិនប្រសប់
នៅពេលប្រលងចេញពីសាលា អារ៉ាហ្គោបានជួបលោកសាស្រ្តាចារ្យឡឺក្រង់ក្នុងសម័យ ប្រលងសំណួរ និង ចំលើយ។ឡឺក្រង់ ល្បីឈ្មោះថាជាអ្នកមានចរិកពិបាកហើយងាយច្រលោត
ចំពោះរឿងរ៉ាវនានា។មុនពេលចូលបន្ទប់ប្រឡង មិត្តភក្តិទាំងអស់បានខ្សិបប្រាប់អារ៉ាហ្គោៈ
ប្រយ័ត្នណា៎!កុំធ្វើឲ្យលោកតាគាត់ច្រលោតឮទេ!
មិត្តយុវជនពោរពេញដោយក្តីសង្ឃឹម បានឈានចូលក្នុងបន្ទប់ប្រឡង។ប្រហែលជា មកពីឥរិយាបថរបស់អារ៉ាហ្គោ ទើបធ្វើឲ្យលោកសាស្រ្តាចារ្យមិនពេញចិត្ត គាត់ក៏សួរដោយ សំលេងម៉ឺងម៉ាត់ៈ
បងឯងជាជនជាតិអ៊ីតាលីឫ?
ជំរាបលោកសាស្រ្តាចារ្យមិនមែនទេ ខ្ញុំជាជនជាតិបារាំង។
ម៉េចក៏អញ្ចឹង? ភាសាជនជាតិបារាំងគ្មានឈ្មោះ អារ៉ាហ្គោទេ?
ជំរាបលោកសាស្រ្តាចារ្យមានដែរតើបាទ។ភស្តុតាងគឺខ្ញុំជាជនជាតិបារាំង
លោកសាស្រ្តាចារ្យចាស់យើង ក៏ខឹងច្រលោត។គាត់សួរអារ៉ាហ្គោដល់ទៅ២ម៉ោង ដោយសួរចូលជ្រៅក្នុងបញ្ហាល្បិចជាច្រើន។ អារ៉ាហ្គោ ឆ្លើយតបវិញយ៉ាងល្អប្រសើរ។
នាទីចុងក្រោយគាត់ចេញលំហាត់ពិជគណិតមួយឲ្យយុវសិស្សរឹងក្បាលនេះ។
ជំរាបប្រសាសន៍លោកសាស្រ្តាចារ្យ. . .
ម៉េច?បងឯងធ្វើមិនបានទេឬ?
បាទ ធ្វើបាន ព្រោះលំហាត់នេះចំពោះខ្ញុំវាស្រួលពេក សុំលោកសាស្រ្តាចារ្យចេញ លំហាត់មួយផ្សេង ពិបាកជាងនេះបានទេបាទ!
លោកសាស្ត្រាចារ្យសំលឹងមុខអារ៉ាហ្គោមួយនាទី សំដែងនូវភាពងឿងឆ្ងល់ ហើយបានដាក់លក្ខខ័ណ្ឌមួយទៀតអោយលំហាត់នោះ។ អារ៉ាហ្គោ នៅតែស្រាយបំភ្លឺបានយ៉ាងល្អ ញ៉ាំងអោយលោកសាស្រ្តាចារ្យមានចរិតពិបាកនេះ ត្រូវតែសរសើរចំពោះអារ៉ាហ្គោ។
ក្រោយមក គឺឡាក្រង់ បានរៀបរាប់រឿងនេះហើយនិយាយថាៈ
ខ្ញុំកោតសរសើរ និងចាប់ផ្តើមគោរពអារ៉ាហ្គោ តាំងពីពេលនោះមក។
យុវជនយើងបង្ហាញអោយឃើញនូវការជឿជាក់លើខ្លួនឯង ហើយចង់ឆ្លងកាត់សម័យប្រឡងដោយសមត្ថភាពខ្លួនឯងពុំមែនដោយការប៉ិនប្រសប់ឡើយ។

Chheng Uor Yi បណ្តុះប្រាជ្ញាប្រសិទ្ធ ដោយការអានសៀវភៅ ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍
=====================================================================
អ្វីទៅដែលហៅថា ប្រាជ្ញាប្រសិទ្ធ?
ប្រាជ្ញាប្រសិទ្ធ គឹជាមូលដ្ឋាននៃគំនិតទាំងឡាយរបស់មនុស្ស ដែលកើតឡើង ដោយការសិក្សារៀនសូត្រ ក្នុងជិវិត រៀងរាល់ថ្ងៃ។ ចំណែកប្រភពនៃការសិក្សារៀនសូត្រទៀតសោត ក៏មានច្រើនប្រភេទដែរ ដូចជា ការអប់រំប្រៀនប្រដៅ ពីឪពុកម្តាយតាំងពីតូចរហូតមក ការសិក្សាទូទៅនៅក្នុងសាលារៀន ការអប់រំនៅតាមវត្តអារាម ការអប់រំហ្វឹកហ្វឹននៅ ក្នុងការងារ ការហ្វឹកហ្វឺននៅក្នុងមុខរបរវិជ្ជាជីវៈ តាមការសេពគប់មិត្តភក្តិឬអ្នកជិតខាង ការស្តាប់វិទ្យុ ការតាមដាន កម្មវិធីនៅលើទូរទស្សន៍ ឬ ការអានសំណេរផ្សេងៗដូចជាកាសែតសារពត៌មាន ទស្សនាវដ្តី ប្រលោមលោក កំណាព្យ ចម្រៀង ជាដើម។ល។
ប្រាជ្ញាប្រសិទ្ធ អាចនាំអោយមនុស្ស ឆ្លុះបញ្ចាំងឃើញនូវ មធ្យោបាយប្លែកៗសម្រាប់ដោះស្រាយជីវភាព ប្រចាំថ្ងៃផង ដោះស្រាយឧត្តមគតិផ្សេងៗនៅក្នុងការសិក្សានៅសាលាផង ដោះស្រាយវិបត្តិធំៗនៅក្នុងជីវិតដទៃទៀត នៅគ្រា អន់ក្រ ដោយវិធីសាស្ត្រយ៉ាងប៉ិនប្រសប់។ ឧទាហរណ៍ដូចជា ពេលយើងជីកដំឡូងបាន ម្តាយយើងធ្លាប់បង្រៀន អោយស្ងោរ ចំហុយ ឬដុតអោយឆ្អិន មុននឹងបរិភោគ។ លុះយើងជួបអ្នកជិតខាង គេឈូសដំឡូងហើយលាយស្ករ ខ្ទិះដូង កូរហើយដុត ក៏កើតជានំថ្មីយ៉ាងឆ្ងាញ់ មួយបែបទៀត។ ក្រោយមក យើងចូលរៀនសាលា អ្នកគ្រូខាង វិជ្ជាមេផ្ទះ បានបង្រៀនអំពីឧស្សាហកម្មធ្វើម្សៅដំឡូងមី លក់អោយអតិថិជន ប្រើប្រាស់ក្នុងការចំអិនអាហារចំអិននំ បែបផ្សេងៗទៀត ដើម្បីដាក់លក់នៅក្នុងផ្សារ។ មកដល់ពេលនោះ យើងក៏បានស្គាល់វិធីកែឆ្នៃដំឡូង ច្រើនបែប ច្រើនយ៉ាង សម្រាប់បម្រើសេចក្តីត្រូវការក្នុងជីវិត។ ថ្ងៃមួយ យើងចង់ប្រកបរបរវិជ្ជាជីវៈជាអ្នកបើកហាងលក់នំ។ ពេលនោះ ការរៀនចេះដឹងទាំងឡាយ បាននាំអោយយើងចេះគិត ចេះបំបែកការចេះដឹងទាំងឡាយនោះ ដើម្បីរកមធ្យោបាយ ដោះស្រាយ នៅក្នុងការទាក់ទងរោងចក្រ ទិញម្សៅមី ទិញប្រដាប់ធ្វើនំ ស្គាល់ពីរបៀបធ្វើនំ រួចហើយ ប្រាជ្ញាក៏ជួយអោយយើងចេះផលិតកែឆ្នៃការដុតនំ ទៅតាមទេពកោសល្យរបស់យើង ថ្មីៗទៀត ដែលយើងទើប បង្កើតខ្លួនយើង អោយកើតជានំប្លែកៗ ខុសពីនំដែលអ្នកផងធ្លាប់បរិភោគពីមុនៗមក ព្រមទាំងមានរសជាតិឆ្ងាញ់ មានក្បាច់ឆ្លាក់នំស្អាតៗ គួរជាទីទាក់ទាញអារម្មណ៍នៃអ្នកផង។ល។ ដោយសារប្រាជ្ញាប្រសិទ្ធ យើងក៏បានបើក ហាងនំ ដែលមានឈ្មោះល្បីល្បាញ ឆ្ងាញ់ ហើយមានតម្លៃសមគួរ គួរជាទីពេញចិត្ត របស់អតិថិជនទាំងឡាយ។ នោះហើយជាប្រសិទ្ធភាពប្រសើរនៃប្រាជ្ញា។
អំពីវិញ្ញាសាវិញ្ញាណ១០៖
១/ រូបវិញ្ញាណ គឺការទទួលដឹងតាមរយៈកាយខាងក្រៅ មានដូចជា ចក្ខុវិញ្ញាណ (ការដឹងតាមរយៈភ្នែក មើលឃើញ) សោតវិញ្ញាណ (ការដឹងតាមរយៈត្រចៀក ស្តាប់ឮ) ឃានវិញ្ញាណ (ការដឹងតាមរយៈច្រមុះ ស្គាល់ក្លិន) ជីវហាវិញ្ញាណ (ការដឹងតាមរយៈអណ្តាត ស្គាល់រសជាតិ) និងកាយវិញ្ញាណ (ការដឹងតាម រយៈស្បែក ដឹងត្រជាក់ក្តៅ រឹងទន់ រលោង ឬគគ្រាត) ។ល។
២/ អរូបវិញ្ញាណ គឹការដឹងដោយកាយខាងក្នុង មានដូចជា ព្រលឹងវិញ្ញាណ តុលាវិញ្ញាណ ចិត្តវិញ្ញាណសតិវិញ្ញាណ និងប្រាជ្ញាវិញ្ញាណ។
ក/ ព្រលឹងវិញ្ញាណ ជាវិញ្ញាណមួយជួយអោយយើងបានដឹងថា យើងកំពុងមានជីវិត។ បើអត់ព្រលឹង រូបកាយយើងនឹងក្លាយជាអង្កត់ឧិស អាសារឥតការ។ ព្រលឹងជួយមនុស្សអោយចេះញែកជីវិត រវាងពិភពពីរ ដាច់ផ្សេងពីគ្នាគឺ ពិភពនៃជីវិតពិត និងពិភពនៃក្តីស្រម័យ មានដូចជា យល់សប្តិ ប្រផ្នូល ស្រមើស្រមៃ ភ្លឹក ការមើលឃើញស្រមោលនៅក្នុងអារម្មណ៍របស់យើងជាដើម។ ពិភពនៃជីវិតពិត គឺអ្វីដែលមនុស្សអាចមើល ឃើញ ប្រទះជួប មានវត្តមាន ឬភស្តុតាងជាក់លាក់ អាចអោយយើងញែកចាប់បាន គ្រប់មនុស្សទាំងអស់ មិនរំលង។ តែពិភពនៃក្តីស្រម័យ កើតឡើងនៅពេលមនុស្ស ខ្លាច តក់ស្លុត ភ័យ បារម្ភ ព្រួយ (ខ្លាចខ្មោច ខ្លាចវិញ្ញាណតាមធ្វើបាប...) ពេលគេប៉ុនប៉ងចង់ធ្វើអ្វីមួយ ឬរំពឹងរំពៃចង់បានអ្វីមួយ (ស្រមៃឃើញខ្លួនគេ សង់ផ្ទះថ្មីស្អាតមួយខ្នង, ស្រមៃបានរៀបការនឹងស្រីសោភា មុខមាត់យ៉ាងនេះយ៉ាងនោះ...) ពេលគេនឹក អាល័យដល់នរណាម្នាក់ឬដល់សង្គមណាមួយ ពេលមនុស្សពិភាល់ក្នុងចិត្ត ពេលគេគេងមិនឆ្អែត សម្រាក ខួរក្បាល មិនគ្រប់គ្រាន់ ជាដើម។
ខ/ តុលាវិញ្ញាណ នាំអោយយើងទទួលអារម្មណ៍ អំពីចលនា ល្បឿន និងទំនាញផែនដី ទៅលើខ្លួនរបស់ យើង។ អ្នកដែលចេះប្រើតុលាវិញ្ញាណបានប្រសិទ្ធ គឺដោយការហ្វឹកហ្វឺនខ្លួនជាមួយចលនា ប្រឆាំងនឹង ទំនាញរបស់ផែនដី ដូចជាការជិះទោងខ្ពស់ៗ ការលោតបង្វិលខ្លួនដាំដូង ការជិះគ្រឿងចក្រនៅសួនកំសាន្ត ជាដើម នោះពួកគេមិនចេះពុលរលក ឬពុលអាកាស ពេលជិះយាន ធ្វើដំណើរ ផ្លូវគោក ផ្លូវទឹក ឬអាកាស។
គ/ ចិត្តវិញ្ញាណ មានពីរបែប គឺចិត្តទំនើង ជាចិត្តដែល មានសេរីភាពហួសហេតុ ដូចជា ការស្រើបស្រាល ត្រេកអរ រំភើប ចំណង់ ប្រាថ្នា លោភ ត្រេកត្រអាល ជាដើម និងចិត្តដែលត្រូវទទួលការកៀបសង្កត់ ដូចជា ខឹង មួម៉ៅ គុំគួន ស្អប់ ប្រទុស្ត ឈឺចាប់ ខ្ជិល អផ្សុក ជាដើម។ មុននឹងអាចរក្សាចិត្តអោយមានលំនឹង មិនលំអៀងខ្លាំងទៅខាងណាមួយ យើងត្រូវការប្រសិទ្ធភាពនៃសតិវិញ្ញាណ ជាវិញ្ញាណទី៩។
ឃ/ សតិវិញ្ញាណ ជួយអោយយើង ចេះថ្លឹងថ្លែងហេតុផល ខុសនិងត្រូវ ល្អអាក្រក់ សុចរិតទុច្ចរិត ជាដើម ដើម្បីកុំអោយយើងមានដំណើរជីវិត ក្រោមការកៀបសង្កត់របស់ ភាពពុះកញ្ជ្រោលនៃអារម្មណ៍ (ចិត្ត)។
ង/ ប្រាជ្ញាវិញ្ញាណ គឺជាវិញ្ញាណដ៏ប្រសិទ្ធបំផុត ក្នុងចំណោមវិញ្ញាណទាំងដប់ ក្នុងការជួយអោយយើង បណ្តុះបណ្តាលសមត្ថភាព ទេពកោសល្យជំនាញៗ ទាំងគំនិត ទាំងវិជ្ជាសិក្សា និង វិជ្ជាជីវៈ ដើម្បីនាំជីវិត ឆ្ពោះទៅរកភាពភ្លឺស្វាង ជោគជ័យធំធេង សុខសប្បាយ ហើយរីកចម្រើន។
តើការអានមានអត្ថប្រយោជន៍យ៉ាងណាខ្លះ ដើម្បីបណ្តុះប្រាជ្ញាប្រសិទ្ធិ?
ប្រភពដែលមានប្រសិទ្ធភាព ជាងគេបំផុត នៅក្នុងការបណ្តុះ អនុភាពនៃប្រាជ្ញាប្រសិទ្ធ គឺការអានសៀវភៅ ព្រោះថា ភ្នែកជាប្រភពទីមួយ ដែលនាំមនុស្សអោយស្គាល់អ្វីទាំងឡាយ មុនគេបង្អស់។ ការមើលឃើញដោយភ្នែក ធ្វើអោយ យើងចេះចំណាំ ហើយការចំណាំធ្វើអោយយើងស្គាល់ដឹងច្រើន ជាទីបំផុត។ ការស្តាប់ឮ មិនសូវមានអនុភាពស្មើនឹង ការឃើញដោយផ្ទាល់ភ្នែកឡើយ ដូចពាក្យចាស់លោកប្រដៅថា ការឮមួយពាន់ដង មិនមានប្រសិទ្ធភាពស្មើនឹងការ ឃើញនឹងភ្នែកមួយដងឡើយ។ ប៉ុន្តែការឃើញដោយភ្នែកមានច្រើនយ៉ាង ដូចជាការឃើញទង្វើរបស់ឪពុកម្តាយ យើងក៏រៀនអនុវត្តន៍តាម។ ការឃើញទង្វើបង្ហាត់របស់គ្រូរបាំ យើងក៏ហ្វឹកហ្វឺនតាម យូរទៅក៏ចេះរាំដូចគ្រូបង្ហាត់របាំ នោះដែរ។ ប៉ុន្តែ ការស្រង់យកវិធីបណ្តុះជំនាញដោយមានគ្រូហ្វឹកហ្វឺន ជាវិធីដែលពិបាករកពេលជួបជុំគ្នា ដើម្បីហ្វឹក ហ្វឺន។ ជួនកាល លោកគ្រូមានជំនាញ មានគំនិត មានប្រាជ្ញា មានទេពកោសល្យល្អៗហើយ តែដោយលោករស់នៅ ឆ្ងាយ មិនអាចមកបង្រៀនបានដោយផ្ទាល់ តើយើងត្រូវធ្វើដូចម្តេច? ចំពោះអ្នកប្រាជ្ញដែលជាគ្រូបាអាចារ្យ រមែង សរសេរចងក្រងសៀវភៅជាតម្រា សម្រាប់បង្រៀនណែនាំសិស្ស ដែលនៅឆ្ងាយទៅមិនដល់។ ជួនកាល វិធីសាស្ត្រ សិក្សា និងវិជ្ជាដែលត្រូវបង្រៀន ហ្វឹកហ្វឺននោះ មានច្រើនហួសបរិមាណ នឹងបង្រៀនមួយថ្ងៃ ពីរថ្ងៃ ឬ មួយខែពីរខែ មិនគ្រប់គ្រាន់។ ដូច្នោះហើយ លោកអ្នកប្រាជ្ញក៏ចងក្រងសៀវភៅសិក្សាទាំងនេះឡើង ដើម្បីអោយសិស្ស ដែលនៅ ឆ្ងាយៗពុំមានពេលអង្គុយក្នុងថ្នាក់សម្រាប់រៀនបាន អាចយកតម្រានោះទៅសិក្សាស្ងៀមស្ងាត់ នៅផ្ទះរៀងៗខ្លួន ឬនៅទីណាដែលគ្រូពិបាកនឹងទៅជួយបង្រៀន ទៅតាមចំនួនពេលវេលាខែឆ្នាំ ដែលសិស្សអាចឆ្លៀតពេល រៀនបាន ដោយខ្លួនឯង។ ចំណែកការអានសៀវភៅទៀតសោត យើងក៏ប្រើភ្នែក បើកឃើញតួអក្សរហើយ ក៏ប្រឹងអានអោយ ដាច់ អោយយល់អត្ថន័យ ប៉ុន្តែបើអានមិនដាច់ យើងក៏ងើបស្វែងរកមធ្យោបាយ បកស្រាយពាក្យទាំងនោះអោយ យើងបានយល់ច្បាស់ នូវចំណេះវិជ្ជាដែលផ្តោតជាប់នៅក្នុងសៀវភៅទាំងនោះ។
នៅពេលយើងអានទៀតសោត ភ្នែកយើងមើលឃើញត្រឹមតួអក្សរ តែមិនឃើញរូបសោះ។ នៅពេលនោះហើយ ដែលយើងត្រូវប្រើវិញ្ញាណទី៦ (ព្រលឹងវិញ្ញាណ) អោយជួយបណ្តុះរូបភាព នៅក្នុងអារម្មណ៍របស់យើង ឧទាហរណ៍ យើងអានសៀវភៅអំពីសំណង់ភូមិគ្រិះ។ សៀវភៅបានណែនាំផ្ទះគម្រូមួយ មានរានហាលខាងមុខ មានជណ្តើរនៅ ចំហៀងផ្ទះ មានដំបូលក្បឿង ក្រហម មានសសរ១៦ដើម មានផ្ទះបាយពីខាងក្រោយ មានដាំសួនផ្កានៅជុំវិញផ្ទះ មានរបងដើមផ្ការំយោលជាជួរ។ វិញ្ញាណទី៦អាចនាំអោយយើង បង្ករូបភាពរបស់ភូមិគ្រិះនោះ នៅក្នុងអារម្មណ៍ ទៅតាមកម្រិតប្រាជ្ញារបស់យើង ថាតើផ្ទះនោះ មានសណ្ឋានយ៉ាងម៉េច ស្អាតយ៉ាងម៉េច រមណីយ៍យ៉ាងម៉េចខ្លះ តាម ដែលយើងអាចលៃលកបញ្ចេញរូបនោះ មកក្នុងអារម្មណ៍របស់យើងបាន។ ក្រោយមក យើងប្រើប្រាជ្ញា ក្នុងការគូររូប ដែលមាននៅក្នុងអារម្មណ៍យើងនោះ ចេញមកលើសន្លឹកក្រដាស ហើយក៏ផាត់ពណ៌ខាត់កែឆ្នៃក្បាច់សង់តាក់តែង ភូមិគ្រិះមួយនោះអោយល្អ ទៅតាមលក្ខណៈដែល យើងចូលចិត្តចង់អោយក្លាយជារូបរាងផ្ទះដ៏ស្អាតសោភា។ បន្ទាប់ មក យើងក៏ប្រើប្រាជ្ញាប្រដេញបន្ថែមទៀតក្នុងការស្វែងវិធីសង់ភូមិគ្រិះនោះនៅលើដីភូមិ អោយក្លាយជាភូមិគ្រិះដ៏ មានសោភណ័ស្រស់ស្អាត ហើយមានតម្លៃប្រសើរ នៅក្នុងទីផ្សារ។
ដូច្នេះ នៅពេលណាដែលយើងបានអានច្រើន យើងក៏បានយល់ដឹងច្រើន ហើយក៏បណ្តុះរូបភាពនៅក្នុងអារម្មណ៍ របស់យើងក៏ច្រើនដូចគ្នាដែរ។ បើយើងរៀនកាត់ដេរ យើងនឹងកកើនរូបភាពនៅក្នុងអារម្មណ៍ អំពីម៉ូដខោអាវដែល ត្រូវកាត់ដេរ។ បើយើងសិក្សាអំពីកុំព្យូទ័រ យើងនឹងស្រមៃឃើញរូបភាពនៃការបង្កើតប្រពន្ធ័គេហ៍ទំព័រថ្មីៗបែបផ្សេងៗ តាមដែលប្រាជ្ញាយើងជួយបណ្តុះបាន។ ក្រោយមកទៀត ទើបយើងយកការចេះដឹងនោះ ទៅអនុវត្តន៍ការងារ នៅ ក្នុងជីវិត ដើម្បីបញ្ចេញក្តីស្រមៃនិងការចេះដឹងទាំងឡាយនៅក្នុងខ្លួន អោយក្លាយជាស្នាដៃពិតដ៏ប្រសើររបស់យើង។ រួមសេចក្តីមក សៀវភៅគឺជាគ្រូបណ្តុះប្រាជ្ញានិងសិល្ប៍វិធីផ្សេងៗ ដែលជាមូលដ្ឋាន ជួយអោយយើងយកទៅបំបែក ជំនាញនានា តាមលក្ខណៈផ្សេងៗប្លែកៗ ដោយការប៉ិនប្រសប់ របស់អ្នកអាននិមួយៗរៀងៗខ្លួន ដើម្បីបម្រើសេចក្តី ត្រូវការនៅក្នុងជីវិត អោយបានរីកចម្រើនរុងរឿង ហើយជោគជ័យ។
ម៉្យាងវិញទៀត សៀវភៅគឺជាគ្រូបង្រៀនដែលស្ងាត់ស្ងៀមបំផុត មិនចេះបន្ទោស មិនចេះរអ៊ូ មិនចេះមាក់ងាយ ប្រមាថ មានតែបណ្តុះស្មារតីអោយយើងកាន់តែឆ្លៀវឆ្លាត មានការអត់ធ្មត់ជាងមុន មានអារម្មណ៍ ស្ងប់ស្ងៀមជាងមុន ហើយនៅពេលយើងគ្មានញាតិមិត្តណាទាំងអស់ជុំវិញខ្លួន សៀវភៅគឺជាមិត្តដ៏ប្រសើរ សម្រាប់ជួយលួងលោមចិត្ត របស់យើង អោយក្សេមក្សាន្ត ចាកឆ្ងាយទុកកង្វល់ទាំងឡាយ។
តើយើងគប្បីជ្រើសសៀវភៅបែបណាដើម្បីអាន?
សៀវភៅបោះពុម្ពសម្រាប់លក់នៅក្នុងទីផ្សារមានច្រើនប្រភេទណាស់។ ក្នុងលក្ខណៈជាមនុស្ស មានសតិប្រាជ្ញា ពេញលេញ ជួយណែនាំអោយស្គាល់ល្អអាក្រក់ ខុសត្រូវ ទុច្ចរិត សុចរិត យើងគប្បីប្រើសតិ (វិញ្ញាណទី៩) ដើម្បី វែកញែកថាតើសៀវភៅមួយណា នាំប្រយោជន៍ល្អដល់ជីវិតរបស់យើង ហើយសៀវភៅបែបណាដែលនាំនូវវិបត្តិ សម្រាប់ជីវិតរបស់យើង។ សៀវភៅខ្លះ បានត្រូវសរសេរឡើងដោយអ្នកនិពន្ធដែលប្រើមនោសញ្ចេតនាពុះកញ្ជ្រោល ក្នុងការបង្ហាញស្នាដៃ (ចិត្តវិញ្ញាណ ជាវិញ្ញាណទី៨) ហើយគេក៏សរសេរបង្កភាពស្រើបស្រាល ភាពពុះកញ្ជ្រោល នៅក្នុងអារម្មណ៍ អោយខឹង កាច គុំគួន ឬស្យា សងសឹក ដាក់នៅក្នុងសំណេររបស់គេ។ សៀវភៅបែបនេះ ពុំមាន នាំសារប្រយោជន៍អ្វីដល់យើង ក្រៅពីបង្កអោយ ចិត្តវិញ្ញាណរបស់យើងកម្រើកឥតព្រំដែនតែប៉ុនណោះ។ ជាពិសេស បើសិនជាអ្នកនិពន្ធនោះពុំមានប្រើសតិ ដើម្បីគ្របដណ្តប់សាច់រឿងមនោសញ្ចេតនានោះអោយនឹងន មានព្រំដែន សមរម្យត្រឹមត្រូវនោះទេ សៀវភៅបែបនោះ ច្រើននាំមកនូវផលវិបាកអវិជ្ជមានច្រើនប្រការត្រឡប់វិញដល់អ្នកអាន។ សៀវភៅខ្លះទៀត ដែលបានត្រូវចងក្រងឡើងដោយអ្នកនិពន្ធ ដែលយកសតិប្រាជ្ញាមកគ្របដណ្តប់សាច់សារ សំណេរនោះ រមែងជាសៀវភៅដែលនាំមក នូវប្រាជ្ញានឹងការចេះដឹង (ប្រាជ្ញាវិញ្ញាណ ជាវិញ្ញាណទី១០) ដល់អ្នក អានជានិច្ច។
សៀវភៅរូបវិទ្យា ខាងម៉ាស៊ីន ឬខាងប្រពន្ធ័អេឡិចត្រូនិច ច្រើនទាក់ទងទៅនឹងវិញ្ញាណទី៧ ដែលទាក់ទង ទៅនឹង ទំនាញផែនដី ទំនាញមេដែក និងសុវត្ថិភាព របស់មនុស្ស ដែលត្រូវទទួលរងចលនា ល្បឿន ឬទំនាញផែនដី។
ដូច្នេះ សៀវភៅបណ្តុះសតិនិងប្រាជ្ញា មានដូចជា៖
១/ សៀវភៅសិក្សាវិជ្ជាជីវៈ រៀនកាត់ដេរ រៀនធ្វើម្ហូបអាហារ រៀនជួសជុលគ្រឿងយន្ត រៀនកាត់សក់ រៀនសង់ផ្ទះ រៀនតុបតែងលំនៅដ្ឋាន រៀនគូរម៉ូដផ្ទះ។ល។
២/ សៀវភៅសិក្សាទូទៅ ដូចជា គណិតវិទ្យា រូបវិទ្យា សៀវភៅពេទ្យ សៀវភៅសុខភាព សៀវភៅប្រវត្តិវិទ្យា ភូមិវិទ្យា សៀវភៅវប្បធម៌ សៀវភៅអក្សរសិល្ប៍ សៀវភៅវិទ្យាសាស្រ្តកុំព្យូទ័រ សៀវភៅចិត្តវិទ្យា សៀវភៅណែនាំមាតាបិតា សៀវភៅណែនាំទម្លាប់ល្អ សៀវភៅគតិលោក ស្រីហិតបទេស សៀវភៅកំណាព្យអប់រំ ដូចជាច្បាប់ក្រមង៉ុយ ច្បាប់កូនចៅ ច្បាប់ហៃមហាជន សៀវភៅដោះស្រាយសុភាសិត សៀវភៅដោះស្រាយកំហឹងក្នុងគ្រួសារ ជាដើម។
៣/ សៀវភៅធម៌នានា សៀវភៅគហិបដិបត្តិ សៀវភៅណែនាំរបៀបសមាធិ សៀវភៅទសជាតក បញ្ញាសជាតក។
៤/ សៀវភៅដែលអង្គការបោះពុម្ពចែកចាយ ដូចជាសៀវភៅ រឿងនិទានខ្លីៗ សៀវភៅរឿងព្រេង សៀវភៅចំណោទ និងប្រាជ្ញា សៀវភៅពាក្យប្រដៅ សៀវភៅប្រលោមលោកបែបអប់រំ រឿងកំប្លែង ។ល។
Chheng Uor Yi បើចង់ដឹងបន្ថែមពីវិធីសាស្ត្រនៃការរៀនសូត្រ សូមចូលទៅអាននៅក្នុងគេហទំព័រ http://wisdomsupportcenter.blogspot.com/

ទំនួញផែនដី

គ្រោះមហន្តរាយធម្មជាតិធំៗទាំងឡាយនៅលើលោកយើងនេះ ភាគច្រើន គឺបណ្តាលមកពីមនុស្សជាបង្ក!
ផែនដីបាន និង កំពុងស្រែកប្រាប់យើងថា៖ អស់ពពួកមនុស្សទាំងឡាយអើយ រូបខ្ញុំជាផែនដីលែងទ្រអម្រែកដ៏ធ្ងន់របស់អ្នកទាំងអស់គ្នាបានទៀតហើយ អ្នកមិនត្រឹមតែមកជិះលើខ្ញុំ ជិមួយម៉ឺនលាននាក់ប៉ុណ្ណោះទេ អ្នកថែមទាំងបាន និង កំពុងតែបង្កើនការកាប់បំផ្លាញព្រៃឈើ ជីករូងភ្នំយករ៉ែ ខួងអណ្តូងយកប្រេងកាតស្ទើរគ្រប់តមបន់ជារៀងរាល់ថ្ងៃ។ បើចង់រស់នៅគង់វង្សតទៅទៀត ចូរអស់មនុស្សទាំងឡាយមេត្តាកុំបំផ...្លាញបរិស្ថានដូចសព្វថ្ងៃនេះអី។ សម្បត្តិដ៏មហាសាលដែលអ្នកកំពុងតែយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនតើមានប្រយោជន៍អ្វីទៅ បើពេលដែលអ្នស្លាប់ទៅអ្នកអត់អាចយកវាបានទៅផង។ ឯទ្រព្យនោះទៀតសោត បើគង់តែថ្ងៃណាមួយត្រូវរញ្ជួយផែនដី ត្រូវមានបំណាក់ស្រុត ត្រូវមានខ្យល់ព្យុះ ឬត្រូវមានទឹកជំនន់លិច ឆក់យកទៅអស់នៅថ្ងៃណាមួយមិនខាន។ តើអ្នកអាចធានាថា កូនចៅ អ្នកបន្តវេនរបស់អ្នកអាចឋិតឋេរយូរអង្វែងបានទេ។
ខ្ញុំសូមអង្វរ សូមអស់មនុស្សទាំងឡាយភ្ញាក់រលឹកឡើង សូមចាប់ថែរក្សាបរិស្ថានទាំងអស់គ្នាចាប់ពីពេលនេះទៅ អ្នកប្រហែលជាអាចនឹងគេចផុតពីគ្រោះមហន្តរាយធំៗទាំងនោះជាមិនខាន។
សូមជួយផែនដីដូចជារូបខ្ញុំនេះផង!
ពីខ្ញុំបាទ
ផែនដី

ស្វែងយល់ពីអត្ថប្រយោជន៍នៃរុក្ខជាតិព្នៅខ្មែរ

លក្ខណ៍ ចៅតា
រុក្ខជាតិព្នៅ (សូមគោរពផ្ញើជូនជាពិសេសដល់បង Chheng Uor Yi)
ព្នៅ, មានឈ្មោះវិទ្យាសាស្រ្ត eagle ramiflora ឫ (Baccaurea ramiflora)
ឈ្មោះជាភាសាអង់គ្លេស Golden apple
ឈ្មោះជាភាសាបារាំង Oranger de Lalabar ហើយស្ថិតនៅក្នុងគ្រួសារ Rutaceae
លក្ខណៈផ្នែករុក្ខសាស្រ្ត
ព្នៅគឺជាដើមឈើដុះផុតពីដីប្រមាណ១០-១៥ម៉ែត្រនិងបែកមែក ស្លឹកចោលម្លប់ត្រឈឹងត្រឈៃ។ជនជាតិខ្មែរជំនាន់មុននិយមដាំវា
តាមការពារចោរផ្សេងៗព្រោះមា...នបន្លាដុះតាមដើមមែករបស់វា។ស្លឹករបស់វារលីងស្អាតនិង មានទំហំទទឹងប្រមាណ២-៧សង់ទីម៉ែត្រនិងបណ្តោយប្រមាណ៤-១២សង់ទីម៉ែត្រ។ ផ្កាព្នៅមានពណ៏សបរិសុទ្ធស្អាត ឬសលាយបៃតង និងមានក្លិនក្រអូបគួរឲ្យចង់ស្រង់ ស្រូបផ្ការបស់វានៅចន្លោះស្លឹកនិងចុងមែក វាជាដើមឈើចូលចិត្តពន្លឺថ្ងៃហើយធន់និង អាកាសធាតុល្អព្រមទាំងអាចដាំដុះនៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។ព្នៅចេញផ្កានៅក្នុង អំឡុងខែមីនាឧសភានិងផ្លែនៅក្នុងអំឡុងខែធ្នូ-កុម្ភៈដែលជាពេលធ្លាក់ខ្យល់មកពីទិសខាង ជើងល្មមទើបគេនិយមបេះផ្លែវាទៅពុះយកជ័របិទក្រដាសធ្វើខ្លែងបង្ហោះលេងក្នុងរដូវ លម្ហើយ។
ព្នៅអាចដាំដុះដោយការសាបលើដីខ្សាច់លាយជីកំប៉ុសឬជីលាមកសត្វក៍បាន។ ពេល ដើមវាធំប៉ុនម្រាមដៃហើយទើបគេបំបែកវាទៅដាំក្នុងរណ្តៅដែលបានជីកត្រៀមទុកជា ស្រេច ឬ ប្រើវិធីគាស់យកពន្លកដែលដុះបែកចេញពីគល់ដើមធំទៅដាំក៍បានដែរ។ព្នៅ ចូលចិត្តទឹកនិងសំណើមជាមធ្យម។
ប្រភពដើម
ព្នៅគឺជារុក្ខជាតិមានប្រភពពីប្រទេសអូស្រ្តាលី ស្រីលង្កា និងឥណ្ឌា ទើបត្រូវគេហៅជា ភាសាអង់គ្លេសម៉្យាងទៀតថាBengalQuince។ខ្មែរយើងចាត់ទុកព្នៅថាជាដើមឈើមង្គល ខណៈដែលពួកឥណ្ឌាមានជំនឿថាវាមានទំនាក់ទំនងជាមួយព្រះសិវៈនិងមានគុណសម្បត្តិ ជាឳសថដ៏ល្អ។
ប្រយោជន៏របស់ព្នៅ
ស្លឹកខ្ទីនិងត្រួយរបស់ព្នៅអាចធ្វើជាអន្លក់ទឹកគ្រឿងឬរបោយនិងអាចយកទៅស្លក្នុង សម្លប្រភេទខ្លះដើម្បីជួយឲ្យមានក្លិនក្រអូបប្រហើរ។ ស្លឹកត្រួយវាពេលបរិភោគទៅនាំឲ្យដើរ ខ្យល់ស្រូល។ វាក៍អាចព្យាបាលជំងឺពោះវៀនព្រោះមានជាតិរំអិលឈ្មោះ Mucilage និង ផេកទីន(pectin)។ផ្លែទុំរបស់វាមានពណ៏លឿងនិងមានក្លិនក្រអូបសាច់ម៉ដ្ឋល្អអាចប្រើជា ចំណីឬថ្នាំកែរោគប្រដិត។
សម្បកព្នៅអាចធ្វើជាថ្នាំជ្រលក់ក្រណាត់ពណ៏លឿង។ចំណែកសាច់ឈើត្រូវបានគេនាំ ទៅធ្វើជារទេះ និង ផ្លូវរទេះគោ។
ផ្លែហាន់ជាចំណិតស្តើងៗហាលឲ្យស្ងួតឬនាំយកទាំងស្រស់ទៅឆុងទឹកផឹកកែរោគរាក រូសក៏បាន។ក្រៅពីនេះគេអាចយកទៅធ្វើជាថ្នាំបាយបាននិងព្យាបាលជំងឺពោះវៀនរ៉ាំរ៉ៃនិង ជំងឺមួលរបស់កូនក្មេងដោយក្នុងករណីនេះគេត្រូវប្រើវាមួយភាគទល់នឹងទឹកដប់ភាគហើយ ទទួលទាន ២០-៣០ សេសេ។ ផ្លែព្នៅខ្ចីទាំងមូលក៍អាចនាំយកទៅស្ងោរយកទឹកឲ្យស្រ្តីមានគភ៏ទទួលទានផងដែរ ដោយគេមានជំនឿថានឹងជួយឲ្យម្តាយនិងកូនមានសុវត្ថិភាពសម្រាលកួនស្រួលលើសពី នេះគេមានជំនឿថាបើពេលស្ងោរនោះផ្លែព្នៅខ្ចីប្រេះបែកសម្បកកូននៅក្នុងផ្ទៃគឺជាកូនស្រី តែបើសម្បកមិនបែកទេគឺជាកូនប្រុស។
ចំពោះផ្លែព្នៅចាស់ដែលនៅពុំទាន់ទុំគេអាចហាន់វាជាចំណិតក្រាស់ៗឆឹងជាមួយស្ករ ធ្វើជាបង្អែមក្លិនក្រអូបឈ្ងុយគួរឲ្យចង់ទទួលទាន។វាមិនត្រឹមតែជាបង្អែមឆ្ងាញ់ពិសារទេ តែអាចជួយកែរោគមួលទៀតផង។ ចំណែកផ្លែទុំហើយគេអាចយកសាច់វាញ៉ាំស្រស់ឬនាំយកមកកោសសំបកឲ្យរលីង ហើយដំសម្បកឲ្យបែកយកទៅស្ងោរទឹកស្ករក្រហមទាំងមូលក៍បាន ដោយវាមានគុណ សម្បត្តិជាថ្នាំជួយឲ្យលាមកដើរស្រួល និងដើរខ្យល់ស្រួលសមស្របសំរាប់មនុស្សចាស់ ដែលឧស្សាហ៏ទល់លាមកជាប្រចាំ។សំខាន់គឺក្នុងការពិសោធន៏គេប្រទះឃើញថាសារធាតុ ផេកទីននៅក្នុងព្នៅមានអនុភាពសម្លាប់មេរោគនៅក្នុងពោះវៀនបាន។
ចុងបញ្ចប់ជ័រព្នៅដែលនៅជុំវិញគ្រាប់មានភាពស្អិតល្អអាចប្រើជំនួសកាវស្អិតឬបាយ ម៉ានបាន។មនុស្សបុរាណនិយមយកជ័រព្នៅទៅលាយជាមួយថ្នាំគូររូបដើម្បីគូសវាសរូបភាព លើជញ្ជាំង ព្រោះវាជាប់ និង ធន់បានយូរ។
ភេសជ្ជៈផ្លែព្នៅ
យកព្នៅក្រៀមទៅស្ងោរដោយដាក់ទឹកល្មមតែលិចព្នៅហើយដាំឲ្យពុះត្រងយកទឹក ទុក។ បន្ទាប់មកយកទឹកព្នៅនេះមួយភាគលាយជាមួយស្ករកន្លះភាគកូរឲ្យរលាយចូលគ្នា ធ្វើជាភេសជ្ជៈក្តៅផឹកឲ្យជ្រះស្រឡះបំពងក។វាមានប្រយោជន៏ជាងទឹកក្រូចលាយហ្គាស ទូទៅព្រោះវាជាភេសជ្ជៈជំនួយសុខភាពយ៉ាងល្អ៕
ដកស្រង់ចេញពីទស្សនាវដ្តីប្រជាប្រិយ
ឆ្នាំទី ៩ លេខ ២៥០ ថ្ងៃទី ២១-៣១ សីហា ២០០៣
Chheng Uor Yi ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូនស្រី ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃរបស់ប្អូនក្នុងការស្រាវជ្រាវ និង បានចែកចាយនូវឯកសារដ៏មានតម្លៃនេះចំពោះខ្ញុំ។ នេះជាសណ្តានចិត្តដ៏ល្អបំផុតដែលគួរឲ្យគោរពកោតសរសើរបំផុត ។ ទឹកចិត្តនេះបានបង្ហាញយ៉ាងច្បាស់ នូវភាពជាកូនចៅខ្មែរ ដែលប្រកបដោយអរិយធម៌ខ្ពង់ខ្ពស់តាំងពីបុរាណកាលមក។
បងសូមជូនពរប្អូនស្រី បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និង បានសម្រេចនូវបំណងល្អៗទាំងឡាយដូចសេចក្តីប្រាថ្នា។
ពីបងប្រុស
យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្សខ្មែរ
លក្ខណ៍ ចៅតា សូមអរគុណសំរាប់ពាក្យជូនពររបស់បង ខ្ញុំសូមសាធុ ទទួលយក....ខ្ញុំធ្វើដោយសេចក្តីរីករាយបំផុត ហើយឯកសារនេះ ខ្ញុំមិនបានទៅស្រាវជ្រាវអី ខ្លាំងណាស់ណានោះទេ គឺខ្ញុំយកតពីគេមកដែរទេ គ្រាន់តែមានបន្ថែមចំនុចខាងលើតែ បន្តិចប៉ុណ្ណោះ។ គ្រប់យ៉ាងគឺវាកើតចេញពីសណ្តានចិត្តពិតៗរបស់ខ្ញុំ...សូមអរគុណបងដូចគ្នា សំរាប់ការចែករំលែកនូវចំណេះដឹងល្អៗ ដលល់ពួកខ្ញុំ!! សូមបងទទួលយកនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ..លក្ខណ៍
Chheng Uor Yi សាធុ! សាធុ! សាធុ!

បំណកស្រាយសុភាសិត៖ គ្រូទាយម្តាយថា

លក្ខណ៍ ចៅតា សុភាសិតខ្មែរ ៖ គ្រូទាយ ម្តាយថា មានន័យដូចម្តេចទៅ? សូមបងជួយបកស្រាយនូវចម្ងល់របស់ប្អូនផងបានទេ? ប្អូនសូមអរគុណទុកជាមុន
Chheng Uor Yi គ្រូទាយម្តាយថា៖ ជាពាក្យបែបចិត្តសាស្ត្ររបស់ខ្មែរពីបុរាណប៉ុណ្ណោះប្អូន។ បងឧទាហរណ៍ឲ្យប្អូនងាយស្តាប់ ខ្មែរយើងឱពុកម្តាយតែងតែប្រាថ្នាចង់ដឹង និង ចង់បានឲ្យកូនបានទទួលនូវអនាគតជានិច្ច ដោយមានអ្នកខ្លះជម្រុញកូនឲ្យខំបួសរៀន ចូលម្លប់ និង ចង់ដឹងអនាគតកូនដោយឲ្យគ្រូទាយបន្ថែមទៀត។ ឯអ្នកខ្លះទៀតយក ឬជឿតែម្ខាង ឬជម្រុញឲ្យកូនបួសរៀន ចូលម្លប់
ឬគ្រាន់ចែចង់ដឹងពីជោគជាតាតាមរយៈគ្រូទាយ។ សម្រាប់ឱកាសទៅពឹងពរគ្រូទាយច្រើនតែម្តាយជាអ្នកទៅរក ឯឱពុកគឺទៅធ្វើការស្រែចំការបាត់ៗ។ ដូច្នេះម្តាយមានឥទ្ធិពលខ្លាំងណាស់ទៅលើកូន និង ជឿខ្លាំងណាស់ទៅគ្រូទាយ។
ដូច្នេះហើយបើចំគ្រូទាយមានបញ្ញា និង សីលធម៌ខ្ពង់ខ្ពស់ គ្រូទាយនោះតែងតែផ្តល់ការទស្សទាយមួយដែលមិនបង្កគ្រោះមហន្តរាយនានាដល់អ្នកទាំងឡាយដែលមកពឹងពរខ្លួននោះទេ។
តែបើចំគ្រូទាយដែលល្ងង់ខ្លៅ ឬឆ្លាតតែអសីលធម៌វិញគ្រូទាយនោះនឹងតែងតែបង្កបញ្ហាដល់អ្នកទាំងឡាយដែលមកពឹងពរខ្លួនជានិច្ច។ ពាក្យគ្រូទាយ= គ្រូ+ទាយ មានន័យថា មានឥទ្ធិពលលើគ្រូធម្មតាទៅទៀត។
ដូច្នេះម្តាយតែងតែនាំពាក្យទាំងឡាយពីគ្រូទាយ ទោះល្អក្តី អាក្រក់ក្តីទៅប្រាប់កូន ប្រាប់ប្តី ប្រាប់ញាតិមិត្ត អំពីការទស្សន៍ទាយទាំងនោះ។ ដូច្នេះអ្នកទាំងអស់គ្នាតែងតែដក់ជាប់ជានិច្ចទៅតាមនោះដែរ។ ជាលទ្ធផលវានឹងអាចស្របទៅតាមការទស្សន៍ទាយទាំងឡាយនោះ។ ព្រោះថា បើតាមចិត្តសាស្ត្រ គេបានចែងថា ពាក្យសំដីឱពុកម្តាយ សាច់ញាតិ គឺជាប្រភេទនៃការលើកទឹកចិត្តមួយដ៏ល្អបំផុត ទាំងផ្លូវល្អ និង ទាំងផ្លូវអាក្រក់សម្រាប់កូន។ ដូច្នេះឱពុកម្តាយទាំងឡាយមុននឹងគិត មុននឹងនិយាយ មុននឹងប្រព្រឹត្ត គឺត្រូវឈរលើភាពសច្ចៈជានិច្ច និងត្រូវស្គាល់កាលអាកាសនៃបញ្ហានីមួយៗផង។ តើគួរនិយាយ ឬមិនគួរនិយាយ។
ដូច្នេះហើយបានជាព្រះពុទ្ធតែងតែបានផ្តាំយើងទាំងអស់គ្នាថា៖ អត្តាហិ អត្ថនោ នាថោ(ខ្លួនទីពឹងខ្លួន) វិជ្ជាឈ្នះអស់នូវឧបសគ្គទាំងពួងបាន។ អ្វីដែលគួរជាទីពឹងបំផុតនៃយើងទាំងអស់គ្នាគឺ ចំណេះវិជ្ជា និង សីលធម៌ដ៏ខ្ពង់ខ្ពស់របស់យើងម្នាក់ៗនេះឯង។
សម្រាប់ជាទស្សរបស់ខ្ញុំ ខ្ញុំប្រាថ្នាស្តាប់នូវអ្វីដែលល្អ ដែលនាំសេរីដល់យើង និង ត្រូវតែហ៊ាន តស៊ូ ពុះពារនូវអ្វីដែលជាអពមង្គលទាំងឡាយជានិច្ច។ ពាក្យសំដីល្អយើងស្តាប់គ្រាន់ជាការលើកទឹកចិត្ត ឯពាក្យសំដីអាក្រក់កុំភិតភ័យ យើងត្រូវជំនះធ្វើឲ្យផ្ទុយពីការដាក់បណ្តាសារទាំងឡាយរបស់គ្រូទាយទាំងនោះ។ នោះមានន័យថា គ្រូទាយម្តាយថានេះនឹងមិនអាចមានឥទ្ធិពលអាក្រក់មកលើយើងបានទេ។
លក្ខណ៍ ចៅតា អូ!!ពេលនេះខ្ញុំបានយល់ច្បាស់ហើយ...ខ្ញុំសូមអរគុណបងខ្លាំងណាស់ ដែលបងបានជួយធ្វើការបកស្រាយនូវចម្ងល់របស់ខ្ញុំ...ពេលនេះខ្ញុំយល់ច្បាស់ជាងការរំពឹងទុក របស់ខ្ញុំឆ្ងាយណាស់(ពាក្យពិត)...សូមអរគុណបង!!!
Ajar Tuy (ឳរាសីខ្ញុំអឺយ) បណ្តូលរាសីថ្ងៃនេះធ្លាក់ចុះ។ សុខ-ភាពមានជំងឺជ្រៀតជ្រែក ធ្វើឲ្យការបំពេញការងារផ្សេងៗមិនបានលទ្ធ-ផលល្អ ជាហេតុធ្វើឲ្យទឹកចិត្តពោរពេញទៅដោយភាពសៅហ្មង ហេតុនេះ កត្តាចម្បងដែលលោកអ្នកត្រូវធ្វើគឺត្រូវស្វែងរកសៀវភៅធម៌សម្រាប់ អាន ពីព្រោះការមានព្រះធម៌នៅក្នុងខ្លួនធ្វើឲ្យអ្នកមានមូលដ្ឋានគ្រឹះ ក្នុងការពិចារណាផ្សេងៗបាន ជាពិសេសគឺការស្វែងរកដើមហេតុចម្បងនៃបញ្ហាផ្សេងៗ។
លក្ខណ៍ ចៅតា ហី!បងមើលរាសីទៀត? សូមជួយមើលឲ្យខ្ញុំផងមើល ថារាសីខ្ញុំយ៉ាងម៉េចដែរថ្ងៃនេះ សង្ស័យធ្លាក់ចុះទៀតហើយមើលទៅ...៖(
Ajar Tuy hehehe what is your year?
លក្ខណ៍ ចៅតា hes he,,,:P
Chheng Uor Yi ប្អូនទុយ សុំទាយរាសីថ្ងៃនេះឲ្យខ្ញុំបានដឹងផងបានទេ! ខ្ញុំកើតឆ្នាំ ខាល (ខ្លា) ធ្វើម៉េចទៅដើម្បីឲ្យខ្ញុំបានស្លូតបូតដូចគេឯង?
Ajar Tuy បង ប៉េងបងឯងត្បិតតែឆ្នាំខ្លាតែ បងឯងជាសុភាពបុរស មានអត្តចរិតស្លូតបូត គួរអោយរាប់អានហើយតើ ហេហេហេ។
លក្ខណ៍ ចៅតា បងទុយ ខ្ញុំឆ្ងល់មួយ ខ្ញុំចង់សួរបង.. ហេតុអី បងសរសេរ សុខ-ភាព និង លទ្ធ-ផល? ហេតុអីមិនសរសេរជាប់គ្នា ចាំបាច់មាន ត្រេធ្វើអី? ហេស ហេ..
Ajar Tuy ហាហាហា តាមពិតមកពីចុះបន្ទាត់ហើយត្រូវសរសេបន្ត តែមិនអាចសរសេបានគ្រប់ក្នុងបន្ទាត់តែមួយ។ សូមជំរាបប្អូនណា ការទស្សន៍ទាយខាងលើមិនមែនបងជាហោរាទេណា ហេហេហ។ ដាកស្រង់ចេញពី Phnom Penh Post។
លក្ខណ៍ ចៅតា ហាស់ ហា..អញ្ចឹងទេឫ? ខ្ញុំនេះក៏ឆោតណាស់ដែរ អត់ព្រមគិត ចាំតែសួរ... នៅមានរឿងមួយទៀត គឺខ្ញុំស្មានថាបងទុយចេះទាយ!!! ហិហិហិ បងជឿលើការទស្សទាយទេ?
Ajar Tuy បើសួរសំនួរពីការទស្សន៍ទាយនេះថាខ្ញុំជឿដែរឬទេ គឺត្រូវបែងចែក ទីមួយគឺអាស្រ័យលើហោរាណាដែលមានក្បួនត្រឹមត្រូវដែល ប្រើក្បួនបុរាណ ផ្សំនឹងលក្ខណៈវិទ្យាសាស្រ្តផង។ ព្រោះការទស្សន័ទាយគឺអាស្រ័យលើរូបមន្ត ឬក្បួនដែលបានចងក្រងទុករាប់ជំនាន៉មករបស់ដូនតាហោ។ ពោលគឺក្បួនបុរាណអាចទាយតាមការប្រើថ្ងៃខែឆ្នាំកំណើត តែបើលាយលក្ខណៈវិទ្យាសាស្រ្តគឺលាយផ្សំនឹងសម្មតិកម្មផ្សេងៗទើបនាំអោយវិបាកទាញបានជាចំលើយ។ ក្បួនទស្សន៍ទាយមានច្រើនណាស់លក្ខណ៍អឺយ
Chheng Uor Yi ធ្លាប់តែអាចារ្យគ្រប់គ្នាចេះបូកលេខអត្ត ចេះទាយយកលុយដាក់ថង់យាម ដល់អាចារ្យដូចប្អូនទុយខុសស្រឡះ ជឿតែទៅលើធម៌ព្រះពុទ្ធតែប៉ុណ្ណោះ ហើយជួយមនុស្សមិនចង់បានអ្វីពីគេទេ! គួរឲ្យបងគោរពកោតសរសើរមែន!
លក្ខណ៍ ចៅតា គ្រូទាយសព្វថ្ងៃច្រើនណាស់ ខ្ញុំមើលមិនដឹងសោះថា គ្រូណាជាគ្រូពិត គ្រូណាជាគ្រូបោក..នៅផ្សារបឹងកេងកង ច្រើនអស្ចារ្យតែម្តង..ហិហិហិ
Chheng Uor Yi មានគ្រូទាយខ្មែរតិចណាស់នៅពេលនេះដែលចេះក្បួនច្បាប់ និង ចេះគោរពក្រមសីលធម៌ជាគ្រូទាយនោះណាប្អូន។
Chheng Uor Yi បងឯកភាពតាមការយល់ឃើញរបស់ប្អូនទុយខាងលើនេះណាស់។
លក្ខណ៍ ចៅតា ខ្ញុំគាំទ្រដែរ!!ហិហិហិ អូបង..ចុះយ៉ាងម៉េចវិញទៅចំពោះពាក្យ៖ គ្រូទាយ ម្តាយថានោះ...សូមបងជួយបកស្រាយនូវចម្ងល់របស់ប្អូនផងបានទេ? ប្អូនសូមអរគុណទុកជាមុន)
Chheng Uor Yi ខ្មែរភាគច្រើនសម័យឥលូវគឺថា ៖ អ្នកទាយចង់បានលុយ ឯអ្នកឲ្យគេទាយប្រាថ្នាចង់តែបានលាភប៉ុណ្ណោះ។ ពួកគេមិនមែនចង់បង្ហាញការពិត ឬចង់ស្តាប់ការពិតនោះទេ។
Ajar Tuy អរគុណបង ប្រុស ប៉េងសរសើខ្ញុំពេកហើយមិនហ៊ានទទួលទេ។ ហាហាហា។ តាមពិតខ្ញុំក៏ចេះតិចៗដែរប៉ុន្តែធ្លាប់ប្រាប់ចាស់ថា វាជាការបោកប្រាសទេ។ហេហេហេ

Thursday, March 10, 2011

រលកកវីជំនាន់ក្រោយ៖ បំណុលជីវិត (បទ កាកគតិ) ឈ្មោះ ថុល តូម៉ានិស្សិត ឆ្នាំទី២ ផ្នែកចិត្តវិទ្យា

១. ផ្ទៃមេឃស្រលះ អាកាសរត់ឆ្លាស់ ផ្លាស់ផែនពសុធា
មេឃលែងមានភ្លៀង ច្រៀងក្ដៅរងារ សព្វសាច់សារពារ
រីឯរឹតទុក្ខភ័យ។
២. ពពួករុក្ខា ចំអកតវ៉ា ថាឥតថ្កើងស្ដី
ហៃអើអស់មេឃ ដំណេកប្រពៃ អ្នករស់ផុសដី
បែរធ្លយគំនិត។
៣. ធ្លាក់ខ្យល់រងារ ប្រុសស្រីជូនជា ងារវ៍យមកជិត
ស្ត្រីពេញវ័យ កើតក្ដីវមិត្ត កំលោះនែបនិត
រួមស្នេហ៍ជាល្បែង។
៤. ត្រជាក់ប្រែក្ដៅ ឆ្លាតប្រែជាខ្លៅ ភ្លើងឆេះគ្មានផ្សែង
ចល័តប្រួលប្រែ បែរគ្មានគិតក្រែង យកស្នេហ៍ប្រលែង
ល្បងល្បែងពិសោធន៍។
៥.និយាយរុលៗ អួតពីបំណុល បុលបង់ទៀតសោធ
អួតថាឯងខ្លាំង ស្រវាំងបាំងឆោត បន្ទោសតាំងក្រោត
រមែងឥតធន់។
៦. ស្រីញីអូនបង ដើរលេងសារសង ល្បងលាក់ពន្ធ
មិនហ៊ានចូលដល់ ថ្នល់ស្ពានអ្នកគុណ ធ្វើឬកទារណ្ឌ
តាមកំពតព្រៃ។
៧.សំលៀកបំពាក់ ស្លៀកសឹងគ្មានលាក់ ពាក់ភ្លេចប្រពៃ
ធ្វើឬកហំហួន ភ្លេចក្បួនច្បាប់ស្រី គេជេរមើលស្ដី
ដៀលដល់សន្ដាន។
៨.ដើរលេងភ្លេចផ្ទះ ចិត្តរឹងមានះ ចង់ហួសសង្រ្កាន
ខែមានដប់បួន ខុសក្បូនបុរាណ គគេចចង់បាន
ភ្លេចអស់ចានឆ្នាំង។
៩. អាសូរអ្នកគុណ រកកល់ចង់គ្រុន ទារុណស្រវាំង
មើលថ្ងៃងងឹត ចិត្តរឹងខំបាំង រូបាស្លេកស្លាំង
គំនិតកកឈាម។
១០. ពិសេសទឹកចិត្ត អ្នកម្ដាយអាណិត ខ្យល់ក្ដៅគំរាម
ទឹកញើសហូរអស់ ខាស់ខ្សោះស្រស់ឈាម ខាំមាត់នៅស្ងៀម
ឥតកំរើកស្ដី។
១១. លុះដល់ខ្លាំងពេក អ្នកមិនរារែក ថាកូនប្រុសស្រី
នែអើរូបខ្ញុំ ពោលពាក្យសុំស្ដី សូមគិតលកលៃ
បង្គាប់អ្នកគុណ។
១២. ចូរដើរផ្លូវល្អ មា៍គាបវរ ទុកធ្វើជាទុន
កុំឲ្យមានចាំ កម្មករកេលេសធ្ងន់ នាំឲ្យអរុណ
រះនៅឆ្នាំក្រោយ។
១៣. នែអើអ្នកថ្លៃ ចូលគិតសំចៃ គិតតាមបណ្ដោយ
អ្នកនឹងល្អជាក់ មិនជំពាក់ក្រោយ រូបប្រកបដោយ
ជាសម្បត្តិសូរ។
១៤.តែមួយវិញទៀត ប្រសិនសំពាធ អ្នកធ្វើពុំគួរ
ឲ្យខ្ញុំរីឯរៃ ដោយសុរិកាយ។
១៥. ទឹកភ្នែកម្ដាយប្រៃ ប្រៃខែការលៃ អ្នកដើរអើយកុំចាយ
ខែនេះមិនរះ ព្រោះព្រះអ្នកម្ដាយ កើតកល់ចិត្តណាយ
ខែអើតមើលផ្លូវ។
១៦. ទំនួញទួញប្រាប់ ប្រើគំនិតស្ដាប់ ណាពន្លកពៅ
ខិតខំកែខៃ សំចៃគិតត្រូវ ដានល្អសុំទៅ
មា៍គាសន្ដិភាព។
១៧.កុំធ្វើដូចរុយ ធ្វើឬកងងុយ ក្លិនលាមកជាប់
អសោចពិញប្រាណ រំខានអ្នកប្រៀត ស្អុយដោយទាំងញាតិ
កើតកេរ្ត៍អាស្រូវ។
១៨. បើជាកន្លង់ ចិត្តត្រូវផូរផង់ ហ៊ានចូលចែចូវ
បុរាណលំអាន ក្សាន្តអ្នកផងនៅ ជិតខាងយល់ត្រូវ
សរសើរផៅញាតិ។
១៩. រីឯបុប្ផា ចូលរៀបចរិយា សត្រាកុំឈ្លាត
កុំចាំមើលផ្លូវ ត្រូវបណ្ដើរ កុំចាំគាត់ស្នើរ
ធ្វើទាន់ខែភ្លឺ។
២១. បើបានធ្វើហើយ ពៅនឹងដល់ត្រើយ ហើយមានពន្លឺ
ទទួលបានស័ព្ទ ប្រាប់ធម៌នោះគឺ កុសលខែភ្លឺ
រះពេញបូរមីណ៍។
២២. សូមចែងប៉ុណ្ណោះ ល្បែងកាត់ស្លេះ ពាក្យពេចន៍កវី
មិនទាន់សមសួន តាមក្បួនឃ្លាន័យ ទោះមិនមានខុសក្ដី
សូមករុណាទុក។
២៣.បើមានចន្លោះ ឃ្លងឃ្លាល្បះល្បោះ នូវពាក្យទំនុក
សូមឲ្យករុណា មេត្តាដាក់ទុក រាល់ជូនទំនុក
ថ្លែងចប់ប៉ណ្ណេះ។
ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភ ២០១១
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឈ្មោះ ថុល តូម៉ា
ដេប៉ាតឺម៉ង់ ចិត្តវិទ្យា និស្សិត ឆ្នាំទី២
Tel: ០៩៧ ៥០៨ ៣៨៨៣

ទេពធីតាទាំង៧របស់ខ្មែរ

by Kimheng Sok on Tuesday, January 25, 2011 at 8:10pm
សេចក្ដីទំនាយនៅក្នុងតម្រាមហាសំការសូត្របាននិយាយដល់ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង៧រូប និងគ្រឿងអាភរណៈរបស់នាងថា ៖
1. បើសង្ក្រាន្តជា ថ្ងៃអាទិត្យ ទេពធីតាឈ្មោះ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) អាវុធស្ដាំចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ ។
2. បើសង្ក្រាន្តជា ថ្ងៃចន្ទទេពធីតាឈ្មោះ គោរាគៈទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហារប្រេង អាវុធស្ដាំព្រះខ័ន ឆ្វេងកាន់ឈើច្រត់ និងពាហនៈខ្លា ។
3. បើសង្ក្រាន្ត ថ្ងៃអង្គារ ទេពធីតាឈ្មោះ រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្ដាំត្រីសូល៍ ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។
4. បើសង្ក្រាន្ត ថ្ងៃពុធ ទេពធីតាឈ្មោះមណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ សប្បិអាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ និងពាហនៈលា ។
5. បើសង្ក្រាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែកល្ង អាវុធស្ដាំកង្វេរ ឆ្វេងកាំភ្លើង និងពាហនៈដំរី ។
6. បើសង្ក្រាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះកិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿប្រដាប់បុស្សរាគ៌ម ភក្សាហារចេកណាំវ៉ា អាវុធស្ដាំព្រះខ័ន ឆ្វេងពិណ និងពាហនៈក្របី ។
7. បើសង្ក្រាន្ត ថ្ងៃសៅរ៍ ទេពធីតាឈ្មោះមហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់និលរ័ត្ន ភក្សាហារសាច់ទ្រាយ (ម្រឹគពួកឈ្លូស) អាវុធស្ដាំចក្រ ឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។
តាមទំនៀម ទេពធីតាទាំង៧រូបដែលត្រូវវេនចេញហែដៃម្ខាងទ្រពានមាសដែលតម្កល់ ក្បាលកបិលមហាព្រហ្ម ហើយមិនដែលជិះពាហនៈតាមរបៀបធម្មតាទេ គឺសុទ្ធតែសម្ដែងកិរិយាតាមបែបបទផ្សេងៗ ដូចជា គេលេងសៀក ។ ប៉ុន្តែ គេបានកំណត់យកតាមពេលហែចេញយ៉ាងដូច្នេះ ៖
1. ពីពេលព្រលឹមដល់ថ្ងៃត្រង់ៈ ជិះឈរលើខ្នងពាហនៈ មិនបាច់កាន់បង្ហៀរ ឬខ្សែទេ ។
2. ពីថ្ងៃត្រង់ដល់ព្រលប់ៈ ជិះអង្គុយពាក់ឆៀង ។
3. ពីព្រលប់ដល់កណ្ដាលអាធ្រាត្រៈ ជិះដេកបើកភ្នែក ។
4. ពីពាក់កណ្ដាលអាធ្រាត្រដល់ភ្លឺៈ ជិះដេកធ្មេចភ្នែក ។
បុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅអស់កាល៣ថ្ងៃ ក្នុងខែចេត្រ ត្រូវនឹងថ្ងៃទី១៣-១៤ និង១៥ (ឬ១៤ ១៥ និង១៦) ខែមេសា មានដូចតទៅនេះ ៖
1. ថ្ងៃទី១: ហៅថា ថ្ងៃមហាសង្ក្រាន្ត ជាថ្ងៃចូលឆ្នាំដំបូង ។
2. ថ្ងៃទី២: ហៅថា ថ្ងៃវ័នបត ជាថ្ងៃកណ្ដាល ។
3. ថ្ងៃទី៣: ហៅថា ថ្ងៃឡើងស័ក ជាថ្ងៃចាប់ផ្ដើមចូលសករាជថ្មី ។
ឯកសារយោង http://choukhmer.blogsome.com/2010/04/03/
ទេពធីតាទាំង៧នាក់មិនមែនផ្លាស់ប្ដូរគ្នារាល់ឆ្នាំទេ គឺសង្ក្រានចំថ្ងៃណា ទេពធីតាអង្គនោះជាអ្នក មកថែរក្សានិងមើលការខុសត្រូវប្រទេសខ្មែរក្នុងឆ្នាំនោះ។
សំនួរត្រិះរិះ
១ តើបុត្រីកបិលមហាព្រហ្មមានតែ៧នាក់ឬយ៉ាងណា?
២ ឈ្មោះទេពធីតាទាំង៧ បុគ្គលិក លក្ខណៈ យានជំនិះ សោយអាហារអ្វី តើអ្នកណាជាអ្នកកំណត់?
៣ មូលហេតុអ្វីបានជា ទេពធីតាមិនផ្លាស់គ្នាម្នាក់ម្ដង តែបែរជាចំថ្ងៃអ្នកណា អ្នកនឹងមកមើលការខុសត្រូវលើស្រុកខ្មែរ?
ដាក់សំនួរត្រិះរិះដោយ សុខ គឹមហេង :D ២៥ មករា ២០១០

ចំរៀងបទ ស្វាគមន៍ភ្ញៀវទេសចរ លំនាំបទគោះអង្រែ និង បទតាក់កន្តែរ៉ែ យីកេ

1. យើងជាកុមារអ៊ើៗអ៊ើងអ៊ើយ ស្វាគមន៍ប្រិយមិត្ត (២ដង) មកពីៗឆ្ងាយជិត អ៊ើៗអើយ ជាតិអន្តរជាតិ។(២ដង)
2. ចូលមកទស្សនាអ៊ើៗអ៊ើងអ៊ើយ ពុំដែលរវាទ(២ដង) ប្រាង្គប្រាៗសាទជាតិ អ៊ើៗអើយ អង្គរល្បាញល្បី។
3. មានអង្គរធំអ៊ើៗអ៊ើងអ៊ើយ មានបន្ទាយស្រី (២ដង) ព្រះវិហារៗជាញជ័យ អ៊ើៗអើយ និងអង្គរតូច។
4. មានទួលបាសានអ៊ឺៗអ៊ើងអ៊ើយ បារាយរាប់យោជន៍ (២ដង) បឹងបួៗ រុងរោចន៍ អ៊ើៗអើយ ល្បីក្នុងលោកា។
5. ព្រែកទ័លចុងឃ្នាសអ៊ើៗអ៊ើងអ៊ើយ ប្រសើរថ្លៃថ្លា (២ដង) សំបូរៗ បក្សា អ៊ើៗអើយ បក្សីគ្មានខ្វះ។
6. មានបឹងយក្សឡោមអ៊ើៗអ៊ើងអ៊ើយ ប៊ូស្រាល្អល្អះ (២ដង) ស្រុកខ្មែរៗល្បីណាស់ អ៊ើៗអើយ សម្បត្តិវប្បធម៌។
7. សម្បត្តិធម្មជាតិ អ៊ើៗអ៊ើងអ៊ើយ ក៏មានមានហែហូរ(២ដង) សត្វយំៗ ថ្ងួចថ្ងូរ អ៊ើៗអើយ រំពងប្រឹក្សា។
8. យើងសូមជូនពរអ៊ើៗអ៊ើងអ៊ើយ ឲ្យបានសុខា (២ដង) ដែលមកៗ ទស្សនា អ៊ើៗអើយ អង្គរអច្ឆរិយ។ និពន្ធដោយ យី ឆេងអ៊ួ ប៉េងបណ្ណារក្ស22-តុលា-2010

ចំរៀងបទ កត្តិកធ្លាក់ខ្យល់ លំនាំបទចង្វាក់តាលុង

1. ជំនោរកត្តិក បក់ធ្លាក់ពីជើង ប្រជាស្រុកយើង សែនអបអរក្រៃ កត្តិកធ្លាក់ខ្យល់ បងតែងស្រមៃ បានជួបរីករាយ ច្រូតស្រូវនួនល្អង។ បន្ទរ : យើងតែងជុំគ្នា ច្រូតស្រូវស្រែផង។ ---ភ្លេង---(តំលើងសម្លេង)
2. ជំនោរកត្តិក រងាផ្កាគ ប្រជាអបអរ នឹងអុំទូកខ្មែរ មិនថាទីក្រុង ឬចំការស្រែ យាយតាពុកម៉ែ ប្រណាំងទូកផង។ បន្ទរ : បងប្អូនពុកម៉ែ ប្រណាំងទូកម្តង។-ភ្លេង (តំលើងសម្លេង) លំនាំបទសម្រស់ធម្មជាតិស្រុកយើង (លោក ម៉ិញ សុធីវណ្ណ)
3. ជំនោរត្រជាក់ ធ្លាក់មកពីជើង រាស្ត្រខ្មែរស្រុកយើង អបរអរកន្លង ខំប្រមូលផល ស្រែកច្រៀងលេងផង ដូចអូននិងបង បានស្គាល់ចិត្តគ្នា។ បន្ទរ : ច្រូតស្រូវរួចហើយ យើងនឹងរៀបការ។ ---ភ្លេង---(តំលើងសម្លេង)
4. ប្រជាគ្រប់ស្រុក សុខសើចក្អាកក្អាយ ទឹកមុខរីករាយ បានច្រូតស្រូវធ្ងន់ ស្រូវស្រាលត្រូវច្រូត ទុកជង្រុកមុន រីឯស្រូវធ្ងន់ ប្រមូលផលក្រោយ។ បន្ទរ : ប្រមូលរួចហើយ លៃលកលក់ខ្លះ ។ -ភ្លេង-(តំលើងសម្លេង)
5. ប្រជាកសិករ អបអរកសិកម្ម ធ្វើស្រែច្រើនឆ្នាំ រាប់ពាន់តំណ តាំងពីបុរាណ សម័យអង្គរ សាងសុខបន្ត ដល់ពេលបច្ចុប្បន្ន។ បន្ទរ : យើងខំបន្ត ព្រោះជួយជាតិថ្កើង ។-ភ្លេង ខែ កក្កដា ឆ្នាំ 2010( តំលើងសម្លេង)
6. ខ្មែរពូជអ្នកជា ខ្មែរមានសេរី ខ្មែរបានផុតភ័យ ខ្មែរត្រូវរុងរឿង ខ្មែរត្រូវក្លាហាន ដូចតាឃ្លាំងមឿង ខ្មែរត្រូវរុងរឿង ដូចសម័យអង្គរ។ បន្ទរ : ខ្មែរត្រូវរុងរឿង ឲ្យដូចសម័យអង្គរ ។-ភ្លេង- (ទម្លាក់សម្លេង) ច្រៀង និពន្ធដោយ: យី ឆេងអ៊ួ(ប៉េង)

ចំរៀង យើងខ្មែរស្រលាញ់ការអាន (លំនាំបទរាំវង់ស្មារតីខ្មែរ)

1. យើងខ្មែរស្រលាញ់ការអាន នាំជាតិថ្កើងថ្កានគ្រប់ស្រុកខណ្ឌខេត្ត អានរួចត្រូវចេះសង្កេត (២ដង) សួរកត់គ្រប់ហេតុទើបបានប្រពៃ(២ដង)។

2. យើងខ្មែរស្រលាញ់ការស្តាប់ តាមដានគ្រប់ម៉ាត់សំដីអ្នកប្រាជ្ញ កា្លហានពុះពារអង់អាច (២ដង) ដើម្បីសម្រេចបំណងជីវិត (២ដង) ។

3. យើងខ្មែរស្រលាញ់ការគិត រុញក្រឆ្ងាយពិតពីគ្រប់អង្គប្រាណ កុំឲ្យថ្លោះធ្លោយកល្យាណ (២ដង) ភាពក្រសាមាន្យចេញឲ្យឆ្ងាយផុត(២ដង)។

4. យើងខ្មែរស្រលាញ់ការសួរ យើងមិនរួញរួសួរអ្វីដែលឆ្ងល់ កុំទុកមិត្តអើយនាំខ្វល់ (២ដង) តម្កើងតម្កល់វប្បធម៌អប់រំ (២ដង)។

5. យើងខ្មែរស្រលាញ់អក្ខរា ខំសរសេរចារលើថ្មសៀវភៅ ឆ្លាក់ហើយកុំឲ្យអាស្រូវ(២ដង) បង្រៀនកូនចៅចេះគ្រប់ៗគ្នា (២ដង)។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) ២០១០ លំនាំបទ ស្មារតីខ្មែរ និពន្ធបទភ្លេងនិងទំនុកច្រៀងដោយ នព ហង្ស ផលា ឆ្នាំ ២០១០

ចំរៀង យើងនាំគ្នាអាន (លំនាំបទ ប្រជុំគ្នា)

1. ជំរាបសួរ បងប្អូន មិត្តភក្តិទាំងឡាយ មកពីជិតឆ្ងាយ ចូលមកយើងនាំគ្នាអាន យើងនាំគ្នារៀន ស្រាវជ្រាវ បន្តសន្តាន នាំជាតិថ្កើងថ្កាន រុងរឿងល្បីសាយដូចសម័យអង្គរ។ បន្ទរ៖ មួយ ពីរ ដូចសម័យអង្គរ។
2. ចូលបណ្ណាល័យ នាំគ្នាចូលបណ្ណាគារ យើងស្ទុះយើងស្ទារជ្រើសអានទិញ សៀវភៅល្អ ស្រង់បទពិសោធន៍ចំនេះឲ្យខ្ពស់បវរ យើងជាកូនល្អ យើងជាសិស្សល្អ យើងជាមិត្តល្អ។ បន្ទរ៖ មួយ ពីរ ជាពលរដ្ឋល្អ។
3. នាំគ្នាអានរាល់ពេលដែលយើងទំនេរ មិនដើរលេងទេ មិនសេពគប់មិត្តមិនល្អ យើងអាន រាល់ថ្ងៃ យើងអានដោយចិត្តស្មោះស យើងនាំគ្នាល្អ ទាំងក្រុមគ្រួសារ ទាំងក្នុងសហគមន៍។ បន្ទរ៖ មួយ ពីរ ទាំងក្នុងសង្គម។
4. កុមារល្អ យុវជនល្អ ខំអានសរសេរ ស្រាវជ្រាវកើនទ្វេ ដើម្បីជាតិខ្មែរថ្កើងថ្កាន យើងមាន គុណធម៌ មានសីលធម៌ អភិវឌ្ឍឲ្យបាន គ្រប់ស្រុកភូមិស្ថាន គ្រប់ញាតិសណ្តានសេដ្ឋកិច្ចប្រសើរ។ បន្ទរ៖ មួយ ពីរ សេដ្ឋកិច្ចប្រសើរ។
និពន្ធដោយ៖ យី ឆេងអ៊ួ(ប៉េង)នៅភ្នំពេញ
ផ្តើមការនិពន្ធ៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១០ បញ្ចប់ការនិពន្ធ៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១០

ចំរៀង យើងជាកូនខ្មែរ និពន្ធដោយ នភ ហង្សផលា ឆ្នាំ ២០១០

1. យើងជាកូនខ្មែរ រក្សាថួនថែ តម្លៃជាតិ អរិយធម៌ ថ្លៃថ្លាវរនាថ ធនធានធានធម្មជាតិ ដែនដីសីមា ដំណែលដូនតា ពង្សអ្នកកេ្សមក្សាន្ត។
2. យើងមិនប្រហែស កសាងចំណេះ ប្រសើរកល្យាណ ទូន្មានខ្លួនល្អ បន្តសន្តាន អំបូរថ្កើងថ្កាន សុខសាន្តមេត្រី ជាជាតិប្រពៃ ស្កឹមស្កៃបវរ ។
3.យើងជាកូនខ្មែរ បានរក្សាថែ ច្រើនរាប់តំណរ សិល្បៈរចនា ប្រាសាទអង្គរ សម្បត្តិវប្បធម៌ អក្សរសាស្រ្តា ស្នាដៃអស្ចារ្យ ខេមរារុងរឿង ។

ចម្រៀងបទ ពង្សាវតាខ្មែរ លំនាំបទ ខ្មែរតម្បាញ

1) ខ្មែរអើយ ចូរចាំជាក់ថា តាមសាវតា ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯង តែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។
2) អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាសនា សិល្បៈ ចម្លាក់ វិចិត្រ គំនិតសិក្សា តន្រ្តី ទស្សនវិជ្ជា ព្រះពុទ្ធសាសនា ជាគោលការណ៍ខ្មែរផ្សាយទៅ ។
3) ខ្មែរអើយ ចូរស្តាប់សាវតា ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឱ្យមាំ ខិតខំប្រឹងវិញ សាមគ្គីជាតិយើង ក្នុងចិត្តតម្កើង តម្លៃខ្មែរយើង
ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា ៕

ចំរៀង ស្មារតីខ្មែរ (លំនាំបទ រាំវង់) និពន្ធដោយ នភ ហង្សផលា ឆ្នាំ ២០១០

1. យើងខ្មែរ ស្រលាញ់ជាតិខ្មែរ ប្រឹងរក្សាថែវប្បធម៌ថ្លៃថ្លា តម្លៃនៃជាតិខេមរា (ផ្ទួន) ពង្សអ្នកឧស្សាហប្រសប់គ្រប់យ៉ាង (ច្រៀងបន្ទរ) ។
2. យើងខ្មែរ មានអធ្យាស្រ័យ សណ្តោសប្រណីដល់ញាតិជិតខាង ជីវិតយើងបានភ្លឺស្វាង (ផ្ទួន) នេះជាតំណាងដួង ចិត្តមេត្រី (ច្រៀងបន្ទរ) ។
3. យើងខ្មែរ ថែជាតិពេកពន់ វាចាស្រទន់ចរិយាល្អក្រៃ ប្រជាជួបសុខសេរី (ផ្ទួន) សីលធម៌វិន័យប្រពៃកល្យាណ (ច្រៀងបន្ទរ) ។
4. យើងខ្មែរ អំបូរអ្នកប្រាជ្ញ ព្យាយាមអង់អាចពុះពារគ្រប់ប្រាណ នាំជាតិរុរឿងថ្កើងថ្កាន (ផ្ទួន) គ្រប់ទីភូមិឋានសុខសាន្តរៀងអើយ (ច្រៀងបន្ទរ) ៕

ចំរៀងតែងថ្មី បណ្ណាំស្រីស្មោះស្នេហា លំនាំបទ ណងរ៉ាក់ណងរ៉េ

1. សាស័ព្ទសំដី ស្រីស្មោះនឹងស្នេហា អឺអើយ។(២ដង)
ផ្តាំជនខេមរា ឲ្យស្រលាញ់វប្បធម៌។ (ផ្ទួន)
2. ស្រលាញ់ចិត្តកាយ សំដីស្មោះស អឺអើយ។ (២ដង)
សាងអំពើល្អ នាំជាតិឲ្យថ្កើងថ្កាន។(ផ្ទួន)
3. ស្មោះស្ម័គ្រស្រុកទេស ការពារឲ្យបាន អឺអើយ។ (២ដង)
ក្រែងចោរសាមាន្យ ឈ្លានពានទឹកដី។(ផ្ទួន)
1. ស្រីស្មោះស្នេហា ជូនពរអស់ប្រុសស្រី ។ (២ដង)
រស់ក្នុងបុរី សុវណ្ណភូមិកម្ពុរដ្ឋ។(ផ្ទួន)
១៨-វិច្ឆិកា-២០១០ និពន្ធទំនុកច្រៀង ដោយ យី ឆេងអ៊ួ (ប៉េង

ចំរៀង សុ ចិ បុ លិ លំនាំបទស្អប់ណាស់ស្រីៗញ៉ាំស្រា

1. សិស្សល្អសង្វាតសិក្សា តាមក្បួនតម្រា ដូនតាចាទុក។ ខំរៀនខំសូត្រវិជ្ជាគ្រប់ មុខ។(ផ្ទួន) តាមដោយទំនុក សុចិបុលិ។(បន្ទរ)
2. សុ ស្តាប់គ្រូប្រាប់ពុទ្ធិ ចិ គិតសមាធិ រំពឹងហេតុផល។ បុ សួរសំនួរព្រោះ ការងឿងឆ្ងល់។ (ផ្ទួន) លិ កត់សំគាល់ ទុកជាក្បួនច្បាប់។(បន្ទរ)
✇ អ្នកណាប្រាសចាកអង្គបួន ទោះខំផ្ទួនៗ ពុំបានផលឡើយ។ អ្នកណាត្រាប់អង្គបួននេះបានហើយ។ អាចឆ្លងដល់ត្រើយ ក្លាយជាអ្នកចេះ។(ផ្ទួន)
ដកស្រង់ចេញពី កំណាព្យ អង្គទាំងបួនរបស់អ្នកសិក្សាបទភុជង្គលីលា របស់បុព្វបុរសខ្មែរ
កែសម្រួលទំនុកច្រៀងដោយ យី ឆេងអ៊ួ ហៅ ប៉េង បណ្ណារក្ស
ដើម្បីប្រជាជនខ្មែរចូលចិត្តអានសៀវភៅ

ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើទីផ្សារ

ដោយ : លីហូវ (ថ្ងៃទី 10 មីនា 2011)ប្រភព http://www.cen.com.kh/

Palm sugar at cedac-002
ស្ករត្នោតកំពង់ស្ពឺ ត្រូវបានផ្សព្វផ្សាយ ដើម្បីបង្កើនប្រជាប្រិយភាព លើទីផ្សារ៕

Palm sugar at cedac-003
អ្នកស្រី ឈឹម សុគន្ធារី តំណាងសហគ្រាសសេដាក និងលោក ហុង ហឿន តំណាងសហគមន៍អ្នកផលិតស្ករត្នោតកំពង់ស្ពឺ ចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ផលិតផលស្ករត្នោតកំពង់ស្ពឺ៕

Palm sugar at cedac-001
ពិធីចុះត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ស្ករត្នោតកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ព្រមទាំងអង្គការដៃគូ ជួយដល់កសិករផលិតស្ករត្នោតកំពង់ស្ពឺ៕
3 of 3
ភ្នំពេញ: តំណាង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ត្នោត​កំពង់ស្ពឺ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ឬ​កិច្ចសន្យា ទិញ​-​លក់​ស្ករត្នោត​កំពង់ស្ពឺ ជាមួយ​តំណាង​សហគ្រាស​សេ​ដាក ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​ផលិតករ​ស្ករត្នោត និង​ក្រុមហ៊ុន ព្រមទាំង​ជា​ការផ្សព្វផ្សាយ​ស្ករត្នោត​កំពង់ស្ពឺ ឲ្យ​កាន់តែ​ល្បីល្បាញ​នៅ​លើ​ទីផ្សារ ជាពិសេស​ទីផ្សារ​ក្នុងស្រុក​។​

​ ​ពិធី​ចុះហត្ថលេខា​នោះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​មីនា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​កណ្តាល របស់​សហគ្រាស សេ​ដាក ស្ថិត​នៅ​ខណ្ឌ​ទួលគោក ជិត​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក្រុងភ្នំពេញ​។ សហគ្រាស​សេ​ដាក ជា​សហគ្រាស​ជំនួញ បែប​សង្គម ដែល​បង្កើតឡើង​ដោយ​អង្គការ​សេ​ដាក កាលពី​ខែ​សីហា ឆ្នាំ​២០០៩​។ សហគ្រាស សេ​ដាក មាន​បំណង​ឲ្យ​ប្រជាជន​ក្នុង​សង្គម​ខ្មែរ​ទាំងមូល ទទួលបាន​នូវ​អាហារ​ធម្មជាតិ គ្មាន​ជាតិគីមី ដែល​អាច​ជួយ​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​
​ស្ករត្នោត​ កំពង់ស្ពឺ ដែល​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ( G.I. ) ធ្វើ​នៅក្នុង ៤ ឃុំ និង ១៦ ភូមិ នៅក្នុង​ស្រុក​ឧដុង្គ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​
​ ​កសិករ​អ្នក​ឡើងត្នោត ចាប់ផ្តើម​ផលិត​ស្ករត្នោត ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែ​ឧសភា​។ ប៉ុន្តែ​សម្រាប់​ស្ករត្នោត​កំពង់ស្ពឺ ដែល​អ្នកស្រុក​ផលិត សម្រាប់​លក់​ជា​ពិសេស​នេះ ធ្វើ​ឡើង​ពី​ខែ​ធ្នូ ដល់​ខែ​មេសា ព្រោះ​ជា​រដូវ​មិន​មាន​ភ្លៀង​ធ្លាក់ នាំ​ឲ្យ​ស្ក​រតោ្ន​ត​សុទ្ធ​ល្អ និង​មាន​ក្លិន​ឆ្ងុញ​។​
​ ​លោក សំ សារឿ​ន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា អ្នក​ឡើងត្នោត និង​ផលិត​ស្ករត្នោត ១៧២ គ្រួសារ ជា​សមាជិកសមាគម ដែល​ត្រូវ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ ដើម្បី​លក់​ជាពិសេស​នោះ អាច​ផលិត​ស្ករត្នោត​បាន​ជាង ៤០០ តោន នៅ​រដូវ​ឡើងត្នោត ឆ្នាំ​២០១០​។ ក៏ប៉ុន្តែ​ការលក់​ចេញ បានត្រឹមតែ ២៦ តោន ប៉ុណ្ណោះ សម្រាប់​ក្រុមហ៊ុន ៣ ដែល​ទទួល​ទិញ​ស្ករត្នោត​កំពង់ស្ពឺ រួមមាន សហគ្រាស សេ​ដាក​, ខន​ហ្វី​រែល និង ដេត​។​
​ ​នៅ​ឆ្នាំ​២០១១ នេះ លោក សំ សារឿ​ន បានបញ្ជាក់​ថា សហគមន៍​ផលិត​ស្ករត្នោត​កំពង់ស្ពឺ គ្រោង​នឹង​ផលិត ដើម្បី​លក់​ចេញ​ឲ្យបាន ៣០ តោន សម្រាប់​ការ​កម្ម៉​ង់​ទិញ​របស់​ក្រុមហ៊ុន​ជា​ដៃគូ​។​
​ ​ដោយឡែក សម្រាប់​តែ​សហគ្រាស សេ​ដាក តាម​លទ្ធផល កាលពី​ឆ្នាំ​២០១០ បរិមាណ​ស្ករត្នោត​កំពង់ស្ពឺ ដែល​បាន​លក់​សរុប​ចំនួន ៨,៥ តោន​។ ក្នុងនោះ ស្ក​រសាច់ ឬ​ស្ករពាង​ចំនួន ២,៥ តោន និង​ស្ករ​ម្សៅ ចំនួន ៦ តោន​។​
​ ​សម្រាប់​ឆ្នាំ​២០១១ ត្រូវបាន​អ្នកស្រី ឈឹម សុគន្ធា​រី អ្នកគ្រប់គ្រង​ផ្នែក​កែច្នៃ​ចំណីអាហារ របស់​សហគ្រាស សេ​ដាក បញ្ជាក់ថា សហគ្រាស សេ​ដាក គ្រោង​នឹង​ទិញ​ស្ករត្នោត​កំពង់ស្ពី ចំនួន ១១ តោន ដោយ​ក្នុង​នោះ បរិមាណ​ស្ករសាច់​ចំនួន ៣ តោន និង​ស្ករ​ម្សៅ​ចំនួន ៨ តោន​។ ក្នុងនោះ សហគមន៍​ចំនួន ៣ ដែល​សហគ្រាស​សេ​ដាក សហការ ដើម្បី​ទិញ​រួមមាន​៖ ព្រៃ​តា​ទ្រូ ( ស្ករ​ម្សៅ ) ៨ តោន ព្រៃ​ក្តួច ស្ករត្នោត​សាច់ ចំនួន ២ តោន និង​ព្រៃ​ព្រា​ល ស្ករត្នោត​សាច់ ១ តោន​។​
​ ​សហគ្រាស សេ​ដាក បាន​ទិញ​ស្ករត្នោត​កំពង់ស្ពឺ ដើម្បី​លក់​នៅ​ផ្សារ របស់​អង្គការ​សេ​ដាក តាំងពី​ឆ្នាំ​២០០៩ ដែល​មាន​ស្ករត្នោត​ម្ស៉ៅ ជាង ៦០០ គីឡូក្រាម និង​ស្ករសាច់ ១,៥ តោន​។ នៅ​ឆ្នាំ​២០១០ សេ​ដាក ក៏​បាន​នាំ​ចេញ​ស្ករត្នោត ២ តោន ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​តេស្ត ផលិត​ជា​ស្ករ​គ្រាប់​។​
​ ​សូមបញ្ជាក់​ថា ស្ករត្នោត​កំពង់ស្ពឺ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៅ​កម្ពុជា ហៅ​កាត់​ថា G.I. ( Geograhical Indication ) កាលពី​ខែ​មេសា ឆ្នាំ​២០១០ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មសិទ្ធិបញ្ញា ដោយ​មាន​ការទទួលស្គាល់​ពី​ក្រសួង​ពាណិជ្ជកម្ម​។ ការចុះបញ្ជី​ទទួលស្គាល់ ស្ករត្នោត​កំពង់ស្ពឺ ចូល​ក្នុង​ផលិតផល G.I. ក៏​ដើម្បី​ការពារ​កុំឲ្យ​មាន​ការកាប់បំផ្លា​ញ​ដើមត្នោត​។​
​ ​សព្វថ្ងៃ​មាន​កសិករ​ជា​អ្នក​ឡើងត្នោត​នៅ​កំពង់ស្ពឺ ចំនួន ១៧២ នាក់ ជា​អ្នក​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​។ អ្នក​ឡើងត្នោត​ទាំងនោះ ជា​សមាជិកសមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ ដែល​មាន​សមាជិក​សរុប ១៨៤ រូប រួមមាន​៖ ផលិតករ​ស្ករត្នោត​កំពង់ស្ពឺ ១៧២ រូប ឈ្មួញ​កណ្តាល ៨ រូប និង​ក្រុមហ៊ុន​/​អង្គការ ៤ ( សហគ្រាស​សេ​ដាក ខន​ហ្វី​រែល ដេត និង Kampatraco )​។ សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​បង្កើតឡើង កាលពី​ចុងឆ្នាំ​២០០៨ ដើម្បី​គ្រប់គ្រង​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ស្ករត្នោត​កំពង់ស្ពឺ​៕​

ធ្វើដូចម្ដេចទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍?

ផ្សាយក្នុងផ្នែក ចររាចរណ៍ស្រុកយើង ដោយ hai.sina កាលពី ១០-មីនា-២០១១ http://news.sabay.com.kh/
គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែធ្វើឲ្យយើងបាត់បង់អ្នកជា ទី ស្រលាញ់ និងក្រុមគ្រួសារប៉ុណ្ណោះទេ វានាំឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គមជាតិ ។ បច្ចុប្បន្ននេះដោយសារចំនួនគ្រោះថ្នាក់ចរាចរណ៍បានគំរាមកំហែងដល់ អាយុជីវិតប្រជាពលរដ្ឋពិសេសយុវវ័យ ដែលងាយរងគ្រោះជាងគេ នៅក្នុងប្រទេសកម្ពុជា។
លោក មាស ចាន់ឌីមន្ត្រីសម្របសម្រួលគម្រោងគាំទ្ររដ្ឋាភិបាលកម្មវិធី សុវត្ថិភាពចរាចរណ៍អង្គការជនពិការអន្តរជាតិប៊ែលហ្សិកបានបង្ហាញ ប្រាប់Sabay តាមរយៈបទសម្ភាសន៍ ស្ដីពីដើមហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
Sabay : បច្ចុប្បន្ន នេះ គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់ ក្នុងមួយឆ្នាំៗ តើយើងគួរធ្វើដូចម្ដេចទើបអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍?
មាស ចាន់ឌី : ពាក់ព័ន្ធនឹងបញ្ហានេះ យើងបែងចែកការទទួលខុសត្រូវពីរផ្នែកខុសៗគ្នា ។ ទី១ផ្នែករដ្ឋាភិបាលនិងទី២ ពាក់ព័ន្ធអ្នកប្រើប្រាស់ផ្លូវ ។ លើចំណុចនេះ..ខ្ញុំចង់និយាយពីផ្នែករដ្ឋាភិបាលមុនគឺមានចំណែក ក្នុងការស្វះស្វែងរកសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងនោះត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធសមស្របដែលអាចឲ្យប្រជាជន ធ្វើដំណើរបានល្អ។ ចំណែកផ្លូវថ្នល់ដែលគាត់មាននោះត្រូវតែបំពាក់សញ្ញាចរាចរណ៍ឲ្យ ពួកគាត់យល់និងប្រើប្រាស់ផ្លូវនោះបាន ។
“ លើសពីនេះយើងឃើញថារដ្ឋាភិបាលត្រូវតែអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យ បានល្អប្រសើរ ពិសេសត្រូវមានការអប់រំដល់ប្រជាពលរដ្ឋទូទៅស្ដីច្បាប់ ពីស្លាក សញ្ញា និងចេះ ប្រើប្រាស់ដើម្បីឲ្យមានសុវត្ថិភាព ។ ចំណែកចំណុចទី៤រដ្ឋាភិបាលត្រូវតែដាក់ឲ្យអនុវត្តន៍នូវផែនការ ក៏ដូចជាច្បាប់ទម្លាប់ឲ្យបានល្អ ប្រសើរ ពិសេសផែនការច្បាស់លាស់ក្នុងការអនុវត្តន៍សុវត្ថិភាពចរាចរណ៍ជើងគោក ។
ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ផ្លូវវិញខ្លួនត្រូវមាន កាតព្វកិច្ចមួយចំនួនដើម្បីលើកស្ទួយសុវត្ថិភាពចរាចរណ៍ ។ កត្តាសំខាន់ ទី១សម្រាប់អ្នកប្រើប្រាស់ផ្លូវត្រូវតែមានយានយន្តប្រកបដោយ សុវត្ថិភាព មានន័យថា មិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងមហន្តរាយដល់អ្នកដទៃ។ ទី២ត្រូវតែមានប័ណ្ណបើកបរតាមច្បាប់របស់ប្រទេសយើង។ ទី៣ គឺអ្នកនោះត្រូវចេះច្បាប់និងស្វែងយល់ពីច្បាប់ចរាចរណ៍ និងត្រូវមានឆន្ទៈគោរពច្បាប់ចរាចរណ៍ ប្រតិបត្តិតាមវិធានផ្សេងៗ ដូច្នោះបើធ្វើបានយើងគិតថាវាអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បាន ។
Sabay : ហេតុអ្វីបានគ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនកើនឡើងជាបន្តបន្ទាប់ក្នុងមួយឆ្នាំៗ?
មាស ចាន់ឌី : “មូលហេតុដោយសារតែប្រជាពលរដ្ឋរបស់ យើងមានការកើនឡើងនូវយានយន្ត … ប៉ុន្តែការកើនឡើងនូវយានយន្តវាមិនមែនជាមូលហេតុតែមួយដែលនាំ ឲ្យដល់គ្រោះថ្នាក់ចរាចរណ៍ទេ ផ្ទុយទៅវិញគឺ ដោយសារតែ ការមិនគោរពច្បាប់ឬអ្នកប្រើប្រាស់ផ្លូវដែលមិនប្រតិបត្តិនេះហើយ ដែលជាបញ្ហាចម្បង ។ ក្នុងនោះមូលហេតុចំបងបំផុតដែលបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុង ប្រទេសកម្ពុជានោះគឺកំហុសរបស់មនុស្ស.. ផ្លូវថ្នល់ យានយន្ត មិនមែនជាបញ្ហាធំទេ ..បញ្ហាធំនៅស្រុកខ្មែរគឺកំហុសរបស់មនុស្ស និងអ្នកប្រើប្រាស់ផ្លូវ ការបើកល្បឿនមិនសមស្រប ការផ្ទុកលើសចំណុះ ការមិនគោរពសិទ្ធិអាទិភាព និងការបើកបរប្រើគ្រឿងស្រវឹងជាដើមដែលនាំឲ្យគ្រោះថ្នាក់ ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើង ” ។
Sabay : ក្នុងចំណោមប្រជាពលរដ្ឋយើង តើយុវជនជាចំណុចងាយគ្រោះថ្នាក់ចរាចរណ៍ទេ?
មាស ចាន់ឌី : ជាការពិតនៅក្នុងប្រទេសកម្ពុជាយើង យុវជនដែលមានចន្លោះពេញកម្លាំងពលកម្មគឹជាអ្នកដែលមានចំនួន ប៉ះពាល់ច្រើនជាងគេសម្រាប់គ្រោះថ្នាក់ចរាចរណ៍នេះគឺជាអ្វីដែល អង្គការយើងបានរកឃើញកន្លងមក ក្នុងនោះឃើញថា មានតែយុវជននិងយុវវ័យនេះឯងដែលជាអ្នកប្រឈមខ្ពស់ជាងវ័យដទៃៗទៀត ក្នុងនោះយុវវ័យចាប់ពីអាយុ១៥ទៅ២៥ឆ្នាំ មានគ្រោះថ្នាក់ប្រមាណ ៥៤ភាគរយ ។
Sabay : ការបង្កគ្រោះថ្នាក់នេះ ដោយសារតែរដ្ឋាភិបាលក៏ដូចជាមន្ត្រីអនុវត្តច្បាប់មិនបាន ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ជើងគោកឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឬយ៉ាងម៉េច?
មាស ចាន់ឌី : … អ្វីដែលយើងបានសង្កេតឃើញនោះគឺមិនមែនមានន័យថាបង្កឡើងដោយអ្នក អត់ដឹងច្បាប់នោះទេ ។ ” ខ្ញុំមិនជឿថាអ្នកមានឡានល្អៗបើក ហើយមិនចេះច្បាប់ខ្ញុំមិនជឿទេ ដូច្នោះវាអាចប្រជាជនយើងមិនទាន់តាំងចិត្តចូលរួមជាមួយ សុវត្ថិភាពចរាចរណ៍ ។ នៅលើដងផ្លូវរាល់ថ្ងៃដែលយើងមើលឃើញមិនមែនពួកគាត់អត់ចេះច្បាប់ ទេ ក៏ប៉ុន្តែគាត់មិនចូលរួមដូច្នោះដើម្បីដោះស្រាយបញ្ហានេះ គួរតែធ្វើការផ្សព្វផ្សាយអប់រំឲ្យប្រជាជនអ្នកប្រើប្រាស់ផ្លូវទាំង អស់យល់ ហើយតាំងចិត្តចូលរួម ។ ម្យ៉ាងវិញទៀតជាទ្រឹស្ដី បើផ្សព្វផ្សាយឬអប់រំតែមួយមុខវាមិនគ្រប់គ្រាន់ទេ វាទាមទារឲ្យមានការរឹតបន្តឹងផ្លូវច្បាប់ថែមទៀតទើបអាចជោគជ័យ “។
Sabay : ចុះការផឹកគ្រឿងស្រវឹងជាបញ្ហានាំឲ្យគ្រោះថ្នាក់ចរាចរណ៍ទេ ? ហេតុអ្វី?
មាស ចាន់ឌី : ជាការពិត តាមទ្រឹស្ដីក៏គេនិយាយដែរថា អ្នកដែលបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងគឺតែងតែប្រឈមគ្រោះ ថ្នាក់ចរាចរណ៍ខ្ពស់ជាងអ្នកបើកបរក្នុងស្ថានភាពធម្មតា ។ នេះបើយោងតាមសៀវភៅរបស់អង្គការសុខភាពពិភពលោកបានរកឃើញ ។ ដូច្នោះហើយអាចឈានដល់ការប្រឈមនូវឥទ្ធិពលនៃគ្រោះថ្នាក់ចរាចរណ៍ បានដែរ ។
Sabay : តាមការអង្កេតរបស់លោកផ្ទាល់ក្នុងនាមជា អង្គការមួយដែលធ្វើការខាង ចរាចរណ៍នៅកម្ពុជា តើលោកវាយតម្លៃដូចម្ដេច ចំពោះគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ននេះ ?
មាស ចាន់ឌី : ”ខ្ញុំគិតថាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា គឺជាមូលហេតុមួយដែលយើងអាចកាត់បន្ថយបានទោះជាមិនបាន១០០ភាគ រយក៏ដោយគឺជាមូលហេតុមួយដែលយើងអាចកាត់បន្ថយបាន ។ ប៉ុន្តែបើយើងរកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងពីកំហុសរបស់មនុស្ស យើងធ្វើម៉េចរឹតបន្តឹងមនុស្សឲ្យគោរពច្បាប់ចរាចរណ៍វានឹងថយចុះ ។ ប្រទេសកម្ពុជាយើងប្រជាជនមិនច្រើនដែលពិបាកធ្វើការងារនោះទេ សំខាន់ទាមទារឲ្យមាឆន្ទៈនិងការចូលពីផ្នែកពាក់ព័ន្ធនិងអ្នក ដែលប្រើប្រាស់ដងផ្លូវជាដើម ។យើងនៅមានជំនឿនៅឡើយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្ដែងនៅក្នុងផែនការរបស់រដ្ឋាភិបាលបានសហការជាមួយអង្គការ មួយចំនួនបានដាក់ផែនការរួចហើយថានឹងកាត់បន្ថយអ្នកស្លាប់ ពី៣០ភាគរយលើពាក់មួកសុវត្ថិភាព ៣០ភាគរយលើការបើកបរប្រើគ្រឿងស្រវឹង ៣០ភាគរយនៃការបើកបរហួសល្បឿនកំណត់ ឲ្យបានរយៈពេល១០ឆ្នាំចាប់ពីឆ្នាំក២០១១ដល់ឆ្នាំ២០២០ ។ចំណែកផែនការសកម្មភាពដើម្បីសម្រេចធ្វើផែនការនេះ ដូច្នោះធ្វើបែបនេះបានយើងអាចសង្គ្រោះមនុស្សបានជិត៥ពាន់នាក់ ស្លាប់ដោយសារមូលហេតុទាំងបីហ្នឹង ។
Sabay : បន្ថែមពី នេះតើលោកមានយោបល់ដូចម្ដេច ដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យដែលងាយរងគ្រោះថ្នាក់ចរាចរណ៍ជាងគេនោះ?
មាស ចាន់ឌី : “ ខ្ញុំចងជម្រាបថាអ្នកដែលប្រើប្រាស់ផ្លូវគ្រប់ៗរូបពិសេសយុវជន ដែលកំពុងតែធ្វើដំណើរលើដងផ្លូវនោះ សូមឲ្យពួកគេត្រូវតែគិតគូរពីសុវត្ថិភាពជាចម្បងកុំបើកបរហួស ល្បឿនកំណត់ កុំប្រើគ្រឿងស្រវឹងត្រូវតែពាក់មួកសុវត្ថិភាព។ ដូច្នោះនេះជាកត្តាដែលអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ព្រោះយុវជននេះហើយជាសសរទ្រូងនៃប្រទេសជាតិ ។ដូចនេះអ្នកបើកបរទាំងអស់គូរគិតគូរពីបញ្ហានេះ ព្រោះប្រទេសជាតិពឹងផ្នែកលើយុវជនជំនាន់ក្រោយ បើយុវជនប្រឈមគ្រោះថ្នាក់វាប៉ះពាល់ដល់គ្រួសារនិងសង្គមជាតិទាំង មូល “៕

អ្នកដឹកនាំត្រូវប្រកបដោយអង្គ៤

ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ chornteth កាលពី ៩-មីនា-២០១១ http://news.sabay.com.kh/
អ្នកដឹកនាំទាំងឡាយត្រូវប្រកាន់ខ្ជាប់នូវអង្គ៤(P4) គឺ បង្កើតគម្រោង រៀបចំគម្រោង អនុវត្តគម្រោង និង បង្ហាញឲ្យចេញជាលទ្ធផល ។ ក្នុងន័យជាភាសាអង់គ្លេសវិញ P4 តំណាងឲ្យពាក្យ Planning, Preparing, Practicing, និង Presenting ។
នេះជាការដកស្រង់សម្ដីចេញពីវគ្គសិក្សា “ភាពជាអ្នកដឹកនាំ” កាលពីរសៀលម្សិលមិញនៅ JCI កម្ពុជា។ វគ្គសិក្សានេះបង្រៀនដោយលោក Raju Khatri ប្រធាន JCI មកពីប្រទេសនេប៉ាល់ ។ សិក្ខាកាមដែលចូលរួមសិក្សាវគ្គនេះមានប្រមាណជាង៣០នាក់ ។

លោក Raju Khatri
ដោយឡែកបើនិយាយអំពីប្រភេទក្នុងការដឹកនាំវិញ គឺអាស្រ័យលើអ្នកដឹកនាំម្នាក់អនុវត្តប៉ុណ្ណោះ។ ប្រភេទអ្នកដឹកនាំត្រូវបានបែងចែកជា៤សំខាន់ៗគឺ Autocratic, Democratic, Bureaucratic, និង Laisez-faire ។ នេះបើតាមបទបង្ហាញរបស់Raju Khatri ប្រធាន JCI មកពីប្រទេសនេប៉ាល់។ ទាំងបួនប្រភេទនេះរួមមាន៖
ទី១ Autocratic គឺជាការដឹកនាំមួយមិនស្ដាប់គំនិតយោបល់របស់អ្នកដ៏ទៃពោលគឺ និយាយនិងអារកាត់តែខ្លួនឯង។ ទី២ Democratic គឺជាការដឹកនាំមួយដែលស្ដាប់មតិយោបល់ពីបុគ្គលិក ឬអ្នកនៅក្រោមបង្គាប់។ ចំពោះចំនុច
ទី៣វិញគឺ Bureaucratic ជាការដឹកនាំមួយដែលត្រូវតែធ្វើឡើងទៅតាមគោលការណ៍ និងនីតិវិធីយ៉ាងម៉ត់ចត់បំផុតនៅក្នុងស្ថាប័នរបស់ខ្លួន និង
ទី៤ Laisez-faire គឺជាការដឹកនាំប្រយោល ហើយផ្ដល់ឲ្យបុគ្គលិកនៅក្រោមបង្គាប់មានសេរីភាពជាច្រើនតាមតែ អាចធ្វើទៅបាន ។

ផ្ទុយទៅនឹងការដឹកនាំខាងលើ បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុន ឬ ស្ថាប័នមួយ មិនត្រូវឆ្លើយយល់ព្រមរហូតចំពោះ សម្ដីទាំងអស់របស់អ្នកដឹកនាំនោះទេ។ អ្នកអាចទទួលយក និងអាចបដិសេធប្រសិនបើមិនប្រក្រតី។
ជាមួយគ្នានោះ លោក Raju Khatri ក៏បានពន្យល់បន្ថែមពីអាកប្បកិរិយារបស់អ្នកដឹកនាំដែរថា ការដឹកនាំគឺជាការងារដែលគ្រោះថ្នាក់ ការទទួលយកបរាជ័យ ការធានាចំពោះការងាររបស់ខ្លួនជាដើម និង អ្វីៗត្រូវតែអាចធ្វើបាន។
ភាពជាអ្នកដឹកនាំគឺជាសិល្បៈមួយបែបដែលធ្វើឲ្យមនុស្ស សម្រេចបានគោលដៅ ក៏ដូចជាស្នាដៃ។ បើនិយាយពីអ្នកដឹកនាំ គឺត្រូវតែនិយាយពាក្យថា “ខ្ញុំត្រូវតែទៅដល់ចំណុចនោះ ” ។ នេះពុំមែនវគ្គលើកទី១ទេដែលJCI កម្ពុជារៀបចំវគ្គពង្រឹងសមត្ថភាពសមាជិករបស់ខ្លួន៕
អត្ថបទៈ ឆន ទិត្យ